ភ្នំពេញ៖លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានណែនាំដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃសហការជាមួយអង្គភាពពាក់ព័ន្ធ សិក្សាពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា ដោយសារវិស័យនេះត្រូវការការវិនិយោគច្រើន និងចំណាយពេលយូរ ដើម្បីទទួលបានលទ្ធផល ទាំងលទ្ធផលនោះអាចនឹងសម ឬមិនសមប្រកបតាមគោលដៅកំណត់ក៏ថាបាន ខណៈស្ថានភាពពិភពលោក ក៏មានការប្រឈមប្រែប្រួលទាមទារឲ្យមានភាពបត់បែនគ្រប់ផែនការ រួមទាំងផែនការក្នុងវិស័យកីឡានេះដែរ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករឥកីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ...
ថ្មីៗមានការសង្កេតឃើញថាទំនាក់ទំនងរបស់ Jerry Yan (គ្រប់គ្នាស្គាល់ថាជា តាវ មិញស៊ឺ) ហាក់ជិតស្និទ្ធនឹងតារាតៃវ៉ាន់ Chen Mei-Feng ប្លែកខុសពីទំនាក់ទំនងធម្មតា។ ពិសេសតាមចចាមអារ៉ាម បានបន្លឺឡើងទៀតថា តាមពិតទៅ តួឯករឿង F4 រូបនេះ និងរៀមច្បងវ័យ ៦៨ ឆ្នាំបានទាក់ទងគ្នាអស់រយៈពេល ១២ ឆ្នាំហើយ។ យោងតាម Page 163 បានឲ្យដឹងកាលពីថ្ងៃទី ០១ ខែកក្កដា ថា តារាសម្តែង...
ខេត្តកណ្តាល ៖នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានបិទការប្រកួតកីឡាបាល់ទាត់វ័យចាស់ក្នុងព្រឹត្តិការណកីឡាសម្រាប់ទំាងអស់គ្នាប្រចាំខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅកីឡដ្ឋានខេត្តកណ្តាលរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។ ក្នុងឱកាសពិធីបិទការប្រកួតកីឡាបាល់ទាត់វ័យចាស់ក្នុងព្រឹត្តិការណកីឡាសម្រាប់ទំាងអស់គ្នាប្រចាំខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ឃួន...
ភ្នំពេញ៖ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ ទីបំផុតព្រឹត្តការណ៍ប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ បានរកឃើញម្ចាស់ជ័យលាភីតាមប្រភេទវិញ្ញាសានិមួយៗហើយ ពិសេសសម្ព័ន្ធកីឡាប៊ូលនិង ប៉េតង់កងយោធពលខេមរៈភូមិន្ទ ឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោម១៣ សមាគម ក្លឹបចូលរួម ដោយឈ្នះមេដាយច្រើនជាងគេ។ លោក សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង ជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា បានមានប្រសាសន៍ ថាការប្រកួតនេះរៀបចំឡើងដើម្បីលើកស្ទួយកីឡាប៊ូល និង ប៉េតង់កម្ពុជា...
ភ្នំពេញ៖ការប្រកួតកីឡាហាប់គីដូ ជើងឯកថ្នាក់ជាតិលើកទី២ បានបញ្ចប់ដោយភាពជោគជ័យខ្ពស់ និងទទួលបានការចូលរួមពីកីឡាករ-កីឡាការិនីច្រើនជាងឆ្នាំកន្លងទៅ ហើយព្រឹត្តការណ៍ថ្នាក់ជាតិនេះបានធ្វើឡើង ក្រោមការចូលរួមសហការយ៉ាងសំខាន់ពីប្រធាន អនុប្រធាន និង សមាជិកប្រតិបិត្តទាំងអស់ ដោយបានចូលរួមជាថវិការផ្ទាល់ខ្លួន និង គៀងគរដៃគូសហការឧបត្ថម្ភ ដើម្បីរៀបចំការប្រកួតនេះឲ្យកើតមានឡើង។ អនុប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ លោក គួច ហុងជៀក មានប្រសាសន៍ថា ទោះបី ជាការចូលរួមប្រកួតប្រជែង ក្នុងជើងឯកថ្នាក់ជាតិនេះ ទទួលបានលទ្ធផលល្អ...
យោងតាមការចេញផ្សាយរបស់ The Goal ក្លឹបកាំភ្លើងធំ Arsenal គឺនឹងអាចឡើងទៅវគ្គ១ភាគ៤នៃពានរង្វាន់ EFL Cup បានហើយក្រោយយកជ័យជំនះទៅលើក្រុម Crystal Palace កាលពីយប់មិញ។ នាំមុខមុនដោយ Crystal Palace ប៉ុន្តែ Arsenal បានធ្វើយ៉ាងល្អតាមពីក្រោយមកវិញរហូតទទួលបានជ័យជំនះដែលក្នុងនោះកីឡាករខ្សែប្រយុទ្ធ Gabriel Jesus ជាអ្នកស៊ុតបញ្ចូលទីបាន៣គ្រាប់ម្នាក់ឯង។ លទ្ធផល៣ទល់នឹង២បានធ្វើឲ្យទំរង់លេងរបស់...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាអតីតកីឡាករឆ្នើមរបស់ Barcelona លោក Thiago Alcantara នឹងត្រៀមខ្លួនត្រឡប់មកចូលរួមជាមួយនឹងក្លឹបវិញនៅខែមករានេះហើយក្នុងនាមជាផ្នែកមួយនៃក្រុមការងារគ្រូបង្វឹករបស់ក្លឹបរបស់លោក Hansi Flick។ បុរសវ័យ៣៣ឆ្នាំរូបនេះនឹងក្លាយទៅជាផ្នែកមួយនៃក្រុមការងារគ្រូបង្វឹកក្នុងវ័យទើបតែ៣៣ឆ្នាំក្រោយពេលដែលបានប្រកាសចូលនវិត្តកាលពីពេលថ្មីៗនេះហើយក៏ធ្លាប់ជាកីឡាករបណ្តូលចិត្តរបស់គ្រូបង្វឹកលោក Hansi ជាយូរមកហើយដែរតាំងតែពីពេលនៅក្លឹប Bayern Munich ជាមួយគ្នា។ ធ្វើការជាមួយគ្នាក្នុងចន្លោះពីឆ្នាំ២០១៣ដល់ឆ្នាំ២០២០បុរសជនជាតិអេស្បាញរូបនេះបានដើរតួយ៉ាងសំខាន់នៅក្នុងតំបន់បម្រើកណ្តាលនិងបានជួយឲ្យក្លឹប Bayern Munich លើកពានរង្វាន់លីគកំពូលដល់ទៅ៧ដងជាប់គ្នាទៀតផង៕ ប្រែសម្រួល៖ស៊ុនលី
ចេកជាអាហារបំបាត់ ភាពតានតឹងព្រោះចេកសម្បូរដោយអ័រម៉ូន សេរ៉ូថូនីន ណ័ររេភីណេភ្រីន ដែលធ្វើឲ្យរាងកាយបញ្ចេញសារធាតុនៃសេចក្តីសុខ ចេញមកដែលធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេង។ សូកូឡាក្រៅពីមានរសជាតិឆ្ងាញ់ ពិសារហើយសូកូឡាមានសារធាតុផេនីលអេទីឡាមីន យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលធ្វើឲ្យងងុយគេងបានភ្លាមៗនេះមិនរាប់បញ្ចូលទាំងស្ករ និងខ្លាញ់ផ្សេងៗទៀតផង។ នំបុ័ង និងបាយសនៅក្នុងម្សៅស្រិតសមានកាបូអ៊ីដ្រាតប្រភេទខ្លាំងក្លាដែលអាចចូលទៅដល់លំពែងបានភ្លាមៗ និងបញ្ចេញអ៊ីនស៊ូលីន ចេញមកធ្វើឲ្យឈាមមានជាតិស្ករច្រើន ដែលធ្វើឲ្យខួរក្បាលវិលសឺៗគេងលក់ដោយមិនដឹងខ្លួន។ ផលិតផលទឹកដោះគោមិនថាក្រែមទឹកដោះគោជូរ ឬតែទឹកដោះគោទេ មិនគួរទទួលទាននៅពេលរសៀលឡើយ ព្រោះប្រូតេអ៊ីននៅក្នុងទឹកដោះគោ និងបញ្ចេញ អាស៊ីតអាមីណូ ចេញមកហើយនៅពេលដែលរាងកាយមានអាស៊ីដច្រើនពេក...
ជាទូទៅ ទឹកដោះគោ និងទឹកដោះគោជូរសុទ្ធតែសម្បូរដោយស្ទេរ៉ូលពីធម្មជាតិ ដែលជួយកាត់បន្ថយ កូលេស្តូរ៉លមានច្រើននៅក្នុងសណ្តែក គ្រាប់រុក្ខជាតិនិងផ្លែឈើ ប៉ុន្តែក្នុងបរិមាណមិនប្រមាណទេ។ ប្រយោជន៍របស់វាគឺ អាចធ្វើឲ្យរាងកាយ កាត់បន្ថយការបឺតស្រូបកូលេស្តូរ៉ល ពីសាច់សត្វ ដែលប្រៀបដូចជាជួយជំងឺបេះដូងផងដែរ។ ដោយ៖ ហង្ស សុបញ្ញា
ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីមានបំផុតទាំង ៥៥នាក់របស់ប្រទេសចិន ត្រូវបានគេឃើញទ្រព្យសម្បត្តិរួមរបស់ពួកគាត់កើនឡើងនៅឆ្នាំនេះជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២០។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg តាមដានបុគ្គលដែលមានបំផុតចំនួន ៥០០របស់ពិភពលោក បាននិយាយថា ទ្រព្យសម្បត្តិរួមបញ្ចូលគ្នារបស់ពួកគេបានកើនឡើង ១៦ភាគរយចាប់តាំងពីខែមករាដល់ ៨០៩.៦ ពាន់លានដុល្លារបន្ទាប់ពីបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងចំណោមអ្នកទទួលបានច្រើនជាងគេ គឺលោក Pony Ma ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្ស...