(ទីក្រុងស៊ីដនី)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអូស្រ្តាលីមានមតិថា អាកាសបាតុភូតដែលបានកើតឡើងមកលើភពផែនដីកាលពី ២.៥លានឆ្នាំមុនប្រហែលជាបានបង្កើតរលកយក្សស៊ូណាមិនដ៏ធំសំបើមមួយ ព្រមទាំងបាន ពន្លិចភពផែនដីទៅក្នុងយុគសម័យទឹកកក។ នេះបើយោងតាមប្រភពព័ត៌មាន Science Daily ចេញផ្សាយនៅថ្ងៃច័ន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។ ក្រុមអ្នកវិទ្យាសាស្រ្តនៅមហាវិទ្យាល័យ New South Wales និយាយថា ដោយសារតែអាកាសបាតុភូតបានធ្លាក់ទៅក្នុងទឹកជ្រៅ នៅក្នុងមហាសមុទ្របាស៊ីហ្វិចភាគខាងត្បូង ក្រុមអ្នកស្រាវជ្រាវភាគច្រើន បានធ្វើការបញ្ចុះសក្តានុពលរបស់វាសម្រាប់ការនាំឲ្យមានមហន្តរាយនៅតាមបណ្តោយច្រាំងសមុទ្រដែលមានទីតាំងនៅជុំវិញមហាសមុទ្របាស៊ីហ្វិច...
បរទេស៖ មានការរំលោភសេពសន្ថវៈម្តងរៀងរាល់ម៉ោងនៅទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស, នេះបើយោងតាមទិន្នន័យរបស់ប៉ូលីសដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ ស្ទើរតែ ៨.៨០០ករណីត្រូវបានដោះស្រាយនៅឆ្នាំ ២០២៣ ដែលជាមធ្យមគឺមាន ២៤ករណីក្នុងមួយថ្ងៃ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា តួលេខដែលទទួលបានដោយទូរទស្សន៍រដ្ឋ BBC តាមរយៈសំណើសេរីភាពព័ត៌មាន បង្ហាញពីរបាយការណ៍ចំនួន ១១.០០០ករណីបន្ថែមទៀតអំពីបទល្មើសផ្លូវភេទផ្សេងទៀត។ ចំនួនសរុបបានកើនឡើង ១៤ភាគរយ...
តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានបង្ហាញពីភាពជាក់លាក់ចុងក្រោយបំផុតរបស់ខ្លួនក្នុងការបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងយន្តហោះដ្រូនធុន kamikaze នៅក្នុងក្បួនដង្ហែដ៏ធំ ដែលរៀបចំដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ។ មីស៊ីលផ្លោងមានឈ្មោះថា Jahad និងយន្ដហោះដ្រូន ដែលមានឈ្មោះថា Shahed-136B ត្រូវបានបង្ហាញជាលើកដំបូងក្នុងអំឡុងពេលក្បួនដង្ហែលោក Imam Khomeini ដែលជាស្ថាបនិកចុងក្រោយនៃសាធារណរដ្ឋអ៊ីស្លាមនៅភាគខាងត្បូងទីក្រុងតេអេរ៉ង់ ។ ព្រឹត្តិការណ៍នេះបានកត់សម្គាល់ការចាប់ផ្តើមនៃសប្តាហ៍ការពារដ៏ពិសិដ្ឋ ដោយរំលឹកដល់សង្រ្គាមអ៊ីរ៉ង់ និងអ៊ីរ៉ាក់រយៈពេល ៨ឆ្នាំនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នេះបើយោងតាមរបាយការណ៍។...
កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងកូរ៉េខាងត្បូង អ្នកនាង Claudia Kim និងលោក Matthew Shampine ជាអតីតអ្នកគ្រប់គ្រងទូទៅនៃ WeWork Korea បានសម្រេចចិត្តលែងលះគ្នាជាផ្លូវការហើយ បន្ទាប់ពីរៀបការបាន៥ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Korea JoongAng Daily បាននិយាយថា បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់...
ការខាំ ឬ ទិចដោយសត្វមានពិស ត្រូវតែមានការជួយសង្គ្រោះជាបន្ទាន់ ដើម្បីជៀសវាងការជ្រៀបពិសចូលក្នុងសារពាង្គកាយ ដែលអាចនាំឲ្យបាត់បង់ជីវិត។ ដោយឡែកអត្ថបទនេះនឹងបង្ហាញអ្នកនូវការយល់ដឹងមួយចំនួនអំពីសត្វមានពិសនិង វិធីការពារដើម្បីឲ្យរួចផុតពីគ្រោះថ្នាក់។ សត្វពស់នៅលើលោកនេះ មានសត្វពស់ប្រហែល ២៣០០ប្រភេទដែលភាគច្រើនជាពស់មានពិស ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីវាបានចឹក។ មួយវិញទៀត បន្ទាប់ពីពស់មានពិសចឹកហើយ វាបានធ្វើឲ្យមុខរបួសហើមប៉ោង ព្រមទាំងការឈឺចុកចាប់យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ពិសរបស់វាធ្វើឲ្យមានផលប៉ះពាល់ដល់ផ្លូវដង្ហើម និងធ្វើឲ្យឈាមឡើងខាប់ដែលជាហេតុធ្វើឲ្យអ្នករងរបួសស្ទះសរសៃឈាមស្លាប់។ ដោយឡែកនៅពេលដែលមានពស់ចឹកអ្នកត្រូវសង្គ្រោះអ្នករងរបួសជាបន្ទាន់ជៀសវាងការរីករាលដាលនៃពិស។ អ្នកត្រូវឲ្យអ្នករងរបួសគេងឲ្យត្រង់ខ្លួន...
