តូក្យូ៖មន្ត្រីជាន់ខ្ពស់មួយរូប បាននិយាយថា អ្នករៀបចំកម្មវិធីតូក្យូ ២០២០ គ្រោងនឹងពិភាក្សាជាមួយសហព័ន្ធកីឡាហែលទឹក អន្តរជាតិ (FINA) នៅសប្តាហ៍នេះ បន្ទាប់ពីសហព័ន្ធបាននិយាយថា ខ្លួនកំពុងពិនិត្យឡើងវិញថា តើត្រូវរៀបចំព្រឹត្តិការណ៍ ប្រកួតជម្រុះមុជទឹកអូឡាំពិកដែលគ្រោងធ្វើនៅខែនេះ ដែរឬទេ យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ លោក Yasuo Mori នាយកប្រតិបត្តិនៃការិយាល័យ ប្រតិបត្តិការអូឡាំពិកទីក្រុងតូក្យូបាននិយាយថា យើងដឹងថា ពួកគេមានបំណងលុបចោល...
យោងតាមការចេញផ្សាយរបស់ the Goal នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រធានក្លឹបរបស់ Borussia Dortmund ត្រូវបានគេកំពុងធ្វើការងារ យ៉ាងខ្លាំងក្លាចំពោះកីឡាករសំខាន់ៗ២រូបរបស់ក្លឹបនៅរដូវក្តៅនេះប៉ុន្តែក្នុងនោះម្នាក់នឹងចាំបាច់ ត្រូវរក្សាទុកហើយម្នាក់ទៀតអាចបើកទ្វាឲ្យចាកចេញប្រសិនបើក្នុងដំណាក់កាលចុងក្រោយ។ ប្រភពដដែលបានអះអាងថាប្រធានប្រតិបត្តិរបស់ ក្លឹបគឺលោក Hans Joachim Watzke បាននិយាយថា Dortmund នឹងរៀបផែនការរក្សាទុក Erling Haaland ឲ្យបានរហូតដល់រដូវកាលក្រោយខណៈដែលក្លឹបនឹងបើកទ្វាស្តាប់សំណើរណា មួយសម្រាប់...
បរទេស៖ ប្រជាជននូវែលសេឡង់ជាង ៤០០ នាក់ ត្រូវបានផ្តន្ទាទោសពីបទរំលោភបំពានលើការរឹតត្បិតជំងឺឆ្លង ដោយមានម្នាក់ក្នុងចំណោម ៥ នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសនូវែលសេឡង់ បានអនុម័តច្បាប់ថ្មីកាលពីខែឧសភាឆ្នាំមុន ដែលបានផ្តល់សិទ្ធិអំណាចដល់ក្រសួងសុខាភិបាលពិសេស និងបានផ្តល់ក្របខ័ណ្ឌច្បាប់សម្រាប់ការបិទអាជីវកម្ម ដោយបង្ខំឱ្យមានការចាក់សោរ (បិទ)...
បរទេស៖រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ បាននិយាយថា ប្រទេសរុស្ស៊ីនិងប្រទេសឥណ្ឌា កំពុងតែពិភាក្សាគ្នាអំពីផលិតកម្មសម្ភារៈយោធារុស្ស៊ីបន្ថែមនៅក្នុងប្រទេសឥណ្ឌា ហើយសកម្មភាពនេះ អាចនឹងធ្វើឲ្យច្របូកច្របល់ ចំពោះសហរដ្ឋអាមេរិក ដែលមិនពេញចិត្តនឹងប្រទេសនានា ដែលពាក់ព័ន្ធក្នុងពាណិជ្ជកម្មការពារជាតិជាមួយទីក្រុងមូស្គូ។ ថ្លែងនៅសន្និសីទកាសែតរួមគ្នាមួយ ជាមួយលោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា តាមសេចក្តីរាយការណ៍ លោក Sergei Lavrov...
បរទេស៖នៅថ្ងៃអង្គារនេះការិយាល័យទទួល បន្ទុកកិច្ចការងារប្តូរប្រាក់ បរទេសរបស់ចិនឬ SAFE បានធ្វើការប្រកាសថា ប្រទេសចិនជាលទ្ធផលផ្លូវការ សម្រាប់ឆ្នាំ ២០២០ កន្លងទៅគឺបានទាក់ទាញបានក្រុមអ្នកវិនិយោគបរទេសជាមួយនឹងទំហំ ទឹកប្រាក់សរុបទៅដល់ ៥២០,៦ ពាន់លានដុល្លារដែលស្ថិតនៅ ក្នុងអត្រាកើនឡើង ៨១ ភាគរធៀបទៅនឹងឆ្នាំ 2019។ របាយការណ៍ដដែលបាននិយាយទៀតដែរថា ដោយសារការងើបឡើងវិញដ៏ឆាប់រហ័សនៃសេដ្ឋកិច្ចជាតិព្រមទាំងបរិយាកាស អាជីវកម្មដែលមានភាពល្អប្រសើរជាងមុន សម្រាប់ការវិនិយោគបរទេសដោយផ្ទាល់ ឬ FDI...
កន្លងមកគ្រូបង្វឹករបស់ក្លឹប Crystal Palace លោក Roy Hodgson ធ្លាប់បានបញ្ជាក់ថាគាត់នៅតែសង្ឃឹមថាអាច រងចាំមើលទំរង់លេងដ៏ល្អ របស់កីឡាករខ្សែប្រយុទ្ធ Wilfried Zaha ជាមុនសិនក្នុងពេលដែលនៅសេស សល់នៅរដូវកាលនេះ មុននឹងធ្វើការសម្រេចចិត្តចុងក្រោយ អំពីអនាគតរបស់កីឡាករ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ លោក Roy Hodgson បានសារភាពថាជាក់ស្តែងមកដល់ពេលនេះ Zaha ខ្លួនគាត់...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានសម្តែងការព្រួយបារម្ភ កាលពីថ្ងៃចន្ទ អំពីផែនការរបស់ សហរដ្ឋអាមេរិកនិងអង់គ្លេស ដើម្បីដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងខ្លី ដែលត្រូវបាន ហាមឃាត់ពីមុនមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ថ្មីៗនេះ មន្រ្តីមន្ទីរប៉ង់តាហ្គោននៅសហរដ្ឋអាមេរិក បានធ្វើសេចក្តីថ្លែងការណ៍អំពីជំហានជាក់ស្តែង ដែលត្រូវការដើម្បីដាក់ពង្រាយ នៅក្នុងតំបន់ផ្សេងៗនៃមីស៊ីលរយៈចម្ងាយមធ្យម និងខ្លី ដែលមានមូលដ្ឋាននៅលើពិភពលោក ដែលត្រូវបានហាមឃាត់ពីមុនដោយសន្ធិសញ្ញាកម្លាំង...
អង់គ្លេស៖ការសិក្សាថ្មីមួយបានបង្ហាញថា មនុស្សញ៉ាំអាហារ ច្រើននៅយប់ និងមុនពេលហាត់ប្រាណទំនងជាពួកគេដឹងថា ពួកគេនឹងអស់ថាមពល នៅថ្ងៃបន្ទាប់ ក្រោយពីអ្នកវិទ្យាសាស្ត្រកីឡាចក្រភពអង់គ្លេសធ្វើតេស្តិ៍ កីឡាករនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រកីឡាចក្រភពអង់គ្លេសបានធ្វើតេស្តិ៍ លើក្រុមបុរសចំនួន ១៤ នាក់ដែលមានបុគ្គលិកសាកលវិទ្យាល័យ និងនិស្សិតក៏ដូចជាសមាជិក សាធារណៈសុទ្ធតែធ្លាប់ហាត់ប្រាណ នៅពេលពួកគេមានការធ្វើលំហាត់ប្រាណដែលបាន គ្រោងទុកនៅថ្ងៃបន្ទាប់ អ្នកចូលរួមបានញ៉ាំអាហារ ១០ ភាគរយបន្ថែមទៀត។ ពួកគេបានបន្តថា នេះអាចមានគ្រោះថ្នាក់ដល់រាងកាយ...
អង់គ្លេស៖ការសិក្សាថ្មីមួយបានបង្ហាញថា អាចម៍ផ្កាយបុរាណដែលបានផ្ទុះឡើងនៅពាក់កណ្តាលអាកាសកាលពី ៤៣០,០០០ ឆ្នាំមុនបានបន្សល់ទុកនូវបំណែកតូចនៃរូបធាតុមិនធម្មតានៅលើភ្នំនៃអង់តាក់ទិក នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកវិទ្យាសាស្ត្រអវកាសអន្តរជាតិដឹកនាំ ដោយសាកលវិទ្យាល័យ Kent បានពិនិត្យលើភាគល្អិតនៅក្រៅដីដែលបានរកឃើញពីកំពូលភ្នំ Walnumfjellet នៅភ្នំ Sør Rondane នៃ Queen Maud Land នៃអង់តាក់ទិក។ បំណែកនៃផ្ទាំងអវកាសដែលមានចំហាយទឹកត្រូវបានគេតម្កល់ទុក បន្ទាប់ពីអាចម៍ផ្កាយមានប្រវែង ៣៣០...
អាមេរិក៖ក្រុមហ៊ុន បច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple បាននិយាយថា Apple Arcade បន្ថែមហ្គេមថ្មីជាង ៣០ ប្រភេទរួមមាន NBA 2K21 Arcade Edition, Star Trek Legends និង The Oregon Trail ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់សម័យកាលCOVID-19នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ហ្គេម...