គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ “FTC” បានហាមឃាត់ក្រុមហ៊ុន ផលិតកម្មវិធីពីការលក់ ‘stalkerware’ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ លួចមើលអត្ថបទរបស់អ្នកដទៃ ការហៅទូរស័ព្ទ និងទីតាំង GPS នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពី មានការរិះគន់ថា កម្មវិធីត្រួតពិនិត្យត្រូវបាន គេប្រើប្រាស់ដើម្បីសម្របសម្រួលភាព ឯកជនរបស់អ្នកប្រើប្រាស់ស្មាតហ្វូន។ Retina-X នឹងមិនអាចលក់កម្មវិធីទូរស័ព្ទចល័ត MobileSpy PhoneSheriff ឬTeenShield,...
ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានដកគ្រប់បុណ្យស័ក្ដិរបស់អ្នកម្នាងទាំងអស់ ពីបទមិនស្មោះត្រង់ និងមានមហិច្ឆិតាដណ្ដើមតំណែងម្ចាស់ក្សត្រី បើតាមព័ត៌មានរបស់រាជវង្សថៃឲ្យដឹង។ មុននេះបន្តិច បណ្ដាញព័ត៌មាន SCMP បានឲ្យដឹងថា អតីតអ្នកការពាររាជវង្សថៃ លោកស្រី Sineenat Wongvajirapakdi អាយុ៣៤ឆ្នាំ ដែលត្រូវបានតែងតាំងជាអ្នកម្នាងកាលពីថ្ងៃទី២៨ ខែកក្កដានោះ ត្រូវបានដកគ្រប់បុណ្យស័ក្ដិ ក៏ដូចជាតំណែងនានារបស់ខ្លួនហើយ។ គួរបញ្ជាក់ផងដែរថា Sineenat...
ប៉ូលិសបានឆែកឆេរអាសយដ្ឋានចំនួន ២ នៅអៀរឡង់ខាងជើង ខណៈក្រុមមន្ត្រីនៅបន្តសាកសួរបុរសមកពីខេត្តខូអាម៉ាក (Co Armagh) របស់អៀរឡង់ខាងជើង ជុំវិញការរកឃើញសាកសពចំនួន ៣៩ នៅក្នុងទូកុងតឺន័រក្លាសេមួយ។ ការឆែកឆេរទាំងពីរនៅខេត្តខូអាម៉ាកកាលពីយប់ថ្ងៃពុធទី២៣តុលាត្រូវគេជឿថាមានជាប់ទាក់ទងទៅនឹងការចាប់ខ្លួនអ្នកបើកបរ ដែលមានឈ្មោះក្នុងរបាយការណ៍ថា ម៉ូ រ៉ូប៊ីនសុន (Mo Robinson) អាយុ ២៥ ឆ្នាំមកពីទីក្រុងផតថាដោន (Portadown)។ ជននេះនៅកំពុងជាប់ឃុំឃាំងដើម្បីសាកសួរដោយប៉ូលិសខេត្តអេសសិចរបស់អង់គ្លេសពីបទសង្ស័យឃាតកម្ម។ មិនទាន់មានចម្លើយនៅឯផ្ទះក្នុងខេត្តខូអាម៉ាកនៃគ្រួសាររបស់លោករ៉ូប៊ីនសុននៅឡើយទេ។...
អ្នកចាត់ការរបស់ Manchester United លោក Ole Gunnar Solskjaer បានបញ្ជាក់ថា លោកនឹងនាំក្រុមដើរចេញពីទីលាន ប្រសិនមានការរើសអើងពូជសាសន៍នៅទីក្រុង Belgrade ប្រទេសស៊ែបយប់នេះ។ បិសាចក្រហមនឹងត្រូវលេងជាមួយក្រុម Partizan Belgrade ក្នុងពានរង្វាន់ Europa League។ ម្ចាស់ផ្ទះ Partizan Belgrade បានលេងពីរប្រកួតចុងក្រោយរបស់ពួកគេឲ្យគ្មានអ្នកគាំទ្រ...
The Sunsports ចេញផ្សាយ នៅថ្ងៃចន្ទទី២១ខែតុលានេះបានឲ្យដឹងថា បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានធ្វើការបញ្ជូនក្រុមការងារជំនាញ របស់ខ្លួនទៅទស្សនាការប្រកួតរបស់ កីឡាករខ្សែបម្រើឆ្នើមម្នាក់ របស់ក្លឹប Atalanta គឺកីឡាករ Ruslan Malinovskyi ទាំងដែលក្លឹបកំពុង ជាប់បម្រើក្តី។ គេមើលឃើញថាការងារ មួយនេះគឺជាការសម្រេចចិត្តរបស់ លោកគ្រូបង្វឹកក្លឹប Frank Lampard ដើម្បីពង្រឹងក្លឹបឡើងវិញ...
វ៉ាស៊ីនតោន៖ក្រុមហ៊ុន Facebook ដែលប្រឈមនឹងការ សង្ស័យកាន់តែខ្លាំងអំពី គម្រោងរូបិយប័ណ្ណ ឌីជីថល របស់ខ្លួន Libra បាននិយាយថា គំនិតផ្តួចផ្តើមនេះ អាចប្រើគ្រីបដោយ ផ្អែកលើរូបិយប័ណ្ណជាតិ ដូចជាប្រាក់ដុល្លារជំនួសឲ្យសំយោគដែលវា បានស្នើសុំដំបូងយោងតាមការ ចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ លោក David Marcus ជាប្រធានគម្រោង Libra សម្រាប់...
បរទេស៖ ជនជាតិអូស្រ្តាលីពីរនាក់ គឺឈ្មោះ Rob និង Phil Tindale បានទទូចថា ពួកគេបានឃើញ UFO ចំនួនពីរនៅលើមេឃ នៅខាងក្រៅផ្ទះ របស់ពួកគេនៅ Adelaide Hills កាលពីជិត ៤០ ឆ្នាំមុន នៅពេលពួកគេ មានអាយុ ១០ ឆ្នាំ។...
ចិន៖វ៉ាក់សាំងដែលអាចការពារការឆ្លងពីជំងឺប្រភេទវីរុសរហូតដល់២០ប្រភេទដែលអាចបណ្តាលឲ្យកើតជំងឺមហារីកមាត់ស្បូនកំពុងក្លាយជាកិច្ចសហប្រតិបត្តិការប្រទេសចិន – អឺរ៉ុបយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ក្រុមហ៊ុន Xiamen Innovax Biotech Co Ltd របស់ក្រុមហ៊ុន YangSheng-Tang Group មានមូលដ្ឋាននៅទីក្រុងហាំងចូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសម្ព័ន្ធភាពសកលជាមួយក្រុមហ៊ុនយក្សអង់គ្លេស GlaxoSmithKline (GSK) ដើម្បីបង្កើតវ៉ាក់សាំងជំនាន់ថ្មីប្រឆាំងនឹងវីរុស papillomavirus (HPV) របស់មនុស្សកាលពីខែមុន។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុនវ៉ាក់សាំង ចិនបានចាប់ដៃគូជាមួយ ក្រុមហ៊ុនផលិតថ្នាំឈានមុខគេក្នុងពិភពលោក...
យើងបានដឹងមកហើយ ក្រោយព័ត៌មានចុងក្រោយ ដែលបានចេញផ្សាយថា កីឡាករអាល្លឺម៉ង់ Mesut Ozil នឹងមិនមានបំណងចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ឡើយ ទោះបីជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ បានឬមិនបានលេងក៏ដោយ។ The Sunsportsចេញផ្សាយ នៅថ្ងៃសុក្រទី១៨ខែតុលានេះ បានឲ្យដឹងថាជារឿងងាយៗ សម្រាប់Ozil បើទោះបីជាកីឡាកររូបនេះ នឹងមិនអាចបង្ហាញខ្លួនតទៅទៀត សម្រាប់ក្លឹបនេះក្តីរូបគេ នឹងនៅតែទទួលបានប្រាក់ ទៅដល់៣១លានផោនដដែល រហូតដល់ចប់កុងត្រា។...
ភ្នំពេញ៖ក្លិបកីឡាប៉េតង់ក្រសួងការពារជាតិ គ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ ការប្រកួតកីឡាប៉េតង់ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង” លើកទី១៩ ឆ្នាំ២០១៩ ហើយក៏ជាការគ្រងតំណែង៣ឆ្នាំជាប់ៗគ្នាដែលធ្វើឲ្យក្រុមនេះ ទទួលបានពានធំរក្សាទុកជាផ្លូវការតែម្តង។ ក្នុងឳកាសបិទការប្រកួតកីឡាប៉េតង់ ពានរង្វាន់សម្តេចក្រឡាហោម ស ខេងដោយមានអញ្ជើញពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានាល្ងាចថ្ងៃទី២៣ ខែតុលា...