ញូវយ៉ក៖ ទីផ្សារប្រេងសកល នឹងពឹងផ្អែកកាន់តែខ្លាំង លើតំបន់មជ្ឈឹមបូព៌ា ដោយសារតែផលិតកម្មប្រេងថ្មសែលរបស់ សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ។ យោងតាមប្រភពប័ត៌មានបានឲ្យដឹងថា ផលិតកម្មប្រេងថ្មសែលនឹងធ្លាក់ចុះ ៩០០,០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២០ និងធ្លាក់ចុះ ១,១ លានបារ៉ែល ក្នុងមួយថ្ងៃនៅក្នុងឆ្នាំ២០២១។ លោក Chris Midgley...
នៅថ្ងៃនេះកីឡាករប៉ទុយហ្គាល់ ពិតជាសប្បាយចិត្តមែនទែនចំពោះ កីឡាករមិត្តរួមក្លឹបជាខ្សែការពារម្នាក់ចំពោះការប្រកួតចុងក្រោយ យកឈ្នះ Newcastle ។ Fernandes បាននិយាយសរសើរ Bissaka ថាមិននឹកស្មានទេថា កីឡាករខ្សែការពាររូបនេះអាចស៊ុតបញ្ចូលទីបែបនេះនោះទេ។ បិសាចក្រហម Man UTD បានយកឈ្នះ Newcastle ក្នុងលទ្ធផលដល់ ទៅ៤ទល់នឹង១គឺជាលទ្ធផលមិនគួរឲ្យជឿទាំងដែលទំរង់លេង របស់ក្លឹបបានចាញ់ Spurs សប្តាហ៍មុនដល់ទៅ៦ទល់នឹង១៕ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានព្រមានរដ្ឋាភិបាលតួកគីពី“ ផលវិបាកធ្ងន់ធ្ងរ” ដែលអាចកើតមានចំពោះទំនាក់ទំនងសន្តិសុខ របស់ប្រទេសទាំងពីរ គួរតែមានរបាយការណ៍អំពីរដ្ឋាភិបាលទីក្រុងអង់ការ៉ា សាកល្បងប្រព័ន្ធការពារ ដែនអាកាសរុស្ស៊ី S-400 ថាជាការពិត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Morgan Ortagus បាននិយាយកាលពីថ្ងៃសុក្រថា «...
សេនហ្វ្រេនស៊ីស្កូ៖គេហទំព័រ YouTube បាននិយាយថា ខ្លួននឹងលុបចោលខ្លឹមសារដែលផ្ទុយនឹងការឯកភាពរបស់អ្នកជំនាញអំពីវ៉ាក់សាំងការពារ មេរោគ COVID-19 ដោយធ្វើការអាប់ដេតគោលនយោបាយរបស់ខ្លួនស្តីពីព័ត៌មាន មិនពិតអំពីរោគរាតត្បាតនាពេលបច្ចុប្បន្ន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការផ្លាស់ប្តូរនេះគឺជាវេទិកាចុងក្រោយបំផុត ដោយប្រព័ន្ធអ៊ីនធើណេតកំពុងពុះពារដើម្បីទប់ស្កាត់ការរីករាលដាលនៃការបោកបញ្ឆោត និងព័ត៌មានមិនពិត អំពីមេរោគ និងការព្យាបាល។ គេហទំព័រ YouTube ជាសេវាកម្មចែករម្លែក វីដេអូរបស់ក្រុមហ៊ុន Google បាននិយាយថា ខ្លួនកំពុងពង្រីកគោលនយោបាយព័ត៌មានមិន ពិតខាងវេជ្ជសាស្ត្ររបស់ខ្លួនដើម្បីលុបចោលការអះអាងអំពីការចាក់វ៉ាក់សាំងការពារ...
តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចចរចា ថ្នាក់ការងារ កាលពីថ្ងៃព្រហស្បតិ៍លើកិច្ចព្រមព្រៀងចែករំលែក តម្លៃសម្រាប់ការធ្វើជា ម្ចាស់ផ្ទះកងទ័ពអាមេរិក នៅក្នុងប្រទេសអាស៊ី នេះបើយោងតាមប្រភព ដែលដឹងអំពីស្ថានភាពនេះ។ កិច្ចចរចាលើកទី ១ ធ្វើឡើងតាមរយៈខ្សែអាត់សំឡេង ដោយមានមន្រ្តីការបរទេស និងការពារជាតិនៃប្រទេសទាំងពីរ ចូលរួមរំពឹងថា នឹងបញ្ចប់នៅថ្ងៃសុក្រនេះ។ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ត្រូវការចរចាឡើងវិញនូវថវិការបស់ទីក្រុងតូក្យូ សម្រាប់ធ្វើជាម្ចាស់ផ្ទះយោធាសហរដ្ឋអាមេរិក...
បរទេស៖នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីក្រសួងទទួលបន្ទុកកិច្ចការងារ គីមីនិងជីគីមីនៃប្រទេសឥណ្ឌាលោក D. V. Sadananda Gowda បានបង្ហាញថាប្រទេសឥណ្ឌា គឺជាអ្នកផលិតនិងនាំចេញថ្នាំពេទ្យធំជាងគេបំផុត នៅទូទាំងពិភពលោក។ លោក Gowda បាននិយាយទៀតថា វិស័យឧិសថរបស់ប្រទេសឥណ្ឌា អាចកើនឡើងដល់ ៦៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៤ខាងមុខ ។ ថ្មីៗនេះយើងបាន បង្កើតគម្រោងអភិវឌ្ឍន៍រោងចក្រខ្នាតយក្ស...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាកូនប្រុសពៅរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលមានឈ្មោះថា Barron Trump ត្រូវបានគេដឹងថាក៏បានឆ្លង កូវីដ១៩ ផងដែរ។ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់លោកស្រី Melania ភរិយារបស់លោកប្រធានាធិបតីបានបញ្ជាក់ដែរថាទោះបីជាយ៉ាងណាក្តី គិតមកត្រឹមថ្ងៃនេះ Barron បានធ្វើតេស្តសាជាថ្មីហើយពុំមានរកឃើញ វិជ្ជមានកូវីដ១៩ទៀតឡើយ។ រំលឹកដែរថាកាលពីថ្ងៃទី២ខែតុលា កន្លងមកលោកប្រធានាធិបតីអាមេរិក Donald Trumpនិងភរិយា...
បរទេស៖នៅថ្ងៃសុក្រនេះ ប្រទេសតួកគីបានចេញសេចក្តីជូនដំណឹង ជាផ្លូវការហើយស្តីពីការរឹតត្បិតលំហអាកាស និងដែនទឹកនៅតាមឆ្នេរសមុទ្រខ្មៅរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យមានការបាញ់សាកល្បងជាក់ស្តែង នូវខែលការពារមីស៊ីល S-400 ដែលផលិតដោយប្រទេសរុស្ស៊ី អាចធ្វើឡើង។ ខណៈពេលដែលប្រទេសតួកគីបានសាកល្បង អាវុធប្រភេទនេះពីលើអាកាសរួចមកកាលពីឆ្នាំមុន សមយុទ្ធបន្ថែមលើកនេះនឹងអាចធ្វើឱ្យមានភាពតានតឹង ជាមួយសម្ព័ន្ធមិត្តណាតូជាពិសេសសហរដ្ឋអាមេរិក ដែលតែងតែបានជំទាស់យ៉ាងខ្លាំងចំពោះ ការទិញអាវុធនេះពី ទីក្រុងមូស្គូ ។ គួរឲ្យដឹងដែរថាកន្លងមករដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោនបានប្រតិកម្មយ៉ាងខ្លាំងដោយសារតែ តួកគីបានសម្រេចចិត្តចាកចេញ ពីកម្មវិធីយន្តហោះ F-35...
ចិន៖ទិន្នន័យពីបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ចិនដែលជាអង្គភាពស្រាវជ្រាវរបស់រដ្ឋាភិបាលបានបង្ហាញថា ការចែកចាយទូរស័ព្ទចល័តរបស់ចិន មានចំនួន ២៣,៣៣ លានគ្រឿងក្នុងខែកញ្ញា ធ្លាក់ចុះ៣៥,៦ ភាគរយក្នុងមួយឆ្នាំយោងតាមការ ចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ ការដឹកជញ្ជូនទូរស័ព្ទចល័ត 5G នៅប្រទេសចិនមានចំនួន ១០៨ លានគ្រឿងក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះស្មើនឹង ៤៧,៧ ភាគរយនៃការនាំចេញស្មាតហ្វូនសរុបរបស់ប្រទេស។ លើសពីនេះទៀតម៉ូដែលសរុបចំនួន ៣៥៩ ត្រូវបានណែនាំនៅលើទីផ្សារចាប់ពីខែមករាដល់ខែកញ្ញាក្នុងនោះ...
បរទេស៖សារព័តមានបរទេសកាលពីថ្ងៃពុធ ម្សិលមិញបានចេញផ្សាយថាសារមន្ទីរបារាំងមួយបានពន្យាពេលការតាំងពិព័រណ៍មួយ របស់ខ្លួនដែលនិយាយអំពីអធិរាជម៉ុងហ្គោលី Genghis Khan ព្រមទាំងបានលើកឡើង ពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលចិនដែលខ្លួនបានទទួលរងការចោទប្រកាន់ថា បានព្យាយាមសរសេរឡើងវិញ នូវប្រវត្តិសាស្ត្រ។ សារមន្ទីរប្រវត្តិសាស្រ្តដែលមានឈ្មោះថា Chateau des ducs de Bretagne នៅទីក្រុង Nantes ភាគខាងលិចបាននិយាយថាខ្លួននឹងដាក់បង្ហាញអំពី មេដឹកនាំសតវត្សរ៍ទី ១៣ ដែលវាធ្លាប់ត្រូវបានទន្ទឹងរង់ចាំការមកដល់ អស់រយៈពេលជាង...