បរទេស៖យោងតាមក្រសួងបង្រួបងបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថាថ កញ្ចប់ថវិការបស់ប្រទេសកូរ៉េខាងជើងសម្រាប់ឆ្នាំ២០២១ គឺត្រូវបានបង្កើនក្នុងកម្រិតទាបជាងឆ្នាំមិញ នៅក្នុងកិច្ចប្រជុំរបស់សភាកាលពីថ្ងៃអាទិត្យ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ និង MBC បានរាយការណ៍នៅថ្ងៃអង្គារថា ក្រសួងបាននិយាយថា ប្រទេសកូរ៉េខាងជើង បានបង្កើនកញ្ចប់ថវិការបស់ខ្លួន ត្រឹមតែចំនួន០,៦ភាគរយ សម្រាប់ឆ្នាំ២០២១ គឺថយចុះពីកំណើនថវិកា១,១ភាគរយក្នុងឆ្នាំ២០២០។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ អាជ្ញាធរកូរ៉េខាងត្បូង ក៏បាននិយាយប្រាប់ផងដែរថា ទំហំប៉ាន់ស្មាននៃកញ្ចប់ថវិកាកូរ៉េខាងជើង គឺប្រហែល៨,៤៧ពាន់លានដុល្លារ...
ស្ថិតក្នុងដំណាក់កាលទី១នេះ លោកអ្នកអាចអញ្ជើញ ធ្វើការកក់ប្រាក់ ជ្រើសរើសទីតាំងឥឡូវនេះ និងធ្វើជាម្ចាស់ផ្ទះដ៏ស្រស់ស្អាត ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 23,000ដុល្លារភ្លាមៗ ពីគម្រោង ម៉ារីហូម ។ គម្រោង ម៉ារីហូម មានទីតាំង អមសងខាង ដោយទន្លេមេគង្គ និងទន្លេបាសាក់ ព្រែកឯង និងជាតំបន់លំនៅដ្ឋាន បែបធម្មជាតិ សម្បូរទៅដោយ ដើមឈើបៃតងស្រស់ និងខ្យល់អាកាស...
អាមេរិក៖ស្ថានីយ៍អវកាសអន្តរជាតិ (ISS) គឺជាមន្ទីរពិសោធន៍ ដែលមានទម្ងន់ ៩២៥,៣០០ ផោនសាងសង់ពីទីតានីញ៉ូម Kevlar និងដែកថែបមានកម្រិតខ្ពស់ ប៉ុន្តែកប៉ាល់ដ៏ធំនោះអាចរស់រានបានពីផលប៉ះពាល់ នៃគន្លងតារាវិថី Cheeto Puff តែមួយរបស់ផែនដី នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ សំណួរនេះត្រូវបានលើកឡើងដោយក្មេងអាយុ៧ ឆ្នាំដែលបានបញ្ជូន Reddit ទៅក្នុងការជជែកវែកញែកទាក់ទាញវិស្វករអវកាស និងអ្នកវិទ្យាសាស្ត្រម្នាក់និយាយថា ពួកគេបានជួយរចនាISS។ វិស្វករអវកាសម្នាក់បានកំណត់អត្តសញ្ញាណបាននិយាយថា...
អាមេរិក៖ យោងតាមរបាយការណ៍ Hurun Global 500 ឆ្នាំ ២០២០ ចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ Hurunថា ជាមួយនឹងតម្លៃ ២,១២ សែនកោដិដុល្លារនោះ ធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ដណ្តើមបានមកុដជាក្រុមហ៊ុន ដែលមានតម្លៃបំផុតនៅលើពិភពលោកយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ក្រុមហ៊ុន Microsoft ដែលមានតម្លៃ ១,៦៤ ពាន់ពាន់លានដុល្លារជាប់ចំណាត់ថ្នាក់លេខ...
Lionel Messi ត្រូវពិន័យមិនឲ្យចូលលេងចំនួន២ប្រកួតពីគណៈកម្មាធិការ របស់សហព័ន្ធបាល់ទាត់របស់អេស្ប៉ាញ សម្រាប់ការទទួលបានកាតក្រហម របស់គេនៅក្នុងការប្រកួតពាន Spanish Super Cup។ សារព័ត៌មានរបស់អេស្ប៉ាញធ្លាប់បានចេញផ្សាយ កាលពីពេលថ្មីៗថា Messi អាចនឹងប្រឈមមុខព្យួរមិនឲ្យលេង១២ប្រកួត ក្រោយសាងកំហុសនៅវគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup។ ប៉ុន្តែក្រោយពីមានការពិភាក្សា កីឡាករសញ្ជាតិអាហ្សង់ទីនត្រូវគេព្យួរតែ២ប្រកួតប៉ុណ្ណោះ ខណៈ Barcelona គ្រោងនឹងប្ដឹងតវ៉ា។...
តូក្យូ៖ក្រុមហ៊ុនធំៗរបស់ប្រទេសជប៉ុនរួមមានក្រុមហ៊ុន Sony ក្រុមហ៊ុនPanasonic និងក្រុមហ៊ុនNissan បានទទូចដល់រដ្ឋាភិបាលជប៉ុន ឲ្យកំណត់ទិសដៅថាមពលកកើតឡើងវិញឆ្នាំ ២០៣០ របស់ខ្លួនទ្វេជាមហិច្ឆតា យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ នាយករដ្ឋមន្រ្តី Yoshihide Suga កាលពីឆ្នាំមុនបានកំណត់ កាលបរិច្ឆេទ ២០៥០ សម្រាប់ប្រទេសជប៉ុនដើម្បីក្លាយជាអព្យាក្រឹតកាបោន ប៉ុន្តែគោលដៅ នៃការកកើតឡើងវិញរយៈពេលខ្លីរបស់ប្រទេសនេះត្រូវបានគេរិះគន់ជាយូរមកហើយថា កំពុងធ្លាក់ចុះ។ បច្ចុប្បន្នប្រទេសជប៉ុនមានបំណងផ្តល់ថាមពលពី ២២ ទៅ...
ស៊ីដនី៖សហរដ្ឋអាមេរិកបានជំរុញ ឲ្យប្រទេសអូស្រ្តាលីបោះបង់ចោល ផែនការរបស់ខ្លួនដែលបង្ខំឲ្យក្រុមហ៊ុន Google និងFacebook បង់ថ្លៃប្រព័ន្ធផ្សព្វផ្សាយ សម្រាប់មាតិកាព័ត៌មានរបស់ពួកគេ ដោ យនិយាយថា អាចមានផលវិបាកអវិជ្ជមានយូរអង្វែង សម្រាប់អតិថិជន និងក្រុមហ៊ុនយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ អូស្រ្តាលីចង់បង្ខំក្រុមហ៊ុនយក្សបច្ចេកវិទ្យារបស់អាមេរិកបង់លុយ អង្គភាពសារព័ត៌មានក្នុងស្រុកស ម្រាប់ការបង្ហោះមាតិកាព័ត៌មាន ឬប្រឈមនឹងការពិន័យ ជាទឹកប្រាក់រាប់លានដុល្លារក្នុងមួយនៃចលនាដ៏ខ្លាំងក្លាបំផុតនៅទូទាំងពិភពលោកដើម្បីពិនិត្យ មើលអំណាចរបស់ពួកគេ។វានឹងអនុវត្តចំពោះការស្វែងរកព័ត៌មាន “News Feed” របស់...
កីឡាករខ្សែការពារធំរបស់ Arsenal លោក Mustafi នៅក្រោយពេល ដែលការចាកចេញរបស់ Ozil បាននិយាយថាគាត់មិនដែលមានប្រវត្តិលេងបាល់ ជាមួយនឹងមិត្តរួមក្រុមជម្រើសជាតិ និងក្លឹបរូបណាដែលចិត្តល្អដូចជា Ozil ឡើយ។ បច្ចុប្បន្ន Ozil កំពុងមានវត្តមាននៅក្នុងប្រទេសតួកគី នៅឡើយដើម្បីអាចបញ្ចប់ ទៅនៃកុងត្រាជាផ្លូវការផ្ទេរពីក្លឹបកាំភ្លើងធំArsenal ទៅកាន់ក្លឹប Fenerbahch ទោះបីជាកុងត្រា បច្ចុប្បន្ននៅសល់តែ៦ខែទៀតក្តី។ Mustafi...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រុមអ្នកសង្គ្រោះកំពុងទទួលបានក្តីសង្ឃឹមនៅក្នុងប្រតិបត្តិការមួយ ដើម្បីជួយសង្គ្រោះក្រុមអ្នក ជីករករ៉ែជនជាតិចិនចំនួន២២ដែលបានជាប់គាំងនៅ ក្នុងទីតាំងមួយតាំងតែពី ១សប្តាហ៍មកហើយ។ ប្រភពដដែលបានសរសេរទៀតថាក្រុមអ្នកជីក រ៉ែចំនួន១២នាក់ ទំនងជានៅមានជីវិតនៅឡើយក្រោយពេលដែលក្រុមអ្នកសង្គ្រោះបាន រកឃើញក្រដាសមួយសន្លឹកដែលបានបន្សល់ដោយក្រុមអ្នកជីករ៉ែចំនួន១២នាក់ដែល បានបញ្ជាក់ថា កុំបញ្ឈប់ការងាររបស់អ្នកឲ្យសោះដើម្បីជួយសង្គ្រោះពួកយើង។ នៅក្នុងក្រដាសនោះផងដែរក៏អាចបញ្ជាក់ ដែរបានថាមនុស្ស១០នាក់ផ្សេងទៀត គឺនៅតែបន្តបាត់ខ្លួននៅឡើយ។គួរឲ្យដឹងដែរការបាក់ដី ដោយសារការជីកយករ៉ែ នៅចិនបានក្លាយទៅជារឿងធម្មតាដោយសារតែប្រព័ន្ធសុវត្ថិភាព មិនត្រឹមត្រូវឡើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Sugaបានប្រកាសបញ្ជាក់បើកផ្លូវឲ្យ ព្រឹត្តិការណ៍កីឡាករអូឡាំពិក នឹងអាចប្រព្រឹត្តទៅជាធម្មតានៅរដូវក្តៅនេះ។ ការប្រកាសនេះត្រូវបានធ្វើឡើងទាំង ដែលមានការតវ៉ាប្រឆាំង មិនពេញចិត្តទៅនឹងការសម្រេចចិត្តមួយនេះឡើយ ជាពិសេសខណៈដែលតួលេខនៃការឆ្លង កូវីដ១៩កំពុងកើនឡើង នៅទូទាំងប្រទេស។ គួរឲ្យដឹងដែរថា មកដល់ពេលនេះពាក្យចចាមអារ៉ាម នៅតែបន្តមាន នៅក្នុងប្រទេសជប៉ុនថាព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូក្នុងឆ្នាំ២០៣២នឹង អាចត្រូវលប់ចោល៕ ប្រែសម្រួល៖ស៊ុនលី