វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានថ្កោលទោសការបង្ហូរឈាម ប្រឆាំងនឹងក្រុមបាតុករប្រឆាំងរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ាថា ជារឿងគួរឱ្យស្អប់ខ្ពើមបំផុត បន្ទាប់ពីកងកម្លាំងសន្តិសុខបានសម្លាប់មនុស្សជាង ១០០ នាក់រួមទាំងកូនក្មេងយ៉ាងតិច ៧ នាក់កាលពីថ្ងៃសោរិ៍។ ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធា បានបណ្តេញចេញ និងឃុំខ្លួនមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបានបង្កឱ្យមានបាតុកម្មទ្រង់ទ្រាយធំទាមទារអោយមានការវិលត្រឡប់ទៅកាន់លទ្ធិប្រជាធិបតេយ្យឡើងវិញ។ កាលពីថ្ងៃសៅរ៍មនុស្សយ៉ាងតិច...
ទីក្រុង LOS ANGELES៖ សហរដ្ឋអាមេរិកអូឡាំពិក និងមេដឹកនាំប្រឆាំងសារធាតុ ហាមឃាតក្នុងកីឡា (Doping) បានអំពាវនាវឲ្យមានកំណែទម្រង់ ដ៏សំខាន់មួយនៅទីភ្នាក់ងារប្រឆាំងសារធាតុ ហាមឃាតក្នុងកីឡា (WADA) ដើម្បីស្វែងរកឯករាជ្យភាព និងសំឡេងកាន់តែខ្លាំងសម្រាប់អត្តពលិកនៅក្នុងដំណើរ ការផ្លាស់ប្តូរយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លិខិតចំហអំពាវនាវឲ្យមានតម្លាភាព និងគណនេយ្យភាពកាន់តែខ្លាំងឡើងដើម្បីការពារ បូរណភាពពិភពលោកនៃក្រុមឃ្លាំមើលសារធាតុហាមឃាតក្នុងកីឡា។ សេចក្តីថ្លែងការណ៍រួមពីទីភ្នាក់ងារប្រឆាំងសារធាតុ ហាមឃាតក្នុងកីឡាអាមេរិក (USADA) និងក្រុមប្រឹក្សាផ្តល់យោបល់ ដល់អត្តពលិកគណៈកម្មាធិការអូឡាំពិក...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានស្នើសុំការដឹកនាំរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដូចជាវិបត្ដិជំងឺកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Guterres បានលើកឡើងថា“ កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការងាររួមរបស់យើង នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken នៅក្នុងការប្រជុំជាក់ស្តែងមួយ។ លោកបានលើកឡើងថា ដើម្បីបញ្ចប់ជំងឺរាតត្បាតគ្រប់ទីកន្លែងវាចាំបាច់ត្រូវមានផែនការចាក់វ៉ាក់សាំងសកល ហើយសហរដ្ឋអាមេរិក អាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងរឿងនេះ។ ...
កូរ៉េ៖ឧស្សាហកម្មកូរ៉េកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស និងព្យាយាមខិតទៅជិតឧស្សាហកម្មខ្សែភាពយន្តល្បី ៗ របស់ពិភពលោកដូចជាហូលីវូដ វាកំពុងដើរតួយ៉ាងសំខាន់ លើវិស័យសេដ្ឋកិច្ចកូរ៉េដោយផ្តល់ការកម្សាន្តដែលមានសុខភាពល្អ ដល់ទស្សនិកជនគ្មានក្នុងប្រទេសរបស់ខ្លួនទេ ប៉ុន្តែនៅលើពិភពលោកទាំងមូល យោងតាមការចេញផ្សាយពីគេហទំព័របរទេស។ តារាស្រីកូរ៉េត្រូវបានគេកោតសរសើរចំពោះភាពទាក់ទាញភាព អាថ៌កំបាំង និងរូបរាងសិចស៊ីរបស់ពួកគេ ទោះយ៉ាងណាតារាស្រីកូរ៉េអាចជាអាថ៌កំបាំងដ៏ធំមួយ សម្រាប់ទស្សនិកជននៅអឺរ៉ុប ព្រោះពួកគេកម្រមានទំនាក់ទំនងនឹងរឿងអាស្រូវ អាពាហ៍ពិពាហ៍ ឬការលែងលះទាំងនេះ។ ទោះយ៉ាងណាពួកគេនៅតែរក្សាការប្រាស្រ័យទាក់ទងជាមួយអ្នកសារព័ត៌មាន និងរក្សាអាថ៌កំបាំងរបស់ពួកគេ។ ខាងក្រោមនេះជាឈ្មោះ របស់តារាស្រីកូរ៉េខាងត្បូងមានស្រស់ស្អាត និងរូបរាងសិចស៊ីបំផុតទាំង១៥រូប៖...
អង់គ្លេស៖ក្មេងប្រុសដែលមានអាយុ៦ឆ្នាំបានរកឃើញហ្វូស៊ីល មួយមានអាយុរហូតដល់ ៤៨៨ លានឆ្នាំ ខណៈពេលដែលកំពុងជីកនៅក្នុងសួនរបស់គាត់ ជាមួយនឹងឈុតម៉ាញ់ហ្វូស៊ីលដែលកុមារនេះទទួលបានសម្រាប់ថ្ងៃបុណ្យណូអែល យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ លោកបាននិយាយថា Siddak Sing Jhamat ដែលត្រូវបានគេស្គាល់ថា Sid បានជីកនៅក្នុងសួនរបស់គាត់នៅ Walsall ក្នុងតំបន់ខាងលិច Midlands នៃចក្រភពអង់គ្លេសដើម្បីរកដង្កូវ និងរបស់ផ្សេងៗដូចជាគ្រឿងស្មូននិងឥដ្ឋ។ ខ្ញុំទើបតែបានឆ្លងកាត់ផ្ទាំងថ្មនេះមើលទៅដូចជាស្នែងបន្តិច ហើយគិតថា វាអាចជាធ្មេញ...
អ៊ីស្លាម៉ាបាដ៖ លោកប្រធានាធិបតីបានឲ្យដឹងថា លោកបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មួយដូស ប៉ុន្តែអង្គបដិប្រាណបានចាប់ផ្តើម អភិវឌ្ឍបន្ទាប់ពីការចាក់លើកទី២ ដែលនៅសល់ក្នុងមួយសប្តាហ៍ ហើយក៏ត្រូវបានធ្វើតេស្ដរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩។ បច្ចុប្បន្ននេះប្រទេសប៉ាគីស្ថាន កំពុងប្រឈមនឹងរលកវីរុសទី៣ ហើយអត្រាវិជ្ជមានរបស់ជាតិកាលពីថ្ងៃច័ន្ទ ត្រូវបានកត់ត្រាជាង ១១ ភាគរយខណៈអត្រាភាពវិជ្ជមានរបស់បុគ្គលនៅតាមបណ្តាស្រុកមួយចំនួន ត្រូវបានកត់ត្រាខ្ពស់ជាង ២០ ភាគរយ ។ រដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យបានរាយការណ៍ថា មានករណីវិជ្ជមានជាង...
គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ុយក្រែននៅថ្ងៃនេះ បានបង្ហាញការគាំទ្រ ទៅលើកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបបារាំង PSG ម្នាក់ថានឹងក្លាយទៅជា កីឡាករដ៏មានភាពជោគជ័យបំផុតនៅអ៊ឺរ៉ុបជាពិសេសបន្ទាប់ពី បានជួយបារាំង សាជាថ្មីដើម្បីអាចមាន សិទ្ធក្នុងការប្រកួតបាល់ទាត់ពិភពលោក សាជាថ្មីនៅកាតា។ លោក Andriy Shevchenko បាននិយាយថាកីឡាករឆ្នើមបារាំងរូបនេះ គឺជាកីឡាករដ៏អស្ចារ្យសម្រាប់បាល់ទាត់នាពេលអនាគតហើយអះអាងថា គាត់នឹងលើកពានរង្វាន់ Ballons d’Or ជាច្រើនជាមិនខាន ខណៈដែល Mbappe ទើបតែបានកសាងកេរ្ត៍ឈ្មោះ...
វ៉ាស៊ីនតោន៖ក្រុមហ៊ុន Google និងFacebook បានបង្ហាញនូវផែនការសម្រាប់ខ្សែទិន្នន័យថ្មីចំនួន២ដែលភ្ជាប់ពីអាមេរិកខាងជើង និងតំបន់អាស៊ីប៉ាស៊ីហ្វិករយៈពេលមួយសប្តាហ៍ បន្ទាប់ពីបានបញ្ឈប់ទិសដៅមួយសម្រាប់ហុងកុងយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ Facebook បាននិយាយថា ខ្លួននឹងធ្វើការវិនិយោគជាមួយដៃគូនៅលើខ្សែបញ្ជូនក្រោមត្រូវបានគេស្គាល់ថា Echo និង Bifrost ដើម្បីភ្ជាប់ប្រទេសសឹង្ហបុរី ឥណ្ឌូនេស៊ី និងអាមេរិកខាងជើងដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនសរុប ៧០ ភាគរយ។ Facebook និយាយនៅលើប្លុកវិស្វកម្មរបស់ខ្លួនថា នៅជុំវិញពិភពលោករោគរាតត្បាត Covid-19 បានបង្កើនតម្រូវការប្រើប្រាស់អ៊ីនធើណេតដែលអាចទុកចិត្តបាន...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសកាលពី ថ្ងៃចន្ទថា ក្រុមយុវវ័យអាមេរិកាំងប្រមាណ៩០ភាគរយ នឹងទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩នៅក្នុងរយៈពេល៣សប្តាហ៍ ។ គាត់បានប្រាប់ឲ្យដឹងនៅឯសេតវិមានថា ទន្ទឹមនឹងនេះដែរ ក្រុមយុវវ័យអាមេរិកាំងប្រមាណ៩០ភាគរយ នឹងអាចទទួលបាន ការចាក់វ៉ាក់សាំង នៅថ្ងៃទី១៩ ខែមេសាហើយនៅសល់ប្រមាណ១០ភាគរយ...
បរទេស៖ប្រតិបត្តិការនៅចុងសប្ដាហ៍មួយ ដែលចូលរួមដោយក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងយោធាឥណ្ឌា តាមសេចក្តីរាយការណ៍ រួមមានការចូលរួមពីសំណាក់យន្តហោះចម្បាំងឥណ្ឌា ដែលផលិតដោយរុស្ស៊ីផងដែរ។ សហសមយុទ្ធដែនសមុទ្ររយៈពេលពីរថ្ងៃ នៅមហាសមុទ្រឥណ្ឌានោះមានការចូលរួមដោយនាវាផ្ទុកយន្តហោះអាមេរិក USS Theodore Roosevelt និងនាវាអមដំណើររបស់វាចំនួន៣គ្រឿង កងដែនអាកាសរបស់នាវាផ្ទុកយន្តហោះទ័ពជើងទឹក នាវាចម្បាំងទ័ពជើងទឹកឥណ្ឌា Shivalik និងយន្តហោះចារកម្ម P-8។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព៧ត៌មាន UPI នៅថ្ងៃទី៣០ ខែមីនា...