អាមេរិក៖សន្និសិទអ្នកអភិវឌ្ឍន៍ ទូទាំងពិភពលោក “Worldwide Developers Conference (W WDC 2021)” របស់ក្រុមហ៊ុន Apple នឹងធ្វើឡើងនៅសប្តាហ៍ ក្រោយជាកន្លែងដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះអាច ដាក់បង្ហាញវ៉ែនតា AR ក្រោយពីមានពាក្យចចាមអារ៉ាមជាយូរមកហើយនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សន្និសិទដែលត្រូវបានរៀបចំឡើងតាមប្រព័ន្ធអ៊ីនធើណេត សម្រាប់ឆ្នាំទី ២ ជាប់ៗគ្នាដោយសារមេរោគរាតត្បាតCOVID-19 កើតឡើងចាប់ពីថ្ងៃទី ៧...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមផ្ទាល់ខ្លួនរបស់លោក ដែលបានបើកដំណើរការ មិនដល់មួយខែមុននេះ ជំនួសឱ្យបណ្ដាញសង្គម Twitter នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ជំនួយការជាន់ខ្ពស់របស់លោក ត្រាំ គឺលោក Jason Miller បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ សហរដ្ឋអាមេរិក នៅថ្ងៃពុធម្សិលមិញនេះថា គេហទំព័រដែលមានឈ្មោះថា“...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាប្រទេសម៉ាឡេស៊ី បានធ្វើការកោះហៅរដ្ឋទូតចិន ប្រចាំនៅក្នុងប្រទេស របស់ខ្លួនមកជួបសាកសួរក្រោយ ពេលដែលយន្តចម្បាងរបស់ចិនចំនួន១៦គ្រឿង ត្រូវបានគេដឹងថាបានធ្វើការហោះហើរដោយគ្មានខ្វាយខ្វល់ ពីច្បាប់ដែនអាកាសឡើយនៅក្នុងដែលសមុទ្រចិនខាងត្បូង។ រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី បានធ្វើការពិពណ៍ថាសកម្មភាពថាគឺជាការ គម្រាមកំហែងដ៏ខ្លាំងក្លាមួយមកលើដែនអធិបតេយ្យភាព របស់ម៉ាឡេស៊ីប៉ុន្តែទោះបីជាយ៉ាងណាក្តីខាងភាគីចិន បាននិយាយថាខ្លួនបានគោរពទៅតាមច្បាប់អន្តរជាតិ។ រំលឹកដែរថាម៉ាឡេស៊ីព្រមជាមួយនឹ ហ្វីលីពីនប្រ៊ុយណេតៃវ៉ាន់ និងវៀតណាមផងបានធ្វើការទាមទារដែនសមុទ្រចិនខាងត្បូង ប្រឆាំងគ្នាជាមួយនឹង មហាយក្សចិនផងដែរហើយបញ្ហានេះបានអូសបន្លាយភាពតានតឹង ដាក់គ្នាអស់រយៈពេលជាច្រើនទសវត្សមកហើយ។ ទោះបីជាបានហៅលោករដ្ឋទូតចិន មកធ្វើការពន្យល់ហើយក្តីប៉ុន្តែលោករដ្ឋមន្តរីក្រសួងការបរទេស...
អង់គ្លេស៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សលើសទម្ងន់ ជាងពាក់កណ្តាលប្រឈមនឹងការរើសអើងដោយសារតែទំហំរបស់ពួកគេ ជាពិសេសនោះសមាជិកគ្រួសាររបស់ពួកគេ គឺជាអ្នកធ្វើខុសធំបំផុតនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញថា អ្នកដែលមានស្លាកស្នាមទម្ងន់ងាយនឹងចៀសវាងការថែរក្សាសុខភាពដោយសារតែខ្វះការយកចិត្តទុកដាក់ពីគ្រូពេទ្យ។ ក្នុងអំឡុងពេលកុមារភាព និងវ័យជំទង់គឺនៅពេលអ្នកដែលត្រូវបានស្ទង់មតិបាននិយាយថា ពួកគេបានស៊ូទ្រាំនឹងការរើសអើងបំផុត។ នៅចក្រភពអង់គ្លេសជំងឺធាត់គឺជាបញ្ហាទូទៅមួយត្រូវបានប៉ាន់ស្មានថា អាចប៉ះពាល់ដល់មនុស្សពេញវ័យរហូតដល់១ភាគ៤ និង១ភាគ៥នៃកុមារ។ NHS បានពន្យល់ថា វាមានសារសំខាន់ខ្លាំងណាស់ក្នុងការចាត់វិធានការដើម្បីដោះស្រាយភាពធាត់លើសទម្ងន់ ព្រោះវាក៏បណ្តាលឲ្យមានការផ្លាស់ប្តូររូបរាងជាក់ស្តែង វាអាចនាំឲ្យមានស្ថានភាពធ្ងន់ធ្ងរ និងអាចគំរាមកំហែងដល់អាយុជីវិត។ ភាពធាត់លើសទម្ងន់បង្កឲ្យជំងឺទាំងនេះរួមមាន...
អាមេរិក៖អ្នកវិទ្យាសាស្ត្របាននិយាយថា ច្រមុះអគ្គិសនីដែលមានសមត្ថភាពទាញជំងឺមហារីក ដែលពិបាកនឹងរកឃើញដោយមានប្រសិទ្ធភាពត្រឹមត្រូវ ៩៥ ភាគរយអាចនឹងផ្លាស់ប្តូរវិធីដែលអ្នកឯកទេស ធ្វើរោគវិនិច្ឆ័យរោគដែលឆាប់ស្លាប់នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Pennsylvania បានបង្កើតប្រព័ន្ធថាមពលឆ្លាតវៃសិប្បនិម្មិតបំពាក់ដោយណាណូស័រ “Nanosensors”ដើម្បីកំណត់ចំហាយពីគំរូឈាមដែលជាក់លាក់ទៅកោសិកាមហារីកលំពែង និងក្រពេញអូវែ។ ឧបករណ៍នេះក៏បានកំណត់អត្តសញ្ញាណអ្នកជំងឺទាំងអស់ដែលមានជំងឺមហារីកដំណាក់កាលដំបូងយ៉ាងត្រឹមត្រូវ ធ្វើដូច្នេះក្នុងរយៈពេលតិចជាង២០ នាទី ចំពោះវិធីសាស្រ្តបែបប្រពៃណីអាចចំណាយពេលច្រើនថ្ងៃ ឬច្រើនសប្តាហ៍ដើម្បីបង្កើតលទ្ធផល។ ដើម្បីធ្វើតេស្តិ៍ច្រមុះអគ្គិសនី ក្រុមនេះបានវិភាគគំរូពីអ្នកជំងឺ ៩៣ នាក់។ ប្រហែលជា...
ក្នុងការអបអរសាទរខួប ១២០ ឆ្នាំក្នុងការករកើត យីហ៊ោម៉ូតូដ៏អស្ចារ្យ Royal Enfield បានបញ្ចេញម៉ូតូ ២០២១ Meteor ស៊េរីថ្មីរបស់ខ្លួនដែលជាម៉ូតូដ៏ល្អអស្ចារ្យមួយក្នុងការចាប់យកនូវខ្លឹមសារបែប pure motorcycling, យីហ៊ោម៉ូតូដែលមានភាពទាក់ទាញ មិនចេះរីងស្ងួតជាមួយនឹងស្ទីលរបស់វា ខណៈពេលដែលផ្តល់នូវថាមពលកំលាំងសមល្មម អាចដំណើរការបានជាសកលជាមួយនឹងការសម្ភោធ ជាផ្លូវការនៅកម្ពុជា នាពេលថ្មីៗនេះ Royal Enfield Meteor 350...
ភ្នំពេញ៖កាលពីពេលថ្មីៗនេះ អតីតកីឡាការិនីហែលទឹកជម្រើសជាតិ ហែម ថុនវិទីនី បានធ្វើការចែករម្លែកចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមការប្រកួតជាតិ និងអន្តរជាតិនានា និងការងាររៀបចំខ្លួនរបស់កីឡាករ-កីឡាការិនីក្នុងនាមកម្រិតខ្ពស់ជូន ដល់កីឡាករ-កីឡាការិនី ហែលទឹកជម្រើសជាតិ ឆ្នាំ២០២១នៅសហព័ន្ធខ្មែរកីឡាហែលទឹក នៃហពុកីឡដ្ឋានជាតិ។ ក្នុងឳកាសនោះអតីតកីឡាការិនីហែលទឹករូបនេះបានបង្ហាញប ទពិសោធន៍ជាច្រើនសម្រាប់កីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិ ឆ្នាំ២០២១ ដើម្បីត្រៀមខ្លួនចូលរួម និងរៀបចំខ្លួនក្នុងនាមជាកីឡាករ-កីឡាការិនីត្រូវប្រកាន់ភ្ជាប់នូវវិន័យ ព្រមទាំងតួនាទីខ្លួននៃការចូលរួមព្រឹត្តិការណ៍ការប្រកួតតូច ឬធំ។ កីឡាការិនី ហែម...
