អ្នកចាត់ការរបស់មេឃខៀវលោក Pep Guardiola បានលើកឡើងថា ក្រុមរបស់ខ្លួនបានបង្កើតកំហុសដដែលៗក្នុងរដូវកាលនេះគឺច្រើនលើកមែនទែន ដែលការលើកឡើងនេះបន្ទាប់ពីក្រុមរបស់ខ្លួនបរាជ័យក្រោមថ្វីជើង Real Madrid ៣-២ ក្នុងដីរបស់ខ្លួនឯងនាការប្រកួតវគ្គ Play Off ពានរង្វាន់ UEFA Champions League ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានលើកឡើងថា កំហុសរបស់ក្រុមលោករដូវកាលនេះកើតឡើងដដែល ដែលភាគច្រើនគឺកើតឡើងដោយសារការបង្កើតដោយខ្លួនឯង។ ការលើកឡើងនេះសំដៅដល់ការបង្កើតកំហុសនៅត្រង់ដែល Manchester...
Elon Musk កំពុងបម្រើការជា “បុគ្គលិកពិសេសរបស់រដ្ឋាភិបាល” ក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីសេតវិមាន។ ការកំណត់នេះ ត្រូវបានកំណត់ដោយក្រសួងយុត្តិធម៌ថាជាបុគ្គលដែលធ្វើការតិចជាង ១៣០ ថ្ងៃក្នុងរយៈពេល ៣៦៥ ថ្ងៃ មានន័យថា Musk មិនមែនជាអ្នកស្ម័គ្រចិត្ត ឬជាបុគ្គលិកពេញម៉ោងរបស់រដ្ឋាភិបាលសហព័ន្ធនោះទេ។ ទោះបីជាមានតួនាទីរបស់គាត់ក៏ដោយ វានៅតែមិនច្បាស់ថាតើ Musk តម្រូវឱ្យដាក់លិខិតប្រកាសទ្រព្យសម្បត្តិហិរញ្ញវត្ថុសាធារណៈឬអត់។...
នៅឆ្នាំ២០២៥ នេះ ប្រទេសចិនបានបោះជំហានទៅមុខមួយកម្រិតទៀតជាមួយនឹងការបង្ហាញគម្រូរថភ្លើង CR450 ដែលនឹងក្លាយជា រថភ្លើងលឿនបំផុត ក្នុងពិភពលោក ដោយបំបែកកំណត់ត្រា និងត្រួសត្រាយផ្លូវសម្រាប់អនាគតនៃមធ្យោបាយធ្វើដំណើរ។ រថភ្លើង CR450 មិនមែនគ្រាន់តែជាឈ្មោះនោះទេ វាជាបច្ចេកវិទ្យាដ៏អស្ចារ្យដែលត្រូវបានបង្ហាញជាសាធារណៈនៅក្នុងខែធ្នូ ចុងឆ្នាំ២០២៤។ ក្នុងអំឡុងពេលធ្វើតេស្ត រថភ្លើងនេះ បានឈានដល់ល្បឿនដ៏គួរឱ្យភ្ញាក់ផ្អើលរហូតដល់ ៤៥៣ គីឡូម៉ែត្រក្នុងមួយ ដែលជាកំណត់ត្រាថ្មីមួយសម្រាប់ល្បឿនរថភ្លើងនៅលើពិភពលោក។ ទោះយ៉ាងណាក៏ដោយ នៅក្នុងប្រតិបត្តិការសម្រាប់ដឹកអ្នកដំណើរ...
ការប្រើប្រាស់អ៊ីនធឺណេត និងបណ្តាញសង្គមនៅប្រទេសឡាវបានកើនឡើង នៅក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយការកើនឡើងនៃការប្រើប្រាស់ទូរស័ព្ទដៃ និងល្បឿនអ៊ីនធឺណិតកាន់តែលឿន។ ក្នុងឆ្នាំ ២០២៤ ប្រទេសឡាវមានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ៥.០៨ លាននាក់ ដែលតំណាងឱ្យ ៦៦.២ ភាគរយនៃចំនួនប្រជាជនសរុប។ ការប្រើប្រាស់អ៊ីនធឺណេតភ្ជាប់តាមទូរស័ព្ទដៃបានឈានដល់ ៦.៨០ លាន ដែលស្មើនឹង ៨៨.៥ ភាគរយនៃចំនួនប្រជាជនសរុប។ ចំណែកការប្រើប្រាស់បណ្តាញសង្គម ក៏បានកើនឡើងផងដែរ...
