កោះកុងៈ ខេត្តកោះកុងទទូលបានគម្រោងវិនិយោគ និងអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៧ទៀត ដែលគំរោងនោះស្ថិតនៅស្រុកបូទុមសាគរ និងស្រុកមណ្ឌលសីមាបន្ថែមពីលើគម្រោងធំៗ ដែលមានស្រាប់ និងកំពុងដំណើរការអភិវឌ្ឍ។ អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី បានមានប្រសាសន៍នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា ទីតាំងស្នើសុំវិនិយោគ និងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៧គម្រោងខាងលើនេះ គឺស្ថិតនៅក្នុងស្រុកចំនួន២ ដែលជាដែនគ្រប់គ្រងតំបន់ធម្មជាតិ។ លោកបានបន្តថា “បច្ចុប្បន្ន ក្រៅពីគម្រោងវិនិយោគធំៗរបស់ក្រុមហ៊ុនអន្តរជាតិ ក៏មានវត្តមានរបសក្រុមហ៊ុនក្នុងស្រុកចូលមកវិនិយោគ និងរួមគ្នាអភិវឌ្ឍន៍នៅក្នុងខេត្តកោះកុងផងដែរ”។លោកបន្តថា...
Ascorbic acid ឬហៅម្យ៉ាងទៀតថា វីតាមីន C អាចត្រូវបានរកឃើញ នៅក្នុងប្រភេទអាហារជាច្រើន ។ អ្នកជំនាញបាននិយាយថា គ្រប់ផ្លែឈើ និងបន្លែគ្រប់ប្រភេទសុទ្ធតែមានផ្ទុកវាក្នុងបរិមាណផ្សេងៗគ្នា។ ប្រភពដ៏ល្អនៃវីតាមីន Cគេសង្កេតឃើញមាននៅក្នុងផ្លែឈើ ដែលមានរសជាតិជូរ ដូចជាផ្លែក្រូច, គីវី, ស្វាយ,ម្នាស់, បឺរី, ផ្កាខាត់ណា, ផ្កាខាត់ណាខៀវ, ស្ពៃ និងប៉េងបោះជាដើម។...
មកដល់ពេលនេះកីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi ត្រូវបានគេដឹងថាជាកីឡាករដែលអាចលើកពានរង្វាន់ច្រើនជាងកីឡាករណាទាំងអស់នៅក្នុងប្រវត្តិសាស្ត្ររបស់លីគ កំពូល អេស្បាញ La Liga ប៉ុន្តែអ្វីដែលគាត់រំពឹងទុក នៅពេលនេះ គឺថាចង់លើកពានរង្វាន់លីគកំពូលនេះសាជាថ្មី។ ក្នុងពេលមានវត្តមានដើម្បីលើកពាន Pichichi កាលពីថ្ងៃចន្ទម្សិលមិញកីឡាករ Messi បាននិយាយថា គាត់នឹងជ្រើសយកការលើកពាន La Liga ជាលើកទី៨ជាជាងលើកពាន Pichichi លើកទី៧លើកនេះ។...
បរទេស៖មន្ត្រីនិងប្រភពសន្តិសុខក្នុងទីក្រុងបង់ហ្គី តាមសេចក្តីរាយការណ៍ បាននិយាយថា រុស្ស៊ីនិងរវ៉ាន់ដា បានបញ្ជូនយោធានិងសម្ភារៈផ្គត់ផ្គង់ ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដើម្បីជួយក្នុងការទប់ស្កាត់មិនឲ្យមានអំពើហិង្សាបង្កឡើងដោយក្រុមពួកឧទ្ទាម នៅមុនការបោះឆ្នោតនាថ្ងៃអាទិត្យ។ រដ្ឋាភិបាលសាធារណរដ្ឋអាហ្វ្រិកកណ្ដាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអាទិត្យថា ប្រទេសរវ៉ាន់ដានិងប្រទេសរុស្ស៊ី បានចាត់វិធានការនានា ផ្តល់នូវការគាំទ្រដ៏មានប្រសិទ្ធភាព ដែលបានទៅដល់ទឹកដីអាហ្រ្វិកកណ្ដាលនៅថ្ងៃអាទិត្យ។ ក្រសួងការពារជាតិរបស់ប្រទេសរវ៉ាន់ដា បានធ្វើការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនទើបបានបញ្ជូនកងទ័ពទៅមែន ចំណែករុស្ស៊ី ដែលពីមុនធ្លាប់បានបញ្ជូនអាវុធ និងយោធាទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ស្របពេលដែលខ្លួនស្វះស្វែងបង្កើនឥទ្ធិពលនៅអាហ្វ្រិកនោះ...
បរទេស៖កសិករឥណ្ឌារាប់សិបពាន់នាក់ ដែលកំពុងតែធ្វើការតវ៉ាជុំវិញរឿងច្បាប់កសិកម្ម ដែលពួកគេនិយាយថា គម្រាមកំហែងដល់ការរស់នៅរបស់ពួកគេនោះ នាពេលថ្មីៗនេះ បានធ្វើការប្តេជ្ញាថានឹងបន្តធ្វើការតវ៉ាតទៅទៀត បើទោះជាមានអាកាសធាតុត្រជាក់ខ្លាំង បានបណ្ដាលឲ្យមានអ្នកខ្លះក្នុងចំណោមពួកគេបានស្លាប់បាត់បង់ជីវិតក៏ដោយ។ កសិករមកពីរដ្ឋ Punjab រដ្ឋ Haryana និងរដ្ឋ Uttar Pradesh នៅភាគខាងជើងប្រទេស និងរដ្ឋ Rajasthan នៅតំបន់វាលខ្សាច់ បានធ្វើការបោះជំរុំនៅតាមដកផ្លូវហៃវ៉េជាតិសំខាន់ៗ អស់រយៈពេលជាច្រើនសប្ដាហ៍ ទាមទារឲ្យលុបចោលច្បាប់...
ភ្នំពេញៈ តម្លៃដីមិនមែនកើតមានគ្រប់ទីកន្លែងនោះទេ ទោះបីសេដ្ឋកិច្ចរីកចម្រើនក៏ដោយ ប៉ុន្តែវាឡើងថ្លៃលឿន ឬយឺតអាស្រ័យលើកត្តាសំខាន់ៗ មួយចំនួន ដែលអ្នកវិភាគលើទិដ្ឋភាពអចលនទ្រព្យបង្ហាញជាចំណេះដឹងដល់លោកអ្នក។ កត្តាសុខសន្តិភាព មានសុខាសន្តិភាព ទើបមានការអភិវឌ្ឍ នេះជាកត្តាសមហេតុផលបំផុត ប៉ុន្តែកំឡុងសន្តិភាព ទាមទារឲ្យរដ្ឋាភិបាលមានគោលនយោបាយ និងផែនការយុទ្ឋសាស្រ្តច្បាស់លាស់ ទើបអាចធ្វើឲ្យដីឡើងថ្លៃ ដែលអាចទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេសចូលរួមវិនិយោគ អភិវឌ្ឍន៍គម្រោងនានា ដើម្បីជំរុញកំនើនសេដ្ឋកិច្ចជាតិ។ កត្តាសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសង្គមនេះហើយ ជាមូលដ្ឋានរ៉ឹងមាំសំរាប់ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគជាតិ...
ក្រៅពីកាហ្វេ ក៏នៅមានអាហារមួយចំនួនទៀតដែលជួយឱ្យអ្នកស្វាងងងុយគេងបានយ៉ាងប្រសើរផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានពេលមានអារម្មណ៍ងងុយគេង ៖ ១. យ៉ាអួរ ការទទួលទានយ៉ាអួរអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្វាងឆាប់រហ័ស! នេះក៏ព្រោះតែអាហារសម្រន់នេះមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលជាអ្វីមួយពិបាកនឹងរំលាយ។ ជាលទ្ធផលរាងកាយនឹងបង្កើនដំណើរការនៃការដុតរំលាយអាហារ ហើយនាំឱ្យមានការបង្កើតថាមពល។ ចូរជ្រើសរើសទទួលទានយ៉ាអួរសុទ្ធជំនួសយ៉ាអួរលាយគ្រឿងផ្សំផ្សេងៗពិសេសជាតិស្ករក៏ព្រោះវាអាចនឹងបណ្ដាលឱ្យអ្នកឆាប់អស់កម្លាំងទៅវិញ។ ២. ស៊ុត ក៏ដូចនឹងយ៉ាអួរដែរ ស៊ុតជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន។ ពិសេសនៅពេលទទួលទានគួបផ្សំជាមួយផលិតផលធ្វើឡើងពីស្រូវសាលីសុទ្ធផ្សេងទៀត ដែលផ្ដល់ឱ្យរាងកាយនូវកាបូអ៊ីដ្រាតល្អ...
