ម៉ារ៉ុក៖ការតម្រង់ជួរមិនមានអ្វីថ្មីបង្ហាញពីការសិក្សាមួយថា សត្វមានជីវិតដំបូងៗនៅលើពិពភលោករបស់យើងកំពុងបង្កើតជាខ្សែមានរបៀបរៀបរយកាលពី ៤៨០ លានឆ្នាំមុននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្របាននិយាយថា ហ្វូស៊ីលនៃArthropodsបុរាណត្រូវបានរកឃើញនៅក្នុងទ្រង់ទ្រាយខ្សែនៅប្រទេសម៉ារ៉ុកអាចបង្ហាញពីឥរិយាបទសមូហភាពទាំងក្នុងការឆ្លើយតបទៅនឹងកត្តាបរិស្ថាន ឬជាផ្នែកមួយនៃការធ្វើចំណាកស្រុកបន្តពូជតាមរដូវ។ ការរកឃើញរបស់ពួកគេត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្របានបង្ហាញថា អាកប្បកិរិយារបស់ក្រុមប្រៀបធៀបនឹងសត្វសម័យថ្មីមានតាំងពី ៤៨០ លានឆ្នាំមុន។ លោកវេជ្ជបណ្ឌិត Jean Vannier បានពន្យល់ថា ឥរិយាបទសមូហភាព និងសង្គមត្រូវបានគេដឹងថា បានវិវត្តតាមរយៈការជ្រើសរើសតាមធម្មជាតិក្នុងរយៈពេលរាប់លានឆ្នាំ។ លោកបានបន្តថា arthropods សម័យទំនើបផ្តល់នូវឧទាហរណ៍ជាច្រើនដូចជាខ្សែសង្វាក់បម្លាស់ទីរបស់សត្វដង្កូវស្រមោច ឬបង្កងពងមាន់...
ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នឹងអញ្ជើញចូលរួមពិធីមហាបាតសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបញ្ចប់អាណត្តិទី៥ និងបន្តអាណត្តិទី៦ឆ្នាំ២០១៩-២០២៣នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ដោយ៖លី ភីលីព
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ផ្ញើសារកោតសរសើរដល់ក្រុមបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំកម្ពុជា (U19) ក្រោយពីក្រុមនេះបានយកក្រុម U19 កោះម៉ារីណាខាងជើងក្នុងលទ្ធផល០-៩នៅពហុកីឡដ្ឋានជាតិ នារាត្រីថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ សម្តេចតេជោបានផ្ញើក្នុងfacebookថា សូមកោតសរសើរដល់ក្រុមបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំកម្ពុជា (U19) បានឡើងទៅឈរនៅលេខរៀងទី២ ក្នុងពូល G បណ្តោះអាសន្នវិញ ក្រោយរកបាន៣ពិន្ទុដំបូង តាមរយៈការឈ្នះគូប្រជែងក្រុម U19...
អ៊ីស្រាអែល៖អាថ៌កំបាំងនៃអ្នកចម្បាំងគ្រីស្ទាន Knights Templar ត្រូវបង្ហាញដោយអ្នកបុរាណវិទ្យានៅអ៊ីស្រាអែល ក្រោយពីសំណុំនៃផ្លូវរូងក្រោមដីដែលបាត់បង់បាននាំទៅដល់ប៉មកំណប់ ត្រូវបានគេរកឃើញដែលព្រះសង្ឃចម្បាំងរឿងព្រេងនិទានធ្លាប់បានដឹកមាសរបស់ពួកគេកាលពីប្រហែល៨០០ ឆ្នាំមុននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សំណល់នៃទីបញ្ជាការបន្ថែមរបស់ទាហានក៏ត្រូវបានរកឃើញផងដែរនៅទីក្រុងAcre នៅលើឆ្នេរសមុទ្រអ៊ីស្រាអែល។វេជ្ជបណ្ឌិត Albert Lin អ្នកជំនាញខាងបុរាណវិទ្យាជនជាតិអាមេរិកបានដឹកនាំការស្រាវជ្រាវក្នុងអំឡុងពេលឯកសារជាតិភូមិសាស្ត្រ។ យោងតាមកាសែត The Sun ដកសម្តីលោកវេជ្ជបណ្ឌិតលីន Lin ថា ខ្ញុំនៅក្នុងប្រទេសអ៊ីស្រាអែលក្នុងការស្វែងរក Knights Templar ជាព្រះសង្ឃចម្បាំងទាំងនេះគឺជាវត្ថុនៃរឿងព្រេងនិទានហើយដូច្នេះគឺជាមាសរបស់ពួកគេ។...
អង់គ្លេស៖ក្រុមអ្នកជំនាញនិយាយថា អាវុធយុគសម័យសំរិទ្ធរាប់រយត្រូវបានគេរកឃើញនៅលើទីតាំងអាគារមួយដែលស្ថិតនៅក្បែរមាត់ច្រាំងទន្លេ Thames នៃចក្រភអង់គ្លេស ប្រហែលជាប្រជាជនសម័យនោះគេប្រើសម្រាប់ធ្វើការថ្វាយដល់ព្រះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ កំណប់ទ្រព្យនៃវត្ថុបុរាណចំនួន ៤៥៣ ដែលមានអាយុកាលជិត ៣.០០០ ឆ្នាំត្រូវបានគេរកឃើញនៅទីក្រុង Havering ភាគខាងកើតទីក្រុងឡុងកាលពីខែកញ្ញា។ អ័ក្ស ដាវ លំពែង ចិញ្ចៀន និងគ្រឿងធ្វើពីស្ពាន់បង្កើតបានជាការប្រមូលផ្ដុំបុរាណដែលមានចាប់ពីចន្លោះ ៨០០ គ.ស និង៩០០ គ.ស។...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ថា កាលពីថ្ងៃចន្ទ Facebook បានប្រកាសអំពីស្លាកសញ្ញាក្រុមហ៊ុន ដែលហៅថា Logo របស់ក្រុមហ៊ុនមាន ឈ្មោះថា Silicon Valley ដែលសម្គាល់នូវបណ្តាញសង្គមដ៏សំខាន់របស់ខ្លួន ។ ការធ្វើដូច្នេះក្នុងគោលបំណងដើម្បីបង្ហាញអំពី “ស្លាកពាណិជ្ជកម្ម”...
បរទេស៖ក្រសួងការពារជាតិសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានធ្វើការប្រកាសនូវសំណើដំបូងមួយ ដែលបានស្នើសុំបំពាក់ឲ្យមូលដ្ឋានយោធាចំនួន៤កន្លែង នូវបច្ចេកវិទ្យាចល័ត 5G ទ្រង់ទ្រាយធំ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត UPI។ មន្ទីរបញ្ចកោណ បានធ្វើការប្រកាសប្រាប់ នូវមូលដ្ឋានយោធា ដែលនឹងត្រូវយកមកធ្វើតេស្តនិងពិសោធន៍បណ្ដាញ 5G ដំបូងបំផុតនោះ កាលពីសប្ដាហ៍មុនថា មូលដ្ឋានយោធាចម្រុះ Lewis-McChord នៅទីក្រុងវ៉ាស៊ីនតោន មូលដ្ឋានកងទ័ពអាកាស Hill...
The Sunsportsចេញផ្សាយនៅថ្ងៃចន្ទទី៤ខែវិច្ឆិកានេះបានឲ្យដឹងថាគ្រូបង្វឹកក្លឹបកាំភ្លើងធំArsenalលោកUnai Emeryត្រូវបានគេជឿជាក់ថានឹងនៅសល់តែរយៈពេលតែ១ខែទៀតប៉ុណ្ណោះក្នុងការរក្សាតំណែងរបស់ខ្លួនខណៈដែលលោកMourinhoកំពុងអង្គុយរងចាំនោះ។ ក្លឹបកាំភ្លើងធំArsenalក៏សង្ឃឹមដែរថាលោកEmeryនឹងអាចកែប្រែស្ថានភាពឡើងវិញក្នុងរយៈពេលមួយខែនេះក្នុងពេលដែលបច្ចុប្បន្នArsenalទទួលបានជ័យជំនះបានតែ៤ដងប៉ុណ្ណោះក្នុងការប្រកួតទាំង១១លើកក្នុងនោះចុងក្រោយប្រកួតស្មើទៅនឹងក្រុមWolvesក្នុងទឹកដីខ្លួនឯងផង។ ទោះបីជាយ៉ាងណាក្តីក្លឹបកាំភ្លើងធំArsenalក៏បានចេញមកអះអាងដែរអំពីពាក្យចចាមអារ៉ាមថាប្រធានក្លឹបបានពិភាក្សាគ្នាជាមួយនឹងលោកJose Mourinhoថាវាគឺជារឿងមិនពិតឡើយ៕ ប្រែសម្រួល:ស៊ុនលី
រថយន្ត Ford Ranger Raptor ដែលជារថយន្តប្រភេទ Pick-up Off-road Performance ជំនាន់ទីមួយដំបូងបង្អស់របស់ Ford បាននាំចូលជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា យើងហើយ ដោយក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា។ រថយន្តនេះត្រូវ...
ទោះជាការចាប់ផ្ដើមបង្កើតនូវម៉ាករថយន្តប្រណីត ជារឿងប្រថុយប្រថានខ្ពស់ក៏ពិតមែន ក៏ប្រទេសរុស្ស៊ីនៅតែទទូចចង់បង្កើតក្រុមហ៊ុនរថយន្តប្រណីតខ្លួនឯង ហេតុនេះហើយទើបមានការចាប់កំណើតរបស់ក្រុមហ៊ុន Aurus Motors។ នៅដំណាក់កាលដំបូងរថយន្តរបស់ Aurus គឺផលិតសម្រាប់មន្ត្រីរដ្ឋាភិបាល ប៉ុន្តែក្រោយមកទៀតពលរដ្ឋរុស្ស៊ីគ្រប់គ្នានឹងអាចទិញជិះបាន។ តទៅនេះជាការបង្ហាញអំពីលក្ខណៈសម្បត្តិនិ ងរូបរាងរបស់រថយន្ត Aurus Senat កំពូលប្រណីតដែលវាមានតម្លៃថោកបំផុតគឺ ២៨០ ០០០ ដុល្លារ។ ជាមួយកញ្ចប់លុយប៉ុណ្ណេះ អតិថិជនទទួលបាននូវការឌីហ្សាញដែលមានលក្ខណៈស្រដៀងនឹង Rolls-Royce Phantom...