បរទេស៖ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា សំបុត្រអត្តឃាតដែលបន្សល់ទុកដោយបុរសម្នាក់នៅប្រទេសអាល្លឺម៉ង់ ដែលបានសម្លាប់ប្រពន្ធ និងកូនបីនាក់របស់ខ្លួន មុនពេលបុរសរូបនោះសម្លាប់ខ្លួនឯង បានអះអាងថា គាត់ខ្លាចគាត់ត្រូវចាប់ខ្លួន ហើយកូនរបស់គាត់ត្រូវបានគេយកទៅឆ្ងាយ ជុំវិញបញ្ហានៃបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ក្លែងក្លាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ រដ្ឋអាជ្ញាអាល្លឺម៉ង់បានបង្ហាញពីហេតុផលដែលអាចកើតមាននៅពីក្រោយករណីឃាតកម្មដ៏គួរឱ្យតក់ស្លុតមួយ ដែលបានបង្កការភ្ញាក់ផ្អើលនៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍។ សាកសពសមាជិកគ្រួសារចំនួន...
កូរ៉េខាងត្បូង៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop កូរ៉េខាងត្បូងបាននិយាយថា ថ្ងៃនេះ V សមាជិកក្រុម BTS ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោកបានតាមដានស្រីស្អាត នាង Jennie ដែលសមាជិកក្រុមតារាចម្រៀងនារី BLACKPINK ដោយចៃដន្យនៅលើ Instagram បន្តទៀត ។ កាលពីថ្ងៃទី៧ ខែធ្នូ មានការចលាចលក្នុងសហគមន៍អនឡាញ ខណៈ...
ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជំរុំ (Class P3+Tranning Camp) ដែលដំណើរការពីកន្លងមកនោះបានបញ្ចប់ហើយនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ នៅបឋមសិក្សាសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ក្នុងឳកាសបិទនេះដោយមានការអញ្ជើញចូលរួមពីលោក ណយ ផាណា អគ្គេលខាធិការតំណាងលោក បណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះគឺផ្តោតសំខាន់ទៅលើផ្នែកទ្រឹស្តីតែ៣០ភាគរយទេ ដោយប្រើប្រាស់ការអនុវត្តដោយផ្ទាល់៧០ភាគរយ ដោយសារផ្នែកទ្រឹស្តីសហព័ន្ធធ្លាប់បានបើកបង្រៀនច្រើនវគ្គមកហើយ។...
កាហ្សាក់ស្ថាន៖ប្រទេសរុស្ស៊ីនៅថ្ងៃពុធនឹងបញ្ជូនមហាសេដ្ឋីជប៉ុនលោក Yusaku Maezawa ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិក្នុងការផ្លាស់ប្តូរមួយដែលបង្ហាញពីការវិលត្រឡប់របស់ទីក្រុងម៉ូស្គូទៅកាន់អាជីវកម្មទេសចរណ៍អវកាសកំពុងរីកចម្រើនបន្ទាប់ពីការសម្រាកអស់មួយទសវត្សរ៍យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ បុរសដែលមានជាងគេបំផុតរបស់ប្រទេសជប៉ុនម្នាក់ឈ្មោះ Maezawa អាយុ ៤៦ ឆ្នាំនឹងផ្ទុះចេញពីអគារ Baikonur cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន អមដោយជំនួយការរបស់លោក Yozo Hirano ។ យានអវកាស Soyuz របស់ពួកគេជាមួយនឹងទង់ជាតិជប៉ុន និងស្លាកសញ្ញា “MZ” សម្រាប់ឈ្មោះ...
យោងតាមការបញ្ជាក់របស់គ្រូបង្វឹកជនជាតិហុងគ្រី Marco Rossi ដែលជាគ្រូបង្វឹករបស់ក្លឹប Fenerbahce បានឲ្យដឹងថាការផ្ទេរកីឡាករខ្សែការពារ Attila Szalai ទៅកាន់ក្លឹបយក្សអង់គ្លេសតោខៀវ Chelsea សម្រាប់ខែមករានោះគឺបានឈានទៅដល់ការព្រមព្រៀងរួចរាល់ហើយ។ កីឡាករវ័យ២៣ឆ្នាំរូបនេះ ដែលបានផ្ទេរមកលេងនៅតួកកីកាលពីខែ មករាកន្លងមកនោះនឹងត្រូវធ្វើការផ្លាស់ប្តូរសាជា ថ្មីក្នុងរយៈពេលត្រឹមតែ១២ខែប៉ុណ្ណោះដែលមានវត្តមាននៅលីគ កំពូលរបស់អ៊ីតាលី។ លោក Rossi ទោះបីជាយ៉ាងណាមិនបានបង្ហាញ ការភ្ញាក់ផ្អើលនោះទេសម្រាប់ការផ្ទេរកីឡាករឆ្នើមរូបនេះ ទោះបីជាកីឡាករផ្ទាល់ Szalai...
កាំភ្លើងធំ Arsenal បានត្រឹមបរាជ័យសាជាថ្មីក្រោមស្នាដៃរបស់ Everton ក្នុងលទ្ធផល២ទល់នឹង១កាលពីប្រកួតយប់មិញហើយក្នុងនោះកីឡាករ Odegaard បានបង្ហាញអារម្មណ៍នូវភាពសោកស្តាយព្រមទាំងខកចិត្តយ៉ាងខ្លាំងផងដែរ។ កីឡាករ Martin Odegaard បានលើកឡើងថាក្រុមរបស់ Arsenal បច្ចុប្បន្នកំពុងមានបញ្ហាផ្នត់គំនិតជាពិសេសក្រោយចាញ់ Everton យប់មិញនេះទាំងដែលខ្លួនបាននាំមុខ មួយគ្រាប់មុនទៅហើយក្តី។ ២ប្រកួតចុងក្រោយនេះ Arsenal ស្គាល់ត្រឹមពាក្យបរាជ័យដែល Odegaard បានអះអាងថាបញ្ហានេះហើយគឺជាកត្តានាំឲ្យទំរង់លេងរបស់ក្រុមមិនល្អប្រសើរបែបនេះនោះ។ Odegaard...
ខ្សែប្រយុទ្ធ Lionel Messi បាននិយាយនៅក្នុងសម្ភាសន៍ជាមួយ France Football នៅក្នុងថ្ងៃនេះថា គេមិនដែលមានគំនិត គិតថាខ្លួនគេ ជាកីឡាករឆ្នើមជាងគេម្ដងណាទេ។ Messi បាននិយាយថា៖” ខ្ញុំមិនដែលនិយាយ មិនដែលគិត មិនដែលទាំងហ៊ានមានគំនិតគិតថាខ្ញុំជាកីឡាករឆ្នើមជាងគេនោះទេ។ សម្រាប់ខ្ញុំគ្រាន់តែចាត់ទុក ឬគិតថាខ្ញុំជាកីឡាករម្នាក់ ស្ថិតក្នុងកីឡាករឆ្នើមៗជាច្រើននាក់ទៀត គឺវាលើសលប់ពេកផង។ និយាយទៅរឿងថាខ្ញុំជាកីឡាករឆ្នើមដាច់គេអីហ្នឹង ជាអ្វីដែលខ្ញុំមិនហ៊ានស្រមៃទេ “។ADVERTISING...
ភ្នំពេញ៖ លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងលោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល នាល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នៅខេត្តកណ្តាលអញ្ជើញចូលរួមពិធីបិកព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោកស្រី ប្រាក់ សម្ជស្ស អគ្គលេខាធិការសហព័ន្ធបាននិយាយថា ការប្រកួតនេះមានសមាគនកីឡាទាញព្រ័ត្រចំនួន៩ដែលមានក្រុមកីឡាករ-កីឡាការិនីចូលរួមចំនួន១៦ក្រុមដូចជាសមាគនកីឡាទាញព្រ័ត្រខេត្តកែប...
ភ្នំពេញ៖ការប្រកួតកីឡាសៀស្យាល់អូឡាំពិកជ្រើសរើសជើងឯកថ្នាក់ជាតិវេទិកាអប់រំសុខ ភាពនិងកម្មវិធីត្រួតពិនិត្យសុខភាពសម្រាប់ជនបញ្ញាខ្សោយនៅភ្នំពេញបានបញ្ចប់ដោយស្ថាពរក្នុងឳកាបំពាក់មេដាយជូនកីឡាករ-កីឡាការិនីសៀស្យាល់ដោយមានការចូលរួមលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការតំណាងឲ្យលោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉ាស្យាល់អូឡាំពិកកម្ពុជា។ សម្រាប់វិញ្ញាសាបាល់ទាត់៖ចំណាត់ថ្នាក់លេខ១បានទៅលើក្រុមខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ២បានទៅលើក្រុមខេត្តបាត់ដំបង និងចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមខេត្តកណ្តាល។ វិញ្ញាសាប៉េតង់វិញ មេដាយមាសបានទៅលើកីឡាករ វិបុស មង្គល មេដាយប្រាក់បានទៅលើកីឡាការិនី សុខ ចាន់ និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី...
ប្រទេសម៉ាឡេសុី បានប្រកាសអំពីករណីដំបូងនៃការរកឃើញអ្នកវិជ្ជមានវីរុសកូវីដបំប្លែងថ្មី ប្រភេទ អូមីក្រុង (Omicron) នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ អ្នកវិជ្ជមានវីរុសកូវីដបំប្លែងថ្មី ប្រភេទ អូមីក្រុង នៅក្នុងប្រទេសអាស៊ានមួយនេះ ត្រូវបានគេរកឃើញទៅលើ និស្សិតស្រីម្នាក់ដែលមកពីប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២១។ បើតាមការឱ្យដឹងពីមន្រ្តីសុខាភិបាល Khairy...