ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ និងថ្នាលរាំដណ្តើមបានមេដាយមាស ២១ គ្រឿង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡារាំ WDSF World Challenge Cup Rising Star នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២៤។ លោកស្រី ហង់ ស៊ីមន អគ្គ្ឋលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបានមានប្រសាសន៍ពីប្រទេសវៀតណាមថា ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាដណ្តើមមេដាយសរុប ២១ គ្រឿង...
ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់កម្រិតអន្តរជាតិ Davis Cup Asia/Oceania Group ៤ ឆ្នាំ ២០២៤ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងបានបញ្ចប់ដោយជោគជ័យយ៉ាងត្រចេះត្រចង់ នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយក្រុមកម្ពុជា និងក្រុមស្រីលង្កា បានឡើងទៅប្រកួតកម្រិត៣ (Group 3) នាឆ្នាំ២០២៥...
សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុនបណ្តាសង្គមអាមេរិក Meta បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងដកការរឹតបន្តឹងលើគណនី Facebook និង Instagram របស់បេក្ខជនប្រធានាធិបតីអាមេរិកលោក Donald Trump ដោយបញ្ចប់វិធានការណ៍ដែលបានធ្វើឡើង បន្ទាប់ពីអ្នកគាំទ្ររបស់លោកបានវាយលុកចូលវិមាន Capitol របស់អាមេរិកនៅឆ្នាំ ២០២១។ ក្រុមហ៊ុនបានបន្តថា អតីតប្រធានាធិបតី Trump ក្នុងនាមជាបេក្ខភាពនៃគណបក្សសាធារណរដ្ឋនឹងមិនត្រូវបានទទួលរងនូវការពិន័យព្យួរដែលកើនឡើងទៀតទេ ។ គណនី Facebook...
ក្រុងឡាអេ៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានប្រកាសនៅថ្ងៃសុក្រថា ខ្លួននឹងផ្តល់យោបល់មួយនៅថ្ងៃទី១៩ ខែកក្កដា ទាក់ទងនឹងផលវិបាកផ្លូវច្បាប់នៃការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល។ តុលាការបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សម័យប្រជុំសាធារណៈនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា នៅវិមានសន្តិភាព ដែលជាកន្លែងអង្គុយរបស់ ICJ នៅទីក្រុងឡាអេ ដែលចៅក្រម Nawaf Salam ប្រធានតុលាការនឹងបង្ហាញមតិយោបល់។ ក្នុងអំឡុងពេលសវនាការជាសាធារណៈនៅ ICJ កាលពីខែកុម្ភៈ ប៉ាឡេស្ទីន...
បែលហ្សិក៖ Brussels បាននិយាយថា បណ្តាញសង្គម X របស់មហាសេដ្ឋីបច្ចេកវិទ្យាកំពុងបញ្ឆោតអ្នកប្រើប្រាស់ដោយប្រើសញ្ញាធីក Blue សម្រាប់គណនីដែលមានការបញ្ជាក់ ហើយក៏កំពុងបំពានច្បាប់មាតិការបស់សហភាពអឺរ៉ុប បន្ទាប់ពីរកឃើញកំហុសអាចនាំឲ្យមានការផាកពិន័យយ៉ាងធ្ងន់ធ្ងរ។ និយតករសហភាពអឺរ៉ុបមិនសប្បាយចិត្តនឹងការផ្លាស់ប្តូរ ដែលលោក Musk ធ្វើឡើងចំពោះប្រព័ន្ធផ្លាកសញ្ញា Blue ចាប់តាំងពីចាប់ផ្តើមដល់មកឥឡូវនេះនរណាម្នាក់អាចទទួលបានវាតាមរយៈការជាវបុព្វលាភ ចំណែកពីមុនវាត្រូវបានបម្រុងទុកសម្រាប់គណនីបានផ្ទៀងផ្ទាត់ រួមទាំងអ្នកដឹកនាំ ក្រុមហ៊ុន និងអ្នកសារព័ត៌មាន ហើយស្ថិតនៅក្រោមការយល់ព្រម។ លោក...
