Essex ៖ការរកឃើញចិញ្ចៀនមាសដែលមានអាយុកាល ១៧០០ ឆ្នាំត្រូវបានគេជឿថា ធ្លាប់ជាកម្មសិទ្ធិរបស់ស្ត្រីជនជាតិរ៉ូម៉ាំង ឬបុរសវ័យក្មេងម្នាក់ត្រូវបានគេធ្វើនៅ Essex ជាវត្ថុដ៏មានតម្លៃបំផុតនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ វត្ថុនេះត្រូវបានរកឃើញនៅក្នុងវាលស្រែកសិករមួយកន្លែងនៅ Broxted ជិត Saffron Walden ក្នុង Essex សម្រស់ amethyst ត្រូវបានប្រកាសថា ជាកំណប់ទ្រព្យដោយការស៊ើបអង្កេតនៅតុលាការ Essex Coroner ។...
ភ្នំពេញ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បើនិយាយពីគ្រឿងអេឡិចត្រូនិចប្រើប្រាស់ ក្នុងគេហដ្ឋានរបស់ក្រុមហ៊ុន សាមសុង គឺគ្មានអ្វីក្រៅពីពាក្យ “Wow…ឡូយម្លេះ!… អស្ចារ្យខ្លាំងណាស់!… កោតតែសាមសុង អាចធ្វើបានហ្ន៎!” បាទ! សាមសុង ប្រាកជាអាចធ្វើបាន…ហើយធ្វើបានយ៉ាងល្អបំផុតក្នុងពិភពលោកទៀតផង! សូមបញ្ជាក់ថា ក្រៅអំពីចំណុចអស្ចារ្យរបស់ម៉ាស៊ីន បោកសម្លៀកបំពាក់ Samsung AddWashTM ដូចខាងក្រោម៖ បន្ថែមសម្លៀកបំពាក់បន្ថែមដែលចង់បោក...
ភ្នំពេញ៖ ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ និងជានិយោជកនៃជម្រើស បានផ្តល់ឱកាសការងារជាច្រើន មុខតំណែងដល់ សិស្សនិស្សិត និងបេក្ខជនដែលកំពុងស្វែងរកការងារ ក្នុងពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ 2019 នៅកោះពេជ្រ កាលពីថ្ងៃទី២ទី ៣ខែវិច្ឆិកា កន្លងមកនេះ។ ក៏ដូចជាបណ្ដាឆ្នាំមុនៗដែរ សម្រាប់ឆ្នាំនេះ មាននិស្សិតនិងបេក្ខជនជាច្រើនកុះករ បានមកទស្សនាស្ដង់ និងដាក់ ពាក្យបម្រើការនៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រាសាក់...
ប៉ូឡូញ៖ក្រុមអ្នកឃ្លាំមើលកីឡាពិភពលោកបាននិយាយថា គំនិតនេះសមហេតុផលណាស់ ដោយសារចំនួននៃការប្រើប្រាស់សារធាតុហាមឃាតក្នុងកីឡាមានយ៉ាងច្រើននៅក្នុងប្រភេទកីឡាអូឡាំពិកនាពេលបច្ចុប្បន្ននេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ប៉ុន្តែតើអ្នកណានឹងចំណាយសម្រាប់ប្រតិបត្តិការប្រភេទនោះ? គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានសម្រេចចិត្តថា ខ្លួននឹងបែងចែកច្បាប់នេះជាមួយរដ្ឋាភិបាល។ នោះហើយជារបៀបដែលទីភ្នាក់ងារប្រឆាំងសារធាតុហាមឃាតក្នុងកីឡាពិភពលោកត្រូវបានបង្កើតឡើងកាលពី២ទសវត្សរ៍មុន។ បង្កើតឡើងដោយមានចេតនាល្អ WADA រកឃើញដោយខ្លួនផ្ទាល់នៅផ្លូវបំបែក ខណៈវាប្រារព្ធខួបលើកទី ២០ របស់ខ្លួននៅក្នុងសន្និសីទមួយនៅសប្តាហ៍នេះក្នុងប្រទេសប៉ូឡូញ។ វាជាទីភ្នាក់ងារមួយដែលមានជម្លោះផលប្រយោជន៍ដែលបានរារាំងការប្រយុទ្ធប្រឆាំងនឹងសារធាតុហាមឃាតក្នុងកីឡា និងធ្វើឲ្យការតស៊ូដែលមានអាយុ ៤ ឆ្នាំ ធ្វើឲ្យប្រទេសរុស្ស៊ីទទួលខុសត្រូវចំពោះរឿងអាស្រូវសារធាតុហាមឃាតក្នុងកីឡាដ៏ធំមួយ។ លោក Edwin Moses...
ភ្នំពេញ៖នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាអញ្ជើញចូលរួមពិធីបើកវគ្គបំប៉ន់តួនាទីជាអាជ្ញាកណ្តាល និងមន្ត្រីរៀបចំការប្រកួត “ការប្រកួតកីឡាប៉េតង់ពិភពលោកយុវជន និងនារីលើកទី១៧” (17th Juniors & Women Petanque World Championships) នាសាលប្រជុំនាយកដ្ឋានអប់រំកាយនិងកីឡា។ លោក...
ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានអង្គមហាមហាបាតនារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នឹងអញ្ជើញចូលរួមពិធីមហាបាតសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបញ្ចប់អាណត្តិទី៥ និងបន្តអាណត្តិទី៦ឆ្នាំ២០១៩-២០២៣នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោក ណយ ផាណា អគ្គលេខាធិការនៃសហព័ន្ធបានប្រាប់ឲ្យដឹងថា នៅក្នុងអាណត្តិទី៥ នេះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាទទួលបានលទ្ធផលជោគជ័យល្អប្រសើ ទាំងកិច្ចសហការថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសសហព័ន្ធទទួលបានការបណ្តុះបណ្តាលគ្រូថ្នាក់ជាតិ អន្តរជាតិ ចៅក្រមជាតិ...
