ភ្នំពេញ ៖ អង្គការ WCS បានឲ្យដឹងថា សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជលើពិភពលោក ខណៈនៅកម្ពុជា មានប្រហែល ៤.០០០ក្បាល។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ អង្គការ WCS នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១បាន បញ្ជាក់ថា «សត្វទន្សោងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។...
ហ្វ្រេនស៊ីស្កូ៖បណ្តាញផ្សព្វផ្សាយសង្គម WhatsApp របស់ក្រុមហ៊ុន Facebook Inc កំពុងពន្យាពេលការអាប់ដេតក្នុងគោលបំណងបង្កើនប្រតិបត្តិការអាជីវកម្មលើវេទិកា បន្ទាប់ពីមានកង្វល់ពីអ្នកប្រើប្រាស់ដែលខ្លាចថា កម្មវិធីផ្ញើសារកំពុងស្រកគោលនយោបាយ ភាពឯកជនរបស់ខ្លួននៅក្នុងដំណើរការនេះ យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ អ្នកប្រើប្រាស់ WhatsApp ទទួលបានការជូនដំណឹងនៅខែនេះថា ខ្លួនកំពុងរៀបចំគោលការណ៍ និងលក្ខខណ្ឌឯកជនថ្មី ហើយវាបានរក្សាសិទ្ធិក្នុងការចែករម្លែកទិន្នន័យអ្នកប្រើប្រាស់មួយចំនួនជាមួយកម្មវិធីFacebook ។ បញ្ហានេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលទូទាំងពិភពលោក និងធ្វើឲ្យអ្នកប្រើប្រាស់ថ្មីប្រញាប់ប្រញាល់ចូលរួមកម្មវិធីផ្ញើសារឯកជន មានគូប្រជែងរួមមាន Telegram...
the goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Schalke កំពុងតែព្យាយាមក្នុងការចរចា ដើម្បីអាចឈានៅទៅដល់ការ នាំយកកីឡាករខ្សែប្រយុទ្ធហូឡង់ មួយរូបពីក្លឹប Vedad Ibisevic មកវិញ។ គេជឿជាក់ថាកីឡាករ Klaas Jan Huntelaar គឺបានក្លាយទៅជាជម្រើសអទិភាព ទី២របស់ក្លឹប Schalke ដើម្បី អាចជួយពង្រឹងសមត្ថភាពប្រយុទ្ធឡើងវិញ នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។ the...
អង់គ្លេស៖ក្រុមហ៊ុនអភិវឌ្ឍអវកាសអង់គ្លេស Skyrora បានជំហានមួយកាន់តែខិតជិតទៅរកការចាប់ទាញអវកាសអាចទាញផ្កាយរណបចូលទៅក្នុងគន្លងផ្សេងៗគ្នាជំនួសផ្កាយរណបចាស់ៗ និងថែមទាំងសម្អាតចន្លោះអវកាសទៀតផងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ដំណាក់កាលខាងលើនៃគ្រាប់រ៉ុក្កែត Skyrora XL បានបញ្ចប់ដោយជោគជ័យនូវការបាញ់សាកល្បងឋិតិវន្តនៅស្ថានីយ៍អភិវឌ្ឍន៍ម៉ាស៊ីននៅទីក្រុង Fife ប្រទេសស្កុតឡេនមុនពេលបុណ្យណូអែល។ដំ ណាក់កាលខាងលើនៃរ៉ុក្កែតនេះកើនឡើងទ្វេដងជាយានយន្ដការផ្ទេររាងពងក្រពើដែលត្រៀមរួចជាស្រេច (OTV) អាចបំពេញបេសកកម្មនៅអវកាសជាច្រើនបន្ទាប់ពីបញ្ជូនបន្ទុករបស់វា។ Skyrora ដែលមានមូលដ្ឋាននៅ Edinburgh សង្ឃឹមថា នៅចុងឆ្នាំក្រោយ ឬដើមឆ្នាំ ២០២៣ ពួកគេនឹងអាចបើកដំណើរការ OTV...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង បានធ្វើព្យុហយាត្រាយោធាមួយ នៅក្នុងទីក្រុងព្យុងយ៉ាងដើម្បីអបអរសមាជលើកដំបូងរបស់គណបក្សពលករ ដែលកំពុងកាន់អំណាចក្នុងរយៈពេលជិត ៥ ឆ្នាំ។ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលរបស់កូរ៉េ បានចុះផ្សាយថា មេដឹកនាំលោក គីម ជុងអ៊ុន បានសង្កេតមើលការដើរព្យុហយាត្រា និងអាវុធ “ដែលមានឥទ្ធិពលបំផុតលើពិភពលោក” ដូចជាមីស៊ីលផ្លោង ដែលបាញ់ដោយនាវាមុជទឹកជាដើម។ ការដើរព្យុហយាត្រាយោធា គឺជាលើកដំបូងរបស់កូរ៉េខាងជើង ចាប់តាំងពីខែតុលា ឆ្នាំមុននៅពេលដែលខ្លួនបានប្រារព្ធខួបលើកទី៧៥...
