ម៉ូស្គូ៖ កាលពីព្រឹកថ្ងៃអង្គារមានឧត្តមសេនីយឯករបស់រុស្ស៊ីម្នាក់ និងជំនួយការរបស់គាត់ត្រូវបានគេសម្លាប់ដោយសារការផ្ទុះនៅក្នុងអគារលំនៅដ្ឋាន១កន្លែងនៅទីក្រុងម៉ូស្គូ ។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានឲ្យដឹងថា ឧត្តមសេនីយឯក Igor Kirillov គឺជាប្រធាននៃកងទ័ពការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងការផ្ទុះមួយនោះ ។ ព័ត៌មានបឋមបានបង្ហាញឲ្យដឹងថា ការផ្ទុះបានកើតឡើងក្រោយពីការបំផ្ទុះឧបករណ៍ផ្ទុះដែលមានកម្លាំងប្រហែល២០០ក្រាមនៃសារធាតុគីមី TNT ។ គណៈកម្មាធិការដដែលនេះបានបញ្ជាក់ថា គ្រឿងផ្ទុះត្រូវបានគេលួចបង្កប់នៅក្នុងម៉ូតូ ដោយបានបន្ថែមថា សំណុំរឿងព្រហ្មទណ្ឌនេះត្រូវបានបើកការស្រាវជ្រាវពាក់ព័ន្ធនឹងការសម្លាប់នេះផងដែរ ៕...
យោងតាមការចេញផ្សាយរបស់ The Goal កីឡាករ David Hanckoដែលកំពុងលេងឲ្យក្លឹប Feyenoord បានក្លាយទៅជាគោលដៅដ៏មានសក្តានុពលម្នាក់សម្រាប់ក្លឹប Juventus ក្រោយការបង្ហាញទំរង់លេងនៅរដូវកាលថ្មីកន្លងមកនេះ។ មកទល់ពេលនេះក្លឹបយក្សអ៊ីតាលី Juventus នៅតែបន្តស្វែងរកកីឡាករខ្សែកាពារថ្មីម្នាក់មកចូលរួមក្លឹបដោយក្នុងនោះកំណត់បានកីឡាករ David Hancko គឺជាគោលដែលដែលមានសក្តានុពលបំផុតសម្រាប់ខែមករាខាងមុខនេះ។ យ៉ាងណាក្តីទំរង់លេងរបស់ Juventus ក្រោមការដឹកនាំគ្រូបង្វឹកថ្មីលោក Thiago Motta ហាក់ដូចជាមិនសូវបានដូចការរំពឹងទុកទេហើយជឿជាក់ថានឹងមានការផ្លាស់ប្តូរជាច្រើននៅក្នុងក្រុមជាក់ជាមិនខាននៅខែមករាខាងមុខ៕...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Marcus Rashford បានបង្ហើបអំពីការតាំងចិត្តរបស់ខ្លួននៅពេលអនាគតក្នុងពេលដែលមានព័ត៌មានថាក្លឹបនឹងអនុញ្ញាតិឲ្យរូបគាត់ចាកចេញនៅខែមករាខាងមុខនេះទៅហើយនោះ។ មួយរយៈចុងក្រោយនេះ Rashford មិនស្ថិតនៅក្នុងបញ្ជីកីឡាករជម្រើស១១នាក់ដំបូងរបស់គ្រូបង្វឹកថ្មីលោក Ruben Amorim ទៀតឡើយនិងក៏ចាប់ផ្តើមលេចឬដំណឹងថាគ្រូបង្វឹករូបនេះនឹងត្រៀមលក់កីឡាករអង់គ្លេសនេះចេញផងដែរនៅខែមករានេះ។ យ៉ាងណាក្តីចំពោះកីឡាករផ្ទាល់វិញទោះបីជាវាជាក្លឹបដែលខ្លួនបានដុះចេញពីថ្នាលយុវជនមកក្តីប៉ុន្តែគាត់បានបង្ហើបថាវាគឺជាពេលវេលាថ្មីសម្រាប់ទទួលយកការប្រកួតប្រជែងថ្មី។ គួរឲ្យដឹងដែរថាកីឡាករខ្សែប្រយុទ្ធរូបនេះបានឆ្លងកាត់ថ្នាលយុវជនរបស់ក្លឹបតាំងតែពីយូរណាស់មកហើយហើយក៏ទទួលបានឳកាសក្នុងការបង្ហាញខ្លួនឲ្យឈុតធំរបស់ក្លឹបជាលើកដំបូងកាលពីឆ្នាំ២០១៥នៅក្នុងគ្រាដែលគ្រូបង្វឹកលោក Louis van Gaal នៅកាន់តំណែង៕ ប្រែសម្រួល៖ស៊ុនលី
