បរទេស៖កងទ័ពជើងអាកាសសហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ បានចាប់ផ្តើមធ្វើសមយុទ្ធ Red Flag 21-1 នៅក្នុងរដ្ឋណេវ៉ាដាភាគខាងត្បូង នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។ យោងតាមកងកម្លាំងទ័ពអាកាសអាមេរិក សមយុទ្ធយោធា Red Flag 21-1 ដែលជាសមយុទ្ធមួយក្នុងចំណោមសមយុទ្ធហ្វឹកហាត់ចម្បាំងដ៏ធំបំផុតរបស់កងទ័ពអាកាសនោះ បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃចន្ទ ហើយនឹងបន្តរហូតដល់ថ្ងៃទី១២ ខែកុម្ភៈខាងមុខ។...
លោក Dan Riccio ប្រធានវិស្វកម្ម Hardware (hardware engineering chief) របស់ Apple នឹងត្រូវចុះចេញពីតំណែង ដើម្បីត្រួតពិនិត្យគម្រោងថ្មីមួយមានរយៈពេលយូរ។ នេះបើយោងទៅតាមការប្រកាសរបស់ Apple កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ ប្រធានវិស្វកម្មខាងលើធ្វើការនៅ Apple រយៈពេល ២៣ឆ្នាំ ធ្លាប់កាន់កាប់តួនាទីជាអនុប្រធានផ្នែករចនាម៉ូតផលិតផល...
ភ្នាក់ងារតំណាងកីឡាករ និងជាឪពុករបស់កីឡាករ ខ្សែការពារអាល្លឺម៉ង់ Mustafi នៅសប្តាហ៍នេះបានអះអាងថាកូនប្រុសរបស់គាត់ នឹងបន្តរស់នៅក្នុងទឹកដី Emirates ទៀតឡើយនៅរដូវកាលក្រោយ។ កីឡាករ Shkodran Mustafi តាមបញ្ជាក់របស់ភ្នាក់ងាររបស់គាត់ បានអះអាងថានឹងត្រូវចាកចេញពពីក្លឹបនៅរដូវក្តៅខាងមុខនេះ ជាមិនខានបន្ទាប់ពីបានធ្លាក់ចេញពី ជម្រើស១១នាក់ដំបូងមួយរយៈចុងក្រោយនេះ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ Mustafi បានបង្ហាញខ្លួនចំនួន១៥០ ដងមកហើយជូនក្លឹបនៅគ្រប់ការប្រកួតឲ្យArsenal បន្ទាប់ពីបានផ្ទេរមកទីនេះ ពីក្លឹប Valencia...
ខ្សែការពារ Porto កីឡាករ Pepe ត្រូវបានគេសង្កេតឃើញឈ្លោះគ្នានឹង មិត្តរួមក្រុមរបស់ខ្លួនគឺខ្សែបម្រើ Mamadou Loum ក្រោយពេលប្រកួតឈ្នះនឹងក្លឹប Farense ក្នុងលទ្ធផល ១-០កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះ។ នៅពេលចប់ប្រកួតខាងលើ Pepe បានដើរទៅកាន់ Mamadou បម្រុងនឹងទះដៃអបអរជាមួយគ្នា តែក៏ត្រូវបានមិត្តរួមរូបនេះ បានរុញច្រានចេញ និងនិយាយពាក្យមិនសមរម្យមួយចំនួនដាក់គេ។...
