កាលីហ្វ័រញ៉ា៖វីដេអូដ៏មិនគួរឲ្យជឿមួយថតបាននូវពស់ក្បាល២ ដែលមានឈ្មោះថា Ben និង Jerry លេបកណ្តុរ២ក្បាលក្នុងមាត់នីមួយៗបានបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់អ្នកលេងបណ្តាញផ្សព្វផ្សាយសង្គមនេះ បើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ លោក Brian Barczyk ជាអ្នកចូលចិត្តសត្វល្មូនបាន ចែករម្លែកឃ្លីបនេះទៅគណនី Instagram របស់លោកបង្ហាញពីក្បាលនីមួយៗរបស់វាកណ្តុរដែលងាប់មួយគូ។ សត្វល្មូនមានក្បាល២គឺជាលទ្ធផលនៃបាតុភូតដែលគេហៅថា bicephaly កើតឡើងពីការបំបែកអំប្រ៊ីយ៉ុងមិនពេញលេញ។ ដំណើរការនេះក៏នាំឲ្យមានកូនភ្លោះជាប់គ្នាដែរ ទោះបីជាពស់ និងអណ្តើកត្រូវបានគេរកឃើញជាទូទៅដោយមានក្បាល២...
Quan Hongchan វ័យត្រឹម១៤ឆ្នាំ បានឈ្នះមេដាយមាសអូឡាំពិកវិញ្ញាសាលោតទឹក ១០ម៉ែត្រឱ្យប្រទេសចិន និងក្លាយជាកីឡាការិនីវ័យក្មេងទី២ក្នុងប្រវត្តិសាស្ត្រដែលឈ្នះមេដាយអូឡាំពិកបាន។ នេះជាការបង្ហាញខ្លួនលើកដំបូងសម្រាប់ Quan ហើយក៏ទទួលបានជោគជ័យយ៉ាងខ្លាំងផងដែរ ដោយអាចយកមេដាយមាសអូឡាំពិកឱ្យប្រទេសកំណើតខ្លួនបាន។ ចៅក្រមដាក់ពិន្ទុលើការប្រកួត សុទ្ធតែដាក់ពេញៗឱ្យទៅកីឡាការិនីវ័យ១៤ឆ្នាំនេះទាំងអស់ ក្រោយពីរូបគេបានបង្ហាញសមត្ថភាពយ៉ាងល្អក្នុងការប្រកួតនៅថ្ងៃនេះ។ មិត្តរួមសញ្ជាតិ Chen Yuxi វ័យ១៥ឆ្នាំជាអ្នកឈ្នះមេដាយប្រាក់ និងកីឡាការិនីអូស្ត្រាលី Melissa Wu វ័យ២៩ឆ្នាំជាអ្នកឈ្នះមេដាយសំរឹទ្ធ។...
ទឹកដីនៅតាមដងទន្លេមេគង្គភាគខាងក្រោម ហើយនិងក្នុងដែនដីសណ្ដនៃទន្លេនេះ បានត្រូវខ្មែរមួយក្រុមដែលមានជំនឿទៅលើសត្វនាគ ឬដែលជឿថា បុព្វបុរសដូនតារបស់ខ្លួន មានអម្បូរមកពីពូជនាគ រស់នៅតាំងពីយូរលង់មកហើយ។ ឯកសារចិន របស់ លោក កាំង ថៃ ដែលបានមកទស្សនានគរភ្នំនៅពាក់កណ្ដាលសតវត្សទី៣នៃគ្រិស្ដសករាជ បានរៀបរាប់ថា ប្រហែលជាក្នុងឆ្នាំ៥០នៃគ្រិស្ដសករាជ មានជនជាតិឥណ្ឌា ជាព្រាហ្មណ៍ម្នាក់ឈ្មោះ ហ៊ុន ទៀន បានធ្វើដំណើរពីប្រទេសឥណ្ឌា តាមកោះខាងត្បូងមកអាណាចក្រភ្នំ។ ហេតុដែលបណ្ដាលអោយព្រាហ្មណ៍...