អាមេរិក៖ តារាចម្រៀងBeyoncé កំពុងត្រៀមទៅថតវីដេអូចម្រៀងថ្មីនៅចក្រភពអង់គ្លេសហើយមានដំណឹងថាក្នុងបទនេះនាងរើសយកតែមនុស្សស្បែកខ្មៅនិងស្បែកខ្មៅស្រអែមអោយសម្តែងជាមួយ ។ ព័ត៌មានពី Aceshowbiz បានអោយដឹងនៅថ្ងៃទី៥ ខែវិច្ឆិការនេះថា តារាចម្រៀងវ័យ ៣៨ ឆ្នាំ Beyoncé កំពុងថតវីដេអូចម្រៀងថ្មី “ Brown Skin Girl “ នៅទីក្រុងឡុងដ៏ និងទីកន្លែងជាច្រើនទៀតនៅអង់គ្លេស ហើយសម្រាប់វីដេអូនេះដែរ នាងបានជ្រើសរើសតែមនុស្សស្បែកខ្មៅនិងខ្មៅស្រអែម(...
ក្នុងពេលដែលទំរង់លេងនៅតែល្អទាំងដែល ក្លឹបមិនអាចទិញបានកីឡាករចំណូលថ្មីតាំងតែពីរដូវកាលមុននោះក្លឹបតោខៀវ Chelsea ក្រោមការដឹកនារបស់លោក Frank Lampard កំពុងសល់លុយជាច្រើនដែលនឹងអាចចាយបានគ្រប់ពេលប្រសិនបើបម្រាមទិញកីឡាករនឹងត្រូវលើកលែងបាននៅក្នុងខែមករានេះ។ The Sunsports ចេញផ្សាយនៅថ្ងៃអង្គារទី៥ខែវិច្ឆិកានេះបានឲ្យដឹងថាក្នុងនោះក្លឹបបានត្រៀមលុយប្រមាណជា ១៥០ លានផោនរួចទៅហើយដើម្បីកំណត់យកកីឡាករ៣រូបមករួមក្លឹបប្រសិនបើខែមករានេះបម្រាមនឹងត្រូវដកចេញជាស្ថាពរនោះ។ ខ្សែប្រយុទ្ធ Zaha របស់ក្លឹប Crsytal Palace កីឡាករខ្សែការពារស្លាបឆ្វេងអង់គ្លេសBen Chilwellរបស់ក្លឹបLeicester City និងកីឡាករ Timo...
បរទេស៖ កងទ័ពជើងទឹកថៃបានបញ្ជាក់ពីផែនការរបស់ខ្លួនក្នុងការទិញប្រព័ន្ធអាកាសដែលគ្មានមនុស្សបើក (UAS) ហោះ និងចុះចត (VTOL) ដែលផលិតដោយអូទ្រីសចំនួនពីរឈុតពីក្រុមហ៊ុន Schiebel Group ក្នុងតម្លៃ ៦០០ លានបាត ។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា Camcopter S-100s នឹងត្រូវដាក់ពង្រាយនៅឆ្នាំ...
អាឡឺម៉ង់៖ស្រាដែលត្រូវបានរកឃើញនៅក្នុងផើងផ្កាបុរាណនៅប្រទេសអាឡឺម៉ង់បង្ហាញថា មនុស្សរស់នៅសម័យយុគអាយុដែកគ្រប់វណ្ណៈអាចផឹកស្រាមេឌីទែរ៉ាណេដែលមានអាយុកាលជាង ២៧០០ ឆ្នាំមុន ហើយសូម្បីតែកសិករក៏អាចមានលទ្ធភាពចាប់យកស្រាបានដែរនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញសំណល់ស្រាសរីរាង្គនៅលើសេរ៉ាមិចចំនួន១៣៣ផើងពីភ្នំHeuneburg បុរាណនៅប្រទេសអាល្លឺម៉ង់។ ពួកគេបានរកឃើញនៅតំបន់ Celtic គឺជាការផលិតក្នុងស្រុកដែលនឹងជាកម្មសិទ្ធិរបស់មនុស្សមិនសូវមានគុនភាពល្អក៏ដូចជាស្រាមេឌីទែរ៉ាណេដែលនាំចូលឡើយ។ ហើយសេរ៉ាមិចក្នុងស្រុកចាស់ជាងគេត្រូវបានបង្កើតឡើង មុនពេលផ្នែកវណ្ណៈអភិជននៃការតាំងទីលំនៅត្រូវបានគេសាងសង់ដោយបង្ហាញថា បុរសជាមធ្យមអាចទទួលបានស្រានេះ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យTübingenបាននិយាយថា តាមរយៈការរួមបញ្ចូលការវិភាគនៃសំណល់បុរាណវិទ្យា និងសរីរាង្គយើងអាចផ្តល់នូវពន្លឺថ្មីលើការអនុវត្តការប្រើប្រាស់ដើម Celtic ។ យើងអាចផ្តល់នូវការយល់ដឹងដំបូងៗ ដ៏សំខាន់ទៅក្នុងការផ្លាស់ប្តូរដ៏ស្មុគស្មាញរបស់ពួកគេតាមពេលវេលា។ ក្រុមអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ការទទួលទានស្រាត្រូវបានដាក់កម្រិតទៅលើសមាជិកឥស្សរជនហឺនបឺកនៅចុងសតវត្សរ៍ទី...