The Goal ចេញផ្សាយនៅថ្ងៃនេះបាន ឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធអង់គ្លេស Mason Greenwood កំពុងធ្វើដំណើរទៅចូលរួមក្លឹបបារាំង Marseille ហើយក្រោយការចរចាគ្នាជាច្រើនសប្តាហ៍។ ការចាកចេញពីក្លឹបបិសាចក្រហម Man UTD បានធ្វើឡើងបន្ទាប់ពីការចរចា ជាច្រើនដងរវាងក្លឹបដើមនិងក្លឹបជាច្រើនផ្សេងទៀតដែលចង់បាន Greenwood ប៉ុន្តែគេមើលឃើញថាការមកដល់ទឹកដី Marseille នេះកំពុងធ្វើឲ្យមានបញ្ហារកាំរកូសយ៉ាងខ្លាំងរវាងក្លឹបនិងអ្នកគាំទ្រ។ កីឡាករ Greenwood ផ្ទេរមកចូលរួម Marseille...
ដូចអ្នកគាំទ្រ K-Pop ជ្រាបស្រាប់ថា ស្ថិតក្នុងវិស័យនេះ តារាៗទាំងអស់ ត្រូវប្រយ័ត្នប្រយែងគ្រប់សកម្មភាព និងពាក្យសម្ដីដែលបាននិយាយចេញ។ ប៉ុន្តែលើកលែង Jessi ចេញ ដោយសារអ្នកណាក៏បានដឹងថា តារាស្រីរូបនេះ រស់នៅជាមួយនឹងចរិតពិត នាងពុំចេះសម្ដែង និងមិនចេះលាក់លៀមឡើយ។ នាងធ្លាប់ទម្លាយគ្មានសល់ តាំងពីស្តង់ដារសម្រស់ (ការកែសម្ផស្ស) រហូតដល់ ប្រវត្តិស្នេហា។ ខាងក្រោមនេះ គឺជា ការពិតទាំង ៧ ដែលនាងងើបឈរប្រឆាំងនឹងការរំពឹងទុកពីមហាជន សម្រាប់តារា K-Pop៖ ១. និយាយដោយបើកចំហអំពីការវះកាត់កែសម្ផស្សរបស់នាង...
ខ្សែប្រយុទ្ធ Luka Modric បានបន្តកុងត្រាថ្មីជាផ្លូវការជាមួយក្លឹប Real Madrid នៅក្នុងថ្ងៃនេះជាផ្លូវការ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។ កីឡាករនេះ និងក្លឹបបានព្រមព្រៀងគ្នាបន្តកុងត្រាថ្មីរយៈពេល១ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ ការបន្តលេងនៅក្លឹប Real Madrid នេះជាក្ដីស្រមៃរបស់ Modric ដោយកីឡាករចង់ចូលនិវត្តន៍នៅក្លឹបនេះតែម្ដង។ កីឡាករនេះធ្លាប់និយាយទៅកាន់សារព័ត៌មានកាលពីចុងខែកន្លងទៅនេះថា៖” ខ្ញុំតែងតែនិយាយថា ខ្ញុំចង់ចូលនិវត្តន៍នៅក្លឹបមួយនេះ...
Lionel Messi ជាម្ចាស់ពាន Ballon d’Or 2023 ដែលទទួលបាន បន្ទាប់ពីគេបានជួយក្រុមជម្រើសជាតិអាហ្សង់ទីនលើកពាន World Cup 2022 នៅកាតា ។ ខណៈការឈ្នះបាន Ballon d’Or 2023 បានធ្វើឡើងកាលពីខែតុលា ឆ្នាំ២០២៣ នៅលើទឹកដីប្រទេសបារាំង ដែលជាការឈ្នះបាន Ballon...
The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបារាំង Marseille បានឈានទៅដល់ការយល់ព្រមលើកិច្ចព្រមព្រៀងផ្លូវការក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធអង់គ្លេស Mason Greenwood មករួមក្លឹបនៅរដូវកាលក្រោយ។ ទោះបីជាមានការជំទាស់ប្រឆាំងពីសំណាក់អ្នកគាំទ្រជាច្រើនក្តីប៉ុន្តែជឿជាក់ថាកីឡាករអង់គ្លេសវ័យ២២ឆ្នាំរូបនេះកំពុងត្រៀមខ្លួនដើម្បីធ្វើតេស្តសុខភាពជាមួយនឹងក្លឹបហើយនៅសប្តាហ៍នេះខណៈដែលការចរចាកាន់តែកៀកនឹងជីតបានសម្រេចជាងការចរចាណាទាំងអស់។ Greenwood កាលពីរដូវកាលមុនបានបង្ហាញខ្លួនយ៉ាងល្អជាមួយនឹងក្លឹប Getafa ក្នុងនាមជាកីឡាករខ្ចីជើងបន្ទាប់ពីបានចាកចេញពីការឃុំឃាំងមកហើយបានក្លាយទៅជាប្រធានបទយ៉ាងក្តៅរវាងក្លឹបដើមបិសាចក្រហម Man UTD និងក្លឹបជាច្រើនផ្សេងទៀតដែលមានបំណងចង់បានគាត់ហើយក្នុងនោះជឿជាក់តម្លៃខ្លួនរបស់គាត់អាចមានប្រហែលជា២៣,៣លានផោន៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid បានចាប់ផ្តើមចាប់អារម្មណ៍ក្នុងការចុះកុងត្រាតារាឆ្នើម Trent Alexander Arnold មួយរូបទៀតហើយបន្ទាប់ពីទើបតែបានប្រកាសជាផ្លូវការវត្តមានកីឡាករខ្សែប្រយុទ្ធល្អបំផុតរបស់ពិភពលោក Kylian Mbappe។ អនាគតរបស់ Arnold ជាមួយនឹងក្លឹបហង្សក្រហម Liverpool ហាក់ដូចជាមិនសូវមានភាពច្បាស់លាស់ឡើយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះហើយជឿជាក់ថាកីឡាករអង់គ្លេសវ័យទើបតែ២៥ឆ្នាំរូបនេះក៏មានបំណងចង់ចាកចេញពីអង់គ្លេស។ កុងត្រារបស់កីឡាករខ្សែការពារស្លាបរូបនេះបានឈានមកដល់ឆ្នាំចុងក្រោយទៅហើយគិតត្រឹមឆ្នាំ២០២៥។ Arnold បានក្លាយទៅជាកីឡាករសំខាន់របស់ក្លឹបគិតចាប់តាំងតែពីបានចាកចេញពីថ្នាលយុវជនរបស់ក្លឹបនិងក្រោមការដឹកនាំរបស់លោក Jurgen Klopp...
