អេមីរ៉ាតអារ៉ាប់រួម៖នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរដ្ឋមជ្ឈិមបូព៌ានៅថ្ងៃអង្គារនេះថា ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានស្នើឲ្យរដ្ឋាភិបាលបារាំងផ្តល់សិទ្ធិឲ្យស្ថាបនិក Telegram និងនាយកប្រតិបត្តិ Pavel Durov ចូលទៅកាន់សេវាកុងស៊ុលរបស់អេមីរ៉ាតអារ៉ាប់រួម បន្ទាប់ពីការចាប់ខ្លួនលោកនៅទីក្រុងប៉ារីស យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ អាជ្ញាធរបារាំងបាននិយាយថា លោក Durov ត្រូវបានចាប់ខ្លួនក្នុងប្រទេសបារាំងកាលពីសប្តាហ៍មុន ជាផ្នែកមួយនៃការស៊ើបអង្កេតទូលំទូលាយលើការប្រើប្រាស់ខុសច្បាប់នៃកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានអ៊ិនគ្រីបពីដើមដល់ចប់របស់លោក។ សហគ្រិនរុស្ស៊ីរូបនេះមានសញ្ជាតិរុស្ស៊ី អារ៉ាប់រួម បារាំង និង Saint Kitts...
ទីក្រុងប៉ារីស៖នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានប្រាប់ឲ្យដឹងថា នាង Yulia Vavilova វ័យ ២៤ ឆ្នាំមានសម្រស់ស្អាតដែលអមដំណើរជាមួយស្ថាបនិក Telegram លោក Pavel Durov ទៅកាន់ប្រទេសបារាំង ត្រូវបានប៉ូលីសក្នុងតំបន់ឃាត់ខ្លួនរួមជាមួយសហគ្រិនរុស្ស៊ីនេះដែរ យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ សារព័ត៌មានជាច្រើនបានអះអាងថា នាង Vavilova ដែលពណ៌នាខ្លួនឯងថា ជាគ្រូបង្វឹកគ្រីបតូ និងជាអ្នកផ្សាយពីទីក្រុងឌូបៃ...
កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាចម្រៀង Lee Hyori និងស្វាមីដែលជាតន្ត្រីករកូរ៉េខាងត្បូង លោក Lee Sang-soon នឹងគ្រោងផ្លាស់ពីកោះ Jeju ទៅកាន់លំនៅដ្ឋានមួយក្នុងទីក្រុងសេអ៊ូលដែលមានតម្លៃ ៦ ពាន់លានវ៉ុនស្មើនឹង៤.៥ លានដុល្លារ)។ សារព័ត៌មាន Edaily រាយការណ៍ថា គូស្នេហ៍ទើបនឹងទិញអចលនទ្រព្យនេះដែលមានទីតាំងនៅតំបន់ Pyeongchang-dong...
ថ្វីត្បិតតែបានវិលត្រឡប់មកចូលរួមក្លឹប វិញក្តីជាមួយនឹងបិសាចក្រហម Man UTD កីឡាករ Jadon Sancho ហាក់ដូចជាមិនសូវទទួលបានការចាប់អារម្មណ៍និងបង្ហាញទំរង់លេងល្អនៅឡើយ។ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្រៅតែពីក្លឹប Juventus ហើយនោះនៅសប្តាហ៍នេះក៏មានក្លឹបតោខៀវ Chelsea បានបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាកររូបនេះដូចគ្នាដែរហើយព្រមទាំងហ៊ានធ្វើការដោះដូរណាមួយជាមួយនឹងកីឡាករផ្សេងទៀតនៅក្នុងបញ្ជីក្លឹបរបស់ខ្លួនទៀតផង។ ប្រកួតចុងក្រោយបរាជ័យទៅនឹងក្រុម Brighton គ្រូបង្វឹកលោក Erik ten Hag...
The Goal នៅថ្ងៃនេះបានឲ្យដឹងថាអតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid កីឡាករ James Rodriguez នឹងអាចវិលត្រឡប់មកលីគ កំពូលអេស្បាញវិញហើយបន្ទាប់ពីបាន ឈានទោដល់ការព្រមព្រៀងជាមួយនឹងក្លឹបកំពូលមួយនៅទីនេះ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះបានព្រមព្រៀងជាពាក្យសំដីជាមួយនឹងក្លឹប Rayo Vallencano រួចទៅហើយជាមួយនឹងកុងត្រាដែលមានរយៈពេល១ឆ្នាំ និងជម្រើសក្នុងការបន្តបន្ថែម១ឆ្នាំ ទៀតហើយជឿជាក់ថាការត្រូតពិនិត្យសុខភាពនឹងធ្វើឡើងនៅសប្តាហ៍ខាងមុខនេះ។ កីឡាករកូឡំប៊ីរូបនេះមិនមានក្លឹបលេងឡើយ ចាប់តាំងពីបានផ្តាច់កុងត្រាកាល ពីលេងជាមួយនឹងក្លឹបប្រេស៊ីល Sao Paulo...
ប្រកួតក្នុងលីគកំពូលអង់គ្លេសយប់មិញនេះក្រុម Wolves ម្ចាស់ផ្ទះបានបើកទ្វាស្វាគមន៍ក្រុមតោខៀវ Chelsea ប៉ុន្តែដោយធ្វេសប្រហេលក្រុមបានបរាជ័យធ្ងន់ធ្ងរនិងធ្វើឲ្យរបូតគ្រាប់បាល់ដល់ទៅ៦គ្រាប់។ Chelsea ក្នុងនាមជាក្រុមភ្ញៀវបានគ្របដណ្តប់ការប្រកួតដល់ទៅ៦១ភាគរយនិងស៊ុតបញ្ចូលទីបានរហូតទៅដល់៦គ្រាប់តាំងតែពីដំបូងនៅនាទីទី២មកម្ល៉េះដោយកីឡាករ Jackson។ចុងតង់ទី១នាទីទី៤៥កីឡាករ Palmer ស៊ុតបន្ថែមគ្រាប់ទី២និងបន្តបន្ទាប់ដោយ Madueke ៣គ្រាប់ម្នាក់ឯងនាទីទី៤៩នាទីទី៥៦និង៦៣ហើយចុងក្រោយជាគ្រាប់បាល់ធ្វើបានដោយ Felix នាទីទី៨០។ ម្ចាស់ផ្ទះធ្វើបានវិញត្រឹមតែ២គ្រាប់ប៉ុណ្ណោះនៅនាទីទី២៧ដោយកីឡាករ Cunha និង១គ្រាប់ទៀតនៅចុងម៉ោងតង់ទី១នាទីទី៤៥បូក៦ដោយកីឡាករ Larsen។ Chelsea យ៉ាងណាក្តីបាន៣ពិន្ទុខណៈដែរកាលប្រកួតដំបូងមិនមានពិន្ទុឡើយហើយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៨នៅឡើយក្នុងតារាងមាន៣ពិន្ទុខណៈដែល Wolves បន្តចាញ់លើកទី២មិនមានពិន្ទុកំពុងស្ថិតនៅបាតតារាងនៅឡើយ៕...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool កំពុងស្ថិតនៅក្នុងការតាមដានស្ថានភាពរបស់កីឡាករ Mohamed Simakan ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប RB Leipzig។ កីឡាករខ្សែការពាររូបនេះនឹងអាចក្លាយទៅជាកីឡាករចំណូលថ្មីដំបូងរបស់ Liverpool នៅរដូវក្តៅនេះហើយសង្ឃឹមថានឹងចូលមកជំនួសតំណែងរបស់កីឡាករ Joel Matip។ Leipzig រដូវក្តៅនេះកំពុងប្រមូលលុយបានយ៉ាងច្រើនចេញពីការលក់កីឡាករឆ្នើមៗវ័យក្មេងរបស់គាត់ជាច្រើនហើយជឿជាក់ថាកីឡាករ Simakan រូបនេះអាចនឹងត្រូវក្លឹបដាក់លក់ក្នុងតម្លៃខ្លួនចន្លោះពី៤០ទៅ៤៥លានអឺរ៉ូ។ គួរឲ្យដឹងដែរថាទំរង់លេងជាខ្សែការពារតែកីឡាកររូបនេះអាចរកគ្រាប់បាល់៣លើកនិងបញ្ជូនគ្រាប់បាល់ឲ្យមិត្តរួមក្លឹប៤លើកក្នុងការបង្ហាញខ្លួនទាំង៤២ប្រកួត៕ ប្រែសម្រួល៖ស៊ុនលី
គណៈកម្មការអឺរ៉ុប បានសម្រេចកាត់បន្ថយពន្ធនាំចូលរថយន្ត Tesla ដែលផលិតចិន បន្ទាប់ពីរកឃើញថា ក្រុមហ៊ុន Tesla ទទួលបានការឧបត្ថម្ភធនតិចតួចប៉ុណ្ណោះពីរដ្ឋាភិបាលចិន។ EU បានកាត់បន្ថយពន្ធនាំចូលរថយន្ត Tesla ដែលផលិតនៅចិន ពី ២០,៨% មកនៅត្រឹម ៩% ប៉ុណ្ណោះ។ អត្រាពន្ធនេះ គឺទាបណាស់បើប្រៀបធៀបនឹងអត្រា ១៧% ទៅ ៣៦,៣%...
វ៉ាត់ វ៉ាន់ បានធ្វើឲ្យមហាជន ជាពិសេសអ្នកចូលចិត្ដវិស័យច្នៃម៉ូដនៅកម្ពុជា ស្គាល់តម្លៃ និងទេពកោសល្យរបស់លោកកាន់តែច្បាស់។ ថ្មីៗនេះ លោក វ៉ាន់ បានផាត់មុខឲ្យតារាល្បីៗ និងផាត់មុខខ្លួនឯង ចេញជាទម្រង់ នៃទស្សនីយភាពប្លែកៗ គួរឲ្យទាក់ភ្នែកអត់សរសើរមិនបាន។ រូបថត៖ ហ្វេសប៊ុក វ៉ាត វ៉ាន់ ជាក់ស្ដែងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ អតីតបេក្ខភាពក្នុងកម្មវិធីចម្រៀង...
ឆ្លងកាត់ការប្រកួតវិញ្ញាសារជាច្រើន បេក្ខភាពផ្លូវការ Miss Cambodia 2024 បង្ហាញឱ្យឃើញកាន់តែច្បាស់ពី សមត្ថភាព រូបសម្រស់ និងភាពឆ្លាតវ័យរបស់ពួកគេ។ ក្នុងនោះ បេក្ខភាព ៣រូប រួមមាន៖ ម៉ី ច័ន្ទឡាវ MC12 , មាន រចនាសុវណ្ណា MC14 និង ឡូយ...