Wales៖ កីឡាករបាល់ទាត់ឆ្នើម Gareth Bale បាននិយាយថា លោកមានបំណងលេងឲ្យក្រុម Wales នៅ Euro 2024 នៅប្រទេសអាល្លឺម៉ង់ និង World Cup 2026 នៅអាមេរិកខាងជើង ហើយលោកចូលរួមជាមួយក្រុម LAFC របស់ MLS ក្នុងកិច្ចសន្យារយៈពេល ១២...
សេអ៊ូល៖ នេះយោងតាមចេញផ្សាយផ្លូវការរបស់ គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ថ្មីៗនេះអ្នកគាំទ្ររបស់ក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង BLACKPINK មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីបានឃើញអត្ថបទមួយចេញផ្សាយអំពីសមាជិក Jisoo ។ ថ្មីៗនេះ Rolling Stone Korea បានចេញផ្សាយអត្ថបទមួយអំពីក្រុមទូទាំងពិភពលោក ហើយបានធ្វើឲ្យអ្នកគាំទ្រ BLACKPINK ខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីបានសរសេរថា Jisoo មិនមានទេពកោសល្យលេចធ្លោនៅក្នុងក្រុម។...
The Times ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD និងតំណាងរបស់ក្លឹបបានកំពុងព្យាយាមក្នុងការបញ្ចុះបញ្ចូលកីឡាករ Cristiano Ronaldo ដើម្បីអាចបញ្ចុះបញ្ចូលកីឡាករ Cristiano Ronaldo ឲ្យនៅបន្តលេងជាមួយនឹង Old Trafford ទៀត។ ប្រភពដដែលបានសរសេរទៀតថា ក្លឹបបានព្យាយាមគ្រប់មធ្យោបាយទាំងអស់ក្នុង ការបញ្ចុះបញ្ចូលកំពូលកីឡាករខ្សែប្រយុទ្ធវ័យចំណាស់នេះ ឲ្យនៅបន្តបន្ទាប់ពីបានបង្ហាញទំរង់លេងយ៉ាង ល្អជាមួយនឹងក្លឹប រដូវកាលចុងក្រោយមកនេះ ទោះបីជាមិនមានឈ្មោះទៅលេងនៅ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Inter Milan បានឈានទៅដល់ការបញ្ចប់កុងត្រារបស់កីឡាករ Artuto Vidal មុនកាលកំណត់ហើយ កាលពីថ្ងៃចន្ទម្សិលមិញនេះ។ ក្លឹបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ FC Internazionale Milano បានប្រកាសថាពួកយើងបានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការបញ្ចប់ កុងត្រាជាមួយនឹង កីឡាករខ្សែបម្រើប្រយុទ្ធឈីលី Artuto Vidal មុនកាលកំណត់រួចរាល់ហើយ។ ក្លឹបបន្តថា៖ពួកយើងពិតជាអរគុណដល់ Artuto...
បរទេស៖ ក្រោយព័ត៌មានជាបន្តបន្ទាប់អំពីការចាកចេញរបស់កីឡាករប្រេស៊ីល Rapinha ពីកីឡាដ្ឋាន Elland Road របស់ក្លឹប Leeds UTD ហើយនោះទីបំផុតដំណឹងជាផ្លូវការបានអះអាងថាកីឡាករវ័យ២៥ឆ្នាំរូបនេះ នឹងត្រូវផ្ទេរទៅចូល រួមជាមួយនឹង Barcelona ហើយ។ Barcelona បានយកឈ្នះការប្រកួតប្រជែងជាមួយនឹងក្លឹបជាច្រើន ទៀតដែលបានព្យាយាមក្នុងការទាកទាញ យកកីឡាករខ្សែប្រយុទ្ធរូបនេះពីអង់គ្លេស ដោយក្នុងនោះទាំងលក្ខខណ្ឌរបស់ក្លឹប និងលក្ខខណ្ឌរបស់កីឡាករផងត្រូវបានព្រមព្រៀងគ្នារួចរាល់ហើយ។ The Goal...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថារដ្ឋាភិបាលរបស់លោក Joe Biden កំពុងបានតែធ្វើការពិចារណាទៅលើការដកបម្រាមនាំចូលអាវុធនិងការលក់ អាវុធទៅឲ្យរដ្ឋាភិបាល ទីក្រុង Riyahd ដោយសង្ឃឹមថានឹងអាចនាំចូលប្រេងកាន់តែច្រើនត្រឡប់មកវិញ។ ប្រភពដែលគួរឲ្យទុកចិត្តចំនួន៤ បានបញ្ជាក់ដែរថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន កំពុងចាប់ផ្តើមធ្វើការសិក្សាទៅលើលទ្ធភាពក្នុងការដកបម្រាមនេះ ចេញពីអារ៉ាប៊ីសាអូឌីតពោលគឺនៅមុនដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden នៅក្នុងទីក្រុង Riyadh នៅក្នុងសប្តាហ៍នេះ។ គួរឲ្យដឹងដែរថាអស់រយៈពេលជាច្រើនខែ...
