ម៉ូតូតែងតែជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកជិះដែលកំពុងស្វែងរកមធ្យោបាយធ្វើដំណើរដ៏មានប្រសិទ្ធភាព។ សម្រាប់កម្លាំំងម៉ាស៊ីនម៉ូតូ 150cc គូប្រជែងដ៏គួរឱ្យកត់សម្គាល់ពីរគឺ Honda ADV 150cc និង Peugeot Django 150cc ។ ម៉ូឌែលទាំងពីរនេះផ្តល់នូវលក្ខណៈពិសេស និងរចនាបថទាក់ទាញប្លែកពីគ្នា បំពេញតម្រូវការអ្នកជិះផ្សេងៗគ្នា។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការប្រៀបធៀបម៉ូតូទាំងពីរនេះ នៅលើចំណុចផ្សេងៗ រួមទាំងដំណើរការ ការរចនា លក្ខណៈពិសេស និងតម្លៃនៃថ្លៃលក់របស់វា។...
តូក្យូ ៖ ការស្ទង់មតិឧស្សាហកម្មបង្ហាញថា អ្នកផលិតជាច្រើននៅប្រទេសជប៉ុន មានការព្រួយបារម្ភអំពីការរីករាលដាល នៃបញ្ញាសិប្បនិមិត្តទូទៅ និងសក្តានុពលរបស់វាក្នុងការប្រព្រឹត្តល្មើសនឹងការរក្សាសិទ្ធិ ចំពេលមានការអំពាវនាវឲ្យបច្ចេកវិទ្យាថ្មី ត្រូវបានគ្រប់គ្រងឲ្យកាន់តែប្រសើរឡើងនៅដំណាក់កាលអភិវឌ្ឍន៍ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុន ធូដេ។ ការស្ទង់មតិតាមប្រព័ន្ធអ៊ីនធើណេតបានធ្វើឡើងក្នុងខែឧសភា ហើយមានអ្នកឆ្លើយសំណួរជិត ២៧,០០០ រួមទាំងអ្នកគំនូរ អ្នកថតរូប និងអ្នកនិពន្ធ បានបង្ហាញថា ៩៣.៨ ភាគរយ នៃពួកគេមានការព្រួយបារម្ភអំពីការរំលោភសិទ្ធិអ្នកនិពន្ធ ខណៈ...
ចិន ៖ នេះបើតាមក្រុមហ៊ុន China Aerospace Science and Industry Corp ដែលជាក្រុមហ៊ុនផលិតគ្រាប់រ៉ុក្កែត នៅវាលខ្សាច់ភាគពាយ័ព្យរបស់ប្រទេសបាននិយាយថា ផ្កាយរណបនេះបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវ នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ខេត្ត Heilongjiang គឺជាផ្កាយរណបទំនាក់ទំនងពិសោធន៍ Longjiang 3 ត្រូវបានលើកដោយគ្រាប់រ៉ុក្កែត Kuaizhou 1A...
ភ្នំពេញ ៖ សហព័ន្ធកីឡាចំបាប់កម្ពុជានាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជូនក្រុមប្រតិភូ និងកីឡករ-ការិនី កីឡាចំបាប់កម្ពុជា ៦ នាក់ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់ឆ្នេរខ្សាច់កម្រិតពិភពលោក លើកទី ២ ឆ្នាំ២០២៣ “Beach Wrestling World Series” នៅប្រទេសសឹង្ហបុរី។ លោក កាង ដែនពិសិដ្ឋ ជាគ្រូបង្វឹកបាននិយាយថា...
វ៉ាស៊ីនតោន៖ នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកទទួលស្គាល់ពីចារកម្មដែលមាន ចំណាត់ថ្នាក់ខ្ពស់បានិយាយថា ប្រទេសចិន និងគុយបាបានឈានដល់កិច្ចព្រមព្រៀងសម្ងាត់មួយ សម្រាប់ប្រទេសចិន ដើម្បីបង្កើតកន្លែងលួចស្តាប់អេឡិចត្រូនិចនៅលើកោះនេះក្នុងការប្រឈមមុខនឹងភូមិសាស្ត្រនយោបាយថ្មីដោយទីក្រុងប៉េកាំងចំពោះសហរដ្ឋអាមេរិក នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។ កន្លែងលួចស្តាប់ក្នុងប្រទេសគុយបាមានចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រពីរដ្ឋផ្លរីដានឹងធ្វើឲ្យសេវាស៊ើបការណ៍សម្ងាត់របស់ចិនចាប់យកទំនាក់ទំនងអេឡិចត្រូនិកទូទាំងភាគអាគ្នេយ៍សហរដ្ឋអាមេរិក ជាកន្លែងមានមូលដ្ឋានយោធាជាច្រើនស្ថិតនៅ និងតាមដានចរាចរណ៍កប៉ាល់របស់សហរដ្ឋអាមេរិក។មន្ត្រីដឹងអំពីបញ្ហានេះបាននិយាយថា ប្រទេសចិនបានយល់ព្រមបង់ប្រាក់ជាសាច់ប្រាក់ជាច្រើនពាន់លានដុល្លារដល់គុយបា ដើម្បីឲ្យខ្លួនបានសាងសង់ស្ថានីយ៍លួចស្តាប់ ហើយថា ប្រទេសទាំង២បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍។ វិវរណៈអំពីទីតាំងដែលបានគ្រោងទុកបានបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងរដ្ឋបាលលោក Biden ដោយសារតែប្រទេសគុយបានៅជិតដីគោករបស់សហរដ្ឋអាមេរិក។...
ប៉េកាំង៖ សុន្ទរកថាដែលថ្លែងដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក្នុងកិច្ចសន្ទនា Shangri-La បានប្រមូលនូវប្រតិកម្មខុសគ្នាយ៉ាងច្រើនពីប្រទេសផ្សេងៗ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបានលើកឡើងពីសេចក្តីថ្លែងការណ៍របស់លោក Austin ថា “យើង [វ៉ាស៊ីនតោន] នឹងមិនព្រងើយកន្តើយ ចំពោះមុខការគំរាមកំហែង ឬការបង្ខិតបង្ខំពីប្រទេសចិន” ដែលជាការផ្តោតសំខាន់នៃការរាយការណ៍របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ នេះបានធ្វើឱ្យមានការងឿងឆ្ងល់យ៉ាងធ្ងន់ធ្ងរក្នុងចំណោមប្រជាជនចិន ថាតើលោក Austin បាននិយាយខុសឬយ៉ាងណា...
អាមេរិក៖៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា សម្រាប់ការផ្លាស់ប្តូរដែលមិននឹកស្មានដល់បានបង្ហាញក្នុងព្រឹត្តិការណ៍ WWDC ឆ្នាំនេះ ក្រុមហ៊ុន Apple Inc. (NASDAQ:AAPL) បានណែនាំ Passkey API សម្រាប់ iOS 17 ជាកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ 1Password បានចែករម្លែកការពិនិត្យមើលថា តើលេខសម្ងាត់នឹងមើលទៅដូចអ្វីនៅក្នុង iOS ។ជាមួយនឹង...
អេសស៊ីជី (SCG) បានរៀបចំវគ្គផ្ដាច់ព្រាត់ការប្រកួតវិញ្ញាសាបេតុងថ្នាក់ជាតិ កាលពីថ្ងៃទី ០៨ ខែមិថុនា នៅឯមជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center)ដែលក្នុងនោះសិស្សនិស្សិតមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ៦ បានមកចូលរួមប្រកួត។ ការប្រកួតវគ្គផ្ដាច់ព្រាត់នេះ ធ្វើឡើងក្រោយពេលដែលសិស្សនិស្សិតរាប់រយនាក់ ត្រូវបានជ្រើសរើសឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលលើវិញ្ញាសាផ្នែកបេតុង ហើយឆ្លងកាត់ការធ្វើតេស្តដោយផ្ទាល់មាត់ និងតេស្តសរសេរ ការចុះទស្សនកិច្ចសិក្សានៅតាមបណ្ដារោងចក្របេតុង អេសស៊ីជី ខនគ្រីត និងឆ្លងកាត់វគ្គអនុវត្តផ្ទាល់ផងដែរ...
អាមេរិក ក្រុមហ៊ុន Electrek បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីប្រើថាមពលព្រះអាទិត្យ (SEV) Aptera Motors បានចេញផ្សាយការអាប់ដេតថ្មីអំពីវឌ្ឍនភាពរបស់ខ្លួនឆ្ពោះទៅរកការផលិតរថយន្ត Launch Edition ពេញលេញរបស់ខ្លួនអាចបើកបរបានចម្ងាយ ៦០គីឡូម៉ែត្រក្នុងមួយថ្ងៃ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN។ Electrek បាននិយាយថា ការអាប់ដេតវីដេអូរបស់ Aptera នៅដើមខែឧសភា បានបន្តនូវទំនៀមទម្លាប់នៃតម្លាភាពរបស់ក្រុមហ៊ុនសម្រាប់ដំណើរការ និងហិរញ្ញវត្ថុរបស់ខ្លួន។...
កាណាដា ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានប្រាប់បុគ្គលិករបស់ខ្លួនស្ថិតនៅភាគឦសាន នៃសហរដ្ឋអាមេរិកឲ្យធ្វើការពីផ្ទះមកវិញ ដើម្បីការពារសុខភាពចៀសវាងការរងផលរប៉ះពាល់នឹងផ្សែង ដែលហុយចេញពីភ្លើងឆេះព្រៃនៅប្រទេសកាណាដា។ ទិន្នន័យក្រោយមកបានបង្ហាញឲ្យឃើញថា រូបភាពព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលនៃទីក្រុងញូវយ៉ក មានអ័ព្ទយ៉ាងក្រាស នៃផ្សែងកាលពីថ្ងៃពុធបានបង្ហាញពីទំហំ នៃគុណភាពខ្យល់ដ៏អាក្រក់ នៅពេលភ្លើងនៅភាគខាងកើតប្រទេសកាណាដានៅតែបន្តឆេះ។ ខ្យល់ក្នុងទីក្រុងនៅថ្ងៃពុធ គឺអាក្រក់បំផុតក្នុងចំណោមទីក្រុងណាមួយនៅទូទាំងពិភពលោក។ ក្រុមហ៊ុន Google បាននិយាយប្រាប់...