បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម) ៖ បង្គោលសញ្ញានេះ ត្រូវបានដាក់ក្នុងចន្លោះ១គីឡូម៉ែត្រមួយបង្គោល សម្រាប់ផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវអំពីចម្ងាយផ្លូវទៅតំបន់សំខាន់ៗខាងមុខ។ រង្វង់លេខ1៖ លេខ 17 ដែលមានបញ្ជាក់នៅលើផ្ទៃក្រហមនេះ មានន័យថាជាបង្គោលគីឡូម៉ែត្រទី 17 ឬបានចម្ងាយប្រវែង 17 គីឡូម៉ែត្រ ដោយរាប់ពីចំណុចចាប់ផ្តើម ឬចំណុចបំបែកនៃផ្លូវ។ រង្វង់លេខ2៖ មេបុណ្យ (Mebon) 20km...
កង្វល់ដ៏ធំមួយរបស់អ្នកបើកបររថយន្ត គឺនៅពេលឃើញលោតសញ្ញាធុងសាំងក្នុងកុងទ័រម្តងៗ ដែលបញ្ជាក់ថា រថយន្តសល់សាំងក្នុងកម្រិតទាបបំផុតដែលតម្រូវឱ្យចាក់បំពេញជាបន្ទាន់។ យ៉ាងណាមិញ ប្រសិនបើអ្នកកំពុងស្ថិតនៅឆ្ងាយពីការ៉ាស់សាំងហើយឃើញសញ្ញាធុងសាំងនេះ ប្រាកដជាធ្វើឱ្យអ្នកមានអារម្មណ៍មិនស្ងប់ឡើយ ព្រោះខ្លាចរលត់រថយន្តកណ្តាលផ្លូវ។ ការពិតទៅ នៅពេលលោតចេញសញ្ញាធុងសាំងនេះម្តងៗ វាបង្ហាញថា កម្រិតសាំងគឺនៅសល់ប្រមាណពី ១០ ទៅ ១៥ភាគរយនៃចំណុះធុងសាំងរថយន្តនីមួយៗ ដែលអនុញ្ញាតឱ្យអ្នកអាចបើកបរបានរាប់សិបគីឡូម៉ែត្រទៀត ទើបអស់សាំងតែម្តង នេះបើយើងនិយាយតែការបើកបរលើផ្លូវដែលមិនមានការកកស្ទះ។ មានការសិក្សាមួយទៅលើរថយន្តចំនួន ៥០ម៉ូឌែលដែលលក់នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៥ ដែលបង្ហាញពីចម្ងាយបើកបរ...
ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញក្តីបារម្ភថា ក្រុមហ៊ុនរថយន្តចិន នឹងកម្ទេចគូប្រជែងសាកលទាំងអស់ ប្រសិនបើគ្មានរនាំងពាណិជ្ជកម្មទេនោះ ខណៈការលក់រថយន្តចិនដែលមានតម្លៃធូរថ្លៃ បាននឹងកំពុងក្តោបក្តាប់ទីផ្សារក្នុងដៃកាន់តែណែន។ លោកបានលើកឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ថា ក្រុមហ៊ុនរថយន្តចិន គឺមានឈានមុខគេបំផុតក្នុងការប្រកួតប្រជែង និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្រៅទឹកដីចិន នោះគឺដោយសារពឹងផ្អែកទៅលើប្រភពពន្ធ ឬរនាំងពាណិជ្ជកម្ម។ «ដូច្នេះ ប្រសិនបើគ្មានរនាំងពាណិជ្ជកម្មណាមួយត្រូវបង្កើតឡើងនោះទេ ពួកគេនឹងកម្ទេចក្រុមហ៊ុនរថយន្តពិភពលោកច្រើនបំផុត។...
រដ្ឋាភិបាលថៃ និងក្រុមហ៊ុនរ៉ែអូស្ត្រាលី បានប្រកាសថា ការផលិតរ៉ែលីចូមនៅក្នុងខេត្ត Phangnga អាចនឹងចាប់ផ្តើមក្នុងរយៈពេល ២ឆ្នាំទៀតគឺនៅឆ្នាំ២០២៦ ដែលកាន់តែជំរុញប្រទេសថៃ មួយតង់ទៀត ឱ្យក្លាយជាជង្រុករថយន្តអគ្គិសនីក្នុងតំបន់។ ក្រុមហ៊ុន Pan Asia Metals នៃប្រទេសអូស្ត្រាលី កំពុងរៀបចំដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅក្នុងខែមីនាខាងមុខ សម្រាប់គម្រោង Reung Kiet នៅក្នុងខេត្ត Phangnga ពោលគឺជាទីតាំងរ៉ែលីចូម...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា លោក Sergei Lavrov រដ្ឋមន្ត្រីកស្រួងការបរទេសរុស្ស៊ី បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី បានអំពាវនាវសុំឱ្យមានកិច្ចប្រជុំបន្ទាន់មួយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បន្ទាប់ពីការបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលដឹកយោធា ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Lavrov បានថ្លែងថា...
វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ Vnexpress បានប្រាប់ឲ្យដឹងថា ប៉ូលីសខេត្ត Quang Ngai ភាគកណ្តាលប្រទេសវៀតណាមបានចាប់ខ្លួនបុរសម្នាក់ដែលជាគ្រូបង្វឹកតេក្វាន់ដូនៅក្លិបក្នុងស្រុកមួយចំនួន បន្ទាប់ពីមានការចោទប្រកាន់ថា លោកបានរំលោភសិស្សប្រុសជាច្រើននាក់។ ប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យថា លោក Pham Huynh Minh Thinh អាយុ ២៩ ឆ្នាំ អ្នកស្រុកនៅទីប្រជុំជន Quang Ngai នៃខេត្ត...
វ៉ាស៊ីនតោន៖ ក្រុមរដ្ឋដែលដឹកនាំដោយអគ្គមេធាវីរបស់គណបក្សសាធារណរដ្ឋបានប្រាប់តុលាការកំពូលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមគួរតែត្រូវបានចាត់ទុកជាឧបករណ៍ប្រើប្រាស់ដូចជាក្រុមហ៊ុនទូរស័ព្ទ ឬទូរលេខ នេះយោងតាមការចេញផ្សាយពីគេហទំព័រ CNN។ អត្ថបទសង្ខេបរបស់តុលាការ រដ្ឋចំនួន ១៩ និងនីតិបញ្ញត្តិរដ្ឋ Arizona បានសរសេរថា តុលាការកំពូលគួរតែរក្សាច្បាប់ដែលអនុម័តដោយរដ្ឋតិចសាស់ និងរដ្ឋផ្លរីដា ដែលដាក់កម្រិតលើក្រុមហ៊ុននានា រួមមាន Meta YouTube X និងផ្សេងទៀតពីការសម្របសម្រួលមាតិកាដែលអ្នកប្រើប្រាស់របស់ពួកគេបានប្រកាសតាមអ៊ីនធើណេត។ ក្រុមនេះបានប្រកែកថា...
ញូវយ៉ក៖ ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃច័ន្ទថា ការអាប់ដេតសុវត្ថិភាព iPhone ដ៏សំខាន់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ឥឡូវនេះអាចទាញយកបាន ត្រូវបានរចនាឡើងដើម្បីរារាំងចោរមិនឲ្យចូលប្រើទិន្នន័យផ្ទាល់ខ្លួនដ៏ធំរបស់អ្នកប្រើប្រាស់ដែលរក្សាទុកនៅលើឧបករណ៍ នេះយោងតាមការចេញផ្សាយពីគេហទំព័រ CNN ។ ការការអាប់ដេតការការពារឧបករណ៍លួច បន្ថែមស្រទាប់ការពារបន្ថែមដោយបង្កើតជំហានបន្ថែមដើម្បីចូលប្រើព័ត៌មាន។ វាអាចប្រើបានជាមួយនឹងការអាប់ដេត iOS 17.3 នៅថ្ងៃចន្ទ។ អ្នកអាចបើកវាបានដោយការអាប់ដេត iPhone របស់អ្នក ហើយរំកិលចុះក្រោមទៅកាន់ Face...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី AC Milan កំពុងបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងកីឡាករខ្សែការពារសញ្ជាតិអង់គ្លេសTrevoh Chalobah ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Chelsea។ ប្រសិនបើកិច្ចព្រមព្រៀងនេះអាចធ្វើទៅរួចនោះមានន័យថាកីឡាករខ្សែការពាររូបនេះនឹងអាចធ្វើដំណើរទៅចូលរួមធ្វើការឡើងវិញជាមួយនឹងអតីតមិត្តរួមក្លឹបកីឡាករខ្សែប្រយុទ្ធ Pulisic ដែលធ្លាប់លេងនៅ Chelsea ជាមួយគ្នា។ មួយរយៈចុងក្រោយនេះកីឡាករ Chalobah បានទទួលរងរបួសជាច្រើនចាប់តាំងតែពីខែសីហាមកគាត់ដោយមិនទាន់បានបង្ហាញខ្លួនឲ្យ Chelsea វិញនៅឡើយ។ ក្រៅតែពី Pulisic កីឡាកររូបនេះក៏នឹងអាចវិលជួបជុំជាមួយនឹងកីឡាករ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងរៀបចំផែនការក្នុងការផ្តល់កុងត្រារបស់កីឡាករ Jadon Sancho និងកីឡាករ Antony ទៅក្លឹបនៅលីគកំពូលអារ៉ាប់ក្នុងទំហំលុយប្រមាណជា១០០លានផោន។ កន្លងមកក្លឹបបានចំណាយលុយដល់ទៅ១៥៥លានផោនក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធស្លាបទាំងពីរនាក់មកអង់គ្លេសប៉ុន្តែមកដល់ពេលនេះទាំងទំរង់លេងនិងទឹកចិត្តរបស់កីឡាករហាក់ដូចជាមិនមានភាពល្អប្រសើរឡើយដែលចាំបាច់ក្លឹបត្រូវតែសម្រេចចិត្តម្តងទៀតចំពោះអនាគតពួកគេ។ Sancho ដែលបច្ចុប្បន្នត្រូវបានបញ្ចេញទៅលេងខ្ចីជើងជាមួយនឹងក្លឹប Dortmund នោះមិនអាចសូម្បីតែហ្វឹកហាត់ជាមួយនឹងក្រុមឡើយនាពេលកន្លងមកខណៈដែល Antony ដែលបង្ហាញខ្លួន២២ប្រកួតចុងក្រោយមិនអាចរកគ្រាប់បាល់បានឡើយសូម្បីតែមួយគ្រាប់៕ ប្រែសម្រួល៖ស៊ុនលី