ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកគេងលក់ស្រួលទល់ភ្លឺ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មុនពេលចូលគេង អ្នកគួរតែត្រាំជើងនឹងទឹកក្តៅអ៊ុនៗ ហើយគួរតែចៀសពីអាហារបំពង និងអាហារដែលហិរខ្លាំង ថែមទាំងមិនគួរហាត់ប្រាណដោយបញ្ចេញចលនាខ្លាំងឡើយ។ នៅពេលដែលអ្នកអាចចៀសបាន នោះអ្នកនឹងអាចគេងលក់ស្រួល។ អ្នកគួរតែបិទភ្លើងគេង ដោយមិនគួរបើកឡើយ ព្រោះធ្វើឲ្យអ្នកចាំងភ្នែក គេងមិនលក់ឡើយ។ ជាពិសេស អ្នកគួរតែរក្សាបន្ទប់ឲ្យស្ងាត់ ហើយមិនលេងទូរស័ព្ទ ទើបអ្នកអាចគេងលក់បាន។ នៅពេលដែលអ្នកងងុយគេង ទើបឡើងគ្រែគេង...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើក្រោយពេលដែលរួមភេទរួច។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ក្រោយពេលដែលរួមភេទរួច នារីអាចទៅបត់ជើងតូចភ្លាមបាន ដើម្បីបញ្ចេញមេរោគចេញមកក្រៅ។ ប៉ុន្តែបុរសមិនអាចទៅបត់ជើងតូចភ្លាមទេ ព្រោះអាចធ្វើឲ្យសុខភាពអ្នកខូចបានយ៉ាងងាយ។ អ្នកមិនគួររួមភេទរួច ហើយចូលគេងភ្លាមនោះទេ ដោយគួរតែចាំដល់ក្រោយ២០នាទី ទើបអាចចូលគេងបាន។ នៅពេលដែលអ្នកចូលគេងភ្លាម នោះសុខភាពអ្នកទាំងពីរនឹងត្រូវបំផ្លាញបាន។ អ្នកមិនគួរញ៉ាំទឹកត្រជាក់ភ្លាមនោះទេ ព្រោះអាចធ្វើឲ្យក្រពះពោះវៀនអ្នកមិនអាចដំណើរការល្អ ថែមទាំងអាចធ្វើឲ្យអ្នកកើតមានអាការៈឈឺចុកចាប់បានទៀតផង។ អ្នកមិនគួរឲ្យរាងកាយអ្នកត្រូវខ្យល់ភ្លាមនោះទេក្រោយពេលដែលរួមភេទរួច ព្រោះអាចធ្វើឲ្យមេរោគទាំងឡាយចូលទៅក្នុងរាងកាយអ្នកបាន។ ក្រោយពេលដែលរួមភេទរួច...
The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអង្គារទី៣ខែធ្នូនេះបានសរសេរថាបិសាចក្រហមMan Unitedធ្លាប់បានបរាជ័យម្តងហើយក្នុងការព្យាយាមចចារទិញកីឡាករខ្សែបម្រើក្រូអាតRakiticកាលពីខែមុនដោយហ៊ានឲ្យតម្លៃកីឡាករត្រឹមតែ១៣លានផោនប៉ុណ្ណោះ។ ក្លឹបយក្សអេស្បាញBarcelonaធ្លាប់បានបញ្ជាក់ហើយថានឹងមិនលក់កីឡាកររូបនេះឡើយក្នុងតម្លៃក្រោម៣០លានផោនទោះបីជាបច្ចុប្បន្នRakiticគឺមិនអាចបង្ហាញខ្លួនបានញឹកញាប់ឡើយក្នុងការប្រកួតរបស់ក្លឹប។Rakiticក្នុងវ័យ៣១ឆ្នាំធ្លាប់បាននិយាយថានឹងគឺជារឿងដ៏រីករាយប្រសិនបើគេអាចផ្លាស់ទៅលេងនៅក្លឹបចាស់Sevilla។ ឆ្លើយតបទៅនឹងព័ត៌មានក្នុងការផ្លាស់ទៅMan United, Inter MilanនិងJuventusកីឡាកររូបនេះក៏បាននិយាយថាដែរមិនច្បាស់ឡើយនៅពេលនេះប៉ុន្តែបញ្ជាក់ថានឹងធ្វើឲ្យអស់សមត្ថភាពក្នុងការលេងប្រកួតឲ្យក្លឹបថ្មីណាមួយរបស់ខ្លួននាពេលខាងមុខ៕ ប្រែសម្រួល:ស៊ុនលី
អេស្ប៉ាញ៖ទីភ្នាក់ងារអវកាសអ៊ឺរ៉ុបរៃអង្គាសប្រាក់បានទឹកប្រាក់ចំនួន១២,៣ ពាន់លានអឺរ៉ូពីប្រទេសដែលជាសមាជិកចំនួន២២ ដើម្បីដោះស្រាយបញ្ហាអវកាសផ្កាយរណប និងផ្តល់មូលនិធិដល់បេសកកម្មនាពេលអនាគតដល់ភពព្រះច័ន្ទ និងភពព្រះអង្គារនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការប្រជុំនៅអេស្ប៉ាញតំណាងមកពីប្រទេសទាំងអស់ដែលបង្កើតជា ESA បានយល់ព្រមផ្តល់ថវិកាដល់គម្រោងទាំងអស់ដោយទីភ្នាក់ងារបានស្នើរួមទាំងបេសកម្មទៅភពព្រះចន្ទ។ESA នឹងទទួលបាន ១២,៣ ពាន់លានអឺរ៉ូដើម្បីផ្តល់មូលនិធិដល់គម្រោងនានាដែលរួមមានផ្កាយរណបអង្កេតភពផឺនិចសប្រព័ន្ធប្រមូលកម្ទេចកម្ទី និងការអភិវឌ្ឍយានអវកាស។ យោងតាមទីភ្នាក់ងារអវកាសអង់គ្លេសបានឲ្យដឹងថា ចក្រភពអង់គ្លេសបានប្តេជ្ញាចិត្តផ្តល់វិភាគទានចំនួន ៣៧៤ លានផោនក្នុងមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំដែលជាការវិនិយោគធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅក្នុង ESA ។ ទឹកប្រាក់ ១៤,៤...