បរទេស៖ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសជប៉ុន ពាក់ព័ន្ធការថ្លែងរបស់លោកថ្មីៗនេះ ជុំវិញរឿងធ្វើព្យុហយាត្រាយោធាមួយ ដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុងព្យុងយ៉ាង ដោយនិយាយថា ទីក្រុងតូក្យូ គ្រាន់តែកំពុងធ្វើឲ្យមានភាពរអាក់រអួល និងញុះញង់ឲ្យមានអរិភាពចំពោះប្រទេសខ្លួនប៉ុណ្ណោះ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានព្យាករណ៍កាលពីថ្ងៃអង្គារថា ការចែកចាយវ៉ាក់សាំងកូវីដ១៩ នឹងធ្វើឲ្យពិភពលោក មានសន្ទុះសេដ្ឋកិច្ចងើបឡើងវិញនៅក្នុងឆ្នាំ២០២១នេះ ។ បន្ទាប់ពីបានស្រុតចុះ៣,៥ភាគរយនៅក្នុងឆ្នាំ២០២០ គិតចាប់ពីធ្លាប់រងគ្រោះដោយសារសង្គ្រាមលោកលើកទី២មក សេដ្ឋកិច្ចរបស់ពិភពលោក នឹងកើនឡើង៥,៥ភាគរយនៅក្នុងឆ្នំានេះ ១៩០ប្រទេស ត្រូវបានព្យាករណ៍ថា បានកម្ចីប្រាក់ពីអង្គការ...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រនេះ នឹងចុះហត្ថលេខាលើបញ្ជាប្រតិបត្តិការចំនួនពីរ ដែលមានគោលដៅពន្លឿន ប្រាក់ជំនួយលើបញ្ហាជម្ងឺរាតត្បាត ដល់ក្រុមគ្រួសារ ដែលត្រូវការជំនួយខ្លាំងបំផុត និងបង្កើនជំនួញចំណីអាហារសម្រាប់កុមារ ដែលពឹងផ្អែកលើអាហារនៅសាលា ជាប្រភពអាហារូបត្ថម្ភចម្បង។ តាមសេចក្តីរាយការណ៍ លោក ចូ បៃដិន ដែលបានស្នើកញ្ចប់ថវិកាជំនួយ១,៩ពាន់ពាន់លានដុល្លារ គឺនឹងប្រើប្រាស់បទបញ្ជាពីរ ដើម្បីបន្ធូរបន្ថយបន្ទុកលើប្រជាជន ទន្ទឹងនឹងច្បាប់នោះ...
បរទេស៖ ទីប្រឹក្សាអាកាសធាតុជាតិរបស់សេតវិមាន លោក Gina McCarthy បាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា រដ្ឋបាលរបស់លោកប្រធានាធិបបតីសហរដ្ឋអាមេរិក ចូ បៃដិន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត ត្រៀមបង្ហាញគោលនយោបាយ ដែលខ្លួនជឿថា ត្រូវការជាចាំបាច់ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ លោក Gina McCarthy បាននិយាយប្រាប់កិច្ចប្រជុំនៃសន្និសីទអភិបាលក្រុងអាមេរិកដូច្នេះថា “យើងបានបញ្ជូនទៅរួចរាល់ហើយ នូវសញ្ញានានាស្តីពីរឿងដែលយើងមិនចូលចិត្តថា យើងនឹងដកចេញវិញ ប៉ុន្តែនៅក្នុងសប្ដាហ៍នេះ អ្នកនឹងឃើញយើងឆ្ពោះទៅមុខជាមួយអ្វី...
បរទេស៖កងកម្លាំងទ័ពជើងអាកាសរបស់ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចេញសេចក្តីប្រកាសមួយនៅថ្ងៃចន្ទសប្ដាហ៍នេះថា សម្រាប់ជាលើកដំបូង យន្តហោះទម្លាក់គ្រាប់ផ្សេងគ្នាចំនួន៣គ្រឿង នឹងធ្វើការសម្តែងការហោះហើរពីលើ នៅក្នុងព្រឹត្តិការណ៍ Super Bowl ឆ្នាំនេះ នាថ្ងៃទី០៧ ខែកុម្ភៈ។ យន្តហោះទម្លាក់គ្រាប់ B-1B Lancer មកពីមូលដ្ឋានទ័ពអាកាស Ellsworth រដ្ឋដាកូតាខាងត្បូង យន្តហោះទម្លាក់គ្រាប់ B-2 Spirit ...
កីឡាករអន្តរជាតិសញ្ជាតិន័រវេស Odegaard នៅថ្ងៃចន្ទនេះត្រូវបានគេដឹងថានឹងត្រៀមខ្លួន ក្នុងការពិនិត្យសុខភាពហើយដើម្បីអាចផ្ទេរទៅចូលរួម ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ជាផ្លូវការក្នុងលក្ខខណ្ឌខ្ចីជើង។ កុងត្រាដែលមានសុពលភាពត្រឹមរយៈពេល ដល់ចប់ទៅនៃរដូវកាលនេះមានន័យថា Odegaard នឹងត្រូវផ្ទេរចេញពី Real Madrid នឹងធ្វើដំណើរមកលេងនៅលីគកំពូលអង់គ្លេសវិញ។ ក្នុងនោះផងដែរ the Goal បានសរសេរដែរថាកីឡាករវ័យក្មេងរូបនេះត្រូវបានក្លឹបកាំភ្លើងធំ Arsenal ព្រមព្រៀងក្នុងការផ្តល់ឲ្យនូវកុងត្រា ដែលមានតម្លៃខ្លួនប្រមាណជា ៣៨...