ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ បានបញ្ចប់ជាស្ថាពរហើយ ដោយក្រុមព្រះខ័នរាជស្វាយរៀង បានលើកពាន ខណៈក្រុមជើងឯកឆ្នាំចាស់ បានត្រឹមចំណាត់ថ្នាក់លេខ៣ ប៉ុណ្ណោះ ។ ចំពោះក្រុមព្រះខ័នរាជស្វាយរៀង បានលើកពានដោយស្គាល់ពាក្យចាញ់ម្ដងប៉ុណ្ណោះ ពោលគឺបរាជ័យក្នុងការប្រកួតសប្ដាហ៍ចុងក្រោយ ក្រោមថ្វីជើងក្រុមណាហ្គាវើលដ៏ ដោយលទ្ធផល ២-១ ។ សរុប ១រដូវកាល ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានឆ្លងកាត់ ២៦ប្រកួតឈ្នះ២០...
កីឡាករកូរ៉េខាងត្បូង Son Heung-min មានអារម្មណ៍សោកស្ដាយនិងវិប្បដិសារីជាខ្លាំង បន្ទាប់ពីសាងកំហុសធ្វើឲ្យមិត្តរួមអាជីពបាល់ទាត់ Andre Gomes បាក់កជើងកាលពីប្រកួតយប់មិញ។ ក្រោយបញ្ចប់ការប្រកួតមិត្តរួមក្រុម Dele Alli បានឃើញ Son យំមិនឈប់ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។ “ខ្ញុំមិនចង់និយាយអ្វីច្រើនពីអ្វីដែលបានកើតឡើង។ ខ្ញុំគ្រាន់តែចង់ផ្ញើសារជូនពរទៅកាន់ Andre ឲ្យចាប់ជាប៉ុណ្ណោះ”។ សម្ដីរបស់ Alli។ សមាជិកជម្រើសជាតិអង់គ្លេសរូបនេះបន្តទៀតថា៖ “Son...
កូរ៉េ៖ ខណៈមនុស្សជាច្រើនលើលោកកំពុងតុបតែងខ្លួនប្លែកៗដើម្បីអបអរពិធី Halloween តារាចម្រៀងស្រីកូរ៉េបីដួងនេះត្រូវអ្នកគាំទ្រដាក់ពិន្ទុជាតារាដែលតែងខ្លួនសមបំផុតដើម្បីអបអរពិធីនេះ ។ មានតារាកូរ៉េមិនតិចទេបានតុបតែងខ្លួនប្លែកៗដើម្បីចូលរួមពិធីជប់លៀងនិងបង្អួតគ្នាទៅវិញទៅមកតែច្បាស់ណាស់តារាកូរ៉េបីដួងខាងក្រោមនេះធ្វើFan ផ្អើលមើលមិនចង់ស្គាល់តែម្តង។ 1, JooE សមាជិក្រុម MOMOLAND តុបតែងខ្លួនជា Red Queen ក្នុងភាពយន្ត Alice in Wonderland SuA សមាជិកក្រុម Dream Catcher...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា អ្នកនាំពាក្យកងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងកាលីថ្ងៃអាទិត្យថា កងកម្លាំងរបស់អ៊ីរ៉ង់ នឹងដាក់គោលដៅសហរដ្ឋ អាមេរិក និងសម្ព័ន្ថមិត្តរបស់ខ្លួន ក្នុងករណីដែលមានការប្រឆាំងអ៊ីរ៉ង់ ដោយក្រុងវ៉ាស៊ីនតោន ។ លោក Abolfazl Shekarchi ត្រូវបានដកស្រង់ដោយ Press TV ថា...
តូក្យូ៖ទីក្រុងតូក្យូត្រូវមានគំនិតទី២សម្រាប់ត្រិះរិះអំពីការចូលរួមប្រកួតកីឡាអូឡាំពិក២០២០ ក្រៅពីកាន់ផ្ទាំងដែលធំសម្បើមចំពោះទីក្រុងម្ចាស់ផ្ទះ ឥឡូវបានបាត់បង់មួយផ្នែកហើយនៃហត្ថលេខាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានបញ្ជាឲ្យការរត់ម៉ារ៉ាតុងបានផ្លាស់ប្តូរចេញពីទីក្រុងតូក្យូដើម្បីជៀសវាងការឡើងកម្ដៅនៅរដូវក្តៅដែលជាការរោលរាល និងមានការប្រុងប្រយ័ត្នខ្ពស់ ហើយគួរតែផ្តល់ការផ្អាកដល់ទីក្រុងណាមួយដោយពិចារណាការដេញថ្លៃសម្រាប់ការប្រកួតនាពេលអនាគត។ ទោះយ៉ាងណាទីក្រុង និងប្រទេសមួយចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះក៏ដោយ ប៉ុន្តែច្បាប់ឆ្នាំ ២០២០ បានកើនឡើងដល់ ២៥ ពាន់លានដុល្លារដែលគួរឲ្យព្រួយបារម្ភ ហើយកាលនៅថ្ងៃសុក្រ IOC បាននិយាយចុងក្រោយអំពីអ្វីគ្រប់យ៉ាង។ ដូច្នេះវគ្គរត់ម៉ារ៉ាតុងចម្ងាយ ៤២ គ. ម នឹងរត់ឆ្លងកាត់ផ្លូវ Sapporo...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមហ៊ុនអាកាសចរណ៍បាននិយាយឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនអាកាសចរណ៍ Cebu Air Inc របស់ប្រទេសហ្វីលីពីន បានបញ្ចេញសាច់ប្រាក់ដើម្បីទិញយកយន្តហោះចំនួន១៦គ្រឿងសម្រាប់ការហោះហើររយៈចម្ងាយឆ្ងាយពីក្រុមហ៊ុន Airbus គឺយន្តហោះប្រភេទ Airbus A330neo ដែលមានទឹកប្រាក់ចំនួន៤,៨ពាន់ លានដុល្លារអាមេរិក ដែលមាននៅក្នុងតារាងតម្លៃ...
