ZURICH៖និយតករផ្សាយពាណិជ្ជកម្មនៅប្រទេសស្វីស បាននិយាយកាលពីថ្ងៃពុធថា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ “FIFA” បានធ្វើការអះអាងមិនពិតអំពីចំពោះកម្រិតសារធាតុកាបូនអព្យាក្រឹត ដែលស្ថិតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” កាលពីឆ្នាំមុននៅប្រទេសកាតានោះ។ FIFA មិនបានផ្តល់ភ័ស្តុតាងថា កម្រិតណាមួយឲ្យបានត្រឹមត្រូវឡើយ ខណ: គណៈកម្មាធិការសហព័ន្ធស្វីសសម្រាប់យុត្តិធម៌ បាននិយាយក្នុងការវិនិច្ឆ័យរបស់ខ្លួនចំពោះពាក្យបណ្តឹង ដែលប្តឹងដោយប្រទេសចំនួន៥ ។ គណៈកម្មាការបាននិយាយថា ខ្លួនបានផ្តល់ដំបូន្មានដល់ FIFA ឲ្យចៀសវាងការពិនិត្យមិនច្បាស់លាស់នាពេលអនាគត ជាពិសេសការអះអាងថា...
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ក្លឹបបិសាចក្រហម Man UTD គឺបានឈានទៅដល់ជំហ៊ានចុងក្រោយហើយក្នុងការចុះហត្ថលេខា នាំយកកីឡាករខ្សែការពារកណ្តាលឆ្នើមម្នាក់ មកពីលីគកំពូលបារាំង។ កីឡាករ Axel Disasi ដែលបច្ចុប្បន្នអាចមានតម្លៃខ្លួនប្រមាណជា៤០លានផោនកំពុងលេងឲ្យក្លឹប Monaco ហើយកីឡាករបារាំងរូបនេះក៏តែងតែបង្ហាញពីបំណងចង់ចូលរួមជាមួយនឹង Man UTD ខ្លាំងផងដែរ។ រដូវក្តៅនេះក្លឹបបិសាចក្រហម Man UTD ក្រៅតែពីព្យាយាមកីឡាករខ្សែការពារ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអេស្បាញ្ Real Madrid នៅពេលនេះកាន់តែកៀកក្នុងការចុះកុងត្រានាំយកកីឡាករខ្សែប្រយុទ្ធ Harry kane ហើយបន្ទាប់ពីបានព្យាយាមអស់ពេលជាច្រើនលើកច្រើនសា។ ប្រភពដដែលបានបញ្ជាក់ទៀតថាបន្ទាប់ពីបានចរចាទិញបាន Jude Bellingham ហើយនោះគេជឿជាក់ថាវានឹងក្លាយទៅជាកត្តានាំឲ្យ Real Madrid មានឱកាសកាន់តែច្រើនក្នុងការទាក់ទាញចិត្តកីឡាករអង់គ្លេស Harry Kane ហើយជាពិសេសខណៈដែលខ្សែប្រយុទ្ធជួរមុខ Benzima ក៏បានសម្រេចចិត្តចាកចេញទៅហើយនោះ។...
ប្រទេសស្វីស ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុន ធូដេ បានប្រាប់ឲ្យដឹងថា ទីបំផុត គណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” អស់ការអត់ធ្មត់ជាមួយសហព័ន្ធប្រដាល់អន្តរជាតិកាលពីថ្ងៃពុធ ហើយបានកំណត់កាលបរិច្ឆេទដើម្បីបញ្ចប់ស្ថានភាពអូឡាំពិករបស់ខ្លួនក្នុងខែនេះ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានបន្តថា ខណៈកីឡាប្រដាល់នឹងនៅតែមានក្នុងកម្មវិធីនៅព្រឹត្តិការណ៍កីឡាប៉ារីសឆ្នាំ ២០២៤ ហើយក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនបានស្នើសុំសមាជិកភាពពេញលេញ ឲ្យដកការទទួលស្គាល់ IBA របស់ខ្លួនសម្រាប់កិច្ចប្រជុំពិសេសមួយនៅថ្ងៃទី ២២ ខែមិថុនា។ IOC បានផ្អាកការទទួលស្គាល់របស់ IBA...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានបំផ្លាញទំនប់វារីអគ្គិសនី Kakhovka នៅភាគខាងត្បូងអ៊ុយក្រែន ដែលបង្កគ្រោះថ្នាក់ដល់រោងចក្រនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ សេវាកម្មទាំងអស់កំពុងធ្វើការ ដើម្បីលុបបំបាត់ផលវិបាក នៃឧប្បត្តិហេតុនេះ លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសារ Telegram ដោយបន្ថែមថា...
