កីឡាករ El Ghazi នៅតែអាចបន្តទំរង់លេង បានយ៉ាងល្អជួយ Aston Villa ក្នុងការប្រកួតយប់មិញប៉ះនឹងក្រុមម្ចាស់ផ្ទះតោខៀវ Chelsea។ El Ghazi គឺជាអ្នកដែលអាចលួចយក ៣ពិន្ទុចេញពីដៃ Chelsea ទាំងដែល Giroud ស៊ុតបាន១គ្រាប់ដំបូង ទៅហើយតាំងតែពីនាទីទី៣៤។ Aston Villa មិនសូវទទួលបានលទ្ធផលល្អឡើយមួយរយៈ ចុងក្រោយនេះដោយអាចរកបានជ័យជំនះតែម្តងគត់...
ប៉េកាំង៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងានៅទីក្រុងប៉េកាំង ឆ្នាំ២០២២ បានឈានជិតមកដល់ហើយខណៈព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងតូក្យូឆ្នាំ២០២០ ដែលត្រូវបានពន្យាពេលរួចហើយ ដោយមួយឆ្នាំនោះត្រូវបានគេភ័យខ្លាចថា នឹងត្រូវលុបចោល ឬពន្យារពេលម្តងទៀតជាមួយនឹងចំនួននៃការឆ្លងមេរោគថ្មី ដែលកើនឡើងនៅក្នុងប្រទេសជប៉ុន។ ក្រុមហ៊ុនជប៉ុនមួយចំនួន ដែលប្រតិបត្តិការសាជីវកម្មរបស់ខ្លួន ត្រូវបានផ្អាក ខណៈពេលដែលសេដ្ឋកិច្ចរងការវាយប្រហារដោយវីរុស បានចាប់ផ្តើមធានាបុគ្គលិកចាំបាច់ និងពង្រីកអាជីវកម្មរបស់ពួកគេ សម្រាប់ព្រឹត្តិការណ៍ធំៗ នៅក្នុងប្រទេសចិន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក...
បរទេស៖អង្គការសម្ពន្ធមិត្តណាតូ តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយប្រាប់ថា នៅក្នុងឆ្នាំ២០២០នេះ មានប្រតិបត្តិការស្ទាក់ដំណើរយន្តហោះដែលគេមិនស្គាល់ដល់ទៅជាង៤០០លើក នៅក្នុងដែនអាកាសណាតូ ហើយស្ទើរតែការឆ្លើយតបទាំងអស់ គឺចំពោះយន្តហោះយោធារុស្ស៊ី។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ណាតូបានធ្វើសេចក្តីជូនដំណឹងថា តួលេខនេះ គឺមានការកើនឡើងតិចតួច លើសចំនួនសរុបក្នុងឆ្នាំ២០១៩ និងថា ចំនួន៩០ភាគរយនៃការស្ទាក់ការហោះហើរនោះ...
លោក Jose Mourinho កំពុងតាមដានរឿងកុងត្រារបស់ Sergio Ramos មែនទែន ដើម្បីស្វែងរកឱកាសនាំយកប្រធានក្រុមរូបនេះមកលេងនៅ Spurs វិញ។ កីឡាករវ័យ៣៤ខាងលើនេះ ធ្លាប់លេងក្រោមការដឹកនាំរបស់លោក Jose ៣រដូវកាលពីឆ្នាំ២០១០ដល់២០១៣ កាលនោះនៅ Real Madrid ដែរ។ ដោយឡែកនៅឆ្នាំនេះ ជាឆ្នាំចុងក្រោយនៃកុងត្រារបស់គេហើយ ប៉ុន្តែក្លឹបអធិរាជសនៅមិនទាន់មានដំណឹងថាបន្ដកុងត្រាឬយ៉ាងណានោះទេ។ ដូច្នេះហើយទើបលោក...
ក្រុមតោខៀវ Chelsea លេងបានត្រឹមស្មើជាមួយក្រុម Aston Villa ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។ ក្រុមរបស់លោក Lampard បានបើកការនាំមុខមុនលើក្រុម Aston Villa នៅនាទី៣៤ ដោយខ្សែប្រយុទ្ធ Giroud ជាអ្នកធ្វើសម្រេច។ តែគួរឱ្យសោកស្ដាយនៅតង់ទី២នាទី...
