ភ្នំពេញ ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១៖ ពិតជាអស្ចារ្យណាស់សម្រាប់ទីផ្សារប្រទេសកម្ពុជានាពេលនេះដែលក្រុមហ៊ុន សាមសុង បានបើកឱ្យអតិថិជន និងហ្វេនៗថេបប្លេតរបស់ខ្លួនទូទាំងប្រទេសធ្វើការកម្ម៉ង់ទុកមុននូវថេបប្លេត Samsung Galaxy Tab S7 FE ដំបូងបំផុតរបស់ខ្លួនជាមួយនឹងប្រូម៉ូសិនថែមជូនកាសឥតខ្សែជំនាន់ថ្មី Galaxy Bud+ ដែលមានតម្លៃដល់ទៅ $149 (ពណ៌ខ្មៅ) ភ្លាមៗតែម្តង…!...
បុគ្គលិកជនជាតិចិននៅក្រុមហ៊ុន Canon អាចចូលក្នុងការិយាល័យ របស់ក្រុមហ៊ុនបច្ចេកវិជ្ជានេះបានទាល់តែពួកគេញញឹមបន្ទាប់ពីបានដំឡើងកាមេរ៉ា AI ដើម្បីធានាថាបុគ្គលិកមានភាពវិជ្ជមាននៅកន្លែងធ្វើការ។ និយោជិតទាំងអស់ត្រូវតែញញឹមដាក់កាមេរ៉ា ប្រសិនបើពួកគេចង់ចូលបន្ទប់សម្រាប់ការប្រជុំ បន្ទាប់ពីដំឡើងកម្មវិធីបច្ចេកវិជ្ជា “កត់សម្គាល់ស្នាមញញឹម” ។ គោលបំណងគឺដើម្បីធានាថា បុគ្គលិក ដែលមានស្នាមញញឹម នឹងបង្កើតបរិយាកាសវិជ្ជមាននៅក្នុងការិយាល័យនិងបង្កើនស្មារតីធ្វើការ។ កាសែត Financial Times បានរាយការណ៍ថា ប្រព័ន្ធគ្រប់គ្រងកន្លែងធ្វើការមួយនេះត្រូវបានដំឡើងកាលពីឆ្នាំមុនដោយក្រុមហ៊ុន Canon Information...
នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ លោក Zaw Zaw ប្រធានពន្ធនាគារនៅមីយ៉ាន់ម៉ា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថាអាជ្ញាធរមីយ៉ាន់ម៉ានឹងដោះលែងអ្នកទោសប្រមាណ ៧០០ នាក់ពីពន្ធនាគារ Insein ក្នុងទីក្រុងយុាំងហ្គោន។ ប្រធានពន្ធនាគារដដែលបាននិយាយថា រូបលោកមិនមានបញ្ជីឈ្មោះ អ្នកដែលនឹងត្រូវបានដោះលែងនោះទេ ប៉ុន្តែសារព័ត៌មាន BBC បានរាយការណ៍ថា អ្នកទោសដែលនឹងត្រូវដោះលែង គឺរួមបញ្ចូលទាំងមនុស្សដែលត្រូវបានចោទប្រកាន់ពីបទញុះញង់...
ក្លឹប Tottenham Hotspur ត្រូវបានព័ត៌មានជាច្រើនបានចុះផ្សាយថា បានសម្រេចជ្រើសរើសយកអ្នកចាត់ការក្លឹប Wolves លោក Nuno Espirito Santo មកធ្វើជាអ្នកចាត់ការថ្មីរបស់ខ្លួននៅរដូវកាលថ្មីឆ្នាំ២០២១/២២ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Telegraph នៅក្នុងថ្ងៃនេះ។ បើតាមប្រភពខាងលើ Spurs បានទាក់ទង និងព្យាយាមរកអ្នកចាត់ការល្បីជាច្រើនក្រោយបានបណ្ដេញលោក Jose Mourinho ចេញពីក្លឹបតាំងពីខែមេសា...
បរទេស៖ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ការដករបស់អាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលរួមមានទំាងការដកកងទ័ពផងនោះ នាពេលថ្មីៗនេះ បានសម្រេចរួចរាល់ជាង ៥០ភាគរយ ហើយ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃអង្គារសប្ដាហ៍នេះ ទីបញ្ជាការ CENTCOM បាននិយាយប្រាប់ថា ក្រសួងការពារជាតិ នាពេលថ្មីៗនេះ បានដកសម្ភារៈប្រហែល៨៩៦យន្តហោះ C-17 ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយរួមមានទាំង ឧករណ៍ជិត១៥.៩៤៣...
បរទេស៖រដ្ឋាភិបាលស្វីស បានបើកការប្រជុំនៅថ្ងៃពុធនេះ ដើម្បីជ្រើសរើសទិញ យន្តហោះចម្បាំងជំនាន់ថ្មី ក្រោយសង្គ្រាមនយោបាយអូសបន្លាយ អស់មួយទសវត្ស ជុំវិញការប្រជែងគ្នាក្នុងទំហំទឹកប្រាក់ ៦,៥ពាន់លានដុល្លារ ក្នុងចំណោមអ្នកដេញថ្លៃមកពីអឺរ៉ុប និងសហរដ្ឋអាមេរិក។ យន្តហោះចម្បាំងដែលលើកយកមកប្រជែងដេញថ្លៃគ្នានោះ រួមមានយន្តហោះចម្បាំង Rafale មកពីក្រុមហ៊ុនបារាំង Dassault យន្តហោះ F/A-18 Super Hornet របស់ក្រុមហ៊ុន Boeing យន្តហោះ...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការរិះគន់ភាពគ្មានទំនួលខុសត្រូវនិងអសមត្ថភាពរ៉ាំរ៉ៃនៃមន្ត្រីនានា ក្នុងការអនុវត្តតាមគោលនយោបាយរដ្ឋាភិបាល ដែលជាហេតុបណ្ដាលឲ្យផលវិបាក ធ្ងន់ធ្ងរក្នុងការប្រយុទ្ធរបស់ប្រទេស ចំពោះការរាតត្បាតនៃជម្ងឺ កូវីដ១៩។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្ដាល កូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានមានប្រសាសន៍ថា មន្ត្រីមិនយកចិត្តទុកដាក់ ចំពោះការអនុវត្តតាមការសម្រេចចិត្តដ៏សំខាន់របស់បក្ស ក្នុងយុទ្ធនាការទប់ស្កាត់ជម្ងឺរាតត្បាត ដែលបានបង្កើតឲ្យមានវិបត្តិដ៏ធំ ក្នុងការធានាដល់សន្តិសុខប្រទេស...
បរទេស៖កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការបាញ់ប្រហារជាមួយក្រុមវាយប្រហារនៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីមូលដ្ឋានសហរដ្ឋអាមេរិកមួយកន្លែងនៅក្នុងប្រទេសស៊ីរីភាគខាងកើត បានរងការវាយប្រហារដោយគ្រាប់រ៉ុកកែត នេះបើយោងតាមសម្តីមន្ត្រីយោធានិយាយ។លោកវរសេនីយ៍ Wayne Marotto ជាមន្ត្រីនាំពាក្យឲ្យកងកម្លាំងដឹកនាំដោយអាមេរិក នៅក្នុងប្រទេសស៊ីរី បានធ្វើការប្រកាសបណ្ដាញទំនាក់ទំនងសង្គមធ្វីតធ័រថា ទីតាំងមួយកន្លែងដែលជាទីស្នាក់នៅរបស់កងទ័ពអាមេរិក ជិតទីតាំងប្រេង al-Omar បានរងការវាយប្រហារដោយគ្រាប់រ៉ុកកែតជាច្រើនគ្រាប់។ នៅក្នុងសារបង្ហោះទី២មួយ លោក Marotto បានមានប្រសាសន៍បន្ថែមដូច្នេះថា “កងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី ក្នុងខណៈស្ថិតក្រោមការវាយប្រហារដោយរ៉ុកកែតជាច្រើនគ្រាប់ បានធ្វើចំណាត់ការការពារខ្លួន និងធ្វើការបាញ់កាំភ្លើងធំទៅលើទីតាំងដែលបាញ់រ៉ុកកែតចេញ។តាមសេចក្តីរាយការណ៍មួយ...
ហ្សាកាតា៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ២០,៤៦៧ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដោយចំនួនឆ្លងសរុបកើនឡើងដល់ចំនួន ២,១៥៦,៤៦៥ករណី ជាមួយនឹងចំនួនអ្នកស្លាប់ ៤៦៣ នាក់ សរុបកើនឡើងដល់ ៥៨,០២៤ នាក់។ យោងតាមក្រសួងបានឱ្យដឹងថា អ្នកជំងឺ ៩,៦៤៥ នាក់ទៀត...
បរទេស៖ទីភ្នាក់ងារទិញឧបករណ៍ ការពារជាតិបាននិយាយថា ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្តនេះ បានធ្វើឲ្យកាន់តែប្រសើរឡើង នូវផែនការទិញប្រព័ន្ធស្ទាក់ចាប់ កំាភ្លើងធំមានទំហំទឹកប្រាក់ ២,៦ពាន់លានដុល្លារ ដែលមានទម្រង់ស្រដៀងនឹងប្រព័ន្ធការពារ Iron Dome ដែលរចនាឡើងដើម្បីការពារកាំភ្លើងវាយប្រហារ ចម្ងាយឆ្ងាយនិងរ៉ុកកែតរបស់ កូរ៉េខាងជើង។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា...