ក្រោយពីឈ្នះក្លឹប Burnley ក្លឹប Manchester United បានឡើងមកឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ដោយមាន ៣៦ពិន្ទុ ដែល ៣ពិន្ទុលើសក្លឹបលេខ ២ Liverpool។ គេកម្រឃើញក្លឹបបិសាចក្រហមនៅកំពូលតារាងលីគណាស់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សូម្បីតែឈរបាន ១ប្រកួតក៏ដោយ។ អញ្ចឹងលើកចុងក្រោយបង្អស់ United បានស្គាល់រសជាតិដំបូលតារាងនៅឆ្នាំណា? តាមពិតទៅ បិសាចក្រហមខកខានប៉ះក្លិនកំពូលតារាងលីគអង់គ្លេសអស់រយៈពេល...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះ បានឲ្យដឹងថាក្រុមហ៊ុនមេរបស់ YouTubeគឺ Google បានប្រកាស បិទប៉ុស្ត៍យូធូបរបស់លោក Donald Trump ហើយក្នុងរយៈពេលយ៉ាងហោចណាស់៧ថ្ងៃ។ YouTube ដែលបានធ្វើការប្រកាសនៅលើ បណ្តាញសង្គម Twitter របស់ខ្លួនថាបន្ទាប់ពីការត្រួតពិនិត្យនិងវិនិច្ឆ័យរួចមកខ្លួន ជឿជាក់ថាវិដេអូដែលបានបង្ហោះលើ ប៉ុស្ត៍យូធូប Donald J.Trump មួយចំនួននាពេលប៉ុន្មានថ្ងៃនេះត្រូវលប់ចោលទៅវិញ ហើយនឹង មានការផ្អាកដំណើរការ...
បរទេស៖ BBC ចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាក្រុមហ៊ុនផលិត រថយន្តអគ្គិសនី Telsa ត្រូវបានគេដឹងថាគឺកាន់តែខិតជិតហើយ ក្នុងការដំណើរការរោងចក្ររបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាពោល គឺនៅក្នុងឆ្នាំនេះតែម្តង។ Telsa Motors India and Energy Private Limited ត្រូវបានគេដឹងថា កំពុងស្ថិតនៅក្នុងតំណាក់ការចុះឈ្មោះហើយនៅក្នុងទីក្រុង Bengaluru ដែលកន្លងមក គេធ្លាប់បានទទួលព័ត៌មាន នេះតាមរយៈការប្រកាស...
ភ្នំពេញ៖លោក តែម ម៉ឺន អនុប្រធាន អចិន្ត្រៃយ៍ក្រុមកីឡាកងយោធពល ខេមរភូមិន្ទបានមានប្រសាសន៍ ថា ចាប់ផ្តើមពីឆ្នាំ២០០៦មកដល់ឆ្នាំ២០២០ក្រុមកីឡាកងយោធពលខេមរភូមិន្ទដណ្តើមបានមេដាយ សរុបចំនួន ១៦៥៤គ្រឿងទំាងការប្រកួតជាតិ និងអន្តរជាតិក្នុងរយៈពេល១៤ឆ្នាំបានលើកឡើង ក្នុងពិធីប្រកាសសមាសភាពក្រុមកីឡាកង យោធពលខេមរភូមិន្ទានារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្រ្តី។ លោកបានបន្តថា សម្រាប់មេដាយ១៦៥៤គ្រឿងក្នុងនោះមេដាយមាស ចំនួន៥៧៦គ្រឿង មេដាយប្រាក់៥៩៧គ្រឿង និងមេដាយសំរិទ្ធ៤៨១គ្រឿង ព្រមទំាង...
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្រកាសទទួលគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាអាណត្តិទី១ ឆ្នាំ២០២០-២០២៤យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីត្រៀមចូលរួមការប្រកួតកីឡា SEA GAMES 2021 និង SEA GAMES 2023។ សម្រាប់អាណត្តិទី១គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាមានចំនួន៩រូប គឺលោក ហេង សុខន ជាប្រធាន លោក ម៉ិល...