(ទីក្រុងម៊ែលប៊ន)៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវជនជាតិអូស្រ្តាលី បានរកឃើញម៉ូលេគុលដ៏តូចមួយ រាងដូចផ្កាយ ដែលមានសមត្ថភាពក្នុង ការបង្កើតប្រព័ន្ធទប់ទល់ជាមួយនឹង ពពួក អេនីបាយអូទិច (antibiotic) ព្រមទាំងអាចសម្លាប់បាក់តេរីនៅក្នុងរាងកាយរបស់មនុស្ស។ នេះបើយោងតាមប្រភព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៧។ ការសិក្សាស្រាវជ្រាវរបស់ មហាវិទ្យាល័យ មែលប៊ន ប្រទេសអូស្រ្តាលី...
ញូវយ៉ក៖អង្គការមួយរបស់អ្នកគាំទ្រកំពូលតារាចម្រៀងប៉ុបអាមេរិក នាង Taylor Swift បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានរៃអង្គាសប្រាក់បានជាង ៤០,០០០ ដុល្លារសម្រាប់យុទ្ធនាការលោកស្រី Kamala Harris បន្ទាប់ពីការបង្ហោះរបស់លោក Donald Trump ដោយពាក្យថា លោកស្អប់តារាល្បីណាស់ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ អ្នកសង្ឃឹមខាងគណបក្សសាធារណរដ្ឋបានបញ្ចេញមតិនៅព្រឹកថ្ងៃអាទិត្យលើ Truth Social...
(អាមេរិក)៖តាមការពិតអ្នកដែលត្រូវបានគេហៅថាជាមនុស្សខ្ជិល មិនមែនខ្ជិលទាំងស្រុងនោះទេ ដោយឡែកពួកគេគ្រាន់តែមានអារម្មណ៍តក់ស្លុតនៅពេលដែលពូកគេមានកិច្ចការអ្វីមួយដែលត្រូវបំពេញតែប៉ុណ្ណោះ។ នេះបើយោងតាមគេហទំព័រព័ត៌មានសុខភាព Health News ចេញផ្សាយនៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។ នៅពេលខ្លះទៀត វាគឺជាទំលាប់របស់មនុស្សម្នាក់ៗ ដោយពួកគេតែងតែកុហកខ្លួនឯងក្នុងការចែកពេលវេលាដើម្បីធ្វើកិច្ចការទាំងនោះ ហើយជាចុងបញ្ចប់អ្វីដែលពួកគេរំពឹងទុកថានឹងត្រូវធ្វើក៏បានទទួលបរាជ័យ។ ដូច្នេះហើយអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីវិធីមួយចំនួនដើម្បីឲ្យអ្នកអាចយកជ័យជំនះលើភាពខ្ជិលរបស់អ្នកបាន។ ១.ចងចាំថាអ្នកត្រូវឲ្យរង្វាន់ខ្លួនឯងសំរាប់ភាពជោគជ័យរបស់អ្នកៈ ប្រសិនជាអ្នកបើអ្នកមានកិច្ចការអ្វីមួយដែលត្រូវបំពេញអ្នកត្រូវប្រាប់ខ្លួនងងថា អ្នកនឹងទទួលរង្វាន់បន្ទាប់ពីកិច្ចការមួយនេះត្រូវបានបញ្ចប់ បើទោះបីវាជាកិច្ចការដ៏តូចមួយក៏ដោយ។ ២.គិតអំពីសារសំខាន់នៃគោលដៅ ឬបញ្ហាៈ...
ភ្នំពេញ៖នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបញ្ជូនក្រុមគ្រូបង្វឹក និងអត្តពលិកវាយកូនឃ្លីលើតុចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនឃ្លីតលើតុយុវជន “WTT YOUTH CONTENDER VIENTIANE LAOS “ នៅប្រទេសឡាវ ដែលជាព្រឹត្តិការណ៍ លើកដំបូងរបស់សហព័ន្ធដើម្បីទទួលយកបទពិសោធន៍ពីការប្រកួតកម្រិតពិភពលោក។ លោក ហេង សុខជាតិ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនឃ្លីតលើតុយុវជន “WTT YOUTH...
The Football-Espana ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ ខ្សែការពារឆ្លើមលេងនៅតំបន់ខ្សែការពារស្លាបឆ្វេង Miguel Gutierrez កំពុងក្លាយទៅជាគោលដៅដ៏សំខាន់មួយ ទៀតសម្រាប់ក្លឹបកាំភ្លើងធំ Arsenal ។ កីឡាករខ្សែការពាររូបនេះត្រូវ បានគេចាត់ទុកថាជាកីឡាករដ៏ល្អបំផុតម្នាក់នៅក្នុង លីគកំពូលអេស្បាញកាលពីរដូវកាលមុននិងកំពុងទាក់ចិត្តម្ចាស់ក្លឹប ជាច្រើនមកពីតំបន់អឺរ៉ុបផងដែរ។ កីឡាករ Gutierrez មានវ័យ២៣ឆ្នាំរូបនេះធ្លាប់ស៊ុតបញ្ចូលទីប្រកួតប៉ះ Barcelona និងធ្លាប់បានបញ្ចូលបាល់ឲ្យមិត្តរួមក្លឹបរកគ្រាប់បាល់បានចំនួន៩គ្រាប់ផងដែរកាលពីរដូវកាលមុន។ គួរឲ្យដឹងដែរថាក្រៅតែពី Arsenal កីឡាកររូបនេះក៏កំពុងទាក់ចិត្តក្លឹបយក្សអេស្បាញ...