ភ្នំពេញ៖ ក្រុមជម្រើសជាតិ U-19 កម្ពុជា នឹងត្រូវជួបក្រុម U-19 កោះម៉ារីអាណាខាងជើង នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ដែលជាប្រកួតទី២ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2020 នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។ នេះគឺជាប្រកួតទី២ ក្នុងពូល G ក្រោយក្រុម...
ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២១នាក់ហើយបើគិតមកទល់ពេលនេះ ក្រោយពេលដែលគ្រោះរញ្ជួយដីកម្រិតធ្ងន់ពីរវាយប្រហារមកលើភាគខាងត្បូងប្រទេសហ្វីលីពីនកាលពីសប្ដាហ៍មុន។ យោងតាមអាជ្ញាធរហ្វីលីពីនឲ្យដឹងកាលពីថ្ងៃអាទិត្យថា គ្រោះរញ្ជួយដីកម្រិត ៦,៦វ៊ិចទ័រ និង ៦,៥វ៊ិចទ័រ បានវាយប្រហារមកលើកោះ Mindanao ក្នុងរយៈពេលពីរថ្ងៃផ្សេងគ្នា ដែលបានបំផ្លិចបំផ្លាញអគារ និងផ្ទះសម្បែងរាប់ពាន់ខ្នង។ ប្រភពដដែលបន្ដថា គ្រោះរញ្ជួយដីនេះ ក៏បានធ្វើឲ្យមនុស្សជាង ៤៣០ នាក់ផ្សេងទៀតរងរបួសហើយពីរនាក់ កំពុងបាត់ខ្លួនផងដែរ។ ចំណែកឯវីដេអូក្នុងទូរទស្សន៍ បានបង្ហាញពីសកម្មភាពអ្នកភូមិមួយចំនួន...
ខ្សែប្រយុទ្ធ Mario Balotelli បានទាត់បាល់ទៅកាន់អ្នកគាំទ្រនិងប៉ងដើរចេញពីទីលាន បន្ទាប់ពីមានការរើសអើងពូជសាសន៍អំឡុងពេលការប្រកួត Brescia ចាញ់ Hellas Verona ១-២។ ការប្រកួតបានផ្អាក បន្ទាប់ពីកីឡាករសញ្ជាតិអ៊ីតាលី Balotelli វ័យ២៩ឆ្នាំទាត់បាល់ចេញនាទី៥៤។ ក្រុមកីឡាកររបស់ក្រុម Brescia និងអាជ្ញាកណ្ដាលបានព្យាយាមឃាត់កុំឲ្យ Balotelli ចេញពីលាន។ អតីតកីឡាកររបស់ Manchester City...
មេដឹកនាំជនជាតិភាគតិចនៅប្រទេស ប្រេស៊ីលម្នាក់ ត្រូវបានគេឆ្មក់សម្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្រោយពេលដែលក្រុមកាប់ ឈើវាយប្រហារពួកគេនៅរដ្ឋ Maranhao។ យោងតាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា បុរសរងគ្រោះទាំងពីរនាក់ ដែលគេស្គាល់ថាជាអ្នកអភិរក្សព្រៃឈើ ត្រូវបានសម្លាប់នៅពេលដែលពួកគេចេញពីភូមិដើម្បីទៅរកទឹក។ នៅពេលកើតហេតុ មានបុរស ៥នាក់ប្រដាប់ដោយកាំភ្លើង បានមកដល់ភ្លាមៗនិងចាប់ផ្ដើមបាញ់ពួកគេពីក្រោយខ្នង។ យោងតាមរដ្ឋលេខាធិកាសិទ្ធិមនុស្សនៃរដ្ឋ Maranhao ឲ្យដឹងថា លោក Paulo Paulino Guajajara ត្រូវបានបាញ់ចំក...