បរទេស៖ក្រសួងការពារជាតិនិងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា ក្រសួងទាំងពីរ នឹងចូលរួមស្វះស្វែងរកទិន្នន័យសាធារណៈ ស្តីពីការអភិវឌ្ឍប្រព័ន្ធទំនាក់ទំនង 5G។ សេចក្តីប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះ ស្នើសុំទិន្នន័យសាធារណៈ ដើម្បីផ្តល់សេចក្តីជូនដំណឹងអំពីភាពលំបាកនាពេលអនាគត ធ្វើឡើងដោយរដ្ឋបាលទូរគមនាគមន៍និងព័ត៌មានជាតិរបស់ក្រសួងពាណិជ្ជកម្ម។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោក Michael Kratsios ជាអនុរដ្ឋមន្ត្រីការពារជាតិស្តីទីទទួលបន្ទុកស្រាវជ្រាវនិងវិស្វកម្ម បានមានប្រសាសន៍ដូច្នេះថា “ក្រសួងការពារជាតិ ទទួលស្គាល់បច្ចេកវិទ្យា 5G ថាជាមូលដ្ឋានគ្រឹះដ៏សំខាន់...
បរទេស៖ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្នើឲ្យពង្រឹងកម្លាំងយោធាជាអតិបរិមានិងការទប់ទល់សង្គ្រាមនុយក្លេអ៊ែកាន់តែខ្លាំងឡើង ក្នុងខណៈសមាជបក្សដ៏កម្រ បានឈានដល់ទីបញ្ចប់ក្រោយរយៈពេល៨ថ្ងៃ បន្ទាប់ពីការពិភាក្សាគ្នាអំពីគោលនយោបាយ។ លោក គីម ជុងអ៊ុន ត្រូវបានទីភ្នាក់ងារសារព័ត៌មានដកស្រង់សម្តី ដែលនិយាយយ៉ាងដូច្នេះថា “យើងត្រូវតែធ្វើគ្រប់យ៉ាងទាំងអស់ដែលយើងអាច ដើម្បីបង្កើនសមត្ថភាពទប់ទល់សង្គ្រាមនុយក្លេអ៊ែ ដោយយើងធ្វើការកសាងសមត្ថភាពយោធាដ៏ខ្លាំងក្លាបំផុត”។ គួរបញ្ជាក់ថា សមាជបក្សលើកទី៨របស់ប្រទេសកូរ៉េខាងជើង គឺត្រូវបានធ្វើឡើង...
លោក Ole Gunnar Solskjaer បាននិយាយថា ការធ្វើដំណើរទៅលេង ជាមួយ Liverpool នៅសប្ដាហ៍នេះនឹងក្លាយជាការសាកល្បងដ៏អស្ចារ្យសម្រាប់ មហិច្ឆតាលើកពាននៃក្រុមរបស់លោក។ គ្រាប់បាល់នាទី៧១របស់ Paul Pogba គ្រប់គ្រាន់ឲ្យ Manchester United យកឈ្នះលើ Burnley ១-០ ទទួលបាន៣ពិន្ទុ។ ជ័យជម្នះនេះ ពួកគេបានឡើងកំពូលតារាង...
កាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ រូបភាពនៃរថយន្ត Ferrari Roma ត្រូវបានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួន នៃឈ្មួញនាំរថយន្តទំនើបម្នាក់នៅក្នុងទីក្រុង Ho Chi Minh City ប្រទេសវៀតណាម។ Roma បានបង្ហាញខ្លួនជាផ្លូវការ កាលពីចុងឆ្នាំ២០១៩ ហើយជារថយន្ត Supercar ម៉ូដែលចុងក្រោយបង្អស់របស់ Ferrari។...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអាមេរិកដ៏ល្បីល្បាញ Ford Motor Co., បានប្រកាសបិទរោងចក្រ ផលិតរបស់ខ្លួនចំនួនដល់ទៅ៣កន្លែងនៅក្នុងប្រទេសប្រេស៊ីល។ រោងចក្រទាំង៣ត្រូវបានគេដឹងថា គឺចារោងចក្រ ដែលនៅសេសសល់ ចុងក្រោយ បំផុតនៅក្នុងប្រទេសមួយនេះហើយវាតាមផែនការ នឹងត្រូវបិទដំណើរការទាំងស្រុង នៅក្នុងឆ្នាំ២០២១នេះតែម្តង។ ក្រុមហ៊ុនបានប្រកាសទៀតដែរថាទីផ្សាររថយន្ត សម្រាប់លក់នៅក្នុងប្រទេសប្រេស៊ីល ដែលជាទីផ្សារធំបំផុតនៅក្នុងតំបន់ឡាទីននោះនឹងត្រូវដាក់ ជំនួសមកវិញដោយរោងចក្រផ្គត់ផ្គង់ ដែលមានទីតាំង នៅក្នុងប្រទេសអាហ្សង់ទីន អ៊ុរ៉ាហ្គាយ៕...