ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហ័ន្ធកីឡាប្រដាល់គុនខ្មែរ លោកសាស្ត្រា ចារ្យ ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាតំណាងរបស់ក្រសួងអបរំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកម្រិតបរិញ្ញាប័ត្ររបស់ខ្លួនជាលើកដំបូងនៅថ្ងៃទី ១៣ ខែវិច្ឆិការ ឆ្នាំ២០១៩ នៅសាលប្រជុំ ក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេរភូមិន្ទ ស្តាតចាស់។ លោក...
បរទេស:CNNចេញផ្សាយនៅថ្ងៃពុធទី១៣ខែវិច្ឆិកានេះបានឲ្យដឹងថានាឡិកាដៃដែលផលិតឡើងនៅក្នុងប្រទេសស្វីសមួយមានម៉ាកយីហោPatek Phillippeត្រូវបានគេដាក់ឲ្យដេញថ្លៃនិងលក់បានទៅដល់ក្នុងតម្លៃ៣១លានដុល្លារជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រ។ នាឡិកាដៃមានម៉ូដេលGrandmaster Chime 6300A-010ជានាឡិកាដៃដែលមិនធ្លាប់ត្រូវបានអ្នកម្នាក់បានពាក់វានៅឡើយហើយវាត្រូវឌីសាញឡើងសម្រាប់តែការដេញថ្លៃដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍នៅទីក្រុងហ្សឺណេវនេះប៉ុណ្ណោះដើម្បីប្រមូលថវិកាជំងឺសាច់ដុំមួយប្រភេទ។ វាគឺជាជំនាន់តែមួយគត់មិនធ្លាប់មានផលិតដោយធ្វើឡើងដែកអ៊ីណុកហើយប្រអប់រោទិ៍សំឡេងត្រូវបានសម្គាល់ដោយការឆ្លាក់ពាក្យថា “តែមួយគត់ឬthe only one”ផងដែរ។ ក្នុងនោះផងដែរនាឡិកាត្រូវបានស្រោមពណ៌ខ្មៅនិងមាសដែលអាចបញ្ចោញបានមានស្លាកពណ៌មាសដែលមានទំហំសរុប១៨ការ៉ាត់និងមកជាមួយនឹងស្បែកក្រពើសុទ្ធផងដែរ៕ ប្រែសម្រួល:ស៊ុនលី
សេនហ្វ្រេនស៊ីស្កូ៖សហស្ថាបនិកក្រុមហ៊ុន Apple Inc លោក Steve Wozniak បានចូលរួមនៅក្នុងការជជែកដេញដោលតាមអ៊ីនធ់ណេតជុំវិញការចោទប្រកាន់នៃការរើសអើងភេទតាមរយៈក្បួនដោះស្រាយនៅពីក្រោយកាតឥណទានរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដែលធ្វើឲ្យមានការត្រួតពិនិត្យលើ Apple Card ដែលទើបនឹងបង្កើតថ្មី យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការរិះគន់នេះបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែវិច្ឆិកា បន្ទាប់ពីសហគ្រិន David Heinemeier Hansson បានជេរប្រមាថប្រឆាំងនឹង Apple...
អាឡាស្កា៖ការសិក្សាស្រាវជ្រាវថ្មីមួយបានអះអាងថា ដានជើងដាយណូស័ររាប់រយក្បាលដែលត្រូវបានរកឃើញនៅអាឡាស្កាបានបង្ហាញថា សត្វដាយណូស័រចូលចិត្តនាំគ្នាមករកចំណីនៅលើឆ្នេរខ្សាច់ និងធ្លាប់ជាកន្លែងធម្មតាដូចសត្វគោ ត្រូវដាក់ឈ្មោះថា ‘ការ៉ាប៊ូនៃកោះត្រេស៊ីស្យូស’នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ស្នាមជើងចំនួន៧៥ត្រូវបានគេរកឃើញនៅក្នុងដីល្បាប់ឆ្នេរខ្សាច់នៅក្នុងAniakchak National Monument និងអភិរក្សនៅភាគអាគ្នេយ៍អាឡាស្កាក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ ការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី PLOS ONE បានបង្ហាញថា ៩៣ ភាគរយនៃស្នាមទាំងនោះជារបស់ហូរ៉ូស័រជាប្រភេទដាយណូស័រស៊ីរុក្ខជាតិ។ ការសិក្សាបាននិយាយថា ស្នាមជើងពីរទៀតជារបស់ដាយណូស័រពាសដែក ខណៈមួយទៀតដាយណូស័រpredatory tyrannosaur...
បច្ចុប្បន្នរថយន្តម៉ាក Toyota Prius កំពុងតែពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់យានយន្ត ព្រោះវាបានផ្ដល់ផលចំណេញយ៉ាងច្រើនដល់ពួកគេ។ អញ្ចឹងតើមូលហេតុអ្វីបានជាមានមនុស្សជាច្រើននិយមទិញរថយន្តម៉ាក Toyota Prius យកមកប្រើដូច្នេះ? ១. សន្សំសំចៃសាំង Toyota Prius ជារថយន្តប្រភេទ Hybrid (ឡានកូនកាត់-ប្រើសាំងក៏បាន និងប្រើអគ្គិសនីក៏បាន)។ បើនិយាយពីការសន្សំសំចៃសាំងវិញ Prius ជាម៉ាករថយន្តដែលត្រូវបានគេជ្រើសរើសមុនគេ ដោយសារវាស៊ីសាំងតិច ត្រឹមតែជាង...
Ivan Rakitic បានចាកចេញពីក្រុមជម្រើសជាតិក្រូអាតមុនគេឯង ដោយត្រូវត្រឡប់មក Barcelona វិញដើម្បីព្យាបាលរបួសកែងជើង។ ខ្សែបម្រើក្លឹបយក្សកាតាឡាន់ពីដំបូងត្រូវគ្រូបង្វឹកលោក Zlatko Dalic កោះហៅដើម្បីធ្វើការប្រកួតជម្រុះ Euro ២០២០ ជុំចុងក្រោយជាមួយ ស្លូវ៉ាគីប៉ុន្តែត្រូវខកខានឱកាសបន្ទាប់ពីមានរបួស។ ក្រូអាតត្រូវការត្រឹមស្មើប៉ុណ្ណោះដើម្បីធានាកៅអីជុំផ្ដាច់ព្រ័ត្រនៅឆ្នាំក្រោយ។ ក្រោយចប់បេសកកម្មថ្ងៃសៅរ៍នេះទៅក្រុមរងជើងឯកពិភពលោកនឹងត្រូវមានកាតព្វកិច្ចប្រកួតកម្ដៅសាច់ដុំមួយទៀតទល់នឹងហ្សកហ្ស៊ីនៅសប្ដាហ៍ក្រោយ ហើយអាចនឹងគ្មានវត្តមានរបស់ Rakitic ដដែល៕ ប្រភព៖Sabay
ពេលបើកអ៊ីនធឺណិតក្នុងទូរសព្ទម្តងៗ អ្នកតែងតែឃើញអក្សរ 2G, 3G, 4G, G, E, H, H+ ជាដើម តែមិនប្រាកដថា ពួកវាមានន័យយ៉ាងម៉េចនោះទេ។ ពេលដែលទៅតំបន់ដាច់ស្រយាល មិនសូវមានសេវា ទូរសព្ទប្រិយមិត្តប្រាកដជាបង្ហាញអក្សរ G ឬ E មិនខាន។ តើសេវា G, E,...
បរទេស:ទូរទស្សន៍BBCចេញផ្សាយនៅថ្ងៃអង្គារទី១២ខែវិច្ឆិកានេះបានឲ្យដឹងថានាវាមុជទឹកអាមេរិកមួយគ្រឿងដែលបានបាត់ខ្លួននៅក្នុងសង្គ្រាមលោកលើកទី ២ ត្រូវបានគេរកឃើញនៅបាតសមុទ្រចិនខាងកើត។ នាវាមុជទឹកដែលមានឈ្មោះថា USS Grayback និងសមាជិកនាវិក ៨០ នាក់បានបាត់ខ្លួននៅឆ្នាំ១៩៤៤នៅពេលវាត្រូវបានវាយប្រហារដោយយន្តហោះជប៉ុន។គម្រោងរុករកក្រោមទឹកបានរកឃើញនាវាមុជទឹកនៅឆ្នេរសមុទ្រអូគីណាវ៉ាប្រទេសជប៉ុនបន្ទាប់ពីរកឃើញឯកសារយោធាដែលមានកូអរដោនេត្រឹមត្រូវដើម្បីកំណត់ទីតាំងវា។ មកដល់ពេលនេះក្រុមគ្រួសារនៃសមាជិកនាវិកទាំង៨០នាក់ដែលស្ថិតនៅលើនាវាមុជទឹកត្រូវបានគេជូនដំណឹងអំពីការរកឃើញរបស់វាហើយផងដែរ។ទីតាំងដំបូងដែលក្រុមអ្នកជំនាញអាចកំណត់បានសម្រាប់ខ្មោចនាវាUSS Graybackគឺមានភាពខុសគ្នាពីទីតាំងថ្មីដែលយ៉ាងតិច ១០០ ម៉ាយល៍ឬ១៦០ គីឡូម៉ែត្រ៕ ទន្ទឹមនឹងនេះផងដែរក៏មានការប្រើប្រាស់បច្ចេកវិទ្យាដ្រូនទំនើបផងដែរហើយយោងទៅតាមឯកសារយោធាថ្មីដែលបានរកឃើញមានន័យថាក្រុមនេះអាចកំណត់ទីតាំងនាវាមុជទឹកដែលមានជម្រៅប្រមាណជា១.៤០០ ហ្វីតឬ៤៣០ ម៉ែត្រពីក្រោមផ្ទៃទឹក៕ ប្រែសម្រួល:ស៊ុនលី
បរទេស:The Sunsportsចេញផ្សាយនៅថ្ងៃអង្គារទី១២ខែវិច្ឆិកានេះបានឲ្យដឹងថាគ្រូបង្វឹកក្លឹបកាំភ្លើងធំArsenalលោកUnai Emeryបានចាប់លើកឡើងពីកំហុសឆ្គងមួយដែលបានកំពុងធ្វើឲ្យទំរង់លេងរបស់ក្លឹបក្រោមការដឹកនាំរបស់លោករដូវកាលនេះមានភាពយ៉ាប់យ៉ឺនខ្លាំងបែបនេះ។ លោកEmeryបានបញ្ជាក់ថាលោកពិតជាមានបំណងចង់លក់កីឡាករ៣នាក់ខ្លាំងជាងគេចេញពីក្លឹបពេលមកដល់ទីនេះក្នុងនោះមានដូចជាកីឡាករMesut Ozil, Sead KolasinacនិងកីឡាករGranit Xhakaដែលកំពុងបន្តមានជម្លោះខ្លាំងជាមួយនឹងក្រុមអ្នកគាំទ្រក្លឹបនោះ។ ទោះបីជាយ៉ាងណាក្តីលោកគ្រូបង្វឹកអេស្បាញរូបនេះបានបញ្ជាក់ថាមិនមានការព្រួយបារម្ភអំពីសំពាធនិងតំណែងរបស់ខ្លួននៅជាមួយនឹងក្លឹបនោះទេប៉ុន្តែលោកនៅតែបញ្ជាក់ជំហថាលោកត្រូវការពេលវេលាបន្ថែមដើម្បីផ្លាស់ប្តូរទំរង់លេងរបស់ក្លឹបទៅតាមផែនការរបស់ខ្លួន៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖កងទ័ពអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសគម្រោងធ្វើតេស្តសាកល្បងទំនាក់ទំនង ទិន្នន័យសន្តិសុខមួយ រវាងយន្តហោះចម្បាំងបំបាំង កាយ F-22 និង F-35 របស់ខ្លួន តែមិនបានបញ្ជាក់ពី ទីតាំងយន្តហោះនោះទេ។ យោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ការតេស្តសាកល្បងដំបូង នៅក្នុងខែធ្នូ គឺជាកត្តាដ៏ចម្បងមួយ នៅក្នុងគោលដៅ យោធាអាមេរិក...