យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea និងមាន់ខ្នាយមាស Spurs កំពុងនាំគ្នាដាក់គោលដៅជាមួយនឹងកីឡាករឆ្នើមម្នាក់របស់ក្លឹបបារាំង Nice នៅខែមករានេះ។ កីឡាករ Jean Clair Todibo ទំនងជានឹងមិនអាចបន្តជាមួយនឹងក្លឹប Nice ទៀតទេនៅខែមករានេះហើយក្នុងនោះក៏មានទាំងការប្រកាសដោយប្រធានផ្នែកកីឡារបស់ក្លឹបគឺលោក Florent Ghisolftផងដែរ។ លោក Ghisolfit បានបញ្ជាក់ថា៖ពួកយើងចង់រក្សាស្ថេរភាពនិងកម្លាំងរបស់ក្លឹបតាមរយៈការថែរក្សាកីឡាករល្អៗរបស់យើងប៉ុន្តែសម្រាប់...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបមេឃខៀវ Man City កំពុងបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែបម្រើឆ្នើមម្នាក់របស់ក្លឹប Girona។ កីឡាករ Savio ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Girona បានក្លាយទៅជាគោលដៅរបស់ក្លឹប Man City ប៉ុន្តែជឿជាក់ថានឹងត្រូវរងចាំរហូតដល់រដូវក្តៅ។ កីឡាករប្រេស៊ីលរូបនេះបច្ចុប្បន្នគឺកំពុងលេងក្នុងនាមជាកីឡាករខ្ចីជើងប៉ុណ្ណោះឲ្យក្លឹបអ៊ីតាលីនេះខណៈដែលក្លឹបដើមរបស់គាត់គឺនៅបារាំង Troyes ហើយរដូវកាលនេះគាត់អាចរកគ្រាប់បាល់បាន៥គ្រាប់មកហើយជូន Girona៕ ប្រែសម្រួល៖ស៊ុនលី
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកិច្ចចរចាគ្នារវាងក្លឹបតោខៀវ Chelsea និងក្លឹបអ៊ីតាលី Roma ចំពោះកីឡាករខ្សែប្រយុទ្ធ Lukaku ដែលនឹងអាចមានតម្លៃ៣៧លានផោននោះអាចនឹងជួបបញ្ហាហើយក្រោយក្លឹបអ៊ីតាលីបានសម្រេចចិត្តបញ្ចប់កុងត្រារបស់គ្រូបង្វឹកលោក Jose Mourinho។ កីឡាករ Lukaku ដែលបន្តមានឈ្មោះក្នុងបញ្ជីកីឡាកររបស់ក្លឹប Chelsea នៅឡើយនោះបានកាន់តែឈានមកដល់ទីបញ្ចប់នៃកុងត្រាខ្ចីជើងជាមួយនឹង Roma ហើយដែលជឿជាក់ថាទាំងកីឡាករនិងក្លឹបអង់គ្លេសមិនចង់វិលត្រឡប់រកគ្នានោះឡើយ។ កន្លងមកពេលមានគ្រូបង្វឹករូបនេះនៅជាមួយនឹង Roma កីឡាករប៊ែលហ្ស៊ិករូបនេះមានសង្ឃឹមបន្តិចហើយក៏ធ្លាប់បាសន្យាគ្នាថានឹងទិញគាត់ដាច់ពីអង់គ្លេសនៅរដូវក្តៅឆ្នាំនេះ៕...
អាមេរិក៖នាយកប្រតិបត្តិក្រុមហ៊ុនបានប្រាប់ Bloomberg កាលពីថ្ងៃអង្គារនៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ថា អ្នកបង្កើត ChatGPT OpenAI កំពុងធ្វើការជាមួយយោធាអាមេរិកលើគម្រោងបញ្ញាសិប្បនិមិ្មតជាច្រើន បន្ទាប់ពីបានទម្លាក់ការហាមឃាត់លើការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនសម្រាប់គោលបំណងយោធា និងសង្គ្រាម យោងតាមការចេញផ្សាយពីគេហទំព័រ RT។ លោក Anna Makanju អនុប្រធាន OpenAI ទទួលបន្ទុកកិច្ចការសកលលោក Anna Makanju បាននិយាយថា...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា សមាជិកសភាសហរដ្ឋអាមេរិកបានបន្តការអំពាវនាវកាលពីថ្ងៃពុធដើម្បីអនុម័តច្បាប់ទ្វេភាគីដែលនឹងរឹតបន្តឹងការវិនិយោគរបស់សហរដ្ឋអាមេរិកនៅក្នុងបច្ចេកវិទ្យារបស់ប្រទេសចិន។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភា លោក Michael McCaul បាននិយាយក្នុងសវនាការស្តីពីច្បាប់កាលពីថ្ងៃពុធថា វាមិនគួរមានការភ្ញាក់ផ្អើលឡើយ ដែលថា យោធា និងរដ្ឋឃ្លាំមើលរបស់ចិនកំពុងទាញយកចន្លោះប្រហោងក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក ដើម្បីទទួលបានការវិនិយោគ និងជំនាញរាប់ពាន់លានដុល្លារអាមេរិក។ យើងដឹងថា ការវិនិយោគរបស់សហរដ្ឋអាមេរិកមិនបានធ្វើឱ្យចិនមានលទ្ធិប្រជាធិបតេយ្យទេ ហើយប្រទេសត្រូវបានគ្រប់គ្រងដោយ CCP បក្សកុម្មុយនិស្តចិន មិនមានអំណាចលើការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេនោះទេ។ច្បាប់ដែលមានការគាំទ្រពីអង្គការអភិរក្សទាំង២ និងរដ្ឋបាល...
សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានបញ្ជាក់ថា ខ្លួនកំពុងបញ្ចប់តំណែងរបស់បុគ្គលិក២០០ ឬ៣០០០ ចំពោះការកែប្រែក្រុមផ្សាយពាណិជ្ជកម្មសកលរបស់ខ្លួន ចំពេលមានការជំរុញឲ្យប្រើបញ្ញាសិប្បនិម្មិត ដើម្បីប្រសិទ្ធភាព និងភាពច្នៃប្រឌិត យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ នេះបើយោងតាមក្រុមហ៊ុនអ៊ីនធើណេតយក្សបាននិយាយថា ការកាត់បន្ថយការងារដល់ក្រុមលក់អតិថិជនធំរបស់ខ្លួន គឺមានបំណងបង្កើតឲ្យមានការគាំទ្រកាន់តែប្រសើរឡើងសម្រាប់ការផ្សាយពាណិជ្ជកម្មអាជីវកម្មខ្នាតតូច និងមធ្យមនៅលើវេទិការបស់ Google ។ ការពង្រីកក្រុមផ្សាយពាណិជ្ជកម្មអាជីវកម្មខ្នាតតូចនៅ Google ត្រូវបានក្រុមហ៊ុនរំពឹងថានឹងនាំមកនូវការបង្កើនការជួលនៅឆ្នាំនេះ។ Google មិនបាននិយាយអំពី...
ញូវយ៉ក៖យោងតាមការចេញផ្សាយពីគេហទំព័រ CNN បានប្រាប់ឲ្យដឹងថា អតីតនាយកប្រតិបត្តិការក្រុមហ៊ុនមេបណ្តាញផ្សព្វផ្សាយសង្គមយក្សយក្សអាមេរិក Facebook Meta យូរឆ្នាំ លោកស្រី Sheryl Sandberg នឹងមិននៅជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនទៀតឡើយ បន្ទាប់ពីអាណត្តិរបស់នាងបានបញ្ចប់កាលខែឧសភា។ លោក Sandberg បាននិយាយក្នុងការប្រកាសថា ដោយបេះដូងពោរពេញទៅដោយការដឹងគុណ និងចិត្តពោរពេញទៅដោយការចងចាំ ខ្ញុំសូមឲ្យក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Meta ដឹងថា ខ្ញុំនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅខែឧសភានេះទេ។ ការចាកចេញរបស់លោកស្រី...
ស្វីស៖នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បានប្រាប់ AFP ភ្លាមៗមុនពេលចេញដំណើរទៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសថា ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) នឹងប៉ះពាល់ដល់ការងារ ៦០ ភាគរយក្នុងសេដ្ឋកិច្ចជឿនលឿននៅលើពិភពលោក យោងតាមការចេញផ្សាយពីគេហទំព័រ Vnexpress ។ លោកស្រីបាននិយាយក្នុងបទសម្ភាសន៍នៅទីក្រុងវ៉ាស៊ីនតោនដោយដកស្រង់របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយកាលពីថ្ងៃអាទិត្យលើប្រធានបទថា សេដ្ឋកិច្ចជឿនលឿន ទីផ្សារកំពុងរីកចម្រើនមួយចំនួននឹងឃើញ ៦០...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ Vnexpress បានប្រាប់ឲ្យដឹងថា តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តយក្សអាមេរិក Tesla បានបាត់បង់ទឹកប្រាក់ចំនួន ៩៤ ពាន់លានដុល្លារក្នុងរយៈពេល២ សប្តាហ៍ដំបូងនៃឆ្នាំ ២០២៤ ដោយសារកំណើននៃតម្រូវការរថយន្តអគ្គិសនីធ្លាក់ចុះ។ ការវាយតម្លៃរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ១១.៩ភាគរយចាប់តាំងពីថ្ងៃទី ៣០ ខែធ្នូ បន្ទាប់ពីក្រុមហ៊ុនជួលរថយន្ត Hertz បានប្រកាសពីផែនការលក់រថយន្តអគ្គិសនីចំនួន ២០០០០ គ្រឿង និងត្រលប់ទៅរថយន្តដែលប្រើហ្គាសវិញ ដោយលើកឡើងពីតម្រូវការទាប...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនលក់រាយតាមអ៊ីនធើណេតយក្ស eBay បានយល់ព្រមបង់ប្រាក់ពិន័យចំនួន ៣ លានដុល្លារអាមេរិកដើម្បីដោះស្រាយបណ្តឹងព្រហ្មទណ្ឌលើបុគ្គលិកដែលបានបញ្ជូនទំនិញជាច្រើនប្រភេទ រួមទាំងសត្វពីងពាង និងសត្វកន្លាត ទៅផ្ទះរបស់អ្នកសរសេរប្លុកអាមេរិក ២ នាក់។ ឯកសារតុលាការបាននិយាយថា David និង Ina Steiner បានទទួលការចែកចាយជាបន្តបន្ទាប់ដែលមិនចង់បានពីបុគ្គលិក eBay កាលឆ្នាំ ២០១៩ រួមបញ្ចូលកម្រងផ្កាពិធីបុណ្យសព...