បរទេស៖ ប្រទេសរុស្ស៊ី កំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះការចល័តនិងការដាក់ពង្រាយរបស់កងកម្លាំងណាតូ នៅក្នុងតំបន់អឺរ៉ុប ជាផ្នែកនៃសមយុទ្ធ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការពារជាតិ CSTO (អង្គការសន្ធិសញ្ញាសន្តិសុខរួម)នាថ្ងៃអង្គារនេះ ក្នុងទីក្រុង Dushanbe។ លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងបន្តធ្វើការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ នូវស្ថានភាព ការចល័តនិងការដាក់ពង្រាយកងកម្លាំងណាតូនៅអឺរ៉ុប នៅក្នុងអំឡុងសមយុទ្ធ Defender-Europe ។...
កាសែតអ៊ីតាលី Tuttosport នៅថ្ងៃនេះបានសរសេរថាកីឡាករប៉ទុយហ្គាល់ CR7 ត្រូវបានគេជឿជាក់ថានឹងសាកល្បងក្នុងការព្យាយាមចាកចេញពី Juventus ហើយនៅក្រោយពេលដែលក្លឹប នឹងបរាជ័យក្នុងការប្រកួត Champion League សាជាថ្មីនៅរដូវកាលនេះ។ ប្រភពដដែលបានឲ្យដឹងទៀតថា កីឡាករនឹងចាប់ផ្តើមពិចារណាក្នុងការផ្ទេរទៅ លេងជាមួយនឹងក្លឹបយក្សបារាំង PSG ឬក្លឹបបិសាចក្រហម Man UTD នៅរដូវក្តៅនេះតែម្តង ហើយជាពិសេសប្រសិនបើ Juventus នឹងអាចរបូតសិទ្ធក្នុងការមានវត្តមានលេងនៅ...
អាមេរិក៖ ការសិក្សាថ្មីមួយបានបង្ហាញថា ការធ្វើសាកល្បងគ្រាប់បែកនុយក្លេអ៊ែរក្នុង អំឡុងពេលសម័យសង្រ្គាមត្រជាក់ត្រូវបានរកឃើញសារធាតុវិទ្យុសកម្ម នៅក្នុងទឹកឃ្មុំផលិតនៅតាមបណ្តោយអាមេរិកខាងកើត នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវមួយនៅសាកលវិទ្យាល័យ William & Mary បានរកឃើញសារធាតុ Cesium-137 ជាអនុផលនៃការបំបែកនុយក្លេអ៊ែរដែលពាក់ព័ន្ធនឹងប្រតិកម្មនៃអ៊ុយរ៉ាញ៉ូម និងផ្លាតូញ៉ូមជាងពាក់ កណ្តាលនៃគំរូចំនួន ១២២ បានយកពី Main ទៅរដ្ឋផ្លរីដា។ ទោះបីកម្រិតមិនគ្រប់គ្រាន់អាចបង្កគ្រោះថ្នាក់ដល់មនុស្សក៏ដោយ លទ្ធផលបង្ហាញពីផលប៉ះពាល់យូរអង្វែងនៃការធ្លាក់ចុះនុយក្លេអ៊ែរទៅលើបរិស្ថាន។ ទោះជាយ៉ាងណាក៏ដោយសំណាកទឹកឃ្មុំដែលមានកម្រិតខ្ពស់បានមកពីផ្នែកខ្លះនៃសហរដ្ឋអាមេរិកទទួលបានទឹកភ្លៀងតិច...
ការបំភាយកាបូនឌីអុកស៊ីត (CO2) ត្រូវបានគេរំពឹងថា នឹងមានការកើនឡើង នៅឆ្នាំនេះដោយការកើនឡើងខ្ពស់បំផុតទី២នៅក្នងប្រវត្តិសាស្រ្តដោយសារតែការផលិត និងការដឹកជញ្ចូនចាប់ផ្តើមឡើងវិញ បន្ទាប់ពីមានភាពធូរស្រាលជំងឺរាតត្បាត COVID-19 នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ តាមការរកឃើញថ្មីពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា ការកើនឡើងជិត ៥ ភាគរយនឹងធ្វើឲ្យថយចុះនូវអត្រាចុះបញ្ជីតូចមួយក្នុងអំឡុងពេលចុះបញ្ជីកាលពីឆ្នាំមុន។ របាយការណ៍បានបង្ហាញថា ការបំភាយឧស្ម័នកាបូនិកគួរតែនៅក្រោមកម្រិត ឆ្នាំ ២០១៩ នៅឆ្នាំនេះ ប៉ុន្តែតម្រូវការថាមពលពិភពលោកត្រូវបានគេព្យាករណ៍ថា នឹងកើនលើសអត្រាមុនការរាតត្បាតដែលនាំឲ្យមានការកើនឡើងនៃការបំភាយឧស្ម័ននៅឆ្នាំ...
ក្រុមអ្នកមានបុណ្យ Barcelona បើកកីឡាដ្ឋាន Camp Nou របស់ខ្លួនស្វាគមន៍ក្រុម Getafe យ៉ាងចាស់ដៃក្នុងលទ្ធផល៥ទល់ នឹង២កាលពីប្រកួតយប់មិញនេះ។ ទៅដល់៨០ភាគរយ Barcelona ទោះបីជាយ៉ាងណាក្តីស៊ុតចេញ បានតែ៩ដងចំគោលដៅ៦ដងខណៈដែលក្រុមភ្ញៀវស៊ុតបាន តែ១ដងប៉ុណ្ណោះចំគោលដៅ។ ៥គ្រាប់យប់មិញរកបានដោយ Messi នៅនាទីទី៨ Chakla នៅនាទីទី២៨ជាបាល់បញ្ចូលទីខ្លួនឯង Messi មួយគ្រាប់ ទៀតនៅនាទីទី៣៣...
អាមេរិក៖ អង្គការអវកាសណាសា បានចែករម្លែករូបភាពគួរឲ្យភ្ញាក់ផ្អើលនៃស្ថនីយ៍អវកាស Lunar Gateway របស់ខ្លួនដែលនឹងបាញ់ បង្ហោះនាឆ្នាំ ២០២៤ និងផ្តល់ឲ្យអវកាសយានិកក្រោមប្រធាបទ “ ផ្ទះនៅឆ្ងាយពីផ្ទះ” ក្នុងកំឡុងពេលបេសកកម្មទៅភពព្រះច័ន្ទ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទីភ្នាក់ងារនេះបាននិយាយថា មន្ទីរពិសោធន៍គន្លងគោចរនឹងផ្តល់ឲ្យអវកាសយានិកនូវប្រធានបទ“ ផ្ទះនៅឆ្ងាយពីផ្ទះ” ក្នុងកំឡុងពេលធ្វើដំណើរទៅភពព្រះចន្ទ និងជាកន្លែងសម្រាប់ចុះចតនៅលើភពព្រះចន្ទ ។ មន្ទីរពិសោធន៍គន្លងគោចរនឹងមានសមត្ថភាពផ្ទុកមនុស្ស៤នាក់ ហើយនឹងឃើញអង្គការណាសាធ្វើការជាមួយដៃគូស្ថានីយ៍អវកាសអន្តរជាតិដែលមានស្រាប់រួមមានអឺរ៉ុប ជប៉ុន...
សៀងហៃ៖ ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Toyota បានត្រួសត្រាយរថយន្តកូនកាត់ ដែលទទួលបានជោគជ័យបំផុតនៅលើពិភពលោក ប៉ុន្តែនៅពេលនិយាយអំពីរថយន្តអគ្គិសនីសុទ្ធ ក្រុមហ៊ុននេះ ចាប់បានខ្លះជាពិសេសនៅប្រទេសចិនយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ រថយន្ដ Hong Guang Mini EV ដែលជារថយន្ដតូច និងមិនគួរឲ្យញញើតដែលផលិតដោយក្រុមហ៊ុនរួមគ្នារបស់ក្រុមហ៊ុន General Motors មានតម្លៃក្រោម ៥.០០០ ដុល្លារគឺជាការវាយលុកយ៉ាងខ្លាំងនៅក្នុងទីផ្សាររថយន្ដដ៏ធំបំផុតរបស់ពិភពលោក ខណៈក្រុមហ៊ុនToyota...
