បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា តាមការព្យាករណ៍ពលរដ្ឋហ្វីលីពីននឹងមានកំណើនទៅដល់១១០,៨លាននាក់នៅក្នុងឆ្នាំ២០១២ពោលគឺកើនឡើងប្រមាណជា១,៣១ភាគរយពីឆ្នាំ២០២០នេះ។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយគណកម្មការទទួលបន្ទុកកិច្ចការងារ អភិវឌ្ឍនិងពលរដ្ឋរបស់ហ្វីលីពីន នៅថ្ងៃនេះបានបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាក្តីចំនួន កំណើននេះគឺស្ថិតនៅក្នុងអត្រាធ្លាក់ចុះ នៃកំណើនប្រជាជនពលរដ្ឋហ្វីលីពីន ជាប្រចាំឆ្នាំរបស់ខ្លួន នៅឡើយ។ លោក Juan Antonio Perez ប្រធានចាត់ការទូទៅនៃគណកម្មការបានបញ្ជាក់ថា កាលពីឆ្នាំ២០១៦អត្រាកើនឡើង នៃពលរដ្ឋហ្វីលីពីនមានទៅដល់១,៦៨ភាគរយ។ មិនត្រឹមតែធ្លាក់ចុះនៃអត្រាកើនឡើងនោះទេ សូម្បីតែចំនួនមនុស្សចាស់នៅឆ្នាំ២០២១ខាងមុខក៏កើនឡើងខ្លាំងផងដែរ ពោលដល់ទៅ១០លាននាក់...
តូក្យូ៖ក្រុមហ៊ុន Hitachi Capital (Thailand) Co ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hitachi Capital Corp ក្រុមហ៊ុន Hitachi Asia (Thailand) Co ក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hitachi Ltd និងក្រុមហ៊ុន Santec Power Solutions Co...
ក្រោយការប្រកួតយប់មិញនេះ បិសាចក្រហម Man UTD បានបន្តទំរង់លេង បានយ៉ាងល្អនៅក្នុងការប្រកួតក្នុងលីគ ដោយអាចរកជ័យជំនះជាលើកទី៩ជាប់គ្នាយកឈ្នះលើក្រុម Wolves ក្នុងលទ្ធផល១ទល់នឹង០។ បាល់បញ្ចូលទីទាំងប្រផិតប្រផោយ នៅនាទីទី៩០បូក៣ទៅហើយដោយ កីឡាករខ្សែប្រយុទ្ធ Marcus Rashford បានធ្វើឲ្យ Man UTD មាន៣០ពិន្ទុតាមពីក្រុមលេខ១នៅកំពូលតារាង Liverpool ចំនួន២ពិន្ទុនិងលើសពិន្ទុក្រុមលេខរៀងទី៣ Leicester City...
សេអ៊ូល៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សប្រទេសកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងពង្រីកការផលិតបន្ទះកញ្ចក់គ្រីស្តាល់រាវ “LCD” សម្រាប់ទូរទស្សន៍ និងម៉ូនីទ័រនៅពេលមនុស្សកាន់តែច្រើនស្វែងរកការកម្សាន្តនៅផ្ទះក្នុងកំឡុងពេល មានជំងឺរាតត្បាតរាលដាលមេរោគCOVID-19 យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការសម្រេចចិត្តរបស់Samsung Display សម្រាប់ការពង្រីកផលិតកម្ម LCD នៅប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលមិនជាក់លាក់មួយ បានបដិសេធការប្រកាសរបស់ខ្លួនកាលពីខែមីនាថា ខ្លួននឹងបញ្ចប់ការផលិតទាំងអស់ នៅចុងឆ្នាំនេះដើម្បីផ្តោតលើបច្ចេកវិទ្យាជឿនលឿនជាងមុន។ Samsung Display បាននិយាយថា រយៈពេលនៃការពន្យាពេលនឹងអាស្រ័យ លើការពិចារណាអំពីប្រាក់ចំណេញ និងលក្ខខណ្ឌទីផ្សារ។ វាបាននិយាយនៅចុងខែតុលាថា...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃពុធនេះថា សមាជគណបក្សលើកទី៨ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងត្រូវប្រារព្ធធ្វើឡើងនៅដើមខែមករា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ភ្នាក់ងារព័ត៌មាន KCNA បានឲ្យដឹងថា មេដឹកនាំប្រទេសរួមទាំងមេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានប្រមូលផ្តុំគ្នានៅឯកិច្ចប្រជុំលើកទី២២ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលទី៧ នៃគណបក្សពលករកូរ៉េ (WPK) នៅថ្ងៃអង្គារម្សិលមិញនេះ ដែលពួកគេបានពិនិត្យមើលបញ្ជីឈ្មោះប្រតិភូដែលត្រូវបានគេបោះឆ្នោតជ្រើសរើស នៅក្នុងសន្និសីទរបស់អង្គការគណបក្សគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស។ ការិយាល័យនយោបាយ...