លោក វូដ្រូ វិលសុន (Woodrow Wilson) ជាប្រធានាធិបតីទី២៨ ហើយក៏ជាប្រធានាធិបតីដ៏ល្បីល្បាញមួយរូបណៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក។ ភាពល្បីល្បាញដោយសារតែសមត្ថភាពដ៏ប៉ិនប្រសព្ធរបស់លោក ហើយលោកបានកាន់តំណែងជាប្រធានាធិបតីបានចំនួនពីរអាណត្តិ។ ក្រោមការដឹកនាំរបស់លោក មានបញ្ហាស្មុកស្មាញជាច្រើននៅក្នុងប្រទេសអាមេរិក ហើយត្រូវបានដោះស្រាយជាបន្តបន្ទាប់។ ប៉ុន្តែទម្រាំទទួលបានតំណែងជាប្រធានាធិបតីរបស់អាមេរិកនាពេលនោះ លោកក៏បានតស៊ូជំនះរាល់ការលំបាកមិនស្ទើរដែរ គឺនៅក្មេងដោយសារតែសុខភាពរបស់លោកខ្សោយពេក ដោយអាយុជាង១០ឆ្នាំទៅហើយលោកនៅតែមិនអាចអានអក្សរបាន។ នេះជាមូលហេតុដែលលោកមិនអាចចូលរៀននៅសាលារៀនដូចក្មេងដ៏ទៃទៀតបាន។ ក្រោយមកលោកក៏ត្រូវបានជំងឺតាមយាយីស្ទើរបាត់បង់ជីវិតម្ដងៗថែមទៀតផង។ យ៉ាងណាមិញអំណាចនៃការតាំងចិត្ត ជំនះបញ្ហាបានធ្វើអោយលោក វូដ្រូ វីលសុន...
បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំ និង ៦ខែ បន្ទាប់ពីជក់បារី រួចចោលកន្ទុយបារីទៅក្នុងបន្ទប់ទឹកលើយន្តហោះ ត្រូវបានគេប្រទះឃើញ។ លោក John Cox អាយុ ៤៦ឆ្នាំ បានធ្វើឲ្យគេភ្ញាក់ផ្អើលរហូតដល់ចុចកណ្ដឹងប្រកាសអាសន្នលើយន្តហោះ Monarch Airbus ក្រោយបោះចោលកន្ទុយបារីទៅក្នុងធុងសំរាមបន្ទប់ទឹក និងបង្កឲ្យមានភ្លើងឆេះក្រដាសផ្សេងទៀត។ បន្ទាប់មក អ្នកបើកយន្តហោះបានប្រកាសអាសន្ន និងបានចុះចតជាបន្ទាន់ ខណៈក្រុមការងារលើយន្តហោះផ្សេងទៀតចូលទៅពន្លត់ភ្លើង។ លោក...
Rihanna និង A$AP Rocky បានលេចវត្តមានយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងកម្មវិធី British Fashion Awards ដ៏ធំប្រចាំចក្រភពអង់គ្លេស ដែលបានប្រព្រឹត្តទៅកាលពីដើមខែ ធ្នូ ឆ្នាំ ២០២៤ ថ្មីៗនេះ។ ក្នុងព្រឹត្តិការណ៍ កម្រាលព្រំក្រហម British Fashion Awards គេសង្កេតឃើញមានតារាល្បីៗលំដាប់ពិភពលោកចូលរួម ដែលមានដូចជា តារាបង្ហាញម៉ូដអង់គ្លេស...
ការបំផ្លាញស្រទាប់អូហ្សូន កាត់បន្ថយការការពារធម្មជាតិ នៃបរិយាកាសរបស់យើងពីកាំរស្មីអ៊ុលត្រាវីយូឡេ ដែលបង្កគ្រោះថ្នាក់ខ្លាំងពីព្រះអាទិត្យ។ គេហទំព័រនេះផ្តល់នូវទិដ្ឋភាពទូទៅនៃបញ្ហាសុខភាពធំ ៗ ដែលទាក់ទងនឹងការប៉ះពាល់ជាមួយហ្នឹង កាំរស្មីយូវីច្រើនពេកនាពេឡបច្ចុប្បន្ន។ ការយល់ដឹងអំពីហានិភ័យទាំងនេះ ព្រមទាំងការប្រុងប្រយត្ន័ត្រឹមត្រូវ អាចជួយកាត់បន្ថយឱកាស នៃបញ្ហាសុខភាព ដែលទាក់ទងនឹងកម្តៅពន្លឺព្រះអាទិត្យមានដូចខាងក្រោម៖ ជំងឺមហារីកស្បែកជារៀងរាល់ឆ្នាំករណីមហារីកស្បែកថ្មីជាច្រើនត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅសហរដ្ឋអាមេរិកជាងករណីថ្មី នៃជំងឺមហារីកសុដន់ ក្រពេញប្រូស្តាត សួត និងមហារីកពោះវៀនធំរួមបញ្ចូលគ្នា។ ជនជាតិអាមេរិកម្នាក់ក្នុងចំណោម ៥ នាក់នឹងវិវត្តទៅជាជំងឺមហារីកស្បែកក្នុងមួយជីវិតរបស់ពួកគេ។ ជនជាតិអាមេរិកម្នាក់ស្លាប់ដោយសារជំងឺមហារីកស្បែករៀងរាល់ម៉ោង...
កូរ៉េខាងត្បូង៖លោក Jang Keun-suk តារាសម្តែងកូរ៉េខាងត្បូងដែលល្បីល្បាញ ដោយសារលោកបានដើរតួក្នុងរឿង “You’re Beautiful” ថ្មីៗនេះបានបើកចំហអំពីការភ័យខ្លាច និងបទពិសោធន៍របស់លោកជាមួយនឹងជំងឺមហារីកក្រពេញទីរ៉ូអ៊ីតនៅលើ YouTube របស់លោក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ កាលថ្ងៃទី២៥ ខែកញ្ញា តារាសម្តែងវ័យ ៣៧ ឆ្នាំរូបនេះបានបង្ហាញនៅលើបណ្តាញ YouTube ផ្ទាល់ខ្លួនរបស់លោកថា...
ភ្នំពេញ៖លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ព្រមទាំងប្រធាននាយកដ្ឋានកីឡានាថ្ងៃទី៣០ ខែកញ្ញា នេះបានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាបាល់បោះ៣x៣ជ្រើសរើសជើងឯកសាកលវិទ្យាល័យឆ្នាំ២០២៤ និងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយនូវគោលការណ៍សំខាន់ៗ និងទិសដៅអភិវឌ្ឍកីឡាសិស្ស និស្សិតកម្ពុជា...
ទីក្រុងឡុងដ៍៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា Meta ត្រូវបានផ្តន្ទាទោសកាលពីថ្ងៃសុក្រជាមួយនឹងការពិន័យជាប្រាក់ជាង ១០០ លានដុល្លារពីអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សរបស់សហភាពអឺរ៉ុបជុំវិញការខកខានសុវត្ថិភាពពាក់ព័ន្ធនឹងពាក្យសម្ងាត់សម្រាប់អ្នកប្រើប្រាស់ Facebook ។ គណៈកម្មការការពារទិន្នន័យអៀរឡង់បាននិយាយថា ខ្លួនដូចបានទះកំផ្លៀងអាមេរិកមួយដៃយ៉ាងខ្លាំង ក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាជាមួយនឹងការពិន័យ ៩១ លានអឺរ៉ូ (១០១.៦ លានដុល្លារ បន្ទាប់ពីការស៊ើបអង្កេតមួយ។ អង្គការឃ្លាំមើលបានចាប់ផ្តើមស៊ើបអង្កេតនៅឆ្នាំ ២០១៩ បន្ទាប់ពីវាត្រូវបានជូនដំណឹងដោយ Meta...