ភ្នំពេញ៖សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាប្រកាសរៀបចំវគ្គបណ្តុះបណ្តាលថ្មី “គ្រូកីឡាកាយវប្បកម្ម ជំនាន់ទី៣” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥ សូមជូនដំណឹង ឱកាសនេះផ្តល់កីឡាករ-កីឡាការិនី និង អ្នកស្រឡាញ់ វិស័យកីឡាកាយវប្បកម្មទាំងអស់ អាចចុះឈ្មោះជាមួយសហព័ន្ធ កីឡាកាយវប្បកម្ម ។ វគ្គបណ្តុះបណ្តាលគ្រូកីឡាកាយវប្បកម្មជំនាន់ទី៣ នាពេលនេះពិតជាមានសារសំខាន់...
អាមេរិក៖កីឡាករ Grandmasters Magnus Carlsen និងកីឡាករ Ian Nepomniachtchi លើកពានរង្វាន់ជើងឯកពិភពលោក Blitz Championship 2024 ដូចគ្នាកាលពីថ្ងៃពុធ ហើយការសម្រេចចិត្តលើកដំបូងដែលមិនធ្លាប់មានដើម្បីចែករម្លែកតំណែងកំពូលត្រូវបានធ្វើឡើង បន្ទាប់ពីការប្រកួត ៧ ប្រកួត ដោយមិនអាចរកឃើញអ្នកឈ្នះចាញ់ចុងក្រោយឡើយ យោងតាមការចេញផ្សាយពីគេហទំព័រ RT។ ដំណោះស្រាយដែលមិនធ្លាប់មានពីមុនមកត្រូវបានស្នើឡើងដោយ Carlsen បន្ទាប់ពីការចាប់ឆ្នោត...
ទីក្រុងព្រុចសែល ៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ច្បាប់របស់សហភាពអឺរ៉ុបដែលតម្រូវឲ្យស្មាតហ្វូន ថេប្លេត និងកាមេរ៉ាថ្មីទាំងអស់ប្រើឆ្នាំងសាកដូចគ្នាបានចូលជាធរមានហើយ ដែលជាការផ្លាស់ប្តូរមួយដើម្បីកាត់បន្ថយការចំណាយ និងការខ្ជះខ្ជាយជាសកល។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតមានកាតព្វកិច្ចបំពាក់ឧបករណ៍ដែលលក់ក្នុងប្រទេសចំនួន ២៧ ជាមួយនឹង USB-C ជាច្រកដែលត្រូវបានជ្រើសរើសដោយសហភាពអឺរ៉ុបជាស្តង់ដារទូទៅសម្រាប់ការសាកឧបករណ៍អេឡិចត្រូនិច។ សភាសហភាពអឺរ៉ុបបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ចាប់ពីថ្ងៃនេះតទៅ ទូរស័ព្ទចល័ត ថេប្លេត...
យោងតាមការចេញផ្សាយរបស់ The Mirror បានឲ្យដឹងថាគ្រូបង្វឹកក្លឹបមេឃខៀវ Man City លោក Pep Guardiola បានសារភាពថាពិតជាកំពុងមានបញ្ហាត្រូវដោះស្រាយពិតមែនជុំវិញទំរង់លេងធ្លាក់របស់ក្លឹបនៅប៉ុន្មានប្រកួតចុងក្រោយនេះ។ លោក Pep បាននិយាយថាករណីដែលក្លឹបនឹងមិនអាចមានសិទ្ធលេងនៅពានរង្វាន់ Champions League នោះវានឹងបង្កទៅជាបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរជាមិនខានសម្រាប់ក្លឹបខណៈដែលទំរង់លេងរបស់ Man City បានធ្លាក់ដល់ចំណុចអាក្រក់បំផុតមិនធ្លាប់មានរយៈពេល២១ឆ្នាំចុងក្រោយនេះ។ គ្រូបង្វឹករូបនេះក៏បានបង្ហាញអារម្មណ៍ព្រួយបារម្ភដែរថាកាន់តែយ៉ាប់ជាងនេះនោះគឺថាក្លឹបនឹងអាចបាត់ឈ្មោះចេញពីបញ្ជីពានរង្វាន់ Champions League...
គៀវ៖ លោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែនបានទទួលជំនួយហិរញ្ញវត្ថុចំនួន១ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ដែលគាំទ្រដោយទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកនោះ ។ លោក Shmyhal បានថ្លែងនៅក្នុងសារបង្ហោះនៅលើបណ្តាញ Telegram ថា “នេះគឺជាទុនដំបូងនៃការគ្រោងទុកចំនួន២០ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិក ត្រូវបានរៀបចំដើម្បីបែងចែកតាមរយៈការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក” ។ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែន ក្រោយមកបានបំភ្លឺយ៉ាងដូច្នេះថា មូលនិធិត្រូវបានផ្តល់ជាជំនួយឥតសំណងក្រោមកម្ចីគោលនយោបាយអភិវឌ្ឍន៍មូលនិធិកំណើនទី២ហៅកាត់ (DPL)...
ជប៉ុន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុគ្គលិកសាលារដ្ឋចំនួន ៣២០ នាក់ក្នុងប្រទេសជប៉ុនត្រូវបានផ្តន្ទាទោសពីបទរំលោភបំពានផ្លូវភេទក្នុងឆ្នាំសារពើពន្ធចុងក្រោយដែលជាកំណត់ត្រាខ្ពស់បំផុតមួយយោងតាមការស្ទង់មតិរបស់ក្រសួងអប់រំជប៉ុន។ នេះបើតាមកាសែត Straits Times បាននិយាយថា ការស្ទង់មតិបានចេញផ្សាយកាលពីសប្តាហ៍មុនបាននិយាយថា ការដាក់ទណ្ឌកម្ម រួមមាននាយកសាលា គ្រូបង្រៀន និងអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋាន ដែលបានប្រព្រឹត្តបទល្មើសចាប់ពីខែមេសា ឆ្នាំ ២០២៣ ដល់ខែមីនា ឆ្នាំ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កំពូលមហាសេដ្ឋីលោក Elon Musk បានបញ្ជាក់ថា លោកហ៊ានផ្តល់ជូនលុយក្នុងចំនួនទៅដល់១ ពាន់លានដុល្លារសម្រាប់វេបសាយ Wikipedia ដើម្បីប្តូរឈ្មោះទៅជា “Dickipedia” ។ រំលឹកដែរថាដំបូងឡើយ ម្ចាស់បណ្តាញសង្គម X បានធ្វើសំណើនេះ ចំពេលមានការចោទប្រកាន់ថា សព្វវចនាធិប្បាយ Wikipedia នេះមានភាពលំអៀងផ្នែកខាងឆ្វេងនិងបង្កប់អត្ថន័យផ្សេង។ កាលពីថ្ងៃអង្គារ អ្នកប្រើប្រាស់បណ្តាញសង្គម...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អត្រាកំណើតថ្មីរបស់ប្រទេសរុស្ស៊ី នៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងមានកម្រិតទាបបំផុតក្នុងរយៈពេល៣ទសវត្សរ៍ ចុងក្រោយ។ របាយការណ៍ដែលត្រូវបានគេពិនិត្យឃើញនេះ បើយោងតាមអ្នកជំនាញផ្នែកប្រជាសាស្រ្ត នៅបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីហើយក៏បានអំពាវនាវឱ្យមាន វិធីសាស្រ្តជាប្រព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះផងដែរ។ មន្ត្រីជាន់ខ្ពស់របស់បណ្ឌិតសភាបាននិយាយថា ទស្សនវិស័យនៅតែមានទុទិដ្ឋិនិយមយ៉ាងទូលំទូលាយ ដោយសារចំនួនប្រជាជនអាចធ្លាក់ចុះចំនួន៦,២ លាននាក់នៅឆ្នាំ២០៥០ខាងមុខ។ ទោះបីជាយ៉ាងណាក្តីពួកគេបាននិយាយថា ជាមួយនឹងការកំណត់ត្រឹមត្រូវនៃគោលនយោបាយ ប្រទេសរុស្ស៊ីអាចទទួលបានចំនួនប្រជាជន របស់ខ្លួនត្រឡប់ទៅកម្រិត១៤៥លាននាក់ វិញនៅក្នុងឆ្នាំ២១០០ បន្ទាប់ពីការធ្លាក់ចុះដែលអាចជៀសមិនរួចនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ យោងតាមទីភ្នាក់ងារស្ថិតិរដ្ឋរបស់រុស្ស៊ី Rosstat...
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងការប្រកួតកីឡាកាយសម្ព័ន្ធពានរង្វាន់លោកបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាលហ្វឹកហាត់ដំបូលទូករបស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នេះរៀបចំដោយសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ការប្រកួតនេះដោយក្រុមមកពីខេត្ត និងក្រសួងចំនួន៤ សរុបកីឡាករ-កីឡាការិនីចំនួន ៦៤ នាក់។...
ភ្នំពេញ៖នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួមហាផ្ទៃ ដែលដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធ ពីការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤...