ជាការពិតណាស់ មនុស្សគ្រប់រូបតែងកើតមកមាន កម្ពស់ខុសប្លែកពីគ្នាទៅតាមហ្សែនរបស់ឪពុកម្ដាយរៀងៗខ្លួន។ ប្រជាជននៅប៉ែកខាងលិច ភាគច្រើន ត្រូវបានគេប៉ាន់ស្មានថាមានកម្ពស់ខ្ពស់ៗ ខណៈពេលដែលប្រជាជន នៅអាស៊ីភាគច្រើន មានកម្ពស់មធ្យម ឬទាប។ យ៉ាងណាមិញ មានមនុស្សចំនួនត្រូវបានទទួលស្គាល់ ថាមានកម្ពស់ខ្ពស់បំផុត រហូតដល់ អ្នកខ្លះជាប់កំណត់ត្រាពិភពលោកទៀតផង។ ខាងក្រោមនេះ គឺជាកំពូលមនុស្សខ្ពស់ទាំង ១៥នាក់ក្នុងពិភពលោក ឃើញហើយសឹងមិនគួរឲ្យជឿ ៖ #១ #២...
ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សហការជាមួយក្រសួងអប់រំ យុវជន និង កីឡា និង សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា បានក្លាយជាម្ចាស់ឧបត្ថម្ភធំសម្រាប់ការប្រកួតប៉េតង់ពិភពលោក យុវជន និង ស្រ្តីលើកទី១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ដល់ ថ្ងៃ ទី២៣ ខែវិច្ឆិកានេះ នៅ ស្ថាតអូឡាំពិក ត្រង់ទីលានកីឡាប៊ូល និង ប៉េតង់។ តំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ លោកស្រី គង់ កុសល បានឱ្យដឹងថា៖ « ស្របពេលដែលកម្ពុជាទទួលបានសិទ្ធិក្លាយជាម្ចាស់ផ្ទះការប្រកួតលំដាប់ថ្នាក់ពិភពលោកនេះ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ពិតជាមិនអាចខកខានក្នុងការផ្តល់នូវជំនួយឧបត្ថម្ភដើម្បីលើកស្ទួយ មុខមាត់ជាតិយើងឡើយ»។ គួរជម្រាបថា ការប្រកួតប៉េតង់ពិភពលោក យុវជន និង ស្រ្តីលើកទី១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងបើកទ្វារ ស្វាគមន៍កីឡាករកីឡាការិនីពី៤៩ប្រទេសផ្សេងៗគ្នា។ ក្រុមយុវជននឹងប្រកួតលើវិញ្ញាសា ពីរគឺ វាយយកពិន្ទុ និង វាយ៣ទល់៣ ។ ចំណែកស្រ្តីក៏នឹងប្រកួតលើពីរវិញ្ញាដូចគ្នាគឺ វាយយកពិន្ទុ និង វាយ៣ទល់៣។ លៀតក្នុងឱកាសនេះ លោកស្រី គង់ កុសល ក៏បានស្នើ ឱ្យអ្នកស្នេហាវិស័យកីឡា សូមចូលរួមទស្សនា និងផ្តល់កម្លាំងចិត្តដល់អត្តពលិកខ្មែរ ដើម្បីបង្ហាញពីស្មារតីខ្មែរស្រលាញ់ខ្មែរនៅទីតាំង និងកាលបរិច្ឆេទខាងលើឱ្យបានច្រើនកុះករ។ សំបុត្រចូលរួមទស្សនា តម្លៃត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ។ ការប្រកួតចាប់ផ្តើមពីម៉ោង ៨:០០ នាទីព្រឹកតទៅ៕
បរទេស៖ ប្រធានក្រុមហ៊ុនឧទ្ធម្ភាគចក្ររុស្ស៊ី បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសឥណ្ឌា នាពេលបច្ចុប្បន្ននេះ បានពន្យាពេលចុះហត្ថលេខា លើកិច្ចព្រមព្រៀង របស់ក្រុមហ៊ុនមួយ សម្រាប់ការទិញយក ឧទ្ធម្ភាគចក្រចំនួន១៤០គ្រឿង បើទោះជាមានការផ្តល់ ឲ្យនូវព័ត៌មានទាំងអស់ហើយក៏ដោយ។ លោក Andrey Boginsky ជានាយកប្រតិបត្តិក្រុមហ៊ុននោះ ក៏បានមានប្រសាសន៍ផង ដែរថា វានឹងផ្តល់ប្រយោជន៍ដល់ប្រទេសឥណ្ឌា ប្រសិនបើការបញ្ជាទិញឧទ្ធម្ភាគចក្រ ជាង១០០គ្រឿង សម្រាប់ទ័ពជើងទឹកឥណ្ឌា...
The Sunsports ចេញផ្សាយនៅថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកានេះបានសរសេរថា កីឡាករខ្សែប្រយុទ្ធ Victor Mosesត្រូវបានគេជឿជាក់ថា នឹងអាចវិលត្រឡប់មក ក្លឹបតោខៀ វChelsea ក្នុងខែមករានេះ បន្ទាប់ពីក្លឹប Fenerbahce បានបង្ហាញពីបំណង ចង់បញ្ចប់កុងត្រាលក្ខណ្ឌខ្ចីជើង មុនកាលកំណត់។ កីឡាករនេហ្ស៊េរីយ៉ា វ័យ២៨ឆ្នាំរូបនេះ ត្រូវបានបញ្ជូនទៅលេង នៅតួកគីជាមួយ នឹងក្លឹប Fenerbahce...
មូស្គូ: ប៉ុស្តិ៍ទូរទស្សន៍របស់ក្រសួងការពារជាតិ រុស្ស៊ី កាលពីថ្ងៃសុក្របាននិយាយថា ប្រទេសរុស្ស៊ីបានធ្វើការចុះចត ឧទ្ធម្ភាគចក្រនិងកងទ័ពរបស់ខ្លួន នៅឯអតីតមូលដ្ឋាន ទ័ពអាកាសអាមេរិក ដ៏ធំមួយនៅភាគខាងជើងប្រទេសស៊ីរី។ ក្រុមយោធា ដែលប្រដាប់ដោយអាវុធ ត្រូវបានបង្ហាញនៅក្នុងខ្សែអាត់ ចាក់ផ្សាយ នៅលើប៉ុស្ត៍ទូរទស្សន៍ Zvezdaបានហោះទៅដល់មូលដ្ឋាន ទ័ពអាកាសស៊ីរី នៅភាគ ខាងជើងខេត្តអាឡេប៉ូក្បែរព្រំដែន ជាមួយប្រទេសតួកគី ក្នុងផែនការគាំទ្រ ដើម្បីការពារតំបន់នោះ។ ចំណាត់ការនេះធ្វើឡើងបន្ទាប់...
ប្រែសម្រួលៈ ណៃ តុលា បរទេស៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបង្កើនសម្ពាធរួចហើយទៅលើ សម្ព័ន្ធមិត្តណាតូរបស់ខ្លួន គឺអាល្លឺម៉ង់ និងប្រទេសកាណាដា ដើម្បីបង្កើនការចំណាយ លើវិស័យការពារជាតិ។ ឥឡូវនេះ អាមេរិកចង់ទទួលបានកាន់តែច្រើន ពីសម្ព័ន្ធមិត្ត ជិតដិតបំផុតរបស់ខ្លួននៅអាស៊ីនោះ គឺទីក្រុងតូក្យូនិងសេអ៊ូល ដែលបានចំណាយប្រាក់ រាប់ពាន់លានដុល្លាររួចហើយ ដើម្បីចំណាយលើការឈរជើង កងទ័ពអាមេរិក...
ទំរង់លេងដ៏ល្អរបស់ Atletico Madrid នៅរដូវកាលនេះបានធ្វើឲ្យអ្នកគាំទ្រ គ្នាសប្បាយចិត្តខ្លាំងមិនស្ទើរឡើយ ប៉ុន្តែជឿជាក់ថាគ្រូបង្វឹកលោក Diego Simeoneនឹងមិនអាចបន្ថែមសមាជិកថ្មី ដើម្បីពង្រឹងក្លឹបបានឡើយ នៅខែមករាខាងមុខនេះ។ The Sunsportsចេញផ្សាយនៅថ្ងៃសោរ៍ទី១៦ ខែកញ្ញានេះបានឲ្យដឹងថា ក្លឹបបច្ចុប្បន្នកំពុងស្ថិត នៅក្នុងចំណាត់ថ្នាក់លេខរៀងទី៣ បន្ទាប់ពី Real Madridនិង Barcelonaប៉ុណ្ណោះប៉ុន្តែក្លឹប នឹងមិនអាចមានផែនការពង្រឹងខ្លួន នៅពាក់កណ្តាល រដូវកាលនេះឡើយដោយសារ...
បរទេស៖ យន្តហោះគ្មានមនុស្សបើកយុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិក RQ-4B Global Hawk បានធ្វើការហោះឈ្លបយកការណ៍ ជាច្រើនម៉ោងនៅឯនាយឆ្នេរ ប្រទេសស៊ីរី ជាទីដែលមូលដ្ឋានកងទ័ពជើងទឹករុស្ស៊ីនៅ Tartus និងមូលដ្ឋានទ័ព អាកាស Hmeimim របស់រុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា យោងតាមទិន្នន័យត្រួតពិនិត្យពី PlaneRadar.ru...
ភ្នំពេញ : នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុនចែកចាយ TSNR Distribution Co., Ltd ដែលជាក្រុមហ៊ុនផលិត នូវទំនិញប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ ថៃ-ជប៉ុន បានសហការគ្នាបរិច្ចាគនូវ ថវិកាចំនួន ៤០.០០០.០០០ រៀល...
បរទេស៖ កងទ័ពឥណ្ឌា បានព្រមានមន្រ្តីរបស់ខ្លួន ឱ្យនៅឆ្ងាយពីបណ្តាញសង្គម ហ្វេសប៊ុក និង Whats App ដោយការជជែកវែកញែក អំពីបណ្តាញសង្គម ដែលពេញនិយម មានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះថា គឺងាយរងគ្រោះ ពីការលួច និងជាប្រភពដ៏សំខាន់សម្រាប់ការប្រមូល ព័ត៌មានសម្ងាត់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា...