របាយការណ៍មួយបានព្រមានថាផ្ទាំងថ្មដ៏ធំ “Kissing rocks” ដ៏ល្បីល្បាញរបស់វៀតណាមនៅចំកណ្តាលឈូងសមុទ្រ Ha Long គឺប្រឈមនឹងហានិភ័យនៃការដួលរលំ។ ឈូងសមុទ្រ Ha Long នៅខេត្ត Quang Ninh មានកោះតូចៗរាប់រយ ដែលទាក់ទាញភ្ញៀវទេសចរចំនួន ៤ លាននាក់ក្នុងឆ្នាំ ២០១៩។ ថ្មភ្លោះដែលផុសចេញពីឈូងសមុទ្រ ហើយនៅពេលសង្កេតមើលទៅហាក់ដូចជាប៉ះ ឬ កំពុងថើបគ្នា...
ក្នុងផែនការស្តារ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកទៅជាគោលដៅទេសចរណ៍កំពូលមួយក្នុងតំបន់ ក្រសួងទេសចរណ៍ បានដាក់ចេញនូវផែនការប្រើប្រាស់បច្ចេកវិទ្យាចំនួន ១៥ អនុវត្តផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ ដល់ឆ្នាំ២០៣០។ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ត្រូវបានអភវិឌ្ឍជាមួយនឹងចក្ខុវិស័យ “ក្លាយជាគោលដៅទេសចរណ៍កំពូលមួយក្នុងតំបន់ តាមរយៈការចាប់យក និងការធ្វើបរិវត្តកម្មបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ននៅឆ្នាំ២០៣០” ដោយត្រូវបានកំណត់គោលបំណងចំនួន៤ រួមមាន៖ (១) បង្កើនអក្ខរកម្ម និងបំណិនបច្ចេកវិទ្យាលដល់ប្រតិបត្តិករអាជីវកម្ម និងអ្នកប្រើប្រាស់ (២) ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយគាំទ្រ...
ខាងក្រោមនេះជាលីគកំពូលទាំង១១ ដែលមានតម្លៃខ្ពស់ជាងគេបំផុតនៅលើពិភពលោក៖ ១. Premier League៖ មានតម្លៃសរុប ១០.៤ប៊ីលានអឺរ៉ូ។ ២. La Liga៖ មានតម្លៃសរុប ៤.៦៧ប៊ីលានអឺរ៉ូ។ ៣. Serie A៖ មានតម្លៃសរុប ៤.៥២ប៊ីលានអឺរ៉ូ។ ៤. Bundesliga៖ មានតម្លៃសរុប ៤.១៤ប៊ីលានអឺរ៉ូ។ ៥. Ligue 1៖ មានតម្លៃសរុប ៣.៤៨ប៊ីលានអឺរ៉ូ។ ៦....
ក្នុងរយៈពេលចុងក្រោយនេះ មានការលើកឡើងជាច្រើនថា បញ្ហារថយន្តបាត់ប្រេងម៉ាស៊ីន គឺបណ្តាលមកពីការខូចវ៉ាល់ PCV ដោយគេអះអាងថា នៅពេលផ្លាស់ប្តូរវ៉ាល់នេះចេញ វានឹងដោះស្រាយបញ្ហាបាត់ប្រេងម៉ាស៊ីនបាន។ តើការលើកឡើងនេះ ត្រឹមត្រូវដែរឬទេ? ជាទូទៅ បញ្ហារថយន្តបាត់ប្រេងម៉ាស៊ីន គឺមានមូលហេតុច្រើនណាស់ ហើយក្នុងនោះ ការខូចវ៉ាល់ PCV ក៏ជាមូលហេតុមួយផងដែរ។ ប៉ុន្តែលោកអ្នកក៏ត្រូវដឹងដែរថា ពេលវ៉ាល់ PCV ខូច គឺវានឹងចេញរោគសញ្ញាដូចខាងក្រោមនេះ៖...
នៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣ ក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន China Metro របស់ប្រទេសចិន បានចាប់ផ្ដើមជួបប្រជុំជាមួយភាគីពាក់ព័ន្ធនានា ដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវរថភ្លើងធុនស្រាល ដែលមានគោលដៅពីអាកាសយានដ្ឋានសៀមរាបអង្គរ មកកាន់ក្រុងសៀមរាប និងស្ថិតក្នុងគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់របស់ក្រុមហ៊ុន China Metro បានឲ្យដឹងថា...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD និងកីឡាករខ្សែការពារបារាំង Raphael Varane អាចនឹងមិនសម្រេចចិត្តក្នុងការចែកផ្លូវគ្នានោះទេ។ កីឡាករបារាំងរូបនេះទើបតែបានចុះកុងត្រាមកចូលរួមជាមួយនឹង Old Trafford កាលពីរដូវក្តៅកន្លងមកនេះប៉ុណ្ណោះហើយបានក្លាយទៅជាកីឡាករដ៏សំខាន់ សម្រាប់ក្លឹបក្រោមការដឹកនាំរបស់លោក Erik ten Hag ។ កីឡាករវ័យ៣០ឆ្នាំត្រូវបានលេចឬព័ត៌មានថា មានក្លឹបធំៗនៅលីគកំពូលអារ៉ាប់ កំពុងទាក់ទងដើម្បីឲ្យផ្លាស់ទៅលេងនៅទីនោះក្នុងរដូវក្តៅនេះ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ទីបំផុតកីឡាករ Mason Greenwood នឹងមិនអាចមានអនាគតលេងជាមួយនឹងក្លឹបបិសាចក្រហម Man UTD និងនៅក្នុងប្រទេសអង់គ្លេសទៀតឡើយ។ ប្រភពដដែលបានឲ្យដឹងទៀតថាក្លឹបបិសាចក្រហម Man UTD បានសម្រេចចិត្តកាត់ផ្តាច់កុងត្រាជាមួយនឹងកីឡាករអង់គ្លេស រូបនេះក្រោយបើកការស៊ើបអង្កេតផ្ទៃក្នុងរបស់ក្លឹបរួចមក។ គួររំលឹកដែរថាកាលពីឆ្នាំ២០២២កីឡាករខ្សែប្រយុទ្ធរូបនេះត្រូវបានប៉ូលីសចាប់ឃាត់ខ្លួន ក្នុងករណីប្តឹងផ្តល់ករណីរំលោភបំពានផ្លូវភេទ និងប្រើប្រាស់អំពើហិង្សាលើនារីដែលជាមិត្តស្រី និងត្រូវបានសម្រេចកាត់ទោសជាប់គុកកាលពីខែតុលា និងទើបតែត្រូវបានដោះលែងកាលពីខែកុម្ភៈដើមឆ្នាំកន្លងមកនេះប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ក្លឹបហង្សក្រហម Liverpool បានទទួលរងនូវការបដិសេធសាជាថ្មី ចំពោះការចរចានាំយកកីឡាករខ្សែបម្រើម្នាក់មកពីលីគកំពូលប្រេស៊ីល។ កីឡាករ Andre ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Fluminense ត្រូវបានក្លឹបនេះបដិសេធសំណើររបស់ក្លឹបអង់គ្លេស Liverpool ចំនួន២ដងមកហើយជាមួយនឹងតម្លៃខ្លួនប្រមាណជា៣០លានអឺរ៉ូ។ Liverpool រដូវកាលដោះដូរកីឡាករឆ្នាំនេះហាក់ដូចជាមិនសូវទទួលបានលទ្ធផលល្អប្រសើរសោះដោយបរាជ័យ ក្នុងការចរចាកីឡាករចំណូលថ្មីៗជាច្រើនដូចជា Moises Caicedo និងកីឡាករ Romeo Lavia...
ម៉ូស្គូ៖ ទីភ្នាក់ងារសហព័ន្ធរុស្ស៊ី សម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសបានអនុលោមកាលពីថ្ងៃពុធថា មេដឹកនាំក្រុមហ៊ុនយោធាឯកជន Wagner Group លោក Yevgeny Prigozhin បានស្លាប់នៅក្នុងការធ្លាក់យន្តហោះនៅក្នុងតំបន់ Tver ក្បែរទីក្រុងម៉ូស្គូ។ យោងតាមបញ្ជីឈ្មោះដែលចេញផ្សាយដោយទីភ្នាក់ងារនៅលើគណនី Telegram របស់ខ្លួនលោក Prigozhin ស្ថិតក្នុងចំណោមមនុស្សដប់នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងការធ្លាក់កាលពីថ្ងៃពុធ។ ទីភ្នាក់ងារនេះបានឲ្យដឹងនៅមុននេះថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ចំពោះមូលហេតុនៃការធ្លាក់យន្តហោះនៅក្នុងតំបន់ Tver...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានចូលរួមការប្រកួតប្រជែងក្នុងការទិញយកកីឡាករខ្សែប្រយុទ្ធវ័យក្មេង Dino Klapija ជាមួយនឹងក្លឹបធំៗផ្សេងទៀតនៅអឺរ៉ុប។ កីឡាករវ័យទើបតែ១៦ឆ្នាំរូបនេះបច្ចុប្បន្នកំពុងបង្ហាញទំរង់លេងឆ្នើមឲ្យក្លឹប NK Kustosija និងឈុតអាយុក្រោម១៧ឆ្នាំរបស់ជម្រើសជាតិក្រូអាត ហើយកំពុងទាក់ចិត្តយ៉ាងខ្លាំងពីសំណាក់ក្លឹប Man UTD, AC Milan និង RB Leipzig ផងដែរ។...