ក្រុមបាល់ទះជម្រើសជាតិបារាំង បានក្លាយជាក្រុមទី២ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រផ្នែកវិញ្ញាសាបាល់ទះបុរសក្នុងសាល នៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសប្រទេសបារាំងឆ្នាំ២០២៤។ នៅសិតទី១ ក្រុមបាល់ទះជម្រើសជាតិបារាំង បានយកឈ្នះក្រុមជម្រើសជាតិអ៊ីតាលីក្នុងលទ្ធផលពិន្ទុ ២៥-២០ សិតទី២ ២៥-២១ និងសិតទី៣ ២៥-២១។ ផ្អែកតាមពិន្ទុក្រុមការពារតំណែងជើងឯកបារាំង ពិតជាធ្វើបានល្អខ្លាំងណាស់ ស្របពេលដែលជើងខ្លាំងអ៊ីតាលីបង្ហាញគុណផលល្អមិនធម្មតាក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ ដំណាក់កាលបន្ទាប់ ក្រុមការពារតំណែងជើងឯកបារាំងនឹងឡើងទៅជួបជើងខ្លាំងចំណាត់ថ្នាក់លេខ១លើលោកប៉ូឡូញ នៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ រងចាំមើលថាតើ បាំរាំងឬប៉ូឡូញជាអ្នកសម្រក់ទឹកភ្នែកក្នុងវិញ្ញាសាមួយនេះ? គួរបញ្ជាក់ថា...
លោក Carsley ដែលទើបដឹកនាំ U21 អង់គ្លេសលើកពាន European Championship 2023 បានសម្រេច ក្រោយខកខានអស់រយៈពេល៣៩ឆ្នាំ ពេលនេះបុរសវ័យ៥០ឆ្នាំកំពុងប៉ងចង់ចូលសាកល្បងតំណែងដ៏ក្ដៅជំនួសលោក Gareth Southgate ដែលបានលាឈប់។ វាមិនមែនជារឿងថ្មីទេសម្រាប់សហព័ន្ធបាល់ទាត់អង់គ្លេស ដែលយកអ្នកដឹកនាំនៅឈុត U21 ឡើងមកកាន់ឈុតធំជាក់ស្ដែងដូចជាលោក Stuart Pearce និងលោក Southgate...
ភ្នំពេញ៖ អនុប្រធានសហព័ន្ធហាប់គីដូកម្ពុជាលោក គួច ហុងជៀក តំណាងលោក សៅ សេងហាក់ ប្រធានសហព័ន្ធរួមទាំងគ្រូបង្វឹកលោក គង់ ចាន់ទីណា រួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានសម្ដែងក្ដីរំភើបក្រៃលែង ក្រោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជេញសារអបអរសាទរចំពោះក្រុមអត្តពលិកដណ្ដើមបានមេដាយសរុប៤០គ្រឿងពីការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World I.H.F Hakido Championships) ឆ្នាំ២០២៤ នៅប្រទេសថៃ។...
ម្ចាស់ពានរង្វាន់ពានអាមេរិក MLS Cup Champions រដូវកាលឆ្នាំ២០២២ក្លឹប LAFC ត្រូវបានគេដឹងថាកំពុងចរចាក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប AT Madrid មករួមក្លឹបនៅរដូវកាលនេះ។ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប LAFC នេះក្នុងពេលជាមួយគ្នាក៏កំពុងព្យាយាមចរចាយកីឡាករ Hugo Lloris និងកីឡាករ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែបម្រើ Scott McTimonay និងអនាគតរបស់ខ្លួនកាន់តែមិនច្បាស់ហើយជាមួយនឹងក្លឹបបិសាចក្រហម Man UTD ក្រោយពេលដែលក្លឹបនេះបានរារាំងការផ្ទេរចេញទៅកាន់ Fulham តាមរយៈការតម្លើងតម្លៃខ្លួនថ្លៃខ្លាំងពេក។ McTimonay បានក្លាយទៅជាគោលដៅរបស់ក្លឹប Fulham អស់រយៈពេលជាច្រើនសប្តាហ៍មកហើយប៉ុន្តែ Man UTD ក៏បានបដិសេធការប៉ុនប៉ង់នេះចំនួន៣ដងមកហើយដែរហើយបន្តទាមទារតម្លៃខ្លួនកីឡាកររូបនេះយ៉ាងហោចណាស់៣០លានផោន។ គួរឲ្យដឹងដែរថាអនាគតរបស់កីឡាករ McTimonay បានជួបបញ្ហានៅ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris បានប្រកាសយកលោកអភិបាលរដ្ឋ Minnesota លោក Tim Walz ជាមិត្តរួមដំណែងនៅក្នុងការប្រកួតប្រជែងរបស់ខ្លួនសម្រាប់សេតវិមាននៅចុងឆ្នាំនេះ។ លោកWalz ជាអតីតគ្រូបង្រៀន និងជាទាហានជើងចាស់ម្នាក់ បានលេចមុខជាអនុប្រធានាធិបតីក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ទោះបីជាមិនសូវល្បីឈ្មោះសម្រាប់ជនជាតិអាមេរិកភាគច្រើនក៏ដោយ។ បន្ទាប់ពីការប្រកាសនេះ អភិបាលរដ្ឋ Minnesota បាននិយាយថា វាគឺជាកិត្តិយសពេញមួយជីវិត ដែលត្រូវបានជ្រើសរើសដោយលោកស្រី...
ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា អ៊ីស្រាអ៊ែល បានប្រគល់សាកសពជនជាតិប៉ាឡេស្ទីនចំនួន ៨៩នាក់ ដែលត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែលទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពសន្តិសុខប៉ាឡេស្ទីន ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែតស៊ិនហួ ឲ្យដឹងថាសាកសពទាំងនេះ ដែលពីមុនត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ត្រូវបានបញ្ជូនតាមច្រក Kerem Shalom នៅភាគខាងត្បូងតំបន់ហ្គាហ្សាដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម។ ប្រភពដដែលបានបន្តថា សាកសពត្រូវបានគេដាក់ក្នុងថង់ផ្លាស្ទិក ដែលមានលេខសៀរៀល ប៉ុន្តែមិនមានព័ត៌មានអំពីប្រភពដើម ទីតាំងដែលគេយក ឬទីកន្លែងដែលគេសម្លាប់នោះទេ។ យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយ...
ភ្នំពេញ៖នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នេះ ក្រុមគណៈប្រតិភូ ចៅក្រមអន្តរជាតិ គ្រូបង្វឹក កីឡាករកាយវប្បកម្មនៃសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាចំនួន ៤ នាក់ ខណៈកីឡាករ ស្រ៊ិន រាជ្យ មិនបានចូលរួម ដោយសាររូបលោកមានជំងឺគ្រុនពោះវៀន បានធ្វើដំណើរចេញពីប្រទេសកម្ពុជាឆ្នោះទៅចូលរួមការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី ៥៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤...
កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងកូរ៉េខាងត្បូង Bi Rain បានប្តេជ្ញាចិត្តជាង ២០ ឆ្នាំក្នុងការធ្វើលំហាត់ប្រាណខ្លាំង ដើម្បីទទួលបានជោគជ័យក្នុងអាជីពរបស់លោក និងការពារជំងឺទឹកនោមផ្អែម ដែលជាជំងឺបានឆក់យកជីវិតម្តាយរបស់លោកតាំងពីលោកនៅតូច។ ថ្លែងនៅថ្ងៃទី ២ ខែសីហាក្នុងបទសម្ភាសន៍ជាមួយ Spotv News អំពីការវិលត្រឡប់របស់លោកមកកាន់ទស្សន៍ក្នុងរឿង “Red Swan” កំពូលតារាចម្រៀងកូរ៉េ...
ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិកបានរកឃើញថា ស្ត្រីដែលអស់រដូវ មានគ្រោះថ្នាក់ខ្ពស់ក្នុងការកើតជំងឺគាំងបេះដូងនិងដាច់សសៃឈាមខួរក្បាល ក៏ប៉ុន្តែ ប្រសិនបើពួកគេបានទទួលទានផ្លែប៉ោម២ផ្លែ ក្នុងមួយថ្ងៃ នោះពួកគេអាចកាត់បន្ថយជាតិកូឡេស្តូរ៉លនៅក្នុងរាងកាយបាន២៥ភាគរយ។ យោងទៅតាមប្រភពពត៌មាន UPI.com បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅមហាវិទ្យាល័យនៃរដ្ឋហ្លរីដា បាននិយាយថាការសិក្សាបានពឹងផ្អែកទៅលើ ការពិនិត្យសុខភាពរបស់ស្ត្រីចំនួន ១៦០នាក់ដែលពួកគេទាំងនោះ ដល់អាយុអស់រដូវ។ នៅក្នុងនោះផងដែរស្ត្រីចំនួន ៨០នាក់ត្រូវបានឲ្យទទួលទានផ្លែប៉ោមក្រៀមចំនួន ៧៥ក្រាម ស្មើនឹងផ្លែប៉ោមស្រស់ ២ផ្លែ ក្នុងមួយថ្ងៃ ចំណែកស្ត្រីចំនួន៨០នាក់ទៀតបានទទួលទានផ្លែ...