អាមេរិក៖រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ (NHTSA)ប្រកាសឲ្យក្រុមហ៊ុនផលិតរថយន្តយក្សអាមេរិក Tesla ត្រូវបានស្នើសុំ ឲ្យប្រមូលរថយន្តចំនួន ១៥៨,០០០ គ្រឿងដោយសារការបរាជ័យនៃការបង្ហាញដ៏គ្រោះថ្នាក់ជាច្រើនខែ បន្ទាប់ពីក្រុមហ៊ុន ដែលកាន់កាប់ដោយលោក Elon Musk បានប្រមូលមកវិញនូវម៉ូដែល Y ចំនួន ៩៥០០គ្រឿងដែលខូចដំបូល នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ថ្មីៗនេះក្រុមហ៊ុន NHTSA បានផ្ញើលិខិតមួយទៅក្រុមហ៊ុន គ្រប់គ្រងដោយលោក Elon Musk...
តូក្យូ៖លោក Carlos Ghosn អតីតនាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តជប៉ុន បានប្រាប់តុលាការនៅទីក្រុងតូក្យូថា លោក Carlos Ghosn បានបិទបាំងទំហំ នៃសំណងរបស់លោកនៅក្រុមហ៊ុន Nissan ដោយសារតែលោកខ្លាចរដ្ឋាភិបាល បារាំងបង្ខំលោកឲ្យចាកចេញពីក្រុមហ៊ុន Renault ប្រសិនបើរកឃើញថា លោករកបានប៉ុន្មានយោង តាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ Hari Nada អតីតអនុប្រធានន Nissan ទទួលបន្ទុកកិច្ចការច្បាប់...
បរទេស៖ប្រធានាធបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃសុក្រនេះថា លោកសង្ឃឹមថា ការបោះជំហានវិជ្ជមានេះ នឹងកើតមានលើតួនាទីរបស់តួកគីក្នុងកម្មវិធីយន្តហោះចម្បាំងបំបំាងកាយ F-35 នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ឡើងកាន់តំណែង។ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល លោក Tayyip Erdogan បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា “គ្មានប្រទេសណាអាចកំណត់ ពីវិធានការដែលយើងនឹងចាប់យកចំពោះឧស្សាហកម្មការពារជាតិ ដែលពឹងផ្អែកទាំងស្រុកលើការសម្រេចចិត្តដែលយើងធ្វើ” ហើយលោកបន្ថែមថា...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងបញ្ចប់សមាជបក្សពលករកូរ៉េ ជាមួយសំណើឲ្យធ្វើការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មវិធីអាវុធនុយក្លេអ៊ែដ៏មានឥទ្ធិពល នេះបើតាមសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃពុធនេះ។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើង KCNA បានរាយការណ៍ប្រាប់ថា នៅក្នុងសុន្ទរកថានាថ្ងៃអង្គារ លោក គីម ជុងអ៊ុន បានមានប្រសាសន៍យ៉ាងដូច្នេះថា “អ្វីគ្រប់យ៉ាងទាំងអស់ ត្រូវតែធ្វើឡើង ដើម្បីពង្រឹងការទប់ទល់សង្គ្រាមនុយក្លេអ៊ែ និងដើម្បីអភិវឌ្ឍកងកម្លាំងយោធាដ៏រឹងមាំបំផុត”។...
ការស្រាវជ្រាវរបស់ Stanford បានបង្កើតកាលឆ្នាំ ២០១៧ សម្រាប់ការរចនាជាមួយប្រព័ន្ធបច្ចេកវិទ្យាAIដោយប្រើរូបភាពសម្គាល់មុខដើម្បីកំណត់ចំណង់ចំណូលចិត្តផ្លូវភេទរបស់មនុស្ស គឺត្រឡប់មកវិញជាមួយនឹងអ្វីដែលអាចជាប្រព័ន្ធចម្រូងចម្រាសមួយផ្សេងទៀតនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។លោកវេជ្ជបណ្ឌិត Michal Kosinski អះអាងថា មានក្បួនដោះស្រាយការស្គាល់មុខអាចកំណត់បានថា តើមនុស្សម្នាក់មានលក្ខណៈសេរីនិយម ឬអភិរក្សដោយផ្អែកលើរូបថតតែមួយហើយមានភាពត្រឹមត្រូវជាង ៧០ ភាគរយ។ បច្ចេកវិទ្យាដែលបង្កើតឡើងនៅលើAI ឆ្នាំ ២០១៧ ត្រូវបានបណ្តុះបណ្តាលជាមួយរូបភាពជាងមួយលានពីគេហទំព័រណាត់ជួប និងFacebook ហើយបង្កើតកម្មវិធីដើម្បីផ្តោតលើការបង្ហាញ និងឥរិយាបថ។ទោះបីជាលោក Kosinski...