ហុងកុង៖ នៅព្រឹកថ្ងៃចន្ទទី២ ខែធ្នូឆ្នាំ២០១៩នេះ ប្រទេសចិនបាននិយាយថា ខ្លួននឹងផ្អាកដំណើរទស្សនកិច្ច របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ទៅកាន់ទីក្រុងហុងកុងនិងបូករួមទាំង ការដាក់ទណ្ឌកម្មដល់អង្គការគាំទ្រ លទ្ធិប្រជាធិបតេយ្យអាមេរិកមួយចំនួន ដែលជាផ្នែកនៃការសងសឹក ចំពោះការចុះហត្ថលេខាលើច្បាប់ ដែលគាំទ្រដល់ សិទ្ធិមនុស្សនៅក្នុងទឹកដី ពាក់កណ្តាលស្វយ័ត របស់ខ្លួនមួយនេះ។ ខណៈពេលដែលភាព ច្បាស់លាស់របស់ ទណ្ឌកម្មនៅតែមិនទាន់ មាននោះវាកំពុងហាក់ ដូចជាគាំទ្រដល់ការគំរាមកំហែង របស់ចិនហើយសហរដ្ឋអាមេរិកនឹង ត្រូវចំណាយពេលទៅលើ...
អង់គ្លេស៖អវកាសយានិកអង់គ្លេស លោក Tim Peake នឹងវិលត្រឡប់ទៅកាន់ស្ថានីយ៍ អវកាសអន្តរជាតិក្នុង រយៈពេល ៥ ឆ្នាំទៀតនិយាយថា គ្រប់គ្នាគួរតែវិនិយោគ ផ្នែកវិទ្យាសាស្ត្រ បន្ថែមទៀត ប្រសិនបើចក្រភពអង់គ្លេស ចង់ទទួលបានរង្វាន់នៃបច្ចេកវិទ្យានាពេលអនាគត និងនៅតែមាន ការប្រកួតប្រជែង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងចាប់ផ្តើមទទួលស្គាល់ថា តើវាមានសារសំខាន់យ៉ាងណាក្នុងការ វិនិយោគផ្នែកវិទ្យាសាស្ត្រក៏...
Rolls-Royce បានអបអរសាទរខួបលើកទី១១៥ នៃក្រុមហ៊ុនរថយន្តប្រណីតរបស់ខ្លួន ដោយបញ្ចេញរថយន្ត Phantom ពណ៌ក្រហមដ៏ពិសេស។ រថយន្ត Rolls Royce Phantom ពណ៌ក្រហម ដែលមានតែមួយគ្រឿងគត់លើលោកនេះ នឹងត្រូវដាក់លក់ដេញថ្លៃ ហើយបរិច្ចាគលុយទាំងនោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ រចនាឡើងដោយ Bespoke Design Collective ក្នុងក្រុង Goodwood ប្រទេសអង់គ្លេស...
Bugatti ជាម៉ាករថយន្តដ៏មាន តម្លៃថ្លៃមហាសាល ដោយរថយន្តនីមួយៗ ភាគច្រើនសុទ្ធតែមានតម្លៃខ្ទង់លានដុល្លារ។ ដោយហេតុនេះហើយការចំណាយ លើថ្លៃជួសជុល និងថែទាំក៏មិនមែនថោកដែរ។ បើតាមការឲ្យដឹងពី Manny Khoshbin ដែលជាអ្នកសេដ្ឋី អចលនទ្រព្យ និងអ្នកប្រមូលទិញរថយន្តមានតម្លៃៗម្នាក់ បានប្រាប់ឲ្យដឹងអំពីការចំណាយ លើការថែទាំ និងជួសជុលរថយន្ត Bugatti Veyron ដែលរូបលោកមានរថយន្តនេះ ដល់ទៅ ២...
លោក Jose Mourinho អ្នកចាត់ការក្លឹប Tottenham Hotspur បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា ខ្លួនមិនមែនជាសត្រូវរបស់ក្លឹប Manchester United ទេ។ លោកបានលើកឡើងថា៖ ” ខ្ញុំមិនមែនជាសត្រូវរបស់ Manchester United ទេ ” ។ លោក Jose បានឆ្លើយតបទៅនឹងសំណួរ...
លោក Ole Gunnar Solskjaer បានព្រមានផ្ដាំកូនក្រុមថា លោកអាចនឹងត្រូវបណ្ដេញចេញ ប្រសិនបើ Manchester United ចាញ់២ប្រកួតបន្ទាប់ទល់នឹង Spurs និង Manchester City។ ប្រភពពី The Sun បញ្ជាក់ថា Ole មានអារម្មណ៍ព្រួយខ្លះៗ និងប្រាប់កូនក្រុមថា ប្រសិនបើពួកគេធ្វើមិនបានលទ្ធផលនេះសប្ដាហ៍នេះ...