អាមេរិក៖ការសិក្សាមួយបានព្រមានថា បុរស និងស្រ្តីដែលផឹកសុរាចំពេលខ្លួនព្យាយាមរួមភេទជាមួយប្រពន្ធដើម្បីយក កូនដោយផឹកតែមួយដងក្នុងមួយសប្តាហ៍ ហើយច្រើនជាងមួយភាគបីទំនងជាឪពុកកូននឹងធ្វើឲ្យកូនមានភាពពិការពីកំណើតតែម្តងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវបានវិភាគអំពីទម្លាប់នៃការសេពគ្រឿងស្រវឹងមុនពេលមានគភ៌ និងលទ្ធផលនៃការមានផ្ទៃពោះរបស់គូស្នេហ៍ជាង ៥០០.០០០ គូនៅទូទាំងប្រទេសចិន។ ក្នុងចំណោមម្តាយនៅក្នុងគូទាំងនេះមានតែ ៣ ភាគរយប៉ុណ្ណោះដែលបានផឹកក្នុងរយៈពេល ៦ ខែមុនពេលមានគភ៌នឹងធ្វើឲ្យក្រុមមើលពីឥទ្ធិពលនៃការផឹកទឹករបស់ឪពុក។ នៅបណ្តាប្រទេសលោកខាងលិចគេប៉ាន់ប្រមាណថា មានស្ត្រីរហូតដល់ទៅ ៣០ ភាគរយផឹកទាំងមុន ឬពេលមានផ្ទៃពោះដែលធ្វើឲ្យពិបាក តាមការវាយតម្លៃពីឥទ្ធិពលរបស់ឪពុកដែលផឹក។ យោងទៅតាមទិន្នន័យរបស់ពួកគេក្រុមស្រាវជ្រាវបានរកឃើញថា មិនត្រឹមតែការផឹកស្រារបស់ឪពុកបង្កើនហានិភ័យនៃពិការភាពពីកំណើតជាទូទៅនោះទេ...
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple បានបញ្ជាក់ថា ខ្លួននឹងចេញនូវកម្មវិធីអាប់ដេតថ្មីរបស់ខ្លួនគឺប្រព័ន្ធប្រតិបត្តិការ iOS 14.5 នៅសប្តាហ៍ក្រោយដែលនឹងបំពេញនូវមុខងារ ចម្រូងចម្រាសមួយដែលមានឈ្មោះថា App Tracking Transparency នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។App Tracking Transparency គឺជាមុខងារប្រឆាំងនឹងការតាមដានថ្មីមានគោលបំណង បង្ក្រាបកម្មវិធីដែលតាមដានអ្នកប្រើប្រាស់ iPhone ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក២ទៀតគឺ Facebook និង...
សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Microsoft បានចាប់ផ្តើមដំណើរការសាកល្បងនៃការអនុញ្ញាត ឲ្យមនុស្សលេងហ្គេម Cloud ដោយប្រើឧបករណ៍ចល័ត ក្រុមហ៊ុនផលិតiPhone Apple ក៏ដូចជាកុំព្យូទ័រដើរដោយ Windows យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការធ្វើតេស្តិ៍តូចតាចនេះ បានរីករាលដាលពាសពេញ ២២ ប្រទេសគឺជាជំហាន មួយរបស់អ្នកបង្កើតហ្គេម Xbox ដើម្បីអនុញ្ញាតឲ្យលេងហ្គេម តាមកន្លែងកម្សាន្តដោយប្រើស្មាតហ្វូន ថេប្លេត ឬកុំព្យូទ័រផ្ទាល់ខ្លួន...