រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា រដ្ឋាភិបាលរបស់ប្រទេស ប្រេស៊ីល កាលពីថ្ងៃអាទិត្យបានបញ្ជូនយន្តហោះដឹកជំនួយមនុស្សធម៌ និងក្រុមពន្លត់អគ្គីភ័យពិសេសចំនួន៣២នាក់ ដើម្បីជួយសង្គ្រោះដល់ប្រទេសហៃទី ក្នុងការរុករក និងខ្នះខ្នែងសម្របសម្រួល បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ បានវាយប្រហារប្រទេសនៅខារីបៀនមួយនេះ កាលពីថ្ងៃទី១៤ ខែសីហា ។ ក្រសួងការពារជាតិបានឲ្យដឹងថា ក្រុមពន្លត់អគ្គីភ័យដែលមានអ្នកឈ្មោះ KC-390 Millennium មកពីកងទ័ពអាកាស...
ការបើកបររថយន្ត តែងមានជួបប្រទះជាហេតុការណ៍ផ្សេងៗ ក្នុងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ជាការព្រួយបារម្ភដល់អ្នកបើកបរគ្រប់រូប ព្រោះវាអាចធ្វើឲ្យប៉ះពាល់អាយុជីវិតបាន។ ក្នុងចំណោមគ្រោះថ្នាក់ទាំងនោះ មានខ្លះមិនមែនសុទ្ធតែបង្កពីអំពើរបស់អ្នកបើកបរទាំងស្រុងទេ ដោយវាអាចមកពីកត្តានានា ដូចជាយានយន្ត និងគ្រោះធម្មជាតិជាដើម។ បើសិនជាមានភ្លៀងធ្លាក់ខ្លាំង ហូរកាត់ផ្លូវអាចធ្វើឲ្យផ្លូវដាច់បាន ហើយនាំឲ្យអ្នកបើកបរកាត់អាចត្រូវធ្លាក់ចូលទៅក្នុងទឹកទន្លេ ឬប្រឡាយតាមចរន្តទឹកនោះ។ បើសិនជារថយន្តអ្នកធ្លាក់ចូលក្នុងទឹក ខាងក្រោមនេះ ជារឿងដែលអ្នកគួរធ្វើ នឹងរឿងដែលអ្នកមិនគួរធ្វើដើម្បីសង្គ្រោះជីវិតរបស់អ្នក រួមទាំងអ្នកដំណើរ៖ រឿងដែលគួរធ្វើ៖ ត្រូវតាំងអារម្មណ៍ឲ្យល្អ កុំស្លន់ស្លោរ...
បវរកញ្ញាតំណាងប្រទេសក្នុងកម្មវិធីប្រកួត Miss Grand International 2020 ល្បីឈ្មោះរបស់កម្ពុជាគឺ កញ្ញា លីវជីលី បានព្រលះអស់ពាក្យក្នុងចិត្តរឿងមានអ្នកចង់ចិញ្ចឹមនាង រហូតធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពេលថ្មីៗនេះ អតីត Miss Grand International 2020 លីវជីលី បានបង្ហោះសារយ៉ាងចាក់ដោតនៅលើគណនីហ្វេសប៊ុករបស់នាង ដោយសង្កត់យ៉ាងធ្ងន់ទៅកាន់អ្នកដែលចង់ចិញ្ចឹមនាង ក្នុងនោះកញ្ញា ជីវលី...
មិនថាអ្នកខេត្តកំពង់ឆ្នាំងរឺក៏មកពីបណ្តាខេត្តផ្សេងៗនោះទេឲ្យតែមានជំនឿលើបារមី របស់លោកយាយទេព គឺតែងតែមកអុជធូប បួងសួង សុំសេចក្ដីសុខបន់ស្រន់សុំឲ្យសម្រេចភាពជោគជ័យលើអាជីវកម្ម ឬកិច្ចការងារផ្សេងៗតាមការប៉ង់ប្រាថ្នា មិនដែលដាច់នោះឡើយ ។ វត្តយាយទេព នៅផ្សារក្រោមមានចេស្តាបារមីស័ក្តិសិទ្ធិក្នុងទឹកដីខេត្តកំពង់ឆ្នាំងបន់អ្វីក៏បានដូចបំណង រហូតមកដល់ពេលនេះវត្តនេះមានអាយុកាលជាង៣០០ឆ្នាំហើយ ។ ចាប់តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ននេះ វត្តលោកយាយទេព នៅតែមានភាពល្បីល្បាញខាងជំនឿដដែល ។ តាមឯកសារចងក្រងដោយមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តពង់ឆ្នាំង បានឱ្យដឹងថា លោកយាយទេព...