អាល្លឺម៉ង់៖យោងតាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា គ្រឿងទេសការី ផ្លែឈើកម្រ និងប្រេងដែលមកពីអាស៊ីគឺជាផ្នែកមួយ នៃរបបអាហាររបស់ជនជាតិអឺរ៉ុប ដ៏ពេញនិយមបំផុតរាប់ពាន់ឆ្នាំមុនជាងអ្វីដែលបានជឿពីមុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការសិក្សាបង្ហាញថា គ្រឿងទេសអាស៊ីដូចជារមៀត និងផ្លែឈើ ដូចជាចេកបានទៅដល់មេឌីទែរ៉ាណេជាង ៣,០០០ ឆ្នាំមកហើយ។ អ្នកស្រាវជ្រាវ បានវិភាគលើសំណល់អាហារក្នុងធ្មេញបានរកឃើញថា សូម្បីតែនៅក្នុងយុគសម័យ សំរិទ្ធក៏ដោយ ការធ្វើពាណិជ្ជកម្មទំនិញធ្វើម្ហូបឆ្ងាយបានផ្សារភ្ជាប់ទៅនឹងសង្គមឆ្ងាយ។ ពួកគេជឿថា ពាណិជ្ជករផ្សារនៅភាគខាងកើតនៃ មេឌីទែរ៉ាណេ មេហ្គាយហ្គូនៅអ៊ីស្រាអែលសម័យថ្មី...
បរទេស៖ក្រសួងការពារជាតិ របស់ប្រទេសអូស្ត្រាលី តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានធ្វើសេចក្តីប្រកាសមួយថា យន្តហោះចម្បាំង F-35A របស់ប្រទេសអូស្ត្រាលី ទើបបានទទួលចំណាត់ថ្នាក់សមត្ថភាព ប្រតិបត្តិការបឋម។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោយការតេស្តសាកល្បងរយៈពេលពីរឆ្នាំ ចំណាត់ថ្នាក់សមត្ថភាពបឋមនេះ បានធ្វើឲ្យយន្តហោះផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin...
ករណីនៃការកើនឡើងវិជ្ជមានកូវីដ១៩ ពីសំណាក់សមាជិកនិងក្រុមកីឡាករ បានធ្វើឲ្យការប្រកួតរវាងក្រុម Man City និង Everton កាលពី យប់មិញនេះត្រូវបានផ្អាកបណ្តោះអាសន្នរងចាំ ពេលវេលាថ្មីជំនួសវិញ។ ក្រុមរបស់ Everton នឹងត្រូវបើកទ្វា Goodison Park របស់ខ្លួនទទួល ស្វាគមន៍ក្រុមភ្ញៀវ Man City ដែលបច្ចុប្បន្ន Everton កំពុងឈរនៅ...
ភ្នំពេញៈ ជាមួយនឹងភាពធូរស្រាលនៃវិបត្តិជំកូវីដ១៩ បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចចាប់ផ្តើមកំរើកឡើងវិញ ហើយសកម្មភាពដើរសិក្សា របស់អ្នកវិនិយោគមួយចំនួនបានចាប់ផ្តើម ពិសេសនៅតំបន់ជាយក្រុងភ្នំពេញ។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៨ ធ្នូកន្លងមកថា គិតត្រឹមចុងសប្តាហ៍មុនមកទល់ពេលនេះ សកម្មភាពសេដ្ឋកិច្ចបានចាប់ផ្តើម មានភាពប្រសើរឡើងវិញហើយ ដោយប្រជាពលរដ្ឋចេញដើរហើរ ប្រកបអាជីវកម្មធម្មតា ដែលនេះជាសញ្ញាល្អប្រសើរនៃសេដ្ឋកិច្ច និងវិស័យអចលទ្រព្យផងដែរ។ លោកបន្តថា “ប្រជាពលរដ្ឋ អ្នកវិនិយោគបានចាប់ផ្តើមដើរមើល អចលនទ្រព្យបណ្តើរៗហើយ ប៉ុន្តែសកម្មភាពទិញលក់មិនទាន់ផុសផុលប៉ុន្មាននោះទេ”...
មែនហើយជាតិជាមនុស្សស្រី ភាគច្រើនមានភាពអៀនខ្មាស់ណាស់។ ដូច្នេះអ្វីៗដែលនាងចង់ធ្វើគឺមិនមិនចង់ធ្វើវានៅពេលមានមនុស្សជុំវិញខ្លួនឃើញឡើយ។ ប៉ុន្តែមានរឿងចម្លែកៗច្រើនណាស់ដែលមនុស្សស្រីចូលចិត្តធ្វើ ជាពិសេសនៅពេលនៅមុខកញ្ចក់តែម្នាក់ឯងតែម្តង។ តើរឿងទាំងអស់នោះមានអ្វីខ្លះទៅ? អ្វីដែលមើលដំបូងគេគឹកំប៉េះគូថតែម្តង ធ្វើមុខឡប់ៗពេលនៅមុខកញ្ចក់ និយាយប្រាប់ខ្លួនឯងអំពីការល្បួងទៅរួមភេទ ផឹកគ្រឿងស្រវឹង ញ៉ាំរបស់ដែលចង់ញ៉ាំបំផុតដែលមិនហ៊ានញ៉ាំនៅមុខអ្នកដទៃ ផោមឲ្យលឺខ្លាំងបំផុត ហឹតឃ្លៀក ញិចមុននៅច្រមុះ ព្យាយាមរាំអាក្រាតដូចអ្នករាំក្នុងយូធូប ថតរូបសេលវីបែបខ្យូតៗ៕ប្រភព៖health