បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៃប្រទេសអាមេរិកនិងអាល្លឺម៉ង់បានប្រកាសថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសអាល្លឺម៉ង់ចាប់ពីឆ្នាំ២០២៦ តទៅ។ ប្រភពដដែលបានសរសេរទៀតថាសព្វាវុធទាំងនេះ រួមទាំងប្រព័ន្ធ SM-6 និង Tomahawk ដែលជាប្រភេទត្រូវបានហាមប្រាមនៅលើទ្វីបនេះ រហូតដល់ទីក្រុងវ៉ាស៊ីនតោន លុបចោលសន្ធិសញ្ញាសម័យសង្រ្គាមត្រជាក់នៅឆ្នាំ២០១៩កន្លងមកនេះ។ យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយសេតវិមាន សហរដ្ឋអាមេរិកនឹង “ចាប់ផ្តើមការដាក់ពង្រាយអាវុធទាំងនេះទៅតាមដំណាក់កាលនិងដើម្បីឲ្យសម្រេចបានទៅតាមផែនការដែលជាផ្នែកមួយនៃផែនការសម្រាប់ការបន្តឈរជើងនៃសមត្ថភាពអាវុធទាំងនេះនាពេលអនាគត។ គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារវាងមន្ត្រីអាមេរិក និងអាល្លឺម៉ង់នៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ។ ប្រព័ន្ធសព្វាវុធដែលដាក់ពង្រាយទៅកាន់ប្រទេសអាល្លឺម៉ង់រួមមាន មីស៊ីលប្រឆាំងអាកាស SM-6 ដែលអាចបាញ់ក្នុងចម្ងាយរហូតដល់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បដិសេធយ៉ាងម៉ឺងម៉ាត់នូវការប្រមាថ និងការស្តីបន្ទោស នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ប្រឆាំងនឹងប្រទេសចិន ដោយបន្ថែមថា ណាតូមិនគួរប្រើប្រទេសចិន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការបញ្ចូលរបស់ខ្លួនទៅក្នុង អាស៊ីប៉ាស៊ីហ្វិក និងការប៉ុនប៉ង ដើម្បីបង្អាក់សក្ដានុពលក្នុងតំបន់។ អ្នកនាំពាក្យលោក Lin Jian បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការកត់សម្គាល់ថ្មីៗរបស់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg...
ប៉ារីស៖ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស “Paris Olympics” បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មុនការប្រកយតចាប់ផ្តើមជាមួយនឹងការលក់សំបុត្របានរហូតចំនួន ៨.៦ លាន ដែលជាកំណត់ត្រាថ្មីមួយទៀតនៃកីឡាកីឡាអូឡាំពិក។ លោក Tony Estanguet អ្នករៀបចំការប្រកួតឆ្នាំ ២០២៤ “2024 Games” បានប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ថា នេះជាកំណត់ត្រាមួយដែលប្រារព្ធឡើងដោយ Atlanta Games 1996...
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់កម្រិតអន្តរជាតិ Davis Cup Asia/Oceania Group IV 2024 នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំគណៈកម្មការ គណៈប្រតិភូទំាង៨ ប្រទេស និងចាប់ឆ្នោតចែកពូល នៅពហុកីឡដ្ឋានជាតិមរតកតេជោទីលានវាយកូនបាល់ក្នុងប្រវត្តិសាស្ត្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតអន្តរជាតិលំដាប់ពិភពលោកនេះ។ ការប្រកួតខាងលើកនេះ ក្រុមកីឡាវាយកូនបាល់កម្ពុជាស្ថិតនៅពូល B ដោយមាន ៤ ប្រទេសរួមមានប្រទេសកម្ពុជា...
បរទេស៖ ប៉ូលិសបាននិយាយកាលពីថ្ងៃពុធថា ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងពោះរបស់សត្វពស់ថ្លាន់មួយក្បាល បន្ទាប់ពីពស់នេះបានលេបនាងទាំងមូលនៅភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី ដែលនេះជាការស្លាប់ទី២ដោយសារពស់ថ្លាន់ក្នុងរយៈពេលមួយខែ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលីសបាននិយាយថា ស្រ្តីដែលស្លាប់នោះ ឈ្មោះ Siriati អាយុ ៣៦ ឆ្នាំ បានបាត់ខ្លួនបន្ទាប់ពីនាងបានចេញពីផ្ទះកាលពីព្រឹកថ្ងៃអង្គារដើម្បីទិញថ្នាំឱ្យកូនរបស់នាងដែលឈឺ ដែលនាំឱ្យសាច់ញាតិចាប់ផ្តើមការស្វែងរកពេលបាត់ខ្លួន។ ប្តីរបស់នាងឈ្មោះ...
ភ្នំពេញ៖គ្រូបង្វឹក និងកីឡាករទូកនាគកម្ពុជាចំនួន ១៥រូប ដែលទទួលបានមេដាយសរុបចំនួន៣គ្រឿងក្នុងនោះមាស១ និងសំរឹទ្ធ២គ្រឿងពីការប្រកួតទូកនាគអន្តរជាតិនៅប្រទេសរុស្ស៊ីក្នុងព្រឹត្តិការណ៍ (International Dragon Boat Festival)បានមកដល់ប្រទេសកម្ពុជាវិញហើយ នាយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ តាមច្រក VIP។ លោក យិត ភីរ: អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជាបានលើកយកពីភាពរីកចម្រើនរបស់ក្រុមកីឡាករទូកកានូ និងរ៉ូអ៊ីង កម្ពុជាថា ភាពជោគជ័យដែលមេដាយមាស១គ្រឿង...
