ទីក្រុង Coventry ៖បច្ចេកវិទ្យា Scalextric-style ដាក់តាមផ្លូវជាតិត្រៀមសាក អាគុយរថយន្តអគ្គិសនីអាចនឹងត្រូវបានសាងសង់ក្នុងទីក្រុង Coventry ក្នុងពេលឆាប់ៗនេះ ខណៈអ្នកស្រាវជ្រាវបានរិះរកវិធីដើម្បីដោះស្រាយជាមួយ ការលំបាកបំផុតនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវកំពុងកំណត់ស្គាល់ថា នេះជាការសាកថ្មឥតខ្សែ (DWC) ហើយបច្ចេកវិទ្យានេះនឹងធានាបាននូវការផ្គត់ផ្គង់ថាមពលដែល មិនមានការរំខាន ដល់រថយន្តអគ្គិសនីនៅពេលកំពុងដំណើរការ។ គម្រោង“ DynaCov” មានតម្លៃ ៤១៩,០០០ ផោនគាំទ្រដោយក្រុមប្រឹក្សាទីក្រុង Coventry,...
នៅថ្ងៃនេះមានការអះអាងមួយថាកីឡាករខ្សែការពារ ឆ្នើមម្នាក់របស់ក្លឹបតោខៀវ Chelsea គឺត្រូវបានគេប្តូរចេញពីទីលានហ្វឹកហាត់ភ្លាមៗ ក្រោយពេលដែល បានទទួលរងការឈឺចាប់ ផ្នែកក្បាលជង្គង់ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី ក្រោយការស្កេនមើលស្ថានភាពគេដឹងថា វានឹងមិនមែនជារបួសធ្ងន់ធ្ងរ ពេកនោះទេ។ កីឡាករខ្សែការពារស្លាបស្តាំ Reece James ត្រូវបានចាកចេញពីទីលាន ភ្លាមក្រោយទទួលរងរបួសកាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែក្រុមគ្រូពេទ្យដែលបានក្រោយ មកធ្វើការពិនិត្យតាមដានទៅលើរបួស កីឡាករវ័យ២១ឆ្នាំរូបនេះ បានអះអាងថាវានឹងមិនធ្ងន់ធ្ងរនោះឡើយ។ ដូចនេះមានន័យថា James...
បរទេស៖ប្រធានាធិបតី នៃប្រទេសឈីលីលោក Sebastian Pinera ត្រូវបានទទួលរងនូវការបង់ប្រាក់ពិន័យដល់ទៅ៣ ៥០០ដុល្លារកាលពីថ្ងៃសុក្រកន្លងទៅ ដោយសារតែលោកបានធ្វើការបង្ហោះរូបថតស៊ែលហ្វ៊ីមួយសន្លឹកក្បែរ ទៅនឹងមនុស្សម្នាក់ដោយមិនបានពាក់ម៉ាសឲ្យបានត្រឹមត្រូវតាមការណែនាំ របស់រដ្ឋាភិបាល។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយ ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា គោលការណ៍រឹតត្បិតនៅក្នុងប្រទេសបានចែងថាពលរដ្ឋឈីលីទាំងឡាយណា ដែលមិនបានពាក់ម៉ាសឲ្យបានត្រឹមត្រូវនៅគ្រប់ទីកន្លែង សាធារណៈនឹងត្រូវប្រឈមមុខទៅនឹងការពិន័យ ជាទឹកប្រាក់មួយចំនួននិងអាចឈានទៅដល់ ការជាប់ទោសទៀតផង។ មកដល់ពេលនេះលោកប្រធានាធិបតី ក៏បានប្រកាសសូមទោសរួចរាល់ហើយផងដែរដោយបានពន្យល់ថាលោកបានធ្វើការដើរលំហែលេង នៅក្បែរឆ្នេរក្បែរគេហដ្ឋានរបស់ លោកហើយក៏ជាមួយឹងស្ត្រីម្នាក់ដែលបានចំណាំគាត់ហើយ ក៏ស្នើសុំថតរូបភ្លាមៗតែម្តងដោយ មិនបានធ្វើការពាក់ម៉ាសឲ្យបានត្រឹមតែនិងក្នុងគម្លាត...