អាមេរិក៖នេះបើយោងតាមនិយតករប្រឆាំងការទុកចិត្តរបស់សហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានសម្រេចចិត្តបើកប្រព័ន្ធទូទាត់តាមទូរសព្ទដៃរបស់ខ្លួនទៅកាន់គូប្រជែងនៅអឺរ៉ុបដែលនឹងផ្តល់ឲ្យអ្នកប្រើប្រាស់ iPhone មានជម្រើសលើសពី Apple Pay ដូចជា Samsung Wallet និង Google Payដែរ។ គណៈកម្មការអឺរ៉ុបបាននិយាយថា ខ្លួនទទួលយកការផ្តល់ជូនរបស់ Apple ក្នុងការបើកបច្ចេកវិទ្យា Tap-And-Go របស់ខ្លួន ដែលហៅថា ការទំនាក់ទំនងជិតបំផុត...
វៀតណាម៖ក្រោយប្រទេសឥណ្ឌាចង់បានលោកលោក Park Hang-seo ប្រទេសកម្ពុជាជាក្រុមបន្ទាប់ដែលបានទាក់ទងអតីតគ្រូបង្វឹកបាល់ទាត់ក្រុមជម្រើសវៀតណាម លោក Park Hang-seo មកធ្វើគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ នេះបើតាមក្រុមហ៊ុន DJ Management ដែលតំណាងឲ្យលោក Park បាននិយាយថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញចំណាប់អារម្មណ៍លើគ្រូបង្វឹកវ័យ ៦៦ឆ្នាំរូបនេះ។ DJ Management បានប្រាប់ Yonhap...
ថៃ៖ទំនាក់ទំនងស្នេហារបស់តារាសម្តែងស្រីថៃ នាង Nine Naphat ជាមួយតារាសម្តែងថៃ លោក Baifern Pimchanok បានបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីអ្នកទំាង ២នាក់រស់នៅជាមួយអស់រយៈពេល ២ ឆ្នាំ ដោយលោកគិតថា ម្តាយរបស់លោកមានសារសំខាន់ជាងមិត្តស្រី។ យោងតាមគេហទំព័រ Koreaboo ប្រាប់ឲ្យដឹងថា នាង Nine បានសម្តែងថា លោកមិនអាចដោះស្រាយភាពឯការបស់ម្តាយលោកបានឡើយ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត The Bloomberg បានសរសេរថា ក្រុមជនជាតិបារាំងដែលមានទ្រព្យសម្បត្តិច្រើនជាង គេជាច្រើនរបស់ប្រទេសបារាំង អាចពិចារណាចាកចេញពីប្រទេសនេះ ជុំវិញការព្រួយបារម្ភអំពីអស្ថិរភាពនយោបាយ និងការរំពឹងទុកនៃការកើនឡើងពន្ធខ្ពស់នៅក្នុងការបោះឆ្នោតសភានាពេលថ្មីៗនេះ ។ ការបោះឆ្នោតនាពេលថ្មីៗនេះ បានធ្វើឲ្យគ្មានគណបក្សណា មួយមានសំឡេងភាគច្រើនដាច់ខាត ដែលធ្វើឲ្យសភាត្រូវព្យួរ ប៉ុន្តែសម្ព័ន្ធភាពឆ្វេងនិយមបានយកអាសនៈ ច្រើនជាងគេទៅហើយមកទល់បច្ចុប្បន្ន។ ក្នុងក្រុមអ្នកជំនាញទីប្រឹក្សាផ្នែកទ្រព្យសម្បត្តិ ជាច្រើនបាននិយាយថា អតិថិជនជាច្រើនដែលភ័យស្លន់ស្លោរបស់ពួកគេបានចាប់ផ្តើមផ្ទេរទុនទៅក្រៅប្រទេសរួចហើយ ហើយបានចាប់ផ្តើមរកមើលការធ្វើចំណាកស្រុកដែលអាចធ្វើទៅបាននៅពេលបន្ទាប់គ្នា។...
ភ្នំពេញ៖លោកស្រី ហង់ ស៊ីមន អគ្គ្ឋលេខាធិការសហព័ន្ធកីឡារាំកម្ពុជាជាតំណាងលោក ញ៉ែម មរកត ប្រធានសាហព័ន្ធកីឡារាំកម្ពុជានាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជូនដំណើរកីឡាករ-កីឡាការិនីជម្រើសជាតិ និងថ្នាលរាំ ទៅចូលរួមប្រកួតកីឡារាំ WDSF World Challenge Cup Rising Star នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២៤។...