ក្រុមហ៊ុន Mercedes បានបញ្ចេញរថយន្តពាសដែក S 680 Guard 4MATIC ជាផ្លូវការយ៉ាងស្ងាត់ៗ ដែលឌីហ្សាញឡើងសម្រាប់មេដឹក, អ្នកជំនួញ និងតារាល្បីៗ ដែលចង់រថយន្តមានផាសុកភាព និងអាចការពារសុវត្ថិភាពបានកាន់តែខ្ពស់។ ថ្វីបើក្រុមហ៊ុន Mercedes មិនចង់បញ្ចេញព័ត៌មានលម្អិតពីវា ប៉ុន្តែកាសែតអាល្លឺម៉ង់ជាច្រើនបានឲ្យដឹងថា រថយន្ត S 680 Guard 4MATIC...
ប្រទេសជប៉ុន បានស្នើឱ្យមានការរឹតបន្តឹងគ្រា អាសន្នដល់ខេត្តចំនួន ៨ បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹង ការកើនឡើង នៃករណីជំងឺកូវីដ -១៩ ខណៈការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីភាពតានតឹងនៅលើ ប្រព័ន្ធវេជ្ជសាស្ត្ររបស់ទីក្រុងតូក្យូ និងកន្លែងផ្សេងទៀត។ នេះបើតាមប្រភពព័ត៌មានពីរ៉យទ័រ។ រដ្ឋមន្រ្តីខុទ្ទកាល័យបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា វាជាការពិបាកបំផុត ក្នុងស្ថានភាពនេះ ព្រោះថាវីរុសកូរ៉ូណាបានកំពុងកើនឡើងក្នុងល្បឿនមួយដែលមិនធ្លាប់មានពីមុនមក ក្នុងពេលដែលករណីថ្មី បានឡើងដល់កម្រិតខ្ពស់បំផុត នៅទីក្រុងតូក្យូ ដោយគ្របដណ្ដប់លើការប្រកួតកីឡាអូឡាំពិក...
អាមេរិក៖ក្រុមហ៊ុន Amazon ត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុនកំពុងប្រើប្រាស់ម៉ាស៊ីនថត ដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត (AI) នៅក្នុងរថយន្តរបស់ខ្លួនដើម្បីកំណត់ប្រាក់ឈ្នួលរបស់អ្នកបើកបរ ដោយដាក់ពិន្ទុលើការរំលោភបំពានសុវត្ថិភាពដូចជាការបើកភ្លើងស្តុបភ្លើងក្រហម និងការបត់ក្រោយនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ យោងតាមព័ត៌មានបានរាយការណ៍ថា ព័ត៌មានដំបូងកាមេរ៉ាឃ្លាំមើលដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត (AI) លើកឡានដឹកទំនិញកំពុងត្រួតពិនិត្យឥរិយាបថរបស់អ្នកបើកបរ និងដាក់ពិន្ទុលើការរំលោភបំពានសុវត្ថិភាពដូចជាការបើកថយក្រោយការបត់ឆ្វេង ឬបត់ឆ្វេងដោយខុសច្បាប់។ បណ្តាញព័ត៌មាននិយាយថា ខ្លួនទទួលបានឯកសារសម្ងាត់ដែលបង្ហាញពីកាមេរ៉ានៅខាងក្នុងរថយន្តរាប់ចំនួនសកម្មភាពអាចបង្កគ្រោះថ្នាក់ភាគច្រើនស្មើនឹងមួយពិន្ទុ ប៉ុន្តែខ្លះទៀតចូលចិត្តរត់ផ្លាកសញ្ញាមានតម្លៃ ១០ ពិន្ទុ។...
សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសិង្ហបុរី បានរៀបចំកិច្ចពិភាក្សាយុទ្ធសាស្ត្រការពារជាតិនៅទីក្រុងសេអ៊ូល កាលពីថ្ងៃច័ន្ទហើយបានយល់ព្រមពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការការពារជាតិ របស់ប្រទេសទាំងពីរ។ នៅក្នុងកិច្ចប្រជុំនេះអនុរដ្ឋមន្រ្តីក្រសួងការពារជាតិលោកគីម ម៉ានគី និងសមភាគីសិង្ហបុរីលោក Teo Eng Dih បានឯកភាពជំរុញការផ្លាស់ប្តូរក្នុងវិស័យបច្ចេកវិទ្យាការពារជាតិ សកម្មភាពមនុស្សធម៌ និងសន្តិសុខតាមអ៊ីនធឺណិត។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា កិច្ចប្រជុំកាលពីថ្ងៃចន្ទ បានកត់សម្គាល់ជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ...
បរទេស៖ ឧស្សាហកម្មរថយន្តកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារកង្វះខាតបន្ទះឈីបកុំព្យូរទ័រ ដែលនាំឱ្យមានការកាត់បន្ថយការផលិត ហើយគ្រោងនឹងអូសបន្លាយអស់ជាច្រើនខែទៀត។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត និងអ្នកផ្គត់ផ្គង់ បានប្រែក្លាយទៅជាលទ្ធផលដ៏ខ្លាំងក្លា ដែលលើសពីការរំពឹងទុកសម្រាប់ឆមាសទីមួយនៃឆ្នាំនេះ ប៉ុន្តែពួកគេបានព្រមានថា កង្វះឧបករណ៍អេឡិចត្រូ ពាក់កណ្តាលចំឡង បានធ្វើឱ្យផលិតកម្មធ្លាក់ចុះ។ មីក្រូឈីប គឺមានសារៈសំខាន់សម្រាប់ប្រព័ន្ធអេឡិចត្រូនិករបស់រថយន្តទំនើប ហើយឧបករណ៍មីក្រូឈីបនេះ...
អាមេរិក៖ការសិក្សាស្រាវជ្រាវថ្មីមួយ បានព្រមានថា ដុំទឹកកកសមុទ្រអាកទិក ដែលអាយុចាស់ជាងគេនិងក្រាស់បំផុតមានហានិភ័យខ្ពស់ ក្នុងការរលាយនៅរដូវក្តៅនេះបន្ទាប់ពីត្រូវបានបក់បោកយ៉ាងខ្លំាង ចូលទៅក្នុងទឹកក្តៅដោយខ្យល់រដូវរងាដែលបំបែកកំណត់ត្រា នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ទឹកកកដែលមានអាយុច្រើនឆ្នាំងាយនឹងរលាយជាងទឹកកកថ្មី ហើយបានរស់រានមានជីវិតយ៉ាងហោចណាស់មួយឆ្នាំជួយរក្សាផែនដីឲ្យត្រជាក់ដោយឆ្លុះបញ្ចាំងពីពន្លឺព្រះអាទិត្យ។ វាក៏ជាផ្នែកមួយដ៏សំខាន់នៃជម្រករបស់សត្វដូចជាខ្លាឃ្មុំតំបន់ប៉ូល និងត្រា ប៉ុន្តែការគ្របដណ្តប់របស់វាបានថយចុះប្រហែល ៥០ ភាគរយចាប់តាំងពីឆ្នាំ ១៩៨៤ ហើយបច្ចុប្បន្នស្ថិតក្នុងកម្រិតទាបបំផុតក្នុងកំណត់ត្រាសម្រាប់រយៈពេលនៃឆ្នាំនេះ។ ការស្រាវជ្រាវថ្មីដឹកនាំដោយសាកលវិទ្យាល័យ College London (UCL) បានរកឃើញថា...
កីឡាករប្រេស៊ីលវ័យ២៧ឆ្នាំ Fabinho បានក្លាយទៅជាកីឡាករបណ្តូលចិត្តរបស់ ក្លឹបហង្សក្រហម Liverpool ផងទាំងគ្រូបង្វឹកនិងអ្នកគាំទ្រផងប៉ុន្មានរដូវកាលចុងក្រោយនេះ គិតចាប់តាំងតែពីបាន ផ្ទេរមកពីក្លឹប Monaco កាលពី៣ឆ្នាំមុន។ តារាឆ្នើមរូបនេះទីបំផុតត្រូវបាន The Goal ចេញផ្សាយហើយថា នឹងសម្រេចចិត្តក្នុងការបន្តកុងត្រា ថ្មីរយៈពេល៥ឆ្នាំបន្ថែមទៀត ជាមួយនឹងទឹកដី Anfield បន្ទាប់ពី បានចរចាគ្នាមួយរយៈកន្លងមក ដែលនេះបានក្លាយទៅជាដំណឹង ដ៏រីករាយមួយសម្រាប់ក្លឹបទាំងមូល។...
បរទេស៖ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះ ការសម្រេចចិត្តអង់គ្លេស បញ្ជូននាវាផ្ទុកយន្តហោះ HMS Queen Elizabeth មកក្នុងតំបន់អាស៊ី នៅមុនការចូលចត របស់នាវាផ្ទុកយន្តហោះនេះនៅប្រទេសកូរ៉េខាងត្បូង នាចុងខែនេះ។ ក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាង បានចេញផ្សាយនូវសេចក្តីថ្លែងការណួមួយកាលពីថ្ងៃអង្គារ ពីលោក Choe Hyon Do ដែលជាអ្នកស្រាវជ្រាវមួយរូបមកពីសមាគមអឺរ៉ុប-កូរ៉េខាងជើង ដែលចោទប្រទេសអង់គ្លេស ពីបទបង្កើនភាពតានតឹងនៅក្នុងតំបន់។ លោក...
បរទេស៖ឧត្តមសេនីយ៍កងទ័ពសហរដ្ឋអាមេរិក លោក Mark Milley តាមសេចក្តីរាយការណ៍ បាននិយាយនៅក្នុងពេលថ្មីៗនេះថា បច្ចេកវិទ្យាស្ទាត់ជំនាញនិងលេចធ្លោរ គឺជាគន្លឹះធ្វើការទប់ស្កាត់រារាំងអ្នកឈ្លានពាន និងយកឈ្នះលើសង្គ្រាមនាពេលអនាគត។ ប្រធានអគ្គសេនាធិការចម្រុះរូបនេះ បានធ្វើការថ្លែងយ៉ាងដូច្នោះ នៅក្នុងពិធីតាំងពិព័រណ៍ដែនសមុទ្រ ដែនអាកាស និងអវកាសរបស់ទ័ពជើងទឹកអាមេរិក នៅកំពង់ផែជាតិ National Harbor រដ្ឋម៉ារីលេន សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ។ លោក Mark...
ជើងឯកអ៊ីតាលី Inter Milan ហាក់ដូចជាមិនព្យាយាមរារាំងចំពោះ ការចង់បានរបស់ក្លឹបតោខៀវ Chelsea ទៅលើកីឡាករខ្សែប្រយុទ្ធឆ្នើម Romelu Lukaku ឡើយប៉ុន្តែក៏បានដាក់ តម្លៃខ្លួនដ៏ថ្លៃមួយផងដែរ ដើម្បីជាលក្ខខណ្ឌ។ The Goal ជឿជាក់ថាក្លឹបអ៊ីតាលីមួយនេះ នឹងពិចារណាលក់កីឡាករ Lukaku ក្នុងលក្ខខណ្ឌណាដែលក្លឹបតោខៀវ Chelsea នឹងព្រមដាក់សំណើរជាទឹកប្រាក់ប្រមាណជា១២០លានអ៊ឺរ៉ូ ឬប្រមាណជា១០២លានផោន ប៉ុណ្ណោះខណៈដែលកន្លងមកធ្លាប់បានបដិសេធសំណើរជាទឹកប្រាក់...