ភ្នំពេញ៖នៅថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំ កម្មវិធីពិសេសមួយ ដ៏អស្ចារ្យនៅកោះពេជ្រ រាធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ។ កម្មវិធីពិសេសនេះនឹងផ្សាយ ផ្ទាល់ លើទំព័រហ្វេសប៊ុកស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeer.CambodiaBreweryLimited/ ចាប់ពីម៉ោង ៧យប់តទៅ...
ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំង រឿង សោភ័ណ្ឌ ក្លិបម្កុដរាជសីហ៍ជួបកីឡាករជនជាតិថៃ Phich Many ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាមនាព្រឹកថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសង្វៀន Boostrong Fighter On Fireរបស់SEATV។ លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV បានឲ្យដឹងថា រឿង...
ភ្នំពេញ៖អ្នកប្រដាល់ ប៉ោ ភារិទ្ធ សមាគមកីឡាប្រដាល់ក្រសួងកសិកម្មប៉ះអ្នកប្រដាល់ថៃ Van Chhaleum ខណៈអ្នកប្រដាល់ រិន សារ័ត្ន ក្លិប កងទ័ពជើងទឹកប្រកួតជាមួយអ្នកប្រដាល់ថៃ Kolap Dam ប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនៃព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវនៅលើសង្វៀនSEATV នារសៀល ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ លោក ញាណ សុធី...
ពេលជួបសម្ភាសន៍ជាមួយនឹង The New York Times កាលពីថ្ងៃកន្លងទៅនេះ លោក Bill Gates បានបង្ហាញអំពីគំនិតរបស់ខ្លួនចំពោះកំហុស Microsoft។ លោកមហាសេដ្ឋីរូបនេះលើកឡើងថា ៖ “វាគ្មានអ្វីត្រូវសង្ស័យនោះទេដែលថាការប្ដឹងផ្ដល់ប្រឆាំងនឹងសេចក្ដីទុកចិត្ត ជះផលអាក្រក់ដល់ Microsoft ហើយពេលនោះយើងអាចនឹងមានពេលផ្ដោតលើការបង្កើតប្រព័ន្ធប្រតិបត្តិការទូរសព្ទ ហើយថ្ងៃនេះអ្នកអាចកំពុងប្រើ Windows Mobile ជាជាងប្រើ Android...
The Sunsports ចេញផ្សាយនៅថ្ងៃអង្គារទី៥ខែវិច្ឆិកានេះបានសរសេរថាលោកគ្រូបង្វឹកក្លឹបWest Ham លោក Manuel Pellegrini កំពុងតែស្ថិតនៅក្នុងសំពាធយ៉ាងខ្លាំងក្រោយផ្លាស់មកធ្វើការនៅទីនេះបាន ១៨ ខែទៅហើយនោះ។ West Ham រដូវកាលនេះយ៉ាប់យ៉ឺនខ្លាំងណាស់ដោយមិនអាចរកជ័យជំនះបានសោះឡើយក្នុងការបង្ហាញខ្លួនទាំង៦ដងចុងក្រោយ ហើយកំពុងធ្លាក់ទៅដល់លេខរៀងទី១៣ក្នុងតារាងកំពូលរបស់អង់គ្លេស។ អតីតគ្រូបង្វឹករបស់ក្លឹប Real Madrid និង Man City រូបនេះហាក់មិនសូវបានធ្វើឲ្យក្លឹបជាពិសេសអ្នកគាំទ្ររីករាយឡើយទៅនឹងការសម្រេចចិត្ត នូវទំរង់លេងរបស់ខ្លួននាពេលកន្លងមកជាក់ស្តែងលោកតែងតែនិយមជ្រើសយកកីឡាករចាស់ៗជំនួសឲ្យកីឡាករថ្នាលយុវជនឆ្នើមៗរបស់ខ្លួនទៅវិញក្នុងការប្រកួត៕...
LISBON៖អតិថិជនជាន់ខ្ពស់របស់ក្រុមហ៊ុន Amazon ត្រូវសម្រេចចិត្តដោយខ្លួនឯងថា តើត្រូវការពារព័ត៌មានរសើបតាមអ៊ីនធើណេតបានយ៉ាងដូចម្តេច បន្ទាប់ពីការចោទប្រកាន់របស់សមាជិកសភាសហរដ្ឋអាមេរិកថាក្រុមហ៊ុនបណ្តាញអ៊ីនធឺណេតមិនបានធ្វើគ្រប់គ្រាន់ដើម្បីធានាទិន្នន័យនៅលើម៉ាស៊ីនមេរបស់ខ្លួនទេយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ Amazon Web Services (AWS) ដែលជា cloud កុំព្យូទ័ររបស់ក្រុមហ៊ុន Amazon.com បានរងនូវការចោទប្រកាន់បន្ទាប់ពីមានការរំលោភបំពានលើទិន្នន័យសំខាន់ៗជាច្រើនក្នុងនោះមានមួយនៅឆ្នាំនេះពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់មនុស្សចំនួន ១០៦ លាននាក់បានរក្សាទុកនៅលើម៉ាស៊ីនមេរបស់ខ្លួនដោយ Capital One Financial Corp។ ប្រធានផ្នែកបច្ចេកវិទ្យាលោក Werner...