ភ្នំពេញ៖ នាយកប្រតិបត្តិក្រុមហ៊ុន ស្មាត អាស្យាតា លោក ថូម៉ាស ហ៊ុន បានធ្វើទស្សនៈកិច្ចនៅឯវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីឥទ្ធិពលរបស់វីរុសកូវីដ១៩ មកលើប្រទេសកម្ពុជា ក៏ដូចជាដើម្បីសិក្សាអំពីថាតើមូលនិធិទឹកប្រាក់១លានដុល្លាររបស់ស្មាត សម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ត្រូវបានយកទៅប្រើប្រាស់យ៉ាងណាខ្លះ ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុសនេះ។ លោកវេជ្ជបណ្ឌិត អេរ៉ីក ខាលសិន (Dr. Erik Karlsson) អនុប្រធានផ្នែកវីរុសសាស្ត្រនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន...
ឡុងដ៌៖ ប្រធានក្រុមហ៊ុនផលិតថ្នាំ AstraZeneca ដែលកំពុងបង្កើតវ៉ាក់សាំង ការពារមេរោគឆ្លង ដែលត្រូវបានគេរំពឹងថា នឹងត្រូវបានអនុម័តដោយអាជ្ញាធរចក្រភពអង់គ្លេស នៅសប្តាហ៍នេះបានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ការចាក់វ៉ាក់សាំងនេះនឹងមាន ប្រសិទ្ធិភាពប្រឆាំងនឹងវីរុសឆ្លងទម្រង់ថ្មី ដែលជំរុញឱ្យមានការកើនឡើងយ៉ាងឆាប់រហ័សនៃការបង្ករោគនៅចក្រភពអង់គ្លេស។ នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca លោក Pascal Soriot ក៏បានប្រាប់កាសែត Sunday Times ផងដែរថា អ្នកស្រាវជ្រាវដែលកំពុងអភិវឌ្ឍវ៉ាក់សាំងរបស់ខ្លួនបានរកឃើញ“...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថាប្រធានាធីបតីថ្មីលោក Joe Biden នៅសប្តាហ៍នេះបានធ្វើការ ចោទប្រកាន់ទៅលើក្រសួងការពារជាតិអាមេរិកថា បានព្យាយាមក្នុងការរារាំងដល់ដំណើរការផ្តល់ពត៌មានចាំបាច់នៃជំហានផ្ទេរអំណាចរដ្ឋាភិបាលចាស់ជូនរដ្ឋាភិបាលថ្មី។ លោក Biden ក៏បានអះអាងទៀតដែរថាភ្នាក់ងាររដ្ឋជាច្រើនដែលពាក់ព័ន្ធទៅនឹងវិស័យសន្តិសុខជាតិបានទទួលរងនូវការខូចខាតយ៉ាង ដំណំក្រោមរដ្ឋបាលគ្រប់គ្រងរបស់លោក Donald Trump ។ជាការឆ្លើយតបអ្នកនាំពាក្យរបស់សេតវិមានបាននិយាយ ថាដំណើរការបានប្រព្រឹត្តទៅដោយមានតម្លាភាពបំផុត។ គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីថ្ងៃទី៣ខែវិច្ឆិកាជាច្រើនសប្តាហ៍មកហើយលោក Biden មិនដែលបានទទួលព័ត៌មានសំងាត់និងការណែនាំអំពីបញ្ហានេះឲ្យបានសមរម្យនៅឡើយដែលជាក់ស្តែងវាគឺជារឿងដ៏ចាំបាច់និងធម្មតាដែលស្ថិតនៅក្នុងតំណាក់កាលផ្ទេរអំណាចជូនប្រធានាធិបតីថ្មី៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានធ្វើសហការជាមួយអាជ្ញាធរសហរដ្ឋអាមេរិក រឹបអូសបានកូកាអ៊ីនមានបរិមាណដ៏ច្រើន និងបានបំបែកការរត់ពន្ធគ្រឿងញៀនអន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយ ស្តីពីសហប្រតិបត្តិការអនុវត្តច្បាប់រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី បាននិយាយថា ខ្លួនរឹបអូសបានកូកាអ៊ីន៣៣០គីឡូក្រាម ដែលភាគច្រើនក្នុងតំបន់ទីក្រុងមូស្គូ នៅក្នុងប្រតិបត្តិការរួមគ្នាជាមួយរដ្ឋបាលអនុវត្តន៍ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក នៅក្នុងឆ្នាំនេះ។ តាមសេចក្តីរាយការណ៍ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី បាននិយាយផងដែរថា ប្រតិបត្តិការរួមគ្នា ដែលបានចាប់ផ្តើមឡោះងនៅក្នុងទីក្រុង St....
(ភ្នំពេញ) ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០៖ វ៉ាវ…ថាមែនៗ…! នេះពិតជាស្មាតហ្វូនត្រកូលស៊េរី A ដែលស្ថិតក្នុងដួងចិត្ត និងឆក់យកបេះដូង អតិថិជនដែលនិយមប្រើប្រាស់ស្មាតហ្វូននៅចុងឆ្នាំ 2020 និងដើមឆ្នាំថ្មី 2021 នេះពិតមែន…! សូមស្វាគមន៍តួឯកស៊េរី A ថ្មីនៃយុគសម័យបច្ចេកវិទ្យាស្មាតហ្វូន Samsung Galaxy A12!...