ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសចិននិងឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)ស្តីពីការអភិវឌ្ឍ ការកសាងកម្រិតនៃសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណេត និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ដែលជាកិច្ចព្រមព្រៀងសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណេតដំបូងគេបង្អស់ រវាងប្រទេសចិនជាមួយបណ្តាប្រទេសបរទេសដទៃ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រ របស់ក្រសួងការបរទេសចិនកាលពី ថ្ងៃពុធបានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់ (MoU) នេះនឹងផ្តល់ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍកម្រិត និងបច្ចេកវិទ្យា សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ដែលត្រូវបានចុះហត្ថលេខា ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ច ជាផ្លូវការរបស់ ឯកឧត្តម វ៉ាង...
អង់គ្លេស៖ ក្រុមហ៊ុនអង់គ្លេសកំពុងព្យាយាម ជួយទប់ទល់នឹងការផ្លាស់ប្តូរអាកាសធាតុដោយការដាំដុះ កសិផលសមុទ្រដើម្បីយកកាបូនឌីអុកស៊ីតចេញពីមហាសមុទ្រ ខណៈពេលផលិតចំណីសត្វគោ ដែលមានលក្ខណៈបរិស្ថាន។ ចំពោះការដាំដើមឈើឲ្យបានច្រើនជារឿយ ៗ គឺជាដំណោះស្រាយមួយដើម្បីជួយទាញយកឧស្ម័នផ្ទះកញ្ចក់ពីលើអាកាស ព្រោះការធ្វើរស្មីសំយោគប្រើកាបូនឌីអុកស៊ីតដើម្បីបង្កើតជីវម៉ាសថ្មី ប៉ុន្តែដើមឈើលូតលាស់យឺតៗ កាបូនដែលពួកគេផ្ទុកងាយនឹងបញ្ចេញដោយការកាប់បំផ្លាញព្រៃឈើ ដូច្នេះអ្នកជំនាញបាននិយាយថា វាប្រហែលជាយឺតពេលហើយក្នុងការដាក់ភាគហ៊ុនច្រើនពេកនៅក្នុងវិធីសាស្រ្តនេះ។ ផ្ទុយទៅវិញសារាយសមុទ្រលូតលាស់លឿនជាង ៣០ ដងក្នុងមួយថ្ងៃ ពោលគឺកើនដល់ទៅ ២ ហ្វីតក្នុងមួយថ្ងៃ ហើយបញ្ចេញជីវម៉ាសជាច្រើនទៅសមុទ្រជ្រៅដែលកាបូនអាចត្រូវបានកប់ជាអចិន្ត្រៃយ។ ពួកគេបាននិយាយថា...
បរទេស៖ សេដ្ឋកិច្ចរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បានកើនឡើងលឿនហួសពីការរំពឹងទុក កាលពីឆ្នាំមិញ ដោយវាបានក្លាយ ជាសេដ្ឋកិច្ចដ៏ចម្បងមួយ ដែលឃើញមានការកើនឡើង ស្របពេលមានការរាតត្បាតឆ្លងជម្ងឺកូវីដ១៩។ នៅថ្ងៃចន្ទនេះ បានរាយការណ៍ប្រាប់ថា ផលិតផលជាតិសរុប បានកើនឡើងចំនួន២,៣ភាគរយ បើប្រៀបនឹងឆ្នាំ០១៩ ស្របពេលដែលប្រទេសនៅទូទាំងពិភពលោក ជួបប្រទះបញ្ហាលំបាក ដោយសារតែការដាក់បម្រើធ្វើដំណើរ និងការបិទព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណា។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI...