អស្ចារ្យ៖កាលពីមុនគ្មានអ្នកណាម្នាក់មើលឃើញ នៃវិមានកំពូលភ្នំដ៏អស្ចារ្យរបស់ហេរ៉ូឌនៅប្រទេសអ៊ីស្រាអែលដែលស្តេចយូដាត្រូវបានបញ្ចុះ នៅឆ្នាំ៤ មុនគ.សត្រៀមប្រកាសបើកឲ្យសាធារណជនទស្សនាជាលើកដំបូងបន្ទាប់ពីគម្រោងធំៗ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អាជ្ញាធរគ្រោងឧទ្យាន និងធម្មជាតិរបស់អ៊ីស្រាអែល នឹងបើកការដ្ឋានកែលម្អឡើងវិញដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរមើលឃើញកាំជណ្ដើរទីធ្លាផ្លូវហែរ និងរោងមហោស្រពឯកជន។ Herodiumគឺជាពំនូកដែលមានរាងដូចកោណនៅវាលខ្សាច់ចម្ងាយប្រហែលជតិ១០គីឡូម៉ែត្រពីក្រុងយេរូសាឡិមដែលនៅសល់លើវិមានគួរឲ្យចាប់អារម្មណ៍របស់ស្តេចហេរ៉ូឌ។ មេដឹកនាំតែងតាំងជាជនជាតិរ៉ូម៉ាំងឲ្យសោយរាជ្យនៅយូដាស រវាងឆ្នាំ ៣៧ មុនគ.សនិង៤ មុនក.សត្រូវបានគេស្គាល់ទាំងភាពសាហាវឃោរឃៅ និងគម្រោងអគារដ៏ធំពេញមួយជីវិតរបស់លោក។ ហេរ៉ូឌបានស្លាប់នៅក្រុងយេរីខូនៅនិទាឃរដូវ ៤ មុនគ.សដោយសារជំងឺដ៏ឈឺចាប់ហើយត្រូវបានគេបញ្ចុះនៅកន្លែងនោះ៕
បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាកោះតៃវ៉ាន់គឺត្រូវបានគេដឹងថាបានចាប់ផ្តើមធ្វើការផលិតនាវាចម្បាំង ក្នុងស្រុករបស់ខ្លួន ហើយដើម្បីអាច ធ្វើឲ្យកាន់តែប្រសើរនូវវិស័យ ការពារជាតិដែលអ្នកវិភាគ នយោបាយជាច្រើនបាននិយាយថាវានឹងអាចទប់ស្កាត់ទៅដល់ផែន ការឈ្លានពានដោយ ចិនតាមបែបកម្លាំងទ័ពជាមិនខាន។ គួរឲ្យដឹងដែរថាការដ្ឋានផលិតនាវាចម្បាំងទី១ក្នុងចំណោម៨គ្រឿង ដែលស្ថិតនៅក្នុងផែនការរបស់តៃវ៉ាន់គឺបានចាប់ផ្តើម ឡើងរួចទៅហើយកាលពីខែមុននៅភាគ ខាងត្បូងនៃទីក្រុង ផែសមុទ្រ Kaohsiung ហើយជឿជាក់ថានាវាដំបូងនឹងអាចធ្វើប្រតិបត្តិការបាននៅក្នុងឆ្នាំ២០២៥ជាមិនខាន។ ទោះបីជាយ៉ាងណាក្តីប្រទេសចិនកន្លងមកមិន ដែលបានបង្ហាញបំណងថា នឹងអនុញ្ញាតិឲ្យតៃវ៉ាន់ធ្វើសកម្មភាពណាដែលអាចឲ្យខ្លួនក្លាយ ជារដ្ឋឯករាជ្យនោះទេប៉ុន្តែ...
LAUSANNE៖ក្រុមចម្រុះដែលតំណាងឲ្យជនជាតិភាគតិចនៅ ប្រទេសចិនបានចោទប្រកាន់ជាថ្មីម្តងទៀតនូវគណៈកម្មាធិការអូឡាំពិកអន្តរជាតិពីការព្រងើយ កន្តើយចំពោះការរំលោភសិទ្ធិមនុស្សដែលកំពុងរីករាលដាល នៅពេលប្រទេសនេះ រៀបចំធ្វើអូឡាំពិករដូវរងារឆ្នាំ ២០២២ នៅទីក្រុងប៉េកាំងយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមសិទិ្ធនិយាយសម្រាប់ប្រជាជនទីបេ Uighurs និងអ្នកផ្សេងទៀតតំណាងឲ្យទីក្រុងហុងកុងបានផ្ញើលិខិតចំហរទៅកាន់ប្រធានIOC លោក Thomas Bach និងសមាជិក IOC លោក Juan Antonio Samaranch Jr., ដែលជាអ្នកត្រួតពិនិត្យការត្រៀមសម្រាប់ការប្រកួតនៅទីក្រុងប៉េកាំង។...