រ៉ូម៉ានី៖សាត្រាស្លឹករឹតរបស់សាសន៍ យូដាពីបុរាណដែលមាន ជំពូករបស់ព្រះគម្ពីរហេប្រឺត្រូវបានវិភាគដោយប្រើបច្ចេកវិទ្យាកាមេរ៉ាទំនើបបំផុតនាពេលបច្ចុប្បន្ន ដើម្បីបង្ហាញពីរបៀបដែលព្រះគម្ពីររិចរិលទៅតាមពេលវេលា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវមកពីរ៉ូម៉ានីបានប្រើប្រាស់ ផ្នែកផ្សេងៗ នៃកញ្ចក់ពន្លឺដើម្បីលាតត្រដាងនូវប្រវត្តិសាស្ត្រ បានលាក់នៃរមូរដែលមាន ជំពូកពី គម្ពីរហេប្រឺសម័យ ព្រះយ៉េស៊ូ។ របកគំហើញនេះអាចជួយអ្នកអភិរក្សឲ្យយល់ពីវិធីស្តារឡើងវិញ នូវវត្ថុបុរាណល្អបំផុតដោយប្រើសម្ភារៈសមស្រប ហើយបើចាំបាច់ធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ជួសជុលអតីតកាល។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ភ័ស្តុតាងនៃឯកសារដែលបាន វិភាគមិនច្បាស់លាស់ភាគច្រើននៃរមូរEstherស្រដៀងគ្នា ដែលត្រូវបានរក្សាទុក នៅក្នុងការប្រមូលផ្សេងៗគ្នាមាននៅសតវត្សរ៍ទី...
រ៉ូម៖ចេតិយដ៏ធំមួយដែលបានសាងសង់ឡើងកាលពី២០០០ ឆ្នាំមុនសម្រាប់ព្រះចៅអធិរាជទីមួយរបស់ចក្រភពចក្រភពរ៉ូម Augustus ហើយនឹងបើកជាសាធារណៈនៅខែមីនា ១៤ឆ្នាំបន្ទាប់ពីបញ្ចប់គម្រោងស្ដារឡើងវិញអស់ទឹកប្រាក់ ១២,២៥ លានដុល្លារនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នៅខាងលើមជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃទីក្រុងរ៉ូម ផ្នូរបុរាណនេះធ្លាប់ត្រូវបានគេប្រើជាប៉មឈរយាមរបស់យោធា និងរៀបចំពិធីជប់លៀងដ៏ខ្ជះខ្ជាយនៃរាជវង្សរ៉ូម៉ាំង។ រចនាសម្ព័ននេះក៏ត្រូវបានផ្លាស់ប្តូរទៅជាសួនកម្សាន្តមួយ ហើយបន្ទាប់មកជាសាលប្រជុំសម្រាប់ការបង្ហាញកាំភ្លើង និងកាំជ្រួច។ នៅដើមសតវត្សចុងក្រោយវាបានក្លាយទៅជារោងល្ខោនដ៏ធំមួយសម្រាប់ការប្រគុំតន្រ្តី និងល្ខោនអូប៉េរ៉ាមុនពេលមេដឹកនាំផ្តាច់ការ Benito Mussolini បានបញ្ជាឲ្យរុះរើវានៅពេលលោកស្វែងរកការស្តារឡើងវិញនូវប្រវត្តិសាស្ត្រនៃទីក្រុងរ៉ូមបុរាណ។ កន្លែងនោះបានធ្លាក់ទៅក្នុងភាពទ្រុឌទ្រោមជាច្រើនឆ្នាំ ដើមឈើបានដុះចេញពីជញ្ជាំង និងសំរាមពេញផ្លូវហើយទីបំផុតត្រូវបានបិទអស់រយៈពេល ១៤...
បរទេស៖ នៅថ្ងៃចន្ទនេះនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានប្រកាសថារដ្ឋាភិបាល របស់លោកបានសម្រេចអនុម័ត ទៅលើកញ្ចប់ថវិកា ថ្មីសម្រាប់ចំណាយទៅលើវិស័យយោធា ក្នុងគោលបំណងដើម្បីពង្រឹងទៅលើបច្ចេកវិទ្យាចុងក្រោយនៃយន្តហោះល្បឿនលឿនជាងសម្លេងនិង មីស៊ីលប្រឆាំង នាវាចម្បាំងផង។ ក្រសួងការពារជាតិជប៉ុន តាមរបាយការណ៍នេះត្រូវបានគេជឿជាក់ថានឹងទទួលបាន ប្រាក់ប្រមាណជា៥,៣៤ទ្រីលានយេនឬប្រមាណជា៥១,៧ ពាន់លានដុល្លារ ចាប់ពីខែមេសាខាងមុខហើយទំហំថវិកានេះ ត្រូវបានគេមើលឃើញថាមានអត្រាកើនឡើងប្រមាណ ជា១,១ភាគរយពីកញ្ចប់ប្រាក់កាលពីឆ្នាំទៅ។ គួរឲ្យដឹងដែរថាចាប់តាំងពីឡើងកាន់ តំណែងជំនួសលោក Shinzo Abe...