ក្រុមហ៊ុន Honda បានប្រកាសកាលពីចុងខែមិថុនាកន្លងទៅថា ខ្លួននឹងបញ្ឈប់ការផលិតម៉ូតូ Honda Super Cub (ឬអាគុប) ៥០សេសេ ទៀតហើយ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥តទៅ។ ការសម្រេចចិត្តនេះ ធ្វើឡើងដើម្បីស្របតាមច្បាប់នៃការរឹតបន្តឹងការបញ្ចេញផ្សែងរបស់ប្រទសជប៉ុន សម្រាប់ម៉ូតូ។ ហេតុនេះទើបធ្វើឱ្យ Honda មានការពិបាក ឬត្រូវចំណាយច្រើនទៅលើការឌីហ្សាញប្រព័ន្ធបញ្ចេញផ្សែងរបស់ម៉ូតូម៉ាស៊ីនតូចបែបនេះ។ ខណៈការប្រើប្រាស់ម៉ូតូអគ្គិសនី មានការកើនឡើងច្រើន ធ្វើឱ្យម៉ូតូម៉ាស៊ីនតូចៗ...
ខ្សែប្រយុទ្ធ Alvaro Morata បានសម្រេចចិត្តក្នុងការចង់បន្តរួមរស់ជាមួយក្លឹប Atletico Madrid។ យោងតាមប្រភព Fabrizio Romano ភាគី Morata បានជូនដំណឹងជាផ្លូវការដល់ក្លឹប Atletico Madrid ថារូបគេចង់បន្តលេងឲ្យក្លឹបអេស្ប៉ាញ។ ការណ៍នេះបានកើតឡើងក្រោយ ខ្សែប្រយុទ្ធអេស្ប៉ាញវ័យ ៣១ ឆ្នាំរូបនេះ ទទួលបានសំណើពីក្លឹបអារ៉ាប៊ីសាអ៊ូឌីតមួយចំនួន។ បើតាមពាក្យចចាមអារ៉ាមមួយចំនួន មានក្លឹបអារ៉ាប៊ីសាអ៊ូឌីតមួយហ៊ានឲ្យប្រាក់ឈ្នួល...
លោក Ronald Koeman គ្រូបង្វឹករបស់ក្រុមជម្រើសជាតិហុល្លង់ហាក់មានភាពពេញចិត្តចំពោះទម្រង់លេងដែលកូនក្រុមរបស់លោកបានយកឈ្នះទៅលើក្រុម រូម៉ានី ៣-០ ដែលបញ្ចប់ទៅយប់មិញនេះខ្លាំងមែនទែន។ ក្រោយបញ្ចប់ការប្រកួតលោកបានប្រាប់ទៅកាន់អ្នកកាសែតថា លោកចង់ឃើញកូនក្រុមរបស់លោកលេងបែបនេះ កម្រិតនេះដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ មិនថាប៉ះក្រុមណាទេ។ ការប្រកួតទល់ រូម៉ានី ក្រុមបាល់ទាត់ជម្រើសជាតិហុល្លង់ធ្វើបានល្អមែនទែន មិនត្រឹមតែមានឱកាសច្រើននោះទេពួកគេស្ទើរតែគ្រប់គ្រងការប្រកួតទាំងមូលតែម្ដង ពោលគឺបើនិយាយពីឱកាសស៊ុតសំដៅទីរបស់រូម៉ានី ពួកគេស៊ុតរហូត២២ជើងហើយចំគោលដៅ៦ជើងខុសគោលដៅ១២ជើង និងស៊ុតត្រូវបាន រូម៉ានី បិទជាប់៦លើក។ ជាមួយការបង្ហាញទម្រង់លេងយ៉ាងល្អខុសពីទម្រង់លេងដាច់កាលប៉ះ អូទ្រីស...
នៅក្នុងអាស៊ាន ១០ប្រទេស មានតែ ៤ប្រទេសទេ ដែលមិនប្រើប្រាស់អក្សរឡាតាំងនៅក្នុងភាសាផ្លូវការរបស់ខ្លួន។ ប្រទេសទាំង ៤នោះរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ។ ប្រទេសទាំងបួននេះមានអក្សរផ្ទាល់ខ្លួន ដែលវិវត្តន៍ទៅតាមឥទ្ធិពលនានាដូចជា ការហូរចូលនៃអរិយធម៌បុរាណ ប្រពៃណី និងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយព្រមទាំងឆ្លងកាត់នូវសម្ពាធនៃការហូរចូលនូវឥទ្ធិពលបរទេសលោកខាងលិចតាមរយៈអាណានិគមនិយម និងក្រោយមកសកលភាវូនីយកម្ម។ អក្សរខ្មែរ យោងតាមការស្រាវជ្រាវមួយរបស់ក្រុមអ្នកអក្សរសាស្ត្រឥណ្ឌានៅឆ្នាំ[២០១០](https://www.researchgate.net/figure/The-Brahmic-family-of-scripts-used-in-India-and-southeast-Asia_fig5_47544548) តួអក្សរនៃប្រទេសទាំង៤ខាងលើ ក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀត...