លោក Rob Page គ្រូបង្គោលក្រុមជម្រើសជាតិវែលស៍ទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធ Gareth Bale នឹងអាចត្រលប់មកវិញនៅខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។ លោក Page បាននិយាយថា៖” យើងបានទាក់ទងទៅ Bale រហូតមកដើម្បីឲ្យខាងក្រុមគ្រូពេទ្យយើងពិនិត្យមើលថា របួសរបស់គេដល់ណាហើយ។ កម្រិតឈឺសាច់ដុំជើងពីទី១ ដល់ទី៤ គេឈឺក្បែរកម្រិតទី៤ឯណោះ “។ លោកបានបន្តថា៖” របួសនេះធ្ងន់ធ្ងរណាស់...
នូវែលសេឡង់៖សត្វភេនឃ្វីនយក្សមានទំហំប៉ុនកូនក្មេង ដែលសំណល់ហ្វូស៊ីលត្រូវបានរកឃើញដំបូង ដោយក្រុមនិស្សិតនូវែលសេឡង់ត្រូវបានគេបង្ហាញថា ជាប្រភេទសត្វដែលមិនធ្លាប់ស្គាល់ពី មុនមកដោយមានអាយុកាល៣៤ លានឆ្នាំមុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សត្វភេនឃ្វីនយក្ស Kairuku waewaeroa រស់នៅប្រហែល ៣៤.៦-២៧.៣ លានឆ្នាំមុនហើយមានកម្ពស់១,៥០ម៉ែត្រ ហើយត្រូវបានគេរកឃើញដំបូងនៅកំពង់ផែ Kawhia នៅកោះខាងជើងក្នុងឆ្នាំ ២០០៦ ។ នៅពេល K. waewaeroa នៅរស់រានមានជីវិតក្នុងកំឡុងពេលដែលភូគព្ភវិទូហៅថា...
អារ៉ាប៊ីសាអូឌី៖ការវិភាគថ្មីបង្ហាញថា រូបចម្លាក់សត្វអូដ្ឋមានទំហំប៉ុនរូបពិតៗនៅអារ៉ាប៊ីសាអូឌីតដើមឡើយត្រូវ បានគេគិតថាមានអាយុកាល ២.០០០ ឆ្នាំហើយមានអាយុកាល ៨.០០០ ឆ្នាំដែលធ្វើឲ្យពួកវាមានអាយុកាលជិត ២ដងនៃ Stonehenge នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការរកឃើញនេះធ្វើឲ្យពួកគេមាន អាយុជិត២ដងនៃយុគសម័យ Stonehenge របស់ចក្រភពអង់គ្លេសជាកន្លែងដែលថ្មត្រូវបានគេប្រមូលចូលទៅក្នុងរង្វង់ពិសេសរបស់ ពួកគេប្រហែល ២៥០០ មុនគ.ស។ កាលពីមុនវាត្រូវបានគេប៉ាន់ស្មានថា សត្វអូដ្ឋ ២១ សត្វសេះ និងរូបកាយសមសួនផ្សេងទៀតត្រូវបានគេរកឃើញ...
ចិន៖សំណល់ហ្វូស៊ីលបុរាណរបស់មេពីងពាងដែលការពារកូនរបស់នាងត្រូវបានគេរកឃើញនៅក្នុងសំណាកពណ៌លឿងទុំមានអាយុកាល ៩៩ លានឆ្នាំបង្ហាញពីក្តីស្រលាញ់ចំពោះម្តាយ និងកូននេះបើយោងតាម ការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Capital Normal នៅប្រទេសចិនបានរកឃើញសត្វពីងពាងពេញវ័យដែលមានផ្នែកខ្លះនៃថង់ពងនៅពីក្រោមរាងកាយរបស់នាង និងសត្វពីងពាងជិត ១០០ ក្បាលដែលពួកវាទាំងអស់ត្រូវបានរុំព័ទ្ធដោយពណ៌លឿងទុំអស់រយៈពេល ៩៩ លានឆ្នាំមកហើយ។ សត្វញីក៏មានទីតាំងស្ថិតនៅក្នុងជំហរដូចសត្វពីងពាងញីសព្វថ្ងៃដែលចូលរួមការពារពងរបស់ពួកគេពីមំសាសី។អ្នកស្រាវជ្រាវបានកំណត់ថា ម្តាយការពារកូននេះគឺជាសមាជិកនៃគ្រួសារ Lagonomegopidae ដែលផុតពូជអាចត្រូវបានសម្គាល់ដោយភ្នែកធំមួយនៅជ្រុងខាងមុខនៃក្បាល។ សត្វល្អិតរស់នៅ ពាក់កណ្តាលសម័យ Cretaceous...
អាហ្សង់ទីន៖អ្នកវិទ្យាសាស្ត្រស្ថាបនា ឡើងវិញសត្វដាយណូស័រ ស៊ីសាច់ជាអាហារដែលមានប្រវែង៨ម៉ែត្រដោយផ្អែកលើការវិភាគលើហ្វូស៊ីលស្បែករបស់វាដោយបង្ហាញពីសំណាកជាច្រើននៅលើខ្លួនសត្វប្រភេទនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការស្ថាបនាឡើងវិញដែលបានធ្វើបច្ចុប្បន្នភាពនេះបានកើតឡើងវបន្ទាប់ពីក្រុមអ្នកជំនាញខាងបុរាណវិទូដឹកនាំមកពីអង្គការ Unidad Ejecutora Lillo នៅប្រទេសអាហ្សង់ទីនបានពិនិត្យទៅលើហ្វូស៊ីលស្បែករបស់វាដោយលម្អិត។ ការដាក់ឈ្មោះឲ្យលលាដ៍ក្បាលរបស់វាដោយរកឃើញសំណាកតែមួយគត់ត្រូវបានគេស្គាល់របស់ Carnotaurus ត្រូវបានរកឃើញដោយអ្នកជំនាញខាងបុរាណវិទូ José Bonaparte កាលពីឆ្នាំ ១៩៨៤ នៅប្រទេសកំណើតរបស់លោកប្រទេសអាហ្សង់ទីន។ សត្វដាណូស័រ Carnotaurus ត្រូវបានគេរកឃើញនៅកសិដ្ឋានមួយក្បែរទីក្រុង Bajada Moreno ក្នុងខេត្ត...
អាមេរិក៖ការធ្វើតេស្តិ៍ DNA បានរកឃើញថា មានតែមនុស្សចំនួន ៣ ភាគរយនៃមនុស្សបុរេប្រវត្តិដែលបានរួមរស់ជាមួយគ្រួសាររបស់ពួកគេបើប្រៀបធៀបទៅនឹង ១០ ភាគរយនៃអាពាហ៍ពិពាហ៍ពិភពលោកនាពេលបច្ចុប្បន្ននេះដែលកើតឡើងរវាងបងប្អូនជីដូនមួយទីមួយ ឬទីពីរនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រមកពី Max Planck Society បានវិភាគ DNAពីអដ្ឋិធាតុរបស់មនុស្សចំនួន ១,៧៨៥ នាក់ហើយរកឃើញតែ៥៤វត្ថុ ឬបីភាគរយប៉ុណ្ណោះដែលមានសញ្ញាធម្មតានៃឳពុកម្តាយរបស់ពួកគេជាបងប្អូនជីដូនមួយ។ នេះត្រូវបានប្រៀបធៀបទៅនឹងជាង ១០ ភាគរយនៃអាពាហ៍ពិពាហ៍ពិភពលោកសម័យទំនើបទាំងអស់ដែលកើតឡើងក្នុងចំណោមបងប្អូនជីដូនមួយទីមួយ ឬទីពីរ។...
កម្ពុជា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ ក្រុមហ៊ុន Httpool ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន Aleph Holding គឺជាដៃគូលក់ពាណិជ្ជកម្មទទួលបានសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន Facebook នៅកម្ពុជា។ ក្រុមការងារនៅកម្ពុជារបស់ក្រុមហ៊ុន Httpool ប្តេជ្ញាចិត្តបន្តប្រឹងប្រែងធ្វើការងារ គាំទ្រ និងអប់រំដល់អ្នកផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ក្នុងប្រទេសដើម្បីជួយពួកគេក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ដើម្បីជួយជំរុញដល់អាជីវកម្ម។ នៅថ្ងៃនេះ...
សុខភាព៖ ថ្លើម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះរាងកាយរបស់យើង។ វាគឺជាសរីរាង្គមួយដែលមានមុខងារសំខាន់ក្នុងការកំចាត់សារធាតុពុលចេញពីប្រព័ន្ធឈាម និងផលិតទឹកប្រមាត់ដែលមានមុខងារជួយរំលាយខ្លាញ់ បង្កើតវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ ជាអកុសល ប្រភេទជំងឺមហារីកមួយចំនួនអាចបំលែងខ្លួន ធ្វើដំណើរ និងរាលដាលនៅក្នុងថ្លើម។ នៅពេលដែលកោសិកាមហារីកវិវដ្តខ្លួន វានឹងបំផ្លាញកោសិកាថ្លើម រួចធ្វើអោយមុខងាររបស់ថ្លើមចុះខ្សោយ។ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក នៅក្នុងឆ្នាំ 2018 បានបង្ហាញថា ប្រទេសកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺមហារីកថ្លើម សរុបចំនួន 2,520 នាក់។...
ភ្នំពេញ – ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២១ ការប្រកួតដណ្តើមពានរង្វាន់ PMCO SEA Wildcard ត្រូវបានបញ្ចប់នៅចុងសប្តាហ៍នេះជាមួយក្រុមតំណាងកម្ពុជា APG ESPORT ដែលទទួលបានជ័យជំនះ និងចូលរូមក្នុងការប្រកួត PMPL SEA Championship S4 ដែលនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១...
បរទេស៖ពួកតាលីបង់ នៅថ្ងៃពុធនេះ បានព្រមានពីការមានផលវិបាកអវិជ្ជមាន ប្រសិនបើសហរដ្ឋអាមេរិក មិនឈប់ហោះហើរកូនដ្រូននៅលើដែនអាកាសអាហ្វហ្គានីស្ថានទេនោះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Indian Expresss។ នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រ ពួកតាលីបង់ បាននិយាយថា សហរដ្ឋអាមេរិក បានរំលោភបំពានសិទ្ធិនិងច្បាប់អន្តរជាតិ ក៏ដូចជាការប្តេជ្ញារបស់ខ្លួន ដែលធ្លាប់បានធ្វើចំពោះពួកតាលីបង់ នៅក្នុងទីក្រុងដូហា ប្រទេសកាតា ដោយការធ្វើប្រតិបត្តិការកូនដ្រូន នៅអាហ្វហ្គានីស្ថាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គមធ្វីតធ័រនោះ...