Lukaku បាននិយាយថា៖” នេះហើយជាគ្រាប់បាល់ក្នុង PL ដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំ ដែលធ្លាប់រកបានកន្លងមក។ អ្នកទាំងអស់គ្នាច្បាស់ជាដឹងហើយថាអារម្មណ៍នៅថ្ងៃហ្នឹងវាម៉េច។ នេះជាគ្រាប់បាល់ដ៏ល្អមួយក្នុងចំណោមគ្រាប់បាល់ជាច្រើនទៀតសម្រាប់ខ្ញុំ។ ច្បាស់ណាស់គ្រាប់បាល់ហ្នឹងគ្រាន់តែខ្ញុំប៉ះបន្តិចវាចូល ប៉ុន្តែអ្វី ដែលអស្ចារ្យបំផុតគឺការលេងរបស់ក្រុម ដែលធ្វើឲ្យមានអញ្ចឹងកើតឡើង “។ កីឡាករនេះបន្តថា៖” វាចំណាយពេលខ្ញុំ៥នាទីអីដែរដើម្បីឲ្យយល់ពីក្រុមរបស់ខ្ញុំលេង ប៉ុន្តែខ្ញុំសួរពីពួកគេច្រើនដែរ។ និយាយឲ្យស្មោះត្រង់ទៅ ក្រមខ្ញុំនេះគឺមានទេពកោសល្យណាស់ និងចង់បានគ្រាប់ច្រើនទៀតផង។ របៀបលេងអញ្ចឹងត្រូវជាមួយខ្ញុំណាស់ ព្រោះខ្ញុំលេងរបៀបអញ្ចឹងដែរជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិក គ្រូ...
លោក Manny Pacquiao បានសារភាពថា ខ្លួនមិនច្បាស់លាស់ពីអនាគតនៅក្នុងពិភពប្រដាល់នោះទេ ក្រោយពីបានចាញ់កីឡាករគុយបា Yordenis Ugás។ មានពាក្យលេចឮមួយចំនួនបានឱ្យដឹងថា កីឡាករប្រដាល់ប្រែក្លាយជាកីឡាករប្រដាល់រូបនេះក៏ចង់ឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីហ្វីលីពីននៅខែឧសភា ឆ្នាំ២០២២ផងដែរ។ នៅក្នុងសន្និសីទកាសែតបន្ទាប់ពីការប្រកួត លោក Pacquiao បានលើកឡើងថា៖ ” ខ្ញុំមិនដឹងទេ។ សូមឱ្យខ្ញុំសម្រាកសិនទៅ ហើយធ្វើការសម្រេចចិត្តតាមក្រោយថា ខ្ញុំនឹងបន្តវាយប្រដាល់ទៀត ឬ យ៉ាងណា”។...
បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានបញ្ជាក់ថា មានអ្នកឆ្លងជំងឺកូវីដ -១៩ ថ្មីចំនួន ១១ ៣៤៦ នាក់នៅក្នុងស្រុក ចំនួន ៣៦ កាលពីថ្ងៃអាទិត្យ និងចំនួនអ្នកស្លាប់តែមួយថ្ងៃខ្ពស់បំផុត គឺរហូតដល់ ៧៣៧ នាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១...
កំពូលកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានធ្វើឲ្យពិភពបាល់ទាត់ ភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចទៅហើយ កាលពីពាក់កណ្តាលរដូវក្តៅកន្លងមកនេះតាមរយៈ ការសម្រេចចិត្ត ចាកចេញពីក្លឹប Barcelona ដែលធ្លាប់រស់នៅ ជាមួយគ្នារយៈពេល២១ឆ្នាំមកហើយនោះ។ ទីបំផុត Messi បានសម្រេចចិត្តបន្តកុងត្រា រយៈពេល២ឆ្នាំ ជាមួយនឹងក្លឹប PSG រហូតដល់ឆ្នាំ២០២៣ប៉ុន្តែទោះបីជាយ៉ាងណាក្តី The Mirror បានអះអាងថាកីឡាកររូបនេះនៅតែ កំពុងបន្តចរចាជាមួយនឹងក្លឹប...
ហ្សាកាតា៖ ប្រភពពីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះបានកើនឡើង ១២,៤០៨ ករណី ក្នុងរយៈពេលមួយថ្ងៃ សរុបកើនឡើងដល់ ៣,៩៧៩,៤៥៦ករណី ដោយចំនួនអ្នកស្លាប់បានកើនឡើងពី ១,០៣០នាក់ សរុបកើនឡើងដល់ ១២៦,៣៧២ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ អ្នកជំងឺដែលបាន ជាសះស្បើយមានចំនួន ២៤,២៧៦ នាក់...
បាងកក៖ ជាងមួយឆ្នាំកន្លះចាប់តាំងពីជំងឺរាតត្បាតកូវីដ -១៩ បានផ្ទុះឡើង ឧស្សាហកម្មទេសចរណ៍ របស់ប្រទេសថៃ ឥឡូវនេះកំពុងតស៊ូ ដើម្បីរស់រានមានជីវិតបន្ដទៀត និងព្យាយាមផ្លាស់ប្តូរពីវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវដែលមានគុណភាពបន្ថែមទៀត។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ប្រទេសនេះទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៤០ លាននាក់ក្នុងឆ្នាំ២០១៩ ហើយចំនួននេះបានធ្លាក់ចុះមកត្រឹម ៦,៧ លាននាក់ នៅឆ្នាំ២០២០ ខណៈកំពុងមានជំងឺរាតត្បាតផ្ទុះឡើង។ សម្រាប់ឆ្នាំ២០២១ អាជ្ញាធរទេសចរណ៍ថៃ (TAT)...