បរទេស៖នៅក្នុងកិច្ចប្រជុំ ជាប្រចាំឆ្នាំមួយកាលពី ថ្ងៃព្រហស្បតិ៍លោកប្រធានាធិបតីរុស្សីលោកពូទីនបាន និយាយថាប្រទេសរុស្សីនិងប្រទេសចិនជាធម្មតាតែងតែទទួលបាន នូវអត្ថប្រយោជន៍រវាងគ្នា ទៅលើវិស័យជាច្រើន។ លោកពូទីនបានបន្ថែមទៀតថា អត្ថប្រយោជន៍ទ្វេភាគីដែលទទួលបាន ទៅវិញទៅមកលើច្រើនវិស័យនោះគឺនឹងអាចនាំមកឲ្យ ទំនាក់ទំនងដ៏វិជ្ជមានរវាងរុស្សីនិងចិន។ គួរឲ្យដឹងដែរថាកិច្ចប្រជុំជាប្រចាំឆ្នាំលើកនេះ ដោយសារតែបញ្ហាវិបត្តិកូវីដ១៩បានបង្ខំឲ្យរុស្សីរៀបចំកិច្ចប្រជុំនេះ តាមវិដេអូខលជំនួសមកវិញ៕ប្រែសម្រួល៖ស៊ុនលី
មូស្គូ៖មន្រ្តីកីឡារបស់ប្រទេសរុស្ស៊ីមានអារម្មណ៍ ស្រពិចស្រពិល បន្ទាប់ពីបានរកឃើញចំណុចខ្វះខាតសំខាន់ៗក្នុងការសម្រេចហាមឃាត់ប្រទេសមិនឲ្យប្រើឈ្មោះ ទង់ជាតិ និងចម្រៀងនៅអូឡាំពិកចំនួន២បន្ទាប់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា បានហាមឃាត់រយៈពេល៤ឆ្នាំចំនួន២លើកបានធ្វើឲ្យប្រទេសរុស្ស៊ីគ្រប់គ្រង បញ្ជីឈ្មោះរបស់ខ្លួន ទាំងស្រុង ហើយបានលុបចោលផែនការដើម្បីដកកីឡាករដែលសង្ស័យថា បានទទួលអត្ថប្រយោជន៍ពីការប្រើប្រាស់សារធាតុហាមឃាតក្នុងកីឡាកន្លងមក។ ក្រុមរុស្ស៊ីនឹងមិនត្រូវបានគេហៅជាផ្លូវការថា ជាក្រុមរុស្ស៊ីនៅអូឡាំពិកទីក្រុងតូក្យូឆ្នាំក្រោយ ឬព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំងឡោះយ ប៉ុន្តែរុស្ស៊ីនឹងត្រូវបានបោះពុម្ពលើឯកសណ្ឋានពណ៌ក្រហម ស និងខៀវ។ នាយកប្រតិបត្តិភ្នាក់ងារប្រឆាំងសារធាតុហាមឃាតក្នុងកីឡារបស់រុស្ស៊ីលោក...
អាមេរិក៖សាកសពម៉ាំមីអាយុ ១០០០ ឆ្នាំបង្ហាញថា បុរសម្នាក់នៅសហរដ្ឋអាមេរិបានស្លាប់ដោយសារការទល់លាមក បន្ទាប់ពីបរិភោគសត្វកណ្តូបជាអាហារដើម្បីឲ្យរស់រានមានជីវិតពីជំងឺត្រូពិកដែលធ្វើឲ្យលោកមានសារធាតុមេហ្គាកូឡាដែលមានទំហំធម្មតា៦ដង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវអាមេរិកបានសិក្សាខ្លឹមសារនៃពោះវៀនតូច របស់បុរសដែលត្រូវបានគេឆ្លុះនៅពេលនេះត្រូវបានគេកប់នៅតំបន់ Lower Pecos Canyonlands នៃរដ្ឋតិចសាស់សហរដ្ឋអាមេរិក។ ពួកគេបានរកឃើញថា បុរសអកុសលមានជំងឺ Chagas បណ្តាលមកពីពពួកប៉ារ៉ាស៊ីតដែលផ្ទុកដោយសត្វល្អិត ធ្វើឲ្យលោកអភិវឌ្ឍជាមេហ្គាកូឡា។ ពួកគេបានបន្តថា ដោយសារតែការឈឺចាប់ខ្លាំង លោកត្រូវបានគេសម្រេចចិត្តឲ្យបរិភិគរបបអាហារជាសត្វកណ្តូបទំាងជើងរបស់ពួកគេ ត្រូវបានយកទៅដោយអ្នកថែរក្សានៅសហគមន៍របស់លោកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃជីវិតរបស់លោក។ ការសិក្សាបានអះអាងថា...
អាល្លឺម៉ង់៖អ្នកវិទ្យាសាស្ត្របានកំណត់អត្តសញ្ញាណ ពស់ថ្លាន់ដំបូងបំផុតនៅលើពិភពលោកពីហ្វូស៊ីល មានអាយុ ៤៧ លានឆ្នាំដែលបានរកឃើញពីកន្លែងយកថ្មមួយកន្លែងនៅភាគនិរតីប្រទេសអាល្លឺម៉ង់នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ គ្រោងឆ្អឹងនៃប្រភេទពស់ថ្លាន់ថ្មីដែលមានឈ្មោះថា Messelopython freyi ត្រូវបានគេរកឃើញនៅក្នុង Messel Pitជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅជិតទីក្រុង Darmstadt ប្រទេសអាល្លឺម៉ង់។ ក្រុមអ្នកស្រាវជ្រាវរាយការណ៍ ជាថ្មីថា សត្វដែលត្រូវបានអភិរក្សមានប្រវែងត្រឹមតែមួយម៉ែត្រ ។ ក្រុមអ្នកស្រាវជ្រាវបន្តថា M. freyi ទាំងប្រភេទសត្វ...