ប៉ារីស៖ក្រុមហ៊ុន Google បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Microsoft នៅគណៈកម្មការអឺរ៉ុបដោយចោទប្រកាន់គូប្រជែងរបស់ខ្លួនអំពីការអនុវត្តអាជ្ញាប័ណ្ណប្រឆាំងនឹងការប្រកួតប្រជែងដើម្បីបង្ខំអតិថិជនឲ្យប្រើប្រាស់សេវាកម្ម Cloud របស់ខ្លួន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានបន្តថា Microsoft បានកេងប្រវ័ញ្ចការពឹងផ្អែករបស់អតិថិជនអាជីវកម្មលើផលិតផលកម្មវិធីជាច្រើនដូចជា Windows Server ដើម្បីបង្ខំពួកគេឲ្យប្រើវេទិកា Azure cloud...
ប្រេស៊ីល៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា គ្រោះរាំងស្ងួតដ៏អាក្រក់បំផុតស្ថិតក្នុងកំណត់ត្រាពិភពលោកបាន ធ្វើឲ្យកម្រិតទឹកនៃទន្លេនៅអាងព្រៃអាម៉ាហ្សូន ធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រ ក្នុងករណីខ្លះធ្វើឲ្យទឹកស្រក់ដល់បាតទន្លេ ដែលជាផ្លូវទឹកអាចធ្វើដំណើរបានពីមុន។ ទន្លេ Solimoes ជាដៃទន្លេដ៏សំខាន់មួយនៃទន្លេអាម៉ាហ្សូន ដ៏អស្ចារ្យដែលមានប្រភពទឹកមកពី Peruvian Andes បានស្រក់ចុះដល់កម្រិតទាបបំផុតក្នុងកំណត់ត្រានៅ Tabatinga ដែលជាទីក្រុងប្រេស៊ីលនៅព្រំដែនជាមួយប្រទេសកូឡុំប៊ី។ ចំណែកបឹង Tefé ជាដៃរបស់ Solimoes...
អេស្ប៉ាញ៖ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា នាង Georgina Rodgriguez ដែលជាមិត្តស្រីរបស់កីឡាករបាល់ទាត់ឆ្នើម Ronaldo រកបានទឹកប្រាក់ ១០ លានដុល្លារសម្រាប់រដូវកាលដំបូងរបស់នាងជាមួយក្រុមហ៊ុន Netflix មានឈ្មោះថា “I Am Georgina” យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ យោងតាមកាសែតអេស្ប៉ាញ AS បាននិយាយថា ម៉ូដែលជនជាតិអាហ្សង់ទីនអាចរកបាន...
ថៃ៖តារាសម្ដែងថៃ Min Pechaya Wattanamontree រួមជាមួយនឹងសិល្បករផ្សេងទៀត បានចូលរួមរម្លែកទុក្ខដល់ក្រុមគ្រួសាររបស់លោក Akkaphan Namart ដែលបានទទួលមរណភាពក្នុងជន្មាយុ ៣៩ឆ្នាំ បន្ទាប់ពីជិត ២ ឆ្នាំនៃការតស៊ូនឹងជំងឺមហារីកបេះដូង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ បើយោងតាម ចេញផ្សាយពី Thairath បានឲ្យដឹថា មនុស្សរាប់ពាន់នាក់...
(អាមេរិក)៖ យោងតាមគេហទំព័រព័ត៌មានសុខភាព Health News បានឲ្យដឹងថា នៅពេលមានអារម្មណ៍តានតឹង កម្រិតជាស្ករនៅក្នុងឈាមមិនមានតុល្យភាពនោះឡើយ ដូចនេះបើទទួលទានអាហារមានជាតិស្ករថែមទៀត គឺធ្វើឲ្យអ្នកកាន់តែមានសភាពធ្ងន់ធ្ងរឡើង។ ក្នុងនោះ អាហារមួយចំនួនដែលអ្នកគួរចៀសវាងមានដូចជា៖ ១.កាហ្វេៈ វាមិនជាបញ្ហាឡើយ បើអ្នកផឹកកាហ្វេខ្មៅ ប៉ុន្តែចំពោះអ្នកផឹកកាហ្វេទឹកដោះគោ ឬលាយក្រែម អាចធ្វើការបង្កើនកាឡូរីដល់រាងកាយ។ ក្រៅពីធ្វើឲ្យជាតិស្ករឡើងខ្ពស់ខុសធម្មតា ប្រព័ន្ធដុតបំផ្លាញថាមពល ត្រូវធ្វើការធ្ងន់ជាងមុនថែមទៀត បណ្តាលឲ្យរាងកាយបញ្ចេញអ័រម៉ូន ខ័រទីសូល...