បរទេស៖កាលពីថ្ងៃពុធម្សិលមិញនេះ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន យក្ស Apple លោក Tim Cook បានធ្វើការផ្ញើរអ៊ីម៉េលជាផ្លូវការមួយទៅកាន់ បុគ្គលិកទាំងអស់ របស់ខ្លួនដើម្បីឲ្យចូលមកធ្វើការវិញ យ៉ាងហោចណាស់ឲ្យបាននៅដើម ខែកញ្ញានេះ។ នៅក្នុងអ៊ីម៉េលដដែលនោះបានបញ្ជាក់ទៀតថា ការចូលធ្វើការងារវិញនៅដើមខែកញ្ញានេះទោះបីជាយ៉ាងណាក្តីគឺនឹងតំរូវឲ្យពួកគេធ្វើការងារត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ពោលគឺថ្ងៃចន្ទថ្ងៃអង្គារនិង ថ្ងៃព្រហស្បតិ៍ហើយ 2 ថ្ងៃផ្សេងទៀតគឺអនុញ្ញាតិឲ្យធ្វើការពីផ្ទះហើយអ្នក ដែលចង់បំពេញការងារ ៥ថ្ងៃក្នុងមួយសប្តាហ៍...
កីឡាករខ្សែប្រយុទ្ធ Karim Benzema ទីបំផុតអាចបង្ហាញខ្លួនការប្រកួត ជាលើកដំបូងឡើងវិញឲ្យក្រុមជម្រើសជាតិបារាំង ហើយកាលពីយប់មិញក្រោយអវត្តមានឲ្យក្រុមអស់ រយៈពេលជិត៦ឆ្នាំមកហើយ។ ទោះបីជាយ៉ាងណាក្តីការវិលត្រឡប់វិញលើកនេះហាក់ដូចជាមិន សូវមានសំណាងសោះពីព្រោះថាកីឡាករបែរជា បានធ្វើឲ្យខកខានការទាត់បាល់ បញ្ចូលទី១១ម៉ែត្រឲ្យក្រុមទៅវិញនិងបានជួយសង្គ្រោះ ដោយអ្នកចាំទីរបស់ជម្រើស ជាតិវេល Danny Ward ។ Neclo Williams ខាងវេលទទួលកាតក្រហមបានក្លាយ ទៅជាឱកាសរបស់ បារាំងវាយសម្រុករហូតដល់ធ្លាយគ្រាប់បាល់ដំបូងដោយកីឡាករ Mbappe...
អង់គ្លេស៖អ្នកជំនាញខាងបុរាណវិទ្យាបានអះអាងថា សាកសពត្រូវបានគេកាត់ក្បាលចោលនៅកន្លែងបញ្ចុះសពទំនងជារបស់របស់ទាសករ ដែលជាជនរងគ្រោះនៃកងទ័ពរ៉ូម៉ាំងដែលអនុវត្តនូវដ៏ឃោរឃៅបំផុត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមនេះបានជីកទីបញ្ចុះសពនៅសតវត្សរ៍ទី ៣ ជាមួយនឹងសាកសពដែលបានកាត់ក្បាលផ្ដាច់ចេញពីខ្លួន និងកប់នៅទីតាំងងាយនៅកសិដ្ឋាន Knobb’s ក្នុងទីក្រុង Somersham រដ្ឋCambridgeshire ។ មានសាកសពជាច្រើនត្រូវបានរកឃើញដោយគ្មានក្បាលនៅកន្លែងនោះ គឺជាការតាំងទីលំនៅរបស់កសិដ្ឋានយោធារ៉ូម៉ាំងហើយ ៣៣ ភាគរយត្រូវបានសម្លាប់។ ក្រុមសាកលវិទ្យាល័យ Cambridge បានរកឃើញថា សាកសពជាច្រើនត្រូវបានគេកប់នៅក្នុងទីតាំងដែលពួកគេបានស្លាប់រួមមានការលុតជង្គង់...