ខាងក្រោមនេះជាកីឡាករទាំង១០ មានតម្លៃខ្លួនរហូតដល់រយលានដុល្លារ ដែលជាតម្លៃខ្ពស់ជាងគេ ក្នុងពិភពលោកនៅពេលនេះ៖ ១. Kylian Mbappe៖ ខ្សែប្រយុទ្ធរបស់ក្លឹប Paris Sait Germain មានតម្លៃខ្លួនជាង ១៩០លានដុល្លារ។ ២. Erling Haaland៖ ខ្សែប្រយុទ្ធរបស់ក្លឹប Borussia Dortmund មានតម្លៃខ្លួនជាង ១៥៤លានដុល្លារ។ ៣. Harry Kane៖ ខ្សែប្រយុទ្ធរបស់ក្លឹប...
វ៉ាស៊ីនតោន៖ មន្រ្តីសេតវិមានជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងផ្តោតលើការការពារច្បាប់អន្តរជាតិ នៅសមុទ្រចិនខាងត្បូង ការពង្រឹងភាពជាអ្នកដឹកនាំរបស់អាមេរិក នៅក្នុងតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខក្នុងអំឡុងពេលដំណើររបស់នាងទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី។ ដំណើរទស្សនកិច្ចនេះ គឺជាលើកដំបូងរបស់លោកស្រី ហារីស ទៅកាន់តំបន់នេះ ដែលធ្វើឱ្យលោកស្រី ក្លាយជាអនុប្រធានាធិបតីអាមេរិកតែម្នាក់គត់ ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយមានគោលបំណងប្រមូលផ្តុំការគាំទ្រពីអន្តរជាតិ ដើម្បីទប់ទល់នឹងឥទ្ធិពលពិភពលោក ដែលកំពុងកើនឡើងរបស់ចិន។ មន្ត្រីទាំងនោះបានលើកឡើងថា...
ក្លឹប Aston Villa ខណៈដែលកំពុងលេចឬព័ត៌មានថានឹងអាចទទួលបានប្រាក់ ដល់ទៅ១០០លានផោនពី Man City ដើម្បីនាំយក Jack Grealish នោះពេលនេះបានប្រកាសជាផ្លូវការ ហើយថានឹងចំណាយលុយដល់ទៅ ៣០លានផោនទិញ បានខ្សែប្រយុទ្ធ Ings ពីក្លឹប Southampton ហើយ។ កីឡាករខ្សែប្រយុទ្ធរូបនេះត្រូវបានគេជឿជាក់ថា នឹងចុះកុងត្រាដែលមានរយៈពេល៣ឆ្នាំជាមួយនឹង Aston Villa...
វូហាន៖ ទីក្រុងវូហានភាគកណ្តាលប្រទេសចិនដែលជាចំណុចកណ្តាលដើមនៃការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី បានបិទតំបន់មួយចំនួន បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ពីករណីឆ្លងថ្មីជាលើកដំបូង ក្នុងរយៈពេលប្រហែលមួយឆ្នាំ។ បណ្តាញទូរទស្សន៍ជាផ្លូវការចិន បានដកស្រង់សម្តីអាជ្ញាធរដែលឲ្យដឹងថា ទីក្រុងវូហាន ដែលជារដ្ឋធានីនៃខេត្តហ៊ូប៉ី នឹងធ្វើតេស្តអាស៊ីតនុយក្លេអ៊ែរនៅទូទាំងទីក្រុង ដោយបានលើកឡើងថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor Co បានឲ្យដឹងថាខ្លួនបានផ្អាកផលិតកម្មនៅរោងចក្ររបស់ខ្លួននៅទីនោះ។ រដ្ឋាភិបាលចិន បានចាត់វិធានការតឹងរ៉ឹងបំផុត ដូចជាបង្ខំឱ្យភ្ញៀវបរទេស ត្រូវដាក់ឱ្យនៅដោយឡែកនៅតាមកន្លែង ដែលបានកំណត់យ៉ាងហោចណាស់ ១៤...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាប្រទេសអ៊ីស្រាអ៊ែល បានសម្រេចចិត្តក្នុងការដាក់ច្បាប់រឹតបន្តឹង សាជាថ្មីកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីករណីឆ្លងបានស្ទុះឡើងច្រើនម្តងទៀត។ ក្នុងនោះផងដែររដ្ឋាភិបាល ក៏បានប្រកាសអំពាវនាវ ឲ្យពលរដ្ឋរបស់ខ្លួនក្នុងការបន្តទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាផងដែរ។កិច្ចប្រជុំគណ រដ្ឋមន្ត្រីដែលមានរយៈពេល៤ម៉ោង ត្រូវបានបញ្ចប់មុនសេចក្តីប្រកាស ត្រូវបានធ្វើឡើង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអ៊ីស្រាអ៊ែល ក៏នឹងអនុញ្ញាតិឲ្យមានការរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំខ្លះៗដដែលប៉ុន្តែក្នុងនោះទាមទារចាំបាច់នូវការ ពាក់ម៉ាស់នៅពេលដែល ព្រឹត្តិការណ៍នឹងត្រូវរៀបចំឡើងក្នុង ទីសាធារណៈ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះអ៊ីស្រាអ៊ែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនប្រមានជា ៥៧ភាគរយនៃពលរដ្ឋសរុប៩លាននាក់ដែលក្នុងនោះ វ៉ាក់សាំងដែលត្រូវបានប្រើប្រាស់ច្រើនជាងគេបំផុតគឺ Pfizer ៕ ប្រែសម្រួល៖ស៊ុនលី
រដ្ឋវ៉ាស៊ីនតោន៖ រូបភាពវីដេអូដ៏គួរឲ្យរន្ធត់បង្ហាញពីការហែលទឹកត្រីសាម៉ុនក្នុងទឹកទន្លេកូឡុំបៀ ជាមួយនឹងសាកសពរបស់ត្រីជាច្រើនល្បាលដែលមានដំបៅក្រហម និងផ្សិតពណ៌ស ដោយសាររលកកម្ដៅខ្លាំងកាលពីខែមុននៅប៉ាស៊ីហ្វិកភាគខាងលិចបណ្តាលមកពីការឡើងសីតុណ្ហភាពទន្លេកូឡុំប៊ីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។នេះបើយោងតាមការចេញផ្សាយថ្មីមួ វីដេអូថា ជាលទ្ធផលនៃរលកកម្ដៅប្រវត្តិសាស្ត្របានវាយលុកប៉ែកខាងលិចក្នុងរយៈពេល២ខែចុងក្រោយនេះត្រីសាម៉ុនព្រៃកំពុងងាប់ដោយសារសីតុណ្ហភាពទឹកខ្ពស់បំផុតដោយមានដំបៅក្រហម និងផ្សិតពណ៌សបានផ្ទុះពេញរាងកាយរបស់ពួកគេ។ វីដេអូដែលចេញដោយអង្គការមិនរកប្រាក់ចំណេញ Colum bia Riverkeeper បង្ហាញពីក្រុមត្រីសាម៉ុងមួយក្បាលហែលទឹកនៅក្នុងទន្លេកូឡុំបៀដោយសង្កត់ធ្ងន់ពីកម្ដៅ។វីដេអូនេះត្រូវបានថតនៅថ្ងៃទី ១៦ ខែកក្កដានៅទន្លេ Little White Salmon River ដែលមានប្រវែង ១៩ ម៉ាយល៍នៃទន្លេកូឡុំបៀក្នុងរដ្ឋវ៉ាស៊ីនតោន។...
អាមេរិក៖អ្នកវិទ្យាសាស្ត្រភ័យខ្លាច ផែនដី អាចនឹងកន្លងផុតទៅដោយ គ្មានការវិលត្រឡប់ជាមួយនឹងការប្រែប្រួល អាកាសធាតុ ចំពេលមានការអះអាងថា យើងបានឆ្លងកាត់ចំណុចសំខាន់នៃការការពារ បរិស្ថានជាច្រើនសប្តាហ៍ បន្ទាប់ពីសហរដ្ឋអាមេរិកបានឃើញ រលកកម្ដៅនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវបានចេញផ្សាយ ការសិក្សាថ្មីមួយដែលបានធ្វើការអាប់ដេត ពីការរកឃើញចេញផ្សាយលើកដំបូងនៅឆ្នាំ ២០១៩ បង្ហាញពីសញ្ញាសំខាន់ចំនួន ១៦ នៃភពផែនដីទាំង ៣១ ដោយក្រុមអ្នកស្រាវជ្រាវ មើលរួមទាំងការប្រមូលផ្តុំឧស្ម័នផ្ទះកញ្ចក់ការធ្វើឲ្យអាស៊ីតនៃមហាសមុទ្រ និងសត្វពាហនៈ...