ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ពលរដ្ឋប្រមាណ១.១០០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងរយៈពេល១ថ្ងៃ ខណៈប៉ូលិសក្រុងហុងកុង បានរកឃើញ គ្រាប់បែកច្នៃដែលធ្វើឡើងអំពីប្រេងសាំងចំនួន ៣.៩០០គ្រាប់ នៅឯសាកលវិទ្យាល័យ Chinese University of Hong Kong (CUHK) ភាគច្រើនត្រូវបានរកឃើញនៅទីតាំងមួយកន្លែងនៅក្នុងទីក្រុង...
ណាសា៖អង្គការណាសាបានត្រៀមបញ្ជូនយានទៅភពព្រះអង្គារដើម្បីស្វែងរកជីវិត ប៉ុន្តែសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យអូហៃអូជឿជាក់ថា យើងមានភ័ស្តុតាងរួចហើយនៃសត្វលូនវារនៅលើភពក្រហម បន្ទាប់ពីចំណាយពេលច្រើនឆ្នាំសិក្សារូបថតពីបេសកម្មផ្សេងៗទៅកាន់ពិភពក្រហមនោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លោកបណ្ឌិត Emeritus William Rosomer បានចំណាយពេលជាច្រើនឆ្នាំសិក្សារូបថតរបស់អង្គការណាសានៃពិភពលោក Martian ហើយអះអាងថា មានវត្ថុជាច្រើននៃទម្រង់ដូចសត្វល្អិត។ រូបភាពទាំងនោះគូសបញ្ជាក់ពីរូបចម្លាក់ខាងក្រៅ និងការភ្ជាប់រួមគ្នានៃ“ សត្វមានជីវិត” ទាំងនេះជាភស្តុតាងគ្រប់គ្រាន់ដើម្បីកំណត់អត្តសញ្ញាណសារពាង្គកាយទាំងនេះថា ជាសត្វល្អិត។ លោក Romoser អ្នកជំនាញផ្នែករោគវិទ្យា និងវិទ្យាសាស្ត្រទូទៅផ្នែកវេជ្ជសាស្ត្របានបន្តថា វាមានជីវិត...
ឌុបៃ: មន្ត្រីរបស់រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃចន្ទទី១៨ខែវិច្ឆិកាម្សិលមិញបាននិយាយថាសហរដ្ឋអាមេរិកអាចនឹងចាប់ផ្តើមដាក់ទណ្ឌកម្មទៅលើប្រទេសអេហ្ស៊ីបនិងរារាំងមិនឲ្យមានការលក់ដូរសំភារៈយោធានាពេលអនាគតប្រសិនបើរដ្ឋាភិបាលក្រុងគែរនៅតែបន្តការទិញយន្តហោះចម្បាំងរបស់រុស្ស៊ី។ រំលឹកដែរថាប្រទេសអេហ្ស៊ីបកាលពីដើមឆ្នាំនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានទំហំរហូតទៅដល់២ពាន់លានដុល្លារជាមួយប្រទេសរុស្ស៊ីដើម្បីទិញយន្តហោះចម្បាំង Su-35 ចំនួនជាង ២០ គ្រឿងប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលក្រុងគែរហាក់មិនបានខ្វាយខ្វល់ទៅនឹងព័ត៌មានទាំងនេះឡើយតាំងតែពីពេលចាប់ផ្តើមហើយជឿជាក់ថាក៏មិនមែនជាអ្វីដែលថ្មីឡើយសម្រាប់ខ្លួន។ រហូតមកដល់ពេលនេះរដ្ឋាភិបាលអេហ្ស៊ីបហាក់មិនទាន់មានមតិយោបល់បែបណាចំពោះករណីនេះដែរខណៈដែលគ្រប់គ្នាបានដឹងមកហើយថាអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលរដ្ឋាភិបាលអាមេរិកបានផ្តល់ជំនួយរាប់ពាន់ដុល្លារទៅឲ្យអេហ្ស៊ីបទាំងផ្នែកសេដ្ឋកិច្ចនិងយោធានិងក៏មានឈ្មោះជាសម្ព័ន្ធមិត្តដ៏ស្និទ្ធស្នាលផងដែរជាពិសេសការបញ្ជាទិញយន្តហោះចម្បាំងអាមេរិកF-16នាពេលកន្លងមកផងនោះ៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖កងកម្លាំងសហភាពអារ៉ាប់រួម តាមសេចក្តីរាយការណ៍ បានប្រកាសថ្ងៃអង្គារសប្ដាហ៍នេះ នូវគម្រោងទិញយន្តហោះ Globaleye ចំនួនពីរគ្រឿង សម្រាប់ការព្រមានប្រាប់មុននិងការត្រួតពិនិត្យ និងយន្តហោះចាក់សាំងផ្សេងទៀតចំនួន៣គ្រឿង។ យោងតាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយកាសែត Yahoo News នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋសហភាពអារ៉ាប់រួមបាននិយាយថា នាយប្រតិបត្តិរងនៃគណៈកម្មាធិការយោធា ដែលរៀបចំពិធីពិព័រណ៍ឌូបៃឆ្នាំ២០១៩ បានធ្វើការបញ្ជាក់អំពីរឿងនោះ នៅក្នុងអំឡុងពេលធ្វើសន្និសីទកាសែតមួយ។ សន្និសីទកាសែតនោះ...
ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់រង្វាន់ជូនម្ចាស់ជ័យលាភី និងបេក្ខជនមិនទទួល ជ័យលាភី ទាំង៣រូបផ្សេងទៀត នៅឯធនាគារ ជីប ម៉ុង សាខាព្រះនរោត្តម បន្ទាប់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១ បញ្ចប់ទៅយ៉ាងជោគជ័យ ថ្មីៗនេះ។...
BBC៖ អង្គការសប្បុរសធម៌ ឈានមុខគេឈ្មោះ Marie Stopes បាននិយាយថា ខ្លួនបានប្រមូលស្រោមជាងមួយលានស្រោម ដែលបានចែកចាយ នៅប្រទេសអ៊ូហ្គង់ដា បន្ទាប់ពីមានការព្រួយបារម្ភផ្នែកសុវត្ថិភាព នៃការប្រើប្រាស់ ក្រោយពី ការធ្វើតេស្ត៍សាកល្បង បានរកឃើញ ស្រោមអនាម័យម៉ាក Life Guard ផលិតដោយឥណ្ឌា មានផ្ទុកប្រហោង ឬការប្រថុយគ្រោះថ្នាក់អាចបែក។ យោងតាមសារព័ត៌មាន BBC...
ជាទូទៅ ការឆ្លងមេរោគផ្សិតមានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺកាមរោគ ដូចជាការរលាកទ្វារមាស ការរមាស់ ការឈឺ ការក្រហាយ និងការហូរទឹករំអិល។ ការឆ្លងមេរោគផ្សិតនេះបង្កឡើងដោយមេរោគផ្សិតម៉្យាងដែលគេហៅថា candida albicans ក្នុងទ្វាមាស និងផ្នែកខាងក្រៅទ្វាមាស។ ប៉ុន្តែមានតែគ្រូពេទ្យទេដែលជាអ្នកផ្ទៀងផ្ទាត់ថាបញ្ហាទាំងនោះបង្កឡើងដោយមេរោគផ្សិត ឬអត់នោះ។ ទាំងនេះគឺជាសញ្ញាទូទៅដែលអ្នកអាចជាជនរងគ្រោះនៃការឆ្លងមេរោគផ្សិតមួយនេះដែរ។ ការរមាស់ទ្វារមាសជាធម្មតា ការរមាស់ទ្វារមាសនេះអាចនៅយូរ ហើយវាអាចធ្ងន់ធ្ងរ បើមានការឆ្លងរាលដាលនៅជុំវិញទ្វារមាស និងរន្ធគូថ។ ការឈឺចាប់ និងរមាស់អាចជារឿងធម្មតាក្នុងអំឡុងពេលនោមផងដែរ។...
Jose Mourinho ត្រូវបានតែងតាំងជាអ្នកចាត់ការ Tottenham Hotspur ក្រោយពេលក្លឹបនេះបញ្ចប់តួនាទីរបស់លោក Mauricio Pochettino។ បុរសសញ្ជាតិព័រទុយហ្គាល់បានចុះកុងត្រាដឹកនាំ Tottenham រហូតដល់ឆ្នាំ ២០២៣ បន្ទាប់ពីលោកបាត់បង់ការងារជាអ្នកចាត់ការទូទៅនៅ Manchester United កាលពីខែធ្នូ ឆ្នាំមុន។ ក្រោយតែងតាំងមិនទាន់បាន២៤ម៉ោងស្រួលបួលផង Mourinho ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ជាមួយកីឡាករថ្មីរបស់ខ្លួនទៅហើយ។ គួររម្លឹកថា Tottenham...
អ័រម៉ូនតេស្តូស្តេរ៉ូនចំពោះស្ត្រី បញ្ចេញពីក្រពេញអូវែ និងក្រពេញនៅលើតម្រងនោម។ វាកើនឡើងនៅពេលពេញវ័យ និងពេលមានផ្ទៃពោះ ហើយថយចុះពេលចាស់ និងពេលអស់រដូវ។ តែបើវាថយចុះភ្លាមៗនោះ វាបណ្ដាលឲ្យមានសញ្ញាដូចជា ៖ • អស់កំលាំង ៖ វាធ្វើឲ្យអ្នកពិបាកងើបពីគេងនៅពេលព្រឹក ឬមានអារម្មណ៍ថាអស់កម្លាំងដូចធ្វើការហត់ពេញមួយថ្ងៃ។ • ការរំខានដំណេក ៖ វាធ្វើឲ្យអ្នកគេងមិនលក់ បាត់ដង្ហើមពេលគេង ភ្ញាក់ញឹកញាប់ពេលគេង និងសញ្ញារំខានដំណេកពេលយប់ផ្សេងទៀត។...
សម្រាប់ប្រទេសជឿនលឿន អាជីពជាអ្នកនិពន្ធបទចម្រៀង គឺល្មមគ្រប់គ្រាន់ អាចឲ្យពួកគេក្លាយជាអ្នកមានបាន ព្រោះថាពួកគេអាចរកចំណូល បានស្ទើរតែគ្រប់ទីកន្លែង ពីស្នាដៃរបស់ខ្លួន។ ទស្សនាវដ្ដីអាមេរិក Rolling Stone បានឲ្យដឹងថា រាល់ពេលដែលអាល់ប៊ុមចម្រៀងលក់ដាច់ អ្នកនិពន្ធចម្រៀងទាំងអស់អាចទទួល បានចំណូល ៩,១សេនក្នុងមួយអាល់ប៊ុម។ ឧទាហរណ៍បទចម្រៀង “Umbrella” របស់ Rihanna អាចលក់ដាច់ចំនួន ៤លានបន្ទះ សម្រាប់អាល់ប៊ុម...