ភ្នំពេញ៖ ស្រាបៀរ អាន់ឆ័រ បានដាក់ចេញនូវរូបរាងកំប៉ុងថ្មីរបស់ខ្លួនហើយ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងកម្មវិធីសម្ពោធ ដោយមានការចូលរួមជាកិត្តិយសពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជានិងជាទូតសុច្ឆន្ទៈ លោក ខេមរៈ សិរីមន្តនិងតារាបណ្តាញសង្គមជាច្រើនរូបផ្សេងទៀត។ រូបរាងដ៏ស្រស់ស្អាតនេះត្រូវបានរំលេចដោយរលកពណ៌ខៀវ នៅលើផ្ទៃកំប៉ុងពណ៌ក្រហមលាយទឹកប្រាក់ដ៏ភ្លឺចែងចាំង ដែលធ្វើឲ្យរូបសញ្ញាយុទ្ធថ្កាកាន់តែលេចធ្លោ ព្រមទាំងបង្ហាញពីភាពស្រាលស្រទន់នៃរសជាតិគុណភាពខ្ពស់នៃស្រាបៀរ អាន់ឆ័រ។ ជាមួយនឹងវិសាលភាពនៃប្រវត្តិនៃការកកើតរបស់ខ្លួន តាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ស្រាបៀរ អាន់ឆ័រ...
កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Kun Aguero ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ នៅក្រោយមានអក្ការៈឈឺទ្រូង នៅក្នុងអំឡុងពេលនៃការប្រកួតជូនក្លឹប Barcelona ក្នុងលីគនាពេលចុងសប្តាហ៍ កន្លងមក។ នៅថ្ងៃនេះក្រោយការធ្វើតេស្តនិងស្កេនរួចរាល់ Barcelona បានចេញសេចក្តីប្រកាស ហើយថាកីឡាករ Aguero នឹងត្រូវសម្រាកព្យាបាលរហូតយ់ាងហោចណាស់ ៣ខែបន្ទាប់ពីរបួសនេះ។ Aguero ត្រូវបានដកចេញភ្លាមៗបន្ទាប់ពីរងបញ្ហាទ្រូង នៅក្នុងពេលដែល Barcelona ប្រកួតបានត្រឹមលទ្ធផល១ ស្មើជាមួយនឹងក្រុម...
បរទេស៖មន្ត្រីកងទ័ពជើងទឹកក្នុងទីក្រុងសេអ៊ូលមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមធ្វើសហសមយទ្ធទ័ពអាកាស ស្របពេលមានភាពតានតឹងជុំវិញការពិនិត្យតាមដានមីស៊ីលបច្ចុប្បន្នរបស់កូរ៉េខាងជើង និងតម្រូវឲ្យមានការចាប់ផ្តើមជាថ្មី នូវកិច្ចពិភាក្សាលុបបំបាត់នុយក្លេអ៊ែ។ សមយុទ្ធយោធា ដែលមានឈ្មោះថា Vigilant Ace នេះ បានធ្វើការចល័តភ្លាមៗ នូវកងទ័ពរាប់ពាន់នាក់ យន្តហោះចម្បាំងទំនើបៗ យន្តហោះទម្លាក់គ្រាប់ និងយន្តហោះចម្បាំងដទៃទៀតរាប់សិបគ្រឿង នេះបើយោងតាមការចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។...
អាមរិក៖អណ្តាតភ្លើងព្រះអាទិត្យដ៏មានឥទ្ធិពលមួយបានផ្ទុះឡើងលើព្រះអាទិត្យ របស់យើងកាលពីថ្ងៃព្រហស្បតិ៍ ដោយបាញ់ចេញពីពពកដ៏ធំនៃភាគល្អិតមកកាន់ផែនដីដែលគួរតែមកដល់ចុងសប្តាហ៍នេះ ហើយបង្កើតបានជាសូរ្យគ្រាស ដ៏គួរឲ្យភ្ញាក់ផ្អើលចាប់ពីរដ្ឋ Pennsylvania ដល់រដ្ឋ Iowa ដល់រដ្ឋ Oregon នៅចុងសប្តាហ៍នេះ ពោលគឺទាន់ពេលសម្រាប់ពិធីបុណ្យ Halloween នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការផ្ទុះនៃពន្លឺដែលបានផ្ទុះឡើងនៅម៉ោង ១១៖៣៥ ព្រឹកបានមកដល់ភពផែនដី របស់យើងត្រឹមតែ ៨,៥នាទីបន្ទាប់ពីនោះ ប៉ុន្តែការបង្ហាញពន្លឺធម្មជាតិកំពុងធ្វើដំណើរ ហើយនឹងអាចមើលឃើញនៅទូទាំងភាគខាងជើង សហរដ្ឋអាមេរិក...
រថយន្តរបស់ក្រុមហ៊ុនចិន Haval ម៉ូដែល Monster ត្រូវបានដាក់លក់ជាផ្លូវការហើយក្នុងប្រទេសចិន ដែលវាមានរូបរាងទំនើបទាក់ទាញ ពិសេសតម្លៃធូរថ្លៃ។ រថយន្តប្រភេទ Compact SUV នេះ មានប៉ាណាធំបង្ហាញសញ្ញាឆ្នូតទ្រេត រំលេចដោយឡូហ្គូ HAVAL នៅចំកណ្តាលផ្នែកខាងលើ អមជាមួយចង្កៀងមុខ LED រាងស្លីមផ្តេក និងភ្ជាប់មកជាមួយអំពូល daytime running។ ចំណែកចង្កៀងស្តុបខាងក្រោយ...
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចានអូចា បានបញ្ជាឱ្យបើកប្រទេសឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះតទៅ។ បទបញ្ជាដែលត្រូវបានចុះផ្សាយនៅក្នុងរាជកិច្ចនេះបាននិយាយថា ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃកំពុងមានភាពប្រសើរឡើងដោយមានករណីឆ្លងថ្មីមានស្ថេរភាព ហើយការជាសះស្បើយរបស់អ្នកជំងឺមានភាពលឿនរហ័សជាងមុន និងវាជាការចាំបាច់ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ។ លើសពីនេះទៀត ចំនួនមនុស្សនៃការជួបជុំគ្នាជាសាធារណៈនៅក្នុងតំបន់ទេសចរណ៍ដែលបើកឡើងវិញនឹងត្រូវកំណត់ត្រឹម ៥០០នាក់ប៉ុណ្ណោះ។ កន្លែងកម្សាន្តនានានៅក្នុងបណ្តាខេត្តដែលបើកទេសចរណ៍ឡើងវិញនឹងនៅតែបន្តបិទ រួមទាំងហាងស្រា បារ៍ និងហាងខារ៉ាអូខេជាដើម ប៉ុន្តែប្រតិបត្តិករ និងមន្ត្រីអាចចាប់ផ្តើមរៀបចំសម្រាប់ការបើកឡើងវិញរបស់ពួកគេដែលនឹងត្រូវបានអនុញ្ញាតនៅពេលក្រោយ៕ http://ប្រភព៖sabay
ក្លឹប Tottenham Hotspur ត្រូវបានសារព័ត៌មាន Sky Sports បានចុះផ្សាយអម្បាញ់មិញនេះថា បានផ្ដល់កុងត្រារយៈពេល ១៨ខែ សម្រាប់លោក Antonio Conte មកជាធ្វើអ្នកចាត់ការក្លឹបរបស់ខ្លួន។ លោក Conte ជាបេក្ខជនដែល Spurs ទាក់ទងទៅភ្លាម និងបានអញ្ជើញទៅពិភាក្សាគ្នាលើរឿងនេះ នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេសទៀតផង ក្រោយខាងក្លឹបបញ្ចប់តំណែងលោក...
កូរ៉េខាងត្បូង ៖បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ Allkpopបានឲ្យដឹងថា ផលិតកម្ម Woollim Entertainment បានបញ្ជាក់ពីពាក្យចចាមអារ៉ាមអំពីការរំសាយក្រុមទាក់ទងនឹងក្រុមតារាចម្រៀងស្រី Lovelyz របស់ពួកគេ។ា ភ្លាមៗបន្ទាប់ពីពាក្យចចាមអារ៉ាមា អំពីការរំសយក្រុមបានចាប់ផ្តើមផ្សព្វផ្សាយតមរយៈប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ទីភ្នាក់ងារនេះបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយបញ្ជាក់ពីការរំសាយ និងផ្តល់ព័ត៌មានលម្អិតបន្ថែមសម្រាប់អ្នកគាំទ្រ។ សេចក្តីថ្លែងការណ៍មានខ្លឹមសារដូចតទៅ៖ សួស្តី នេះគឺជា Woollim Entertainment ។ នេះជាសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រុមហ៊ុនយើងខ្ញុំទាក់ទងនឹងការផុតកំណត់នៃកិច្ចសន្យាផ្តាច់មុខរបស់ Lovelyz...
អង់គ្លេស៖ឧបករណ៍ឆ្លាតវៃសិប្បនិម្មិត (AI) ដែលអាចប្រាប់ពីអាយុអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមលើកម្មវិធីដូចជា Instagram និង TikTok ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចាប់ផ្តើមបច្ចេកវិទ្យានៅចក្រភពអង់គ្លេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ប្រព័ន្ធនេះអាចធ្វើការប៉ាន់ប្រមាណអាយុរបស់ Yoti ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហលយអាចប្រាប់ថា តើអ្នកប្រើប្រាស់ដែលមានអាយុចន្លោះពី ៦ ទៅ ១៨ ឆ្នាំមានកំហុសឆ្គងរយៈពេល១,៥ ឆ្នាំ។ កម្មវិធីនេះដំណើរការដោយការប្រៀបធៀប...
ចិន៖នេះបើយោងតាមរបាយការណ៍ នៅថ្ងៃច័ន្ទឲ្យដឹងថា ការនាំចេញស្មាតហ្វូនរបស់ ប្រទេសចិនបានធ្លាក់ចុះ ៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹម ៨០,១០លានគ្រឿងនៅត្រីមាសទី 3 ដោយសារតែកង្វះខាតគ្រឿងបន្លាស់ បាននាំមកនូវភាពមិនប្រាកដប្រជាដល់ទីផ្សារ ហើយវដ្តនៃការជំនួសស្មាតហ្វូនត្រូវបានពង្រីកយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ស្ថិតិពី Strategy Analytics ជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារបានបង្ហាញថា Vivo បាននាំមុខគេក្នុងចំណោមក្រុមហ៊ុនផលិតទូរស័ព្ទទាំងអស់ជាមួយនឹងការ នាំចេញឈានដល់ ១៨លាននៅក្នុងត្រីមាសទី៣ កើនឡើង២១ ភាគរយធៀបនឹងឆ្នាំមុន។ Oppo...