អាមេរិក៖ការសិក្សាថ្នាក់ជាតិថ្មីមួយបង្ហាញថា មានតែ៦ភាគរយនៃអ្នកប្រើប្រាស់បណ្តាញសង្គម Twitter របស់សហរដ្ឋអាមេរិក ដោយក្នុងនោះមានអ្នកសរសេរសារជិត៧៥ ភាគរយនៃអត្ថបទនយោបាយរបស់វេទិកានេះ ហើយពួកគេភាគច្រើនរិះគន់លោក Trumpនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមការសិក្សាដែលបានវិភាគចំនួន ១,១ លាន tweets ក្នុងបណ្តាញសង្គម Twitter ប្រហែលជា២,៤០០ នៅចន្លោះខែវិច្ឆិកា និងធ្នូឆ្នាំមុន អ្នកប្រើប្រាស់ភាគច្រើន ៦ ភាគរយមានចំនួន ៧៣ ភាគរយនៃការប្រកាសនយោបាយដែលលេចឡើងនៅលើវេទិកា។...
តូក្យូ៖ក្រុមហ៊ុនអេឡិចត្រូនិច និងក្រុមហ៊ុនមិនមែនយានយន្តដទៃទៀតចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងឧស្សាហកម្មរថយន្តដែលការច្នៃប្រឌិតថ្មីនឹងក្លាយជាកត្តាចំបង ចំពេលមានតម្រូវការកើនឡើងសម្រាប់យានយន្តស្វ័យភាពនិងអគ្គិសនី “EV”យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ នៅពិព័រណ៍រថយន្តនៅទីក្រុងតូក្យូនឹងបើកជាសាធារណៈរហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ក្រុមហ៊ុនអេឡិចត្រូនិចជាច្រើនរួមមានក្រុមហ៊ុន Hitachi Ltd ក្រុមហ៊ុន Mitsubishi Electric Corp និង Panasonic Corp កំពុងបង្ហាញផលិតផល និងសេវាកម្មរបស់ពួកគេ។ ក្រុមហ៊ុនបែបនេះកំពុងព្យាយាមទាញយកអត្ថប្រយោជន៍ពីបទពិសោធន៍ និងចំណេះដឹងរបស់ពួកគេដើម្បីផលិតម៉ូទ័រអាំងវឺតទ័រ និងឧបករណ៍ចាប់សញ្ញាដែលមិនអាចខ្វះបានក្នុងការប្រមូលផ្តុំរថយន្តស្វ័យភាព និងអគ្គិសនី។...
Mauricio Pochettino រិះគន់ទៅលើកីឡាករ Liverpool ពិសេសគឺ Sadio Mane ដែលហាក់ទន់ជ្រាយពេលកីឡាករ Tottenham ប៉ះធ្វើឲ្យអាជ្ញាកណ្ដាលពិន័យប៉េណាល់ទី។ ក្រុមរហស្សនាមហង្សក្រហម បានបន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួនកាលពីយប់មិញបើទោះជាត្រូវ Tottenham នាំមុខ១គ្រាប់មុនក៏ដោយ។ ២គ្រាប់របស់ Liverpool ជាថ្វីជើងរបស់ Henderson និងការទាត់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធ Salah។ ក្រោយចប់ការប្រកួត Pochettino...
តូក្យូ៖ យោងតាមរបាយការណ៍របស់អង្គការ មិនមែនរដ្ឋាភិបាលអន្តរជាតិមួយថា ស្ថាប័នហិរញ្ញវត្ថុជាង ៣០០ នៅលើពិភពលោកបានវិនិយោគ ទឹកប្រាក់សរុប ៧៤៨ ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនដែលពាក់ព័ន្ធនឹង ឧស្សាហកម្មអាវុធនុយក្លេអ៊ែរក្នុងរយៈពេល២ឆ្នាំ គិតមកដល់ខែមករា ។ ក្នុងចំណោមវិនិយោគិន ៣២៥ នាក់មាន ៨ នាក់ជាស្ថាប័នហិរញ្ញវត្ថុជប៉ុន ដែលមានទឹកប្រាក់វិនិយោគសរុប ២៥,៥ ពាន់លានដុល្លារ។ ក្រុមហ៊ុនទាំង...
អាមេរិក៖ទីភ្នាក់ងារអាមេរិករបស់អង្គការណាសាបានប្រកាសពីភាពជាដៃគូថ្មីជាមួយអ្នកវិទ្យាសាស្ត្រ SETI ដែលដឹកនាំគម្រោង Breakthrough Listen ដែលមានទឹកប្រាក់ចំនួន ១០០ លានដុល្លារឯណោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ដោយពួកគេប្រើផ្កាយរណបស្ទង់មតិឆ្លងភព (TESS) របស់អង្គការណាសា (NASA) ក្រុមនេះនឹងកំណត់អត្តសញ្ញាណភាពមិនប្រក្រតីនៅក្នុងខ្សែកោងពន្លឺ និងស្តាប់លក្ខណៈបច្ចេកទេស ដែលទាំង២នេះជាសូចនាករនៃអរិយធម៌ជនបរទេសជឿនលឿន។ ភាពជាដៃគូរវាងអង្គការណាសា និង SETI (ស្វែងរកការស៊ើបការណ៍ក្រៅប្រព័ន្ធ) ត្រូវបានប្រកាស នៅមហាសន្និបាតអវកាសអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ កិច្ចសហការរបស់...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ថា ព្រលានយន្ត ហោះអន្តរជាតិរបស់ក្រុងប៉ែកាំង ដែលមានឈ្មោះថា Daxing International Airport បានដាក់ឲ្យដំណើរការសម្រាប់ការហោះហើរជាអន្តរជាតិកាលពីថ្ងៃអាទិត្យ និងក្រុង ហុងកុង ម៉ាកាវ និងសេវាកម្មនៅកោះតៃវ៉ាន់ ហើយបានឃើញថា មានការហោះហើរនៅក្រៅប្រទេស ចំនួន៩ និងនៅក្នុងតំបន់ចំនួន៦ ដែលជាថ្ងៃ...
អ្នកថតរូបអាជីពម្នាក់ដែលមានគណនី YouTube ឈ្មោះ Lee Zavitz បានបង្កើតវីដេអូប្រៀបធៀបមួយ ដោយយក iPhone 11 Pro ធៀបនឹងកាមេរ៉ា Sony A7iii សាកកម្លាំងការថតរូបភាព Portrait។ អ្នកថតរូបនេះបានបញ្ជាក់ថាគេភ្ញាក់ផ្អើល ដោយសាររូបភាពផលិតចេញពីឧបករណ៍ទាំងពីរគឺមាន Auto White Balance (AWB) ស្រដៀងគ្នា។
កំពង់ធំ៖ លោក ឈិន ប៊ុនណ្ណារ៉ា ប្រធានសាខាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមួយ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ វិះច្រឡំរង្វាន់៤០លានរៀល ថាជា៤ម៉ឺនរៀល ដែលលោកបានត្រូវ ពីស្រាបៀរកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែតុលាកន្លងទៅថ្មីៗនេះ ពេលរៀបចំខួបកំណើត ឱ្យកូនប្រុសរបស់ខ្លួន។ លោកបានឱ្យដឹងថា៖ «ខ្ញុំទិញស្រាបៀរកម្ពុជា មក៦កេសទុកជប់លៀងលក្ខណៈគ្រួសារ និងជួបជុំមិត្តភ័ក្តិតិចតួច ដើម្បីអបអរខួបកំណើតកូនប្រុស អាយុ៧ឆ្នាំរបស់ខ្ញុំ។...
ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រីលោក Janos Ader និងភិរយាបានមកដល់ប្រទសកម្ពុជាកាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។ លោកនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី២៧ ដល់៣០ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។ ខាងក្រោមនេះជារឿងរ៉ាវខ្លះៗនិយាយពីភាពអស្ចារ្យនៅប្រទេសហុងគ្រី interesting facts about Hungary៖ ១. ហុងគ្រី មានក្រុមcowboysផ្ទាល់ខ្លួន ពួកគេត្រូវបានហៅថា csikos ជាភាសាហុងគ្រី។...
វ៉ាស៊ីនតោន៖ អ្នកតាមដានអាកាសចរណ៍ម្នាក់បានលើកឡើងថាយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្រ្តអាមេរិក B-52 ចំនួន ២ គ្រឿងបានហោះលើសមុទ្រខាងកើត កាលពីសប្តាហ៍មុននៅក្នុងបេសកកម្មមួយដែលត្រូវបានរចនាឡើងដើម្បីបញ្ជូនការព្រមានឆ្លើយតបនឹងការបាញ់មីស៊ីលស៊េរីថ្មីរបស់កូរ៉េខាងជើង។ យន្តហោះទម្លាក់គ្រាប់បែកដែលបានហោះចេញពីមូលដ្ឋានទ័ពអាកាស Andam របស់កោះហ្គាម “បានបំពេញបេសកកម្មនៅសមុទ្រខាងកើត និង ប្រហែលជាសមុទ្រចិនខាងត្បូង។ យន្ដហោះទម្លាក់គ្រាប់បែកប្រភេទ B-52 ត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រតំណាងរបស់សហរដ្ឋអាមេរិករួមជាមួយមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) និងនាវាមុជទឹកមីស៊ីលផ្លោង៕ ដោយ ឈូក បូរ៉ា