The Goal ចេញផ្សាយនៅថ្ងៃនេះបានអះអាងថាកីឡាករ ខ្សែការពារស្លាបស្តាំសញ្ជាតិអង់គ្លេស Trent Alexander Arnold កំពុងក្លាយជាគោលដៅចង់បាន ពីសំណាក់ក្លឹបយក្សអេស្បាញ Real Madrid ប៉ុន្តែយ៉ាងណាក្តីគាត់បានអះអាងថាគាត់នៅតែមានក្តីសុបិន្តក្នុងការក្លាយជាប្រធានក្រុមរបស់ Liverpool និងជួយលើកពានរង្វាន់ជាច្រើនទៀតនៅទីនេះ។ Trent Arnold ជាកីឡាករដុះចេញពីថ្នាលយុវជនរបស់ក្លឹបជាច្រើនឆ្នាំ មកហើយដោយក្នុងនោះគាត់បានបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានថាៈខ្ញុំមានវត្តមាននៅទីនេះអស់រយៈពេល២០ឆ្នាំមកហើយ។ខ្ញុំចុះកុងត្រា៤ទៅ៥ដងមកហើយទោះបីជាមិនត្រូវបានប្រកាសជាសាធារណៈក្តី។ គាត់បញ្ជាក់ទៀតថាគាត់នៅ មានក្តីសុបិន្តដ៏មានសារៈសំខាន់ ផ្សេងទៀតនៅទីនេះគឺជាការលើកពានរង្វាន់និងក្លាយខ្លួនជាប្រធានក្រុមដ៏ជោគជ័យម្នាក់នៅ Liverpool។...
ប្រេស៊ីល៖វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បាននិយាយថា ខ្លួនកំពុងធ្វើការផ្លាស់ប្តូរចណុចមួយចំនួន ដើម្បីអនុវត្តតាមការអំពាវនាវចេញដោយតុលាការកំពូលរបស់ប្រទេសប្រេស៊ីលក្នុងក្តីសង្ឃឹមថានឹងលុបចោលបម្រាមទូទាំងប្រទេសដែលបញ្ជាដោយចៅក្រមកំពូលរបស់ប្រទេសកាលពីខែមុន យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ អស់រយៈពេលជិត ៣ សប្តាហ៍ បណ្តាញសង្គម X មិនអាចចូលប្រើបានសម្រាប់អ្នកប្រើប្រាស់ប្រេស៊ីល។ ការប្រើប្រាស់ VPN ដើម្បីចូលទៅកាន់គេហទំព័រនេះ មានការគំរាមកំហែងនៃការផាកពិន័យជិត៩ ,០០០ដុល្លារ។ នោះហើយជាបន្ទាប់ពីចៅក្រម Alexandre de...
ថៃ៖Royal Gazette ផ្លូវការបានប្រកាសកាលពីថ្ងៃអង្គារថា ព្រះមហាក្សត្រថៃបានចុះហត្ថលេខានៅលើច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ដែលធ្វើឲ្យប្រទេសថៃក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងជាកន្លែងធំបំផុតនៅអាស៊ីដែលទទួលស្គាល់អាពាហ៍ពិពាហ៍មួយនេះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានផ្តល់ការយល់ព្រមពីព្រះមហាក្សត្រចំពោះច្បាប់ថ្មីដែលបានអនុម័តដោយសភាកាលខែមិថុនា ដែលនឹងចូលជាធរមានក្នុងរយៈពេល ១២០ ថ្ងៃ ដោយមានន័យថា ពិធីមង្គលការដំបូងត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងខែមករា។ ថៃក្លាយជាប្រទេសទី ៣ ក្នុងទ្វីបអាស៊ី...
ចិន៖ថ្មីៗនេះ តារាសម្តែងជនជាតិចិន នាង Zheng Shuang បានបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា ការជឿទុកចិត្តមនុស្សខុសអាចនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ រួមទាំងការចំណាយខ្ពស់ និងការអស់សង្ឃឹមយ៉ាងខ្លាំងដល់ខ្លួនឯងជាក់ជាមិនខាន់ឡើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ នាង Zheng បានកត់សម្គាល់ថា អាយុ និងដំបូន្មានកម្រធ្វើឲ្យមនុស្សភ្ញាក់ផ្អើលណាស់ ហើយការជឿជាក់លើបុគ្គលខុស អាចនាំអ្នកធ្វើដំណើរទៅកាន់ផ្លូវនៃការចំណាយខ្ពស់ និងភាពអស់សង្ឃឹមជានិច្ច។ ទន្ទឹមនឹងការបង្ហោះរបស់នាង...
(អង់គ្លេស)៖ ក្រៅពីកុមារ និងវ័យចំណាស់ មនុស្សពេញវ័យដែលធ្វើការនៅក្នុងការិយាល័យ ក៏អាចប្រឈម នឹងជំងឺឆ្លងជាពិសេស អ្នកដែលធ្វើការក្នុងបន្ទប់មានអាការធាតុស្ងួត ដោយសារប្រើម៉ាស៊ីនត្រជាក់ សីតុណ្ហភាព ក្រោម ២៥អង្សាសេ ទ្វារបង្អួចបិទជិតពុំមានខ្យល់ចេញចូល។ នេះបើយោងតាមគេហទំព័រព័ត៌មានសុខភាព Health News ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។ ដោយសារមេរោគវីរុសងាយនឹងធំធាត់ និងសាយភាយច្រើន ធ្វើឲ្យកើតមានជំងឺឆ្លងផ្សេងៗដូចជា...