រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីលបានរាយការណ៍ថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ២៤៣៨ នាក់ត្រឹមរយៈពេល ២៤ម៉ោង ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩២,៧៥២នាក់ ខណៈប្រព័ន្ធសុខាភិបាលនៅតែបន្តដួលរលំ នៅទូទាំងប្រទេស។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ប្រទេសប្រេស៊ីល ក៏បានចុះបញ្ជីករណីឆ្លងថ្មីចំនួន ៧៩,០៦៩ ករណីផងដែរ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរដ្ឋសៅប៉ូឡូលោក...
បិសាចក្រហម Man UTD ត្រូវបានគេមើលឃើញថាបានជួបទៅនឹងការខកចិត្តយ៉ាងខ្លាំង ក្រោយបានធ្លាក់ចេញពី FA Cup យ៉ាងអាម៉ាសទៅលើក្រុម Leicester City។ ប៉ុន្តែតាមការបញ្ជាក់របស់អតីតកីឡាករ ខ្សែការពារឆ្នើមរបស់ក្លឹបម្នាក់គឺលោក Gary Neville បានលើកឡើងថាក្លឹបមួយនេះគឺនៅតែមានឈ្មោះ ជាក្លឹបដែលល្អបំផុតរបស់ប្រទេសដដែលហើយជាក់ស្តែង គឺកំពុងប្រជែងយ៉ាងខ្លាំងក្លាជាមួយនឹងក្រុមកំពូលតារាង Man Cityនៅឡើយ។ លោក Neville បានបន្តទៀតថានៅតែមានការជឿជាក់ថា...
ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគនៈកម្មាធិការជាតិរៀបចំSEA GAMES ឆ្នាំ២០២៣បានមានប្រសាសន៍ថា ពហុកីឡាដ្ឋានជាតិមរតកតេជោគ្រោងនឹងបញ្ចប់ការសាងសង់យ៉ាងយូរបំផុតនៅចុងខែឧសភា ឆ្នាំនេះ។ លោកបានបន្តថា កៅអីសម្រាប់អង្គុយទស្សនាដែលមានចំនួនជា៥០.០០០កៅអីនោះពេលនេះបំពាក់បានចំនួន១២.០០០កៅអីហើយ នៅសល់តែជាង៤០,០០០កៅអីទៀតតែប៉ុណ្ណោះ ។ មួយថ្ងៃៗសមត្ថភាពក្នុងការបំពាក់កៅអៅអាចធ្វើបានចាប់ពី៨០០ទៅជាង៨០០កៅអី ។ ខាងភាគីចិនបានអះអាងថា ការបំពាក់កៅអីនេះនឹងបញ្ចប់នៅអម្លុងខែមេសាឆ្នាំនេះ ។ ស្មៅក្នុងទីលានបាល់ទាត់ ក៏បានដាំរួចរាល់អស់ហើយដែរ ជាមួយនេះស្មៅក៏ចាប់ផ្ដើមដុះដោយ ពណ៌ខៀវនៅតាមកន្លែងខ្លះៗហើយ...
អាមេរិក៖ ឧទ្ធម្ភាគចក្រ Mars Ingenuity របស់អង្គការអវកាលណាសាទីបំផុត អាចធ្វើដំណើរទៅកាន់ផ្ទៃមេឃ Martian នៅខែក្រោយ បន្ទាប់ពីបានចំណាយរយៈពេលមួយខែដំបូងរបស់ខ្លួននៅ លើភពក្រហមជាប់នឹងយាន Perseverance នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទីភ្នាក់ងារអវកាសអាមេរិកបានបញ្ជាក់ថា ការហោះហើរសាកល្បងរយៈពេល ៣០ ថ្ងៃសម្រាប់យានអវកាស Rotorcraft នឹងចាប់ផ្តើមមិនលឿនជាងសប្តាហ៍ដំបូងនៃខែមេសា។ ភាពប៉ិនប្រសប់បានទៅដល់ភពព្រះអង្គារជាប់នឹងផ្នែកខាងក្រោមនៃយានរបស់អង្គការ NASA Perseverance នៅថ្ងៃទី...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនអង់គ្លេស AstraZeneca PLC បានឲ្យដឹងថា វ៉ាក់សាំងការពារមេរោគឆ្លង របស់ខ្លួនមានប្រសិទ្ធភាព ៧៩ ភាគរយក្នុងការការពារជំងឺដែលបណ្តាលមកពីវីរុសកូវីដ-១៩ នៅក្នុងការពិសោធព្យាបាល ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក និងប្រទេសអាមេរិកខាងត្បូងចំនួនពីរ។ ក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថា អ្នកជំនាញមិនបានកំណត់ពីក្តីបារម្ភទាក់ទងនឹងសុវត្ថិភាពចំពោះវ៉ាក់សាំងនោះទេ រួមទាំងការកើនឡើងហានិភ័យនៃការកកឈាម។ ការកកឈាមក្នុងចំនោមអ្នក ដែលបានទទួលការចាក់ថ្នាំបង្ការរោគត្រូវបានគេរាយការណ៍នៅអឺរ៉ុប ដែលនាំឱ្យបារាំងនិងប្រទេសដទៃទៀត ផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាបណ្តោះអាសន្ន។ ក្រុមហ៊ុនជីវៈគីមីវិទ្យា...
ក្នុងកម្មវិធីប្រកួតប្រដាល់ផ្លូវការធំៗក្នុងពិភពលោក មុនថ្ងៃប្រកួតមកដល់គេតែងតែរៀបចំការធ្វើសន្និសីទកាសែត និងថ្លែងគីឡូនៅមុខអ្នកគាំទ្រនិងសារព័ត៌មាន។ មិនថាការប្រកួតប្រដាល់សេរី គុនចម្រុះ ឬប្រដាល់សកលនោះទេ គេតម្រូងឲ្យកីឡាករ/កីឡាការិនីស្លៀកតែឈុតក្នុងប៉ុណ្ណោះ ពេលឡើងថ្លឹងគីឡូ។ ប្រសិនបើគីឡូមិនទាន់ស្មើដូចដែលបានកំណត់ កីឡាករទាំងអស់ត្រូវដោះឈុតក្នុងចេញ ប៉ុន្តែមានការបិទបាំងដោយកន្សែង។ យ៉ាងណាមិញ ការយកកន្សែងបិទបាំងនេះ ម្ដងម្កាលធ្លាប់មានការភ្លាត់ធ្វើឲ្យលេចកេរ្តិ៍ខ្មាស់ផងដែរ។ ខាងក្រោមជាវីដេអូនៃការភ្លាត់ ពេលថ្លែងគីឡូ៖ ប្រភព៖sabay
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកា ១ ០០០ $ (មួយពាន់ដុល្លា) ជូនកម្មករប្រមូលសំរាមមួយរូប ដែលរងគ្រោះដាច់ដៃម្ខាង ពេលបំពេញការងារប្រមូលសំរាម កាលពីថ្ងៃ២២មីនា២០២១ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ ទួច ទីន ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិ១...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំឲ្យប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត និងអ៊ីនធឺណិត (ISP) ទាំងអស់ ពង្រឹងគុណភាពសេវារបស់ខ្លួន ខណៈចាប់តាំងពីកើតមានព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ទំហំប្រើប្រាស់សេវាអ៊ីនធឺណិត កាន់កើនឡើងគួរឲ្យគត់សម្គាល់។ សេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២២មីនា បានបញ្ជាក់ថា “ចាប់តាំងពីមានព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» មក ទំហំនៃការប្រើប្រាស់សេវាអ៊ីនធឺណិត...
មួយរយៈចុងក្រោយនេះ មានការព្រួយបារម្ភថាតារាវ័យក្មេងរបស់ក្លឹប Borussia Dortmud កីឡាករ Jude Bellingham ទំនងជានឹងមិនអាចមានវត្តមានចូលរួមប្រកួតឲ្យក្រុមជម្រើសជាតិអង់គ្លេស បានឡើយក្នុងរយៈពេល១០ថ្ងៃខាងមុខនេះ។ ទីបំផុតនៅថ្ងៃនេះព័ត៌មាន ដែលត្រូវបានចេញផ្សាយដោយកាសែតបាល់ទាត់ the Goal បានចេញផ្សាយថាកីឡាករខ្សែបម្រើ Bellingham នឹងអាចទទួលបានសិទ្ធគ្រប់គ្រាន់ក្នុងការបង្ហាញខ្លួនជូនជម្រើសជាតិអង់គ្លេស បានដោយមិនមានបញ្ហាអ្វីឡើយ។ ក្តីព្រួយបារម្ភដែលផ្តោតសំខាន់ ទៅលើបញ្ហាធ្វើចត្តាឡីស័កនៅពេលដែលគាត់ត្រូវវិលត្រឡប់ មកវិញដើម្បីចូលរួមការប្រកួតប៉ុន្តែ FA បានបញ្ជាក់ថា...
បរទេស៖ កាសែតចិនដេលីនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលកន្លងទៅត្រូវបានលប់គណនេយ្យចេញពីបណ្តាញសង្គម Twitterនិង Facebookផងនោះតាំងតែពីថ្ងៃទី៦ខែមករាដោយសារហេតុការណ៍ ក្រុមអ្នកគាំទ្ររបស់លោកបានវាយប្រហារទៅលើអគររដ្ឋាភិបាលត្រូវបានគេដឹងថា បានត្រៀមផែនការរួចហើយក្នុងការបង្កើតបណ្តាញសង្គមថ្មីមួយដោយខ្លួនឯង ក្នុងរយៈពេល២ឬ៣ខែខាងមុខនេះ។ ការបញ្ជាក់ត្រូវបានធ្វើឡើងដោយទីប្រឹក្សាជាន់ខ្ពស់ របស់លោក Trump ទៅកាន់ក្រុមអ្នកកាសែតរបស់ the Fox News កាលពីថ្ងៃអាទិត្យម្សិលមិញ។លោក Jason Miller គឺជាអ្នកនាំពាក្យរបស់លោក...