វាគឺជាដំណឹងដ៏គួរឲ្យរីករាយសម្រាប់អ្នកគាំទ្រក្លឹបសេះបង្កង់ Juventus នៅពេលដែលគេជឿជាក់ថាក្លឹបនឹងត្រូវប្រកាសផ្ទេរចូលកីឡាករចំណូលថ្មីម្តងចំនួន២រូប ហើយសុទ្ធតែជាកីឡាករដែលមិនមានតម្លៃខ្លួននោះឡើយ។ The Goal ជឿជាក់ថាក្លឹប Juventus គឺបានជោគជ័យរួចទៅហើយក្នុងការចរចានាំយកកីឡាករ ខ្សែប្រយុទ្ធវ័យចំណាស់ Di Maria និងកីឡាករខ្សែបម្រើប្រយុទ្ធ Paul Pogba ហើយនៅរងចាំតែការសម្រេចចិត្តចុងក្រោយ និងការប្រកាសជាផ្លូវការប៉ុណ្ណោះ។ ទោះបីជាកុងត្រារបស់កីឡាករអាហ្សង់ទីន Di Maria មានតែមួយឆ្នាំក្តីប៉ុន្តែគេជឿជាក់ថា កុងុត្រាសម្រាប់...
បន្ទាប់ពីបានចំណាយពេល៤ឆ្នាំជាមួយនឹងកីឡាដ្ឋាន Anfield និងក្លាយខ្លួនជាវិរៈបុរសជាច្រើនដងនៅក្នុងប្រវត្តិប្រកួតផងនោះទីបំផុតកីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Divock Origi បានសម្រេចចិត្តក្នុងការ ផ្ទេរទៅចូលរួមជា មួយនឹងក្លឹបយក្ស AC Milan ហើយជាមួយនឹងកុងត្រាដែលមានរយៈពេល៤ឆ្នាំ។ ម្ចាស់ពានរង្វាន់ Serie Aបានប្រកាសអះអាងដំណឹងនេះជាផ្លូវការហើយបញ្ជាក់ថាកីឡាករប៊ែលហ្ស៊ិកនឹងចូលរួមក្លឹបក្នុងនាមជាកីឡាករមិនមានតម្លៃខ្លួនឡើយបន្ទាប់ពី Origi បានផុតកុងត្រាជាមួយនឹង liverpool កាលពីចុងរដូវ កាលកន្លងមកនេះ។ Origiមានវ័យ២៧ឆ្នាំ បានចំណាយពេល៤ឆ្នាំជាមួយនឹង Liverpool...
ការប្រកួតពានរង្វាន់ Africa Cup of Nations បន្ទាប់នឹងលេងនៅប្រទេសកូឌីវ័រក្នុងឆ្នាំ២០២៤ មិនមែនឆ្នាំ២០២៣ទេ។ នេះបើតាមការប្រកាសរបស់ប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិកលោក Patrice Mostsepe។ តាមគម្រោងព្រឹត្តិការណ៍នឹងរៀបចំនៅខែមិថុនា-កក្កដា ឆ្នាំ២០២៣ ដែលជារដូវភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសកូឌីវ័រ។ ដូច្នេះហើយទើបមានការប្រកាសពន្យារពេល ជាជាងទទួលយកហានិភ័យ។ មួយវិញទៀតដោយសារតែព្រឹត្តិការណ៍ World Cup ដែលនឹងរៀបចំនៅប្រទេសកាតាក្នុងខែវិច្ឆិកា-ធ្នូឆ្នាំនេះក៏កាន់តែខិតជិតមកដល់ សហព័ន្ធបាល់ទាត់អាហ្វ្រិកសម្រេចរុញការប្រកួតរបស់ខ្លួនទៅឆ្នាំ២០២៤តែម្ដង។ នេះមានន័យថា ពាន...
បរទេស៖ យន្តហោះប្រភេទដូចគ្នាដែលអាមេរិកប្រើសម្រាប់ការដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានដែលហែកហួរដោយសង្គ្រាម ពេលនេះចិនកំពុងដាក់ពង្រាយដើម្បីផ្តល់ការផ្គត់ផ្គង់សម្រាប់ការកសាងខេត្តឡើងវិញរបស់ប្រទេសដែលរងគ្រោះដោយការរញ្ជួយដីដ៏ធំមួយនេះ , នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសនៅទីក្រុងប៉េកាំងបានចង្អុលបង្ហាញនៅលើ Twitter កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zhao Lijian បានសរសេរថា “យន្តហោះដឹកជញ្ជូនស្រដៀងគ្នា បេសកកម្មផ្សេងគ្នានៅអាហ្វហ្គានីស្ថាន” ។ គាត់បានសរសេរអមជាមួយរូបថតអេក្រង់ដែលមានចំណងជើងជាភាសាអង់គ្លេសថា “យន្តហោះអាមេរិកបានយកមនុស្សចេញបន្ទាប់ពីការបំផ្លិចបំផ្លាញ...