• វិធានការថ្មីដែលនឹងធានាផ្តល់បទពិសោធន៍ នៃការប្រើប្រាស់ TikTok ប្រកបដោយភាពច្នៃប្រឌិតនិងសប្បាយរីករាយដល់អ្នកប្រើប្រាស់វ័យក្មេង• ការផ្លាស់ប្តូរថ្មីដែលនឹងត្រូវបន្ថែមលើការកំណត់ ការពារដែលមានស្រាប់• អ្នកប្រើប្រាស់ដែលបានចុះឈ្មោះនិងមានអាយុចន្លោះពី ១៣ទៅ១៥ឆ្នាំ នឹងមានការកំណត់លំនាំដើមជា «ឯកជន» និង ជម្រើសផ្តល់យោបល់ពី «អ្នកគ្រប់គ្នា» ត្រូវបានលុបចេញ• ការកំណត់«ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» នឹងត្រូវបាន«បិទ»តាមលំនាំដើម(default)សម្រាប់ក្រុមអ្នកដែលមានអាយុដូចៗគ្នា រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១៖ ទម្រង់កម្មវិធីវីដេអូលើទូរស័ព្ទ...
អង់គ្លេស៖ទិន្នន័យបានបង្ហាញថា មេរោគរាតត្បាត Covid-19 បានកាត់បន្ថយអាយុកាលរស់នៅក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក្នុងរយៈពេលជាងមួយឆ្នាំ ដោយបុរស និងជនជាតិភាគតិចរងការវាយប្រហារ យ៉ាងខ្លាំងបំផុតនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ បើយោងតាមក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ នៅភាគខាងត្បូងកាលីហ្វ័រញ៉ាបានយកគំរូតាមផលប៉ះពាល់នៃការផ្ទុះឡើងនៃ Covid-19 របស់សហរដ្ឋអាមេរិកទៅលើអាយុកាលថា សហរដ្ឋអាមេរិកបានឃើញការថយចុះនូវអាយុកាលអាយុ ១,១៣ ឆ្នាំ។ ពួកគេបានរកឃើញថា ប្រជាជនស្បែកសត្រូវបានរងផលប៉ះពាល់យ៉ាងហោចណាស់ ជាមួយនឹងអាយុកាលរំពឹងទុកធ្លាក់ចុះត្រឹមតែ ៩ ខែដល់ ៧៧,៨៤...
ការស្រាវជ្រាវថ្មីមួយបានអះអាងថា ការលេបថ្នាំអាស្ពីរីនជារៀងរាល់ថ្ងៃ ជួយបន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺមហារីកសុដន់ ឬប្លោកនោមរហូតដល់មួយភាគបី នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវបានបង្ហាញថា ថ្នាំអាស្ពីរីនក៏អាចធ្វើឲ្យប្រសើរឡើងនូវអត្រារស់រានមានជីវិតសម្រាប់ជំងឺមហារីកមួយចំនួនរួមទាំងប្លោកនោម និងសុដន់។ ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវក្រុមអ្នកស្រាវជ្រាវបានអំពាវនាវឲ្យមានភស្តុតាងផ្អែកលើប្រជាជនបន្ថែមទៀតដើម្បីបង្ហាញពីឥទ្ធិពលការពារសក្តានុពលនៃថ្នាំអាស្ពីរីន។ អ្នកស្រាវជ្រាវលោក Holli Loomans-Kropp នៃវិទ្យាស្ថានជំងឺមហារីកជាតិនៅសហរដ្ឋអាមេរិកបាននិយាយថា លទ្ធផលបន្ថែមលើការប្រមូលផ្តុំភស្តុតាងថ្នាំអាស្ពីរីនអាចធ្វើឲ្យប្រសើរឡើងនូវការរស់រានមានជីវិតសម្រាប់ជំងឺមហារីកមួយចំនួន។ ទោះបីជាការស្រាវជ្រាវពីមុនត្រូវបានគេប្រមូលផ្តុំច្រើនបំផុ តនៅក្នុងជំងឺមហារីកក្រពះពោះវៀនក៏ដោយ ក៏ការវិភាគរបស់យើងបានពង្រីកគុណសម្បត្តិដល់អ្នកដទៃដូចជាប្លោកនោម និងសុដន់។ លោកបន្តថា មនុស្សរាប់លាននាក់ប្រើថ្នាំបំបាត់ ការឈឺចាប់ប្រចាំថ្ងៃដើម្បីការពារប្រឆាំងនឹងជំងឺបេះដូង ហើយវាធ្វើឲ្យឈាមកាត់បន្ថយហានិភ័យ...