ហុងកុង ៖ មេដឹកនាំ AUKUS ចូលចិត្តការដាក់ឥរិយាបថ និងការញុះញង់ក្នុងការសន្ទនា ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទទូចលើការប្រមាថ និងនិយាយដដែលៗនៅឯកិច្ចសន្ទនា Shangri-La លើកទី២០ នៅប្រទេសសិង្ហបុរី នេះបើតាមការរាយការណ៍របស់កាសែត South China Morning Post ដែលផ្សាយជាភាសាអង់គ្លេស ប្រចាំថ្ងៃដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។...
បរទេស៖ ការអនុញ្ញាតឱ្យអ៊ុយក្រែន ចាញ់រុស្ស៊ី នៅលើសមរភូមិ គឺនឹងផ្ទុះសង្គ្រាមលោក, នេះបើយោងតាមបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោកស្រី Nikki Haley បានលើកឡើង ។ អតីតអភិបាលរដ្ឋ South Carolina បានប្រាប់ទស្សនិកជននៅសាលាក្រុងក្នុងរដ្ឋ Iowa កាលពីថ្ងៃអាទិត្យថា ការបំពាក់អាវុធឱ្យទីក្រុងគៀវគឺនិយាយអំពី “ការការពារសង្គ្រាម” ដោយ ការ “ផ្ញើសារ” ទៅកាន់គូប្រជែងរបស់សហរដ្ឋអាមេរិក។...
បរទេស ៖ កាសែត Financial Times បានរាយការណ៍ថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបដិសេធមិនយល់ព្រមលើគម្រោងបើកការិយាល័យ ទំនាក់ទំនងណាតូក្នុងប្រទេសជប៉ុន ដោយលើកហេតុផលថា ប្លុកនេះមិនគួរពង្រីកខ្លួនវាលើសពីមហាសមុទ្រអាត្លង់ទិកខាងជើង នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការជំទាស់របស់លោក Macron...
តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានដាក់បង្ហាញនូវមីស៊ីលល្បឿនលឿន ជាងសំឡេង ដែលផលិតក្នុងស្រុកដែលមានឈ្មោះថា Fattah (Conqueror) នៅក្នុងពិធីមួយក្នុងរដ្ឋធានីតេអេរ៉ង់។ របាយការណ៍បានឲ្យដឹងថា ពិធីបើកនេះមានការចូលរួមដោយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ប្រធានមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក Hossein Salami...
តេអេរ៉ង់ ៖ អ៊ីរ៉ង់ បានបើកដំណើរការឡើងវិញនៅថ្ងៃអង្គារ ស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីបិទរយៈពេល ៧ឆ្នាំ និងជិត ៣ខែបន្ទាប់ពីប្រទេសទាំងពីរ បានយល់ព្រមស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ក្រោមកិច្ចព្រមព្រៀងដែលមានចិនជាឈ្មួញកណ្តាល។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Alireza Bigdeli បានថ្លែងសុន្ទរកថាបើកនៅក្នុងរដ្ឋធានីរីយ៉ាដ អារ៉ាប៊ីសាអូឌីត ដោយបានលើកឡើងពីសារៈសំខាន់នៃឱកាស សម្រាប់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។ លោក Bigdeli...