សហព័ន្ធបាល់ទាត់អេស្បាញឬហៅកាត់ថាRFEFបានធ្វើការប្រកាសជាផ្លូវការហើយនៅថ្ងៃពុធនេះថាលោក Luis Enrique បានវិលត្រឡប់មកធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្បាញវិញខណៈដែលអតីតជំនួយការរបស់លោក Robert Moreno ដែលបានជំនួសគាត់ជាគ្រូបង្វឹកបានសម្រេចចិត្តចាកចេញពីការងារក្នុងពេលដូចគ្នានេះដែរ។ លោកMorenoបានជំនួសតំណែងលោកLuis Enrique ជាបណ្តោះអាសន្ននៅក្នុងខែមីនានៅពេលដែលកូនស្រីរបស់គ្រូបង្វឹករូបនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកហើយជំហររបស់គាត់ត្រូវបានធ្វើឡើងជាបណ្តោះអាសន្ននៅខែមិថុនានៅពេលដែល Luis Enrique បានលាឈប់ពីមុខតំណែងរបស់គាត់ដើម្បីជួយមើលថែកូនស្រីរបស់គាត់និងក្រោយមកបានបបាត់បង់ជីវិតកាលពីរដូវក្តៅ។ បញ្ជាក់ផងដែរថានាពេលកន្លងមកលោកMorenoបាននិយាយថាលោកនឹងបោះជំហានទៅមុខដោយក្តីរីករាយប្រសិនបើលោក Enrique ចង់វិលត្រឡប់នាពេលអនាគត។ ក្នុងរយៈពេលកន្លងមកលោកMorenoបានទៅដឹកនាំក្រុមជម្រើសជាតិអេស្បាញក្នុងជំនួប៩ប្រកួតដោយទទួលបានជ័យជម្នះ៧លើកនិងស្មើ២លើកនិងជួយឲ្យអេស្បាញស្ថិតនៅលើកំពូលវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុបនារដូវក្តៅខាងមុខនេះ៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាអញ្ជើញចូលរួមពិធី បិទសិក្ខាសាលារយៈពេល៣ថ្ងៃពីថ្ងៃទី១៩ដល់២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីពង្រឹងវិន័យ និងក្រមសីលធម៌ដល់កីឡាករ-កីឡាការិនី គ្រូបង្វឹកជំនួយដែលនឹងត្រូវចេញដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេម (SEA GAMES 2019)លើកទី៣០ នៅប្រទេសហ្វីលីពីននឹងប្រព្រឹត្តចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបាន លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានោះថា...
ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិអង្គរវត្ត ដែលឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កំពុងតែទាក់ទាញ អត្តពលិក និងមហាជនទាំងក្នុង និងក្រៅប្រទេស ពីគ្រប់ទិសទីមកចូលរួមការប្រកួតនៅថ្ងៃទី៨ ធ្នូ ខាងមុខនេះ។ សរុបមកដល់សប្តាហ៍នេះ មានអ្នកចុះឈ្មោះចូលរួមរត់ប្រមាណ ជាង១១,០០០នាក់ហើយ។ តួលេខនេះគឺច្រើនជាងឆ្នាំ កន្លងទៅ ពោលគឺឆ្នាំ២០១៨ដែលមានកីឡាករសរុបចំនួន ១០,៥០០នាក់។ គួរជម្រាបថា កីឡារករដែលអាចមកប្រកួត...
ភ្នំពេញ៖កីឡាការិនីកែ ឡេងបានយកឈ្នះលើកីឡាការិនីប្រទេសកាណាដានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើវិញ្ញាសាវាយយកពិន្ទុ លទ្ធផល៣៤ទល់២៨ លើវិញ្ញាសាវាយយកពិន្ទុនៅវគ្គ៨ក្រុមនៃព្រឹត្តការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក យុវជន និងនារី លើកទី១៧ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកដែលមាន៤៩ប្រទេសចូលរួម ។ នាព្រឹកនេះក្រុមកីឡាការិនីទី២ កីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី និង កីឡាការិនី...
ភ្នំពេញ៖ស្របពេលដែលវិស័យខុនដូរ មានការរីកលូតលាស់យ៉ាងខ្លាំង ក្នុងរាជធានីភ្នំពេញ ជាក់ស្ដែងគំរោងខុនដូរ របស់ក្រុមហ៊ុនជប៉ុន ????? ??????? (?? +??) #លំនៅឋានអារ៉ាខាវ៉ា ដែលមានចាប់ពីតម្លៃ ២៨,០០០ដុល្លារឡើងទៅ ខណៈការទិញបង់រំលស់ដោយអត់ការប្រាក់ អ្វីដែលពិសេសនោះមិនត្រូវការប្រាក់កក់មុន ស្ថិតនៅការិយាល័យលក់ ផ្លូវលេខ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ នឹងគំរោងបញ្ចប់ការសាងសង់នៅក្នុងចុងខែ១២ ឆ្នាំ២០២០ខាងមុខនេះ។...
បរទេស:នៅថ្ងៃពុធទី២០ខែវិច្ឆិកានេះសហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងផ្តល់ឱ្យប្រទេសវៀតណាមនូវនាវាឆ្មាំឆ្នេរសមុទ្រមួយផ្សេងទៀតសម្រាប់កងនាវាដើម្បីបង្កើនសមត្ថភាពរបស់ទីក្រុងហាណូយក្នុងការធ្វើការល្បាតនៅក្នុងសមុទ្រចិនខាងត្បូងនិងកំពុងស្ថិតនៅចំពេលមានភាពតានតឹងជាមួយប្រទេសចិននោះ។ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esperដែលជាអ្នកបានធ្វើការប្រកាសសេចក្តីសម្រេចចិត្តនេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយនៅប្រទេសវៀតណាមដែលត្រូវបានគេមើលឃើញថាកំពុងបានក្លាយជាគូប្រជែងដ៏មានឥទ្ធិពលខ្លាំងបំផុតនៅអាស៊ីក្នុងការការទាមទារដែនទឹកនៅសមុទ្រចិនខាងត្បូងជាមួយនឹងចិន។ នាវានេះនឹងក្លាយជានាវាទី២ហើយរបស់វៀតណាមដែលត្រូវបានផ្តល់ដោយឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិកក្នុងរយៈពេលទើបតែ២ឆ្នាំកន្លង។តាមរយៈការផ្តល់នាវានេះសហរដ្ឋអាមេរិកសង្ឃឹមថានឹងអាចធ្វើឱ្យវៀតណាមអាចមានសិទ្ធក្នុងការទាមទារអះអាងអធិបតេយ្យភាពរបស់ខ្លួននិងរារាំងពីបំណងណាមួយពីសំណាក់ប្រទេសចិន៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖អ្នកប្រដាល់ ប៉ោ ភារិទ្ធ សមាគមកីឡាប្រដាល់ក្រសួងកសិកម្មប៉ះអ្នកប្រដាល់ថៃ Kolap Dam ខណៈអ្នកប្រដាល់ រិន សារ័ត្ន ក្លិបកងទ័ពជើងទឹកប្រកួតជាមួយអ្នកប្រដាល់ថៃ Van Chhaleum ប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនៃព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវនៅលើសង្វៀនSEATV នារសៀលថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំ SEATV...
អង់ការ៉ា:ប្រធានាធិបតីតួកគីលោកTayyip Erdoganនៅព្រឹកថ្ងៃអង្គារនេះបានប្រកាសថាតួកគីនឹងត្រូវតែចាំបាច់សម្លឹងមើលទីផ្សារផ្សេងមួយទៀតប្រសិនបើអាមេរិកនៅតែមិនមានបំណងប្តូរចិត្តពាក់ព័ន្ធនឹងការសម្រេចចិត្តមិនព្រមលក់យន្តហោះចម្បាំងប្រភេទF-35មកឲ្យរដ្ឋាភិបាលក្រុងអង់ការ៉ានោះ។ ភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធទី២០ខែវិច្ឆិកានេះបានឲ្យដឹងថាសេចក្តីថ្លែងការប្រកាសដែលត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតីរូបនេះត្រូវបានធ្វើឡើងក្នុងគ្រាដែលលោកកំពុងស្ថិតនៅក្នុងកិច្ចប្រជុំជាមួយនឹងសមាជិកបក្សក្នុងសភាហើយបញ្ជាក់ថាវាជាតម្រូវការចាំបាច់ដែលតួកគីត្រូវតែទិញយន្តហោះចម្បាំងឲ្យបានក្នុងពេលនេះ។ លោកTayyip Erdoganត្រូវបានគេជឿជាក់ថាលោកបានលើកឡើងបែបនេះសំដៅទៅនឹងអ្វីដែលលោកបានជួបប្រជុំដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីអាមេរិកDonald Trupmកាលពីសប្តាហ៍មុនហើយបញ្ជាក់យ៉ាងច្បាស់ថានឹងមិនមានផែនការដកចិត្តលើការបញ្ជាទិញប្រព័ន្ធការពារមីស៊ីលរបស់រុស្សីS-400តាមអ្វីដែលអាមេរិកចង់បាននោះឡើយ៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖ ប៉ូលីសថៃបាននិយាយថា បុរសជនជាតិម៉ាឡេស៊ីអាយុ ៦៣ ឆ្នាំម្នាក់ ដែលមានឈ្មោះថា «David ស្តេចវីស្គីក្លែងក្លាយ» ត្រូវបានចាប់ខ្លួននៅចំណតរថយន្តមួយកន្លែងនៅផ្សារទំនើបក្នុងទីក្រុងបាងកក ហើយបានសារភាពថា បានផលិតស្រាក្លែងក្លាយជាង ៣០ ឆ្នាំមកហើយ។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Chan Fat...
រុស្ស៊ី៖ការធ្វើតេស្តិ៍DNAបានបញ្ជាក់ថា នេះជាអដ្ឋិធាតុរបស់នាយឧត្តមសេនីយ៍ណាប៉ូលេអុង “Napoleon”ពិតជាត្រូវបានរកឃើញនៅក្រោមរបាំបុរាណមួយក្នុងប្រទេសរុស្ស៊ីកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការវិភាគលើDNAគ្រោងឆ្អឹងដែលមានជើងតែមួយក្នុងមន្ទីរពិសោធន៍នៅប្រទេសបារាំងបានបញ្ជាក់ថា ឆ្អឹងទាំងនោះជារបស់ឧត្តមសេនីយ៍ Charles Etienne Gudin ។មន្ត្រីអាយុ ៤៤ ឆ្នាំរូបនេះបានស្លាប់បន្ទាប់ពីត្រូវបានបាញ់ដោយគ្រាប់កាំភ្លើងអំឡុងពេលសមរភូមិ Valutino នៅថ្ងៃទី ១៩ ខែសីហាឆ្នាំ ១៨១២ នៅជិតទីក្រុង Smolensk នៅភាគខាងលិចនៃប្រទេសរុស្ស៊ី។ DNAចេញពីរាងកាយដែលបានរកឃើញនៅក្នុងប្រទេសរុស្ស៊ីត្រូវនឹងបងប្រុសរបស់មន្រ្តីណាប៉ូលេអុងគឺលោកPierre César...