Elon Musk ដែលជាមហាសេដ្ឋីបច្ចេកវិទ្យា និង ជាម្ចាស់ក្រុមហ៊ុន Tesla និង SpaceX កំពុងព្យាយាមទិញយកក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនបង្កើតកម្មវិធី ChatGPT ក្នុងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ប្រហែល ៩៧,៤ ពាន់លានដុល្លារ។ ហេតុការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល ព្រោះ Elon Musk ធ្លាប់មានជម្លោះជាមួយ CEO របស់...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Kylian Mbappe នឹងអាចត្រូវបានក្រុមជម្រើសជាតិកោះហៅត្រឡប់មកចូលរួមក្រុមវិញនៅខែមិនាខាងមុខនេះ។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយគ្រូបង្វឹកលោក Didier Deschamps ដោយក្នុងនោះគេបានដឹងហើយថាកីឡាករវ័យ២៥ឆ្នាំរូបនេះធ្លាប់បានអវត្តមានឲ្យក្រុមតាំងតែពី២ប្រកួតចុងក្រោយ។ កីឡាករផ្ទាល់គឺជាអ្នកដែលបានសម្រេចចិត្តដកខ្លួនមិនចូលរួមការប្រកួតរបស់ក្រុមជម្រើសជាតិបារាំងដែលវាបានធ្វើឲ្យមានការចោទសួរជាច្រើនជុំវិញបញ្ហានេះ។ មានការលើកឡើងនិងអះអាងពីសំណាក់ក្រុមអ្នកកាសែតបារាំងមួយចំនួនថាកីឡាករ Mbappeនឹងអាចដើរចេញពីជម្រើសជាតិតែម្តងក្រោយទទួលរងការរិះគន់នាពេលកន្លងមកប៉ុន្តែកីឡាករផ្ទាល់បានបដិសេធរបាយការណ៍នេះហើយអះអាងថានឹងនៅតែបន្តការតាំងចិត្តជាមួយនឹងក្រុមបារាំង៕ ប្រែសម្រួល៖ស៊ុនលី
សាន់ហ្វ្រាន់ស៊ីស្កូ៖យោងតាមការចេញផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា លោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន OpenAI បាននិយាយកាលពីថ្ងៃអង្គារថា ការដេញថ្លៃរបស់មហាសេដ្ឋីបច្ចេកវិទ្យាយក្សរបស់អាមេរិក លោក Elon Musk ជាការប៉ុនប៉ងមួយក្នុងគោលបំណងដើម្បីបន្ថយល្បឿនសម្រាប់ OpenAI រូបបុគ្គលនេះ។ នេះបើយោងតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទថា...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Vinicius Junior អាចនឹងធ្វើការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការផ្ទេរទៅលេងនៅលីគកំពូលអារ៉ាប៊ីសាអូឌីតបន្ទាប់ពីមានការលើកឡើងដោយមិត្តរួមក្លឹបរបស់គាត់ជាច្រើននៅ Real Madrid។ កីឡាករ Luka Modric បានធ្វើការអះអាងថាកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះបានដើរចេញពីបន្ទប់សម្លៀកបំពាក់ភ្លាមៗក្រោយការបញ្ចប់ការប្រកួតនានានិងជាពិសេសជ័យជំនះលើក្រុម Leganes ក្នុងលទ្ធផល៣ទល់នឹង២។ Modirc បានលើកឡើងបន្ថែមទៀតនិងក៏ដូចជាការមើលឃើញរបស់មិត្តរួមក្លឹបផ្សេងទៀតផងដែរថា Vinicius Jr. បានផ្លាស់ប្តូរអត្តចរិតយ៉ាងខ្លាំងក្រោយបាត់បង់ពានរង្វាន់ Ballon d’Or...
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានអាហារមានជាតិទឹកដោះគោលើសពី ២ ដងក្នុងមួយថ្ងៃ ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺខ្សោយបេះដូង ឬការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង ១៦% បើធៀបទៅនឹងការមិនទទួលទានទឹកដោះគោ។ លទ្ធផលទាំងនេះបានកើតឡើងក្នុង ៥,៨% នៃមនុស្សដែលញ៉ាំច្រើនជាង ២ ដង បើធៀបនឹង ៨,៧% នៃអ្នកដែលមិនទទួលទានទឹកដោះគោ។ លទ្ធផលនៃការប្រើប្រាស់ទឹកដោះគោសរុបហាក់ដូចជាត្រូវបានជំរុញដោយការប្រើប្រាស់ទឹកដោះគោ និងទឹកដោះគោជូរ។ អ្នកដែលផឹកទឹកដោះគោលើសពី ១...
វ៉ាស៊ីនតោន៖ អាជ្ញាធរអាមេរិកបានឲ្យដឹងថា ពួកគេជឿថាមិនមានអ្នកនៅរស់ទេនៅក្នុងការប៉ះទង្គិចគ្នាកណ្តាលអាកាសនៅជិតទីក្រុងវ៉ាស៊ីនតោនរវាងយន្តហោះពាណិជ្ជកម្មដឹកមនុស្ស ៦៤នាក់និងឧទ្ធម្ភាគចក្រយោធាដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងសារនយោបាយភ្លាមៗចំពោះឧបទ្ទវហេតុនេះដោយបន្ទោសអ្នកកាន់តំណែងពីគណបក្សប្រជាធិបតេយ្យទាំងពីររបស់លោក។ លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយនៅឯសេតវិមានថា “គួរឱ្យសោកស្តាយណាស់ មិនមានអ្នកនៅរស់ទេ” លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយនៅសេតវិមាន បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានប្តូរទៅបេសកកម្មសង្គ្រោះនៅទន្លេ Potomac បន្ទាប់ពីធ្លាក់កាលពីយប់ថ្ងៃពុធ ដែលពាក់ព័ន្ធនឹងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក និងឧទ្ធម្ភាគចក្រ ដែលមានអ្នកដំណើរ ៣នាក់។...