ណាសា៖បច្ចេកវិទ្យាថ្មីកំពុងផ្តល់ឲ្យអវកាសយានិករុករកពិភពលោកឆ្ងាយ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រមកពីណាសា និងវិទ្យាស្ថានSETI បានបង្កើត“ ស្រោមដៃឆ្លាតវៃ” ដោយអនុញ្ញាតឲ្យអវកាសយានិកគ្រប់គ្រងមនុស្សយន្តជាពិសេសយន្តហោះគ្មានមនុស្សបើកតាមរយៈកាយវិការដៃម្ខាងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការច្នៃប្រឌិតថ្មីប្រើឧបករណ៍បញ្ជាខ្នាតតូចដើម្បីឲ្យឧបករណ៍ចាប់សញ្ញាជាច្រើនដែលចាប់យកសូម្បីតែចលនាតូចបំផុតនៃម្រាមដៃ និងដៃ។ ស្រោមដៃនេះស្របគ្នាជាមួយនឹងការរចនាយានអវកាសចុងក្រោយបំផុតរបស់ណាសា ក្នុងគោលបំណងបន្ថែមភាពងាយស្រួល និងប្រសិទ្ធភាពបន្ថែមទៀតសម្រាប់អវកាសយានិកនៅពេលពួកគេរុករកភពព្រះច័ន្ទនិងភពព្រះអង្គារ។ ស្រោមដៃវៃឆ្លាតគឺជាគំរូដើមសម្រាប់ចំណុចប្រទាក់ម៉ាស៊ីនមនុស្ស (HuMI) នឹងអនុញ្ញាតឲ្យអវកាសយានិកធ្វើប្រតិបត្តិការឥវ៉ាន់មនុស្សយន្តយ៉ាងទូលំទូលាយដោយឥតខ្សែរួមទាំងដ្រូនតាមរយៈកាយវិការដៃតែមួយ។ បច្ចេកវិទ្យានេះជួយលើកដៃដល់អវកាសយានិកអាចឲ្យពួកគេមានមុខងារច្រើនក្នុងពេលកំពុងរុករកភពឆ្ងាយ ឬព្រះចន្ទរបស់ផែនដី។ គម្រោង NASA Haughton-Marsកំពុងធ្វើតេស្ត៍បច្ចេកវិទ្យាលើផ្ទៃដីនៃកោះ Devon ក្នុងតំបន់អាក់ទិកខ្ពស់ ព្រោះវាត្រូវបានគេចាត់ទុកថា...
បរទេស៖ សហរដ្ឋអាមេរិកមានគោលបំណងទាញយកផលចំណេញពីការកើនឡើងនូវភាពមិនស្រួលនៅក្នុងតំបន់អាស៊ីអំពីហានិភ័យ និងការចំណាយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិន ដោយដាក់ចេញនូវគម្រោងវិញ្ញាបនប័ត្រដែលនឹងកំណត់ស្តង់ដារអន្តរជាតិសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំ ៗ ។ យោងតាមសារព័ត៌មាន FINANCIAL TIMES ចេញផ្សាយកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នករៀបចំកម្មវិធីបាននិយាយកាលពីថ្ងៃច័ន្ទថា បណ្តាញ Blue Dot Network ដឹកនាំដោយអាមេរិកនឹងធានានិងបញ្ជាក់គម្រោងដើម្បីលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលដឹកនាំដោយ“ តម្លាភាពនិងប្រកបដោយចីរភាពហិរញ្ញវត្ថុ” នៅអាស៊ីនិងជុំវិញពិភពលោក។ The...
កូរ៉េខាងត្បូង៖ទូរស័ព្ទដែលមានអេក្រង់អាចបត់ និងពត់បានរបស់ក្រុមហ៊ុន Samsung ត្រូវបានបង្កើតឡើងយ៉ាងទាន់សម័យដើម្បីបំពេញតម្រូវការអតិថិជនខ្លួននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នៅក្នុងសន្និសីទប្រចាំឆ្នាំរបស់អ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំនាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បាននិយាយពីអ្នកស្នងតំណែងភ្លាមៗចំពោះ Galaxy Fold ថ្មី គឺជាទូរស័ព្ទមានតម្លៃជិត ២០០០ ដុល្លារដែលមានអេក្រង់អាចបត់បាន។ យោងតាមរបាយការណ៍របស់ The Verge ក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ Samsung បានបង្ហាញអំពីឧបករណ៍ដែលមិនបញ្ចេញឈ្មោះនៅលើឆាកដោយប្រដូចទូរស័ព្ទពត់បញ្ឈរដូចជាមានសម្បកដូចត្រកួន និងពត់ដូចសៀវភៅ។...
Rodrygoខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរបស់ក្រុម Real Madrid រកបានគ្រាប់បាល់ Hat-trick ឱ្យក្រុម Real Madrid យកឈ្នះលើក្រុម Galatasaray ៦-០។ លេងនៅ Santiago Bernabeu កីឡាករសញ្ជាតិប្រេស៊ីលRodrygo រកគ្រាប់បាល់បាននៅត្រឹមនាទី៤ មុនពេលថែមបាន១គ្រាប់ទៀតនៅនាទីទី៧។ ២គ្រាប់នេះត្រឹមពេលដ៏ខ្លីនេះហើយ ធ្វើឱ្យអ្នកគាំទ្រស្រែក Rodrygo Rodrygo មិនឈប់នោះទេ...