គ្រាប់បាល់បញ្ចូលទីបាន យ៉ាងល្អដោយកីឡាករ Aurier, Kane និង Ndombele បានជួយឲ្យ Spurs យកឈ្នះម្ចាស់ផ្ទះ Sheffield UTD យ៉ាងងាយៗយក៣ពិន្ទុឡើងទៅ លេខរៀងទី៥បណ្តោះអាសន្ន។ Spurs នាំមុខមុនតាំងតែពីនាទីទី៥ដោយកីឡាករ Aurier និងបន្តរកបានដោយ Kane នៅនាទីទី៤០មុនបញ្ចប់ការប្រកួតតង់ទី១។ការប្រកួតឈាន ដល់តង់ទី២កីឡាករ Ndombele ក៏រកបានគ្រាប់បាល់ចុងក្រោយគឺជាបាល់ទី៣នៅនាទីទី៦២។...
១គ្រាប់ចុងម៉ោងប៉ុណ្ណោះដែលធ្វើបាន ដោយកីឡាករ Mason Mount គឺសមល្មមជួយឲ្យតោខៀវ Chelsea យកឈ្នះលើក្រុមម្ចាស់ផ្ទះ Fulham ដែលមានគ្នាត្រឹមតែ១០នាក់ននិងយក៣ពិន្ទុទៅឈរ នៅលេខរៀងទី៧ក្នុងតារាង។ តោខៀវ Chelsea បង្កើតឧិកាសជាច្រើនដងប៉ុន្តែមិន អាចធ្វើអ្វីម្ចាស់ផ្ទះបានឡើយរហូតដល់នាទីទី៤៤ទើបកីឡាករម្នាក់របស់ Fulham បានទទួលរងកាតក្រហម ។ ចូលដល់តង់ទី២ ក៏មិនមានក្រុមណា ធ្វើអ្វីគ្នាបានប៉ុន្តែរហូតដល់នាទីទី៧៨ទៅហើយទើបកីឡាករ Mount ជាអ្នកស៊ុតបញ្ចូល...
មានតែការវិនិយោគទុនលើចំណេះវិជ្ជាប៉ុណ្ណោះ ដែលទទួលបានការប្រាក់ខ្ពស់បំផុត គឺមាននៅសាកលវិទ្យាល័យបៀលប្រាយ បាននិងបន្តបណ្តុះបណ្តាល កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលមានជំនាញ និងឯកទេសជាច្រើនដូចខាងក្រោម៖ ជនាញ គ្រប់គ្រងទូទៅ ជនាញ គណនេយ្យនិងហិរញ្ញវត្ថុ ជនាញ ធនាគារនិងហិរញ្ញវត្ថុ ជនាញ/ឯកទេស ទីផ្សារ ជនាញ ធុរកិច្ចអន្តរជាតិ ជនាញ គ្រប់គ្រងអចលនទ្រព្យនិងដីធ្លី ជនាញ គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច...
អាមេរិក៖និយាយថា ពាក្យ Apple នៅថ្ងៃនេះហើយយើងគិតពីក្រុមហ៊ុនបច្ចេកវិទ្យាដែលមានទឹកប្រាក់រាប់ពាន់លានដុល្លាររបស់លោក Steve Jobs ដែលបង្កើតទូរស័ព្ទ iPhone និងកុំព្យូទ័រម៉ាក Mac ដោយបច្ចុប្បន្ននេះក្លាយជាក្រុមហ៊ុន បច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិកនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ប៉ុន្តែមួយទសវត្សមុនពេលក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានបង្កើតឡើងក្រុមហ៊ុនអេឡិចត្រូនិចApple គ្រប់គ្រងដោយក្រុមហ៊ុន Beatles កំពុងធ្វើការលើការបង្កើតការត្រួសត្រា យមួយចំនួននៃផលិតផលទាំងនេះ គឺជាផលិតផលដែលអាចរកបានជាទូទៅនៅលើទីផ្សារសព្វថ្ងៃ។ អេឡិចត្រូនិច Appleត្រូវបានដឹកនាំដោយ Alexis...