ទីក្រុងប៊ែរឡាំង៖ក្រុមបាល់ទាត់អេស្ប៉ាញបានឈ្នះជើងឯកទ្វីបអឺរ៉ុប “European Championship”លើកទី៤ ដោយបំបែកកំណត់ត្រាការប្រកួតពាននេះ បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់អង់គ្លេស ក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រនៃពាន Euro 2024 កាលពីថ្ងៃអាទិត្យនៅទីក្រុងប៊ែរឡាំង។ នេះជាការលើពាន European Championship ទី៤ ហើយសម្រាប់ក្រុមបាល់ទាត់អេស្ប៉ាញ ដោយពីមុនក្រុមបាល់ទាត់អេស្ប៉ាញធ្លាប់លើពាននេះ ៣ លើកមកហើយ គឺឆ្នាំ ១៩៦៤ ឆ្នាំ...
ភ្នំពេញ៖ក្លិបកីឡាប៉េតង់ សន្តិភាពដណ្តើមមេដាយមាសលើវិញ្ញាសា៣ទល់៣នាក់បុរស និងគ្រង់តំណែងជើងឯកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ បន្ទាប់ពីក្លិបដណ្តើមបានមេដាយច្រើនជាងគេ និងយកឈ្នះលើក្លិបប៉េតង់ បូរិទ្ធររាជ នៅវគ្គផ្តាច់ព្រ័ត្រ សម្រាប់ការប្រកួតនេះរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ ក្នុងឱកាសពិធីប្រគល់មេដាយ និងជយលាភីដល់ក្រុមកីឡាករ-កីឡាការិនីប៉េតង់នៅល្ងាចថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងវិទ្យាល័យជាស៊ីម សាមគ្គី ដោយមានការអញ្ជើញជាកិត្តិយសពីសំណាក់លោក សោម ចិន ប្រធានក្លិបកីឡាប៉េតង់សន្តិភាព លោក...
តូក្យូ៖នេះបើយោងតាមក្រុមហ៊ុនទូរគមនាគមន៍ យក្សជប៉ុនដ៏ធំមួយបាននិយាយថា ផ្ទះសំណាក់នៅលើភ្នំចំនួន ១០០ ក្នុងប្រទេសជប៉ុននឹងត្រូវបានបំពាក់ដោយ Wi-Fi របស់សេវាអ៊ីនធើណេតផ្កាយរណប Starlink ដែលផ្តល់ដោយក្រុមហ៊ុនអវកាសអាមេរិក SpaceX ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់អ្នកឡើងភ្នំ ។ KDDI Corp បាននិយាយថា សេវាកម្មអ៊ីនធើណេតនឹងមាននៅលើភ្នំភាគច្រើននៅតំបន់ភ្នំ Alps របស់ជប៉ុន ដោយអ្នកឡើងភ្នំអាចចូលទៅកាន់របាយការណ៍អាកាសធាតុ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការទំនាក់ទំនងសង្គ្រោះបន្ទាន់។ ខ្ទមជាផ្ទះសំណាក់សរុបចំនួន...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានចូលរួមជាមួយនឹងក្លឹប Aston Villa ផងដើម្បីប្រជែងយកកុងត្រាកីឡាករឆ្នើម Mikel Merino ពីក្លឹប Real Sociedad។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា Arsenalនឹងធ្វើគ្រប់យ៉ាងទាំងអស់ដើម្បីដណ្តើមយកកីឡាករអេស្បាញរូបនេះមករួមក្លឹបឲ្យបានខណៈដែលគ្រូបង្វឹកលោក Mikel Arteta បានបញ្ជាក់ថាកំពុងត្រូវការកីឡាករឆ្នើមម្នាក់មកដោះស្រាយបញ្ហាតំបន់បម្រើប្រយុទ្ធនៅពេលនេះ។ កីឡាករវ័យ២៨ឆ្នាំ Merino រូបនេះបានបង្ហាញខ្លួនយ៉ាងអស្